យុគសម័យ - លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ព្រមទាំងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែឧសភា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ សំដៅជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។
![]() |
| តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក Anutin Charnvirakul ព្រមទាំងលោកជំទាវ នាថ្ងៃទី ២៧ ខែឧសភា លោកអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ព្រមទាំងជាប្រធានរដ្ឋនៃសាណារដ្ឋសង្គមនិយមវៀតណាម លោក To Lam រួមជាមួយលោកជំទាវ Ngo Phuong Ly ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦៕ |
យុគសម័យ - ទទួលតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី លោក Tharman Shanmugaratnam ព្រមទាំងលោកជំទាវ អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam ព្រមទាំងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦។ |
យុគសម័យ - ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្ការបស់សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋលើកនេះ រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី និងរឹតបន្តឹងមនោសញ្ចេតនាមិត្តភាពដ៏ស្មោះត្រង់រវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន