យុគសម័យ - នាល្ងាចថ្ងៃទី ២៦ ខែឧសភា នៅរាជធានីភ្នំពេញ សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ត្រូវបានបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា ព្រមទាំងទេសចរណ៍ លោកស្រី Trinh Thi Thuy ព្រមទាំងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា លោកស្រី Phouerng Sackona។
| ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦ បើកដំណើរការកម្មវិធី Happy Vietnam ២០២៦ ក្រោមប្រធានបទ «សុភមង្គលពីបណ្ដាអ្វីៗដ៏សាមញ្ញ» |
អញ្ជើញចូលរួមក្នុងកម្មវិធីនេះ មានលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅប្រទេសកម្ពុជា លោក Tran Nhat Hoang អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ លោកស្រី Dang Thi Phuong Thao អនុប្រធាននាយកដ្ឋានសារព័ត៌មាន បណ្ដាឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសប្រចាំនៅរាជធានីភ្នំពេញ ព្រមទាំងជាពិសេសគឺមានការចូលរួមយ៉ាងកុះករពីសំណាក់ប្រជាជននៃប្រទេសទាំងពីរ។
![]() |
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ បាននាំមកនូវបណ្ដាវគ្គសម្តែងសិល្បៈដ៏សម្បូរបែប ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងបង្កើនការយល់ដឹងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ ៖
![]() |
![]() |
![]() |
![]() |
ឆ្លងកាត់ពេញមួយកម្មវិធី សំឡេងទះដៃប្រកបដោយភាពកុះករបានបន្លឺឡើងមិនដាច់សូរ បានបង្ហាញឱ្យឃើញនូវការគាំទ្រយ៉ាងរស់រវើកពីសំណាក់ទស្សនិកជនចំពោះបណ្ដាវគ្គសម្តែងសិល្បៈ បង្កើតឡើងនូវចំណុចសម្គាល់ដ៏ជ្រាលជ្រៅសម្រាប់រាត្រីបើកឆាកនៃសប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦។
ជាមួយកម្មវិធីសិល្បៈដ៏វិសេសវិសាល ដែលជាកន្លែងបណ្ដាការសម្តែងសៀកប្រកបដោយភាពប៉ិនប្រសប់បានរលាយចូលគ្នាជាមួយតន្ត្រី ព្រមទាំងបណ្ដារបាំដែលផ្ទុកទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាមយ៉ាងក្រាស់ក្រែល និងវគ្គសម្តែងរបាំប្រពៃណីរបស់កម្ពុជា មិនត្រឹមតែនាំមកនូវផ្ទាំងទស្សនីយភាពវប្បធម៌វៀតណាមដ៏ត្រចះត្រចង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាស្ពានតភ្ជាប់ រួមចំណែកផ្សព្វផ្សាយនូវចំណងមិត្តភាព ព្រមទាំងការជួបប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួតរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា។
រួមជាមួយរាត្រីបើកឆាកនៅរាជធានីភ្នំពេញ ទស្សនិកជនកម្ពុជានឹងបន្តមានឱកាសបានទស្សនាកម្សាន្តនូវបណ្ដាវគ្គសម្តែងសិល្បៈដ៏វិសេសវិសាលជាច្រើន នៅក្នុងក្របខ័ណ្ឌនៃសប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ឆ្លងកាត់តាមរយៈការសម្តែងនាថ្ងៃទី ២៩ ខែឧសភា នៅក្រុងសៀមរាប៕
យុគសម័យ - ក្រសួងមហាផ្ទៃកំពុងប្រមូលមតិលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់កម្រិតទទួលបានប្រាក់របបឧបត្ថម្ភ អាទិភាព និងរបបអាទិភាពផ្សេងៗសម្រាប់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍។ ក្នុងនោះ មានការស្នើឱ្យបង្កើនកម្រិតប្រាក់របបឧបត្ថម្ភអាទិភាពគោល ពី ២.៧៨៩.០០០ ដុង ឡើងដល់ ៣.០១២.០០០ ដុងក្នុងមួយខែ ដែលស្មើនឹងការកើនឡើង ៨% ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦ តទៅ។ |
យុគសម័យ - នាថ្ងៃទី ០៦ ខែឧសភា នៅវិទ្យាស្ថាន Goethe ទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទសារព័ត៌មានប្រកាសកម្មវិធី "ទិវាអក្សរសាស្ត្រអឺរ៉ុប ២០២៦" ក្រោមប្រធានបទ "ពីយើងម្នាក់ៗ ដល់ពួកយើងទាំងអស់គ្នា៖ ភាពឯកោ និងសាមគ្គីភាពក្នុងអក្សរសាស្ត្រអឺរ៉ុប"។ ក្នុងក្របខ័ណ្ឌនៃមហោស្រពនេះ សាធារណជនវៀតណាមនឹងមានឱកាសជួបជាមួយអ្នកនិពន្ធអឺរ៉ុបសហសម័យល្បីៗជាច្រើនរូប ដូចជា Sasha Marianna Salzmann, Miku Sophie Kühmel, ... |





មតិពីមិត្តអ្នកអាន