Trending now

លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្កា

12:06 | 08/05/2026 ឌឹកអាញ់

យុគសម័យ - ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្ការបស់សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋលើកនេះ រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី និងរឹតបន្តឹងមនោសញ្ចេតនាមិត្តភាពដ៏ស្មោះត្រង់រវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នៅប្រទេសស្រីលង្កា៖ ការលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណីពីជម្រៅប្រវត្តិសាស្ត្រ ទៅជាសហប្រតិប ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងបង្កើតនូវការទម្លាយភាពទាល់ច្រកថ្មីៗ ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយឥណ្ឌា និងស្រីលង្កា

យោងតាមបេសកជនពិសេសរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា នាយប់ថ្ងៃទី ០៧ ខែឧសភា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសដឹកសមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចុះចតនៅព្រលានយន្តហោះអន្តរជាតិ Bandaranaike រដ្ឋធានីកូឡុំបូ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ០៨ ខែឧសភា តាមការអញ្ជើញរបស់ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayake។

ទទួលស្វាគមន៍សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅព្រលានយន្តហោះ រួមមាន៖ នាយករដ្ឋមន្ត្រីស្រីលង្កា លោកស្រី Harini Amarasuriya និងសមាជិកមួយចំនួននៃរដ្ឋាភិបាលស្រីលង្កា; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស្រីលង្កា លោកស្រី Trinh Thi Tam ព្រមទាំងកម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនជាតិវៀតណាមនៅស្រីលង្កាយ៉ាងច្រើនកុះករ។

លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្កា
នាយករដ្ឋមន្ត្រីស្រីលង្កា លោកស្រី Harini Amarasuriya ទទួលស្វាគមន៍អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នៅព្រលានយន្តហោះអន្តរជាតិ Bandaranaike។

នៅព្រលានយន្តហោះ កងកិត្តិយសឈរតម្រង់ជួរតាមបណ្តោយកម្រាលព្រំក្រហម ហើយបណ្តាសិល្បករស្រីលង្កាបានសម្តែងរបាំប្រពៃណី ដើម្បីទទួលស្វាគមន៍សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។

នាយករដ្ឋមន្ត្រីស្រីលង្កា លោកស្រី Harini Amarasuriya បានទទួលស្វាគមន៍សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam នៅក្បែរជណ្តើរយន្តហោះ។ កុមារពីររូបបានជូនស្លាម្លូដល់សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ដើម្បីបង្ហាញពីបដិសណ្ឋារកិច្ចតាមទំនៀមទម្លាប់របស់ប្រទេសស្រីលង្កា។ បន្ទាប់មក សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam និងនាយករដ្ឋមន្ត្រីស្រីលង្កា លោកស្រី Harini Amarasuriya បានអញ្ជើញដើរតាមបណ្តោយកម្រាលព្រំក្រហម និងពិនិត្យកងកិត្តិយស។

ក្នុងរយៈពេល ៥៦ ឆ្នាំ ចាប់តាំងពីវៀតណាម និងស្រីលង្កាបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩៧០ ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងអភិវឌ្ឍឥតឈប់ឈរលើវិស័យជាច្រើន។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្ការបស់សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam លើកនេះ រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី រឹតបន្តឹងមនោសញ្ចេតនាមិត្តភាពដ៏ស្មោះត្រង់រវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ដែលត្រូវបានកសាងឡើងក្នុងរយៈពេលដ៏យូរអង្វែងនៃប្រវត្តិសាស្ត្រ; ដំណើរទស្សនកិច្ចនេះនឹងក្លាយជាចំណុចរបត់នយោបាយដ៏សំខាន់ បង្កើតកម្លាំងរុញច្រានថ្មី និងបើកចេញនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាមួយនឹងទំនុកចិត្តនយោបាយត្រូវបានបង្កើនដល់កម្រិតខ្ពស់ជាងមុន សហប្រតិបត្តិការក្នុងវិសាលភាព និងកម្រិតស៊ីជម្រៅជាងមុន ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងជាងមុន៕

លោក To Lam អគ្គលេខាបក្ស ជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក To Lam អគ្គលេខាបក្ស ជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

នាថ្ងៃទី ២៩ មេសា នៅទីក្រុងហូជីមិញ លោក To Lam អគ្គលេខាបក្ស បានជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិភាក្សាអំពីវិធានការពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងឱកាសដែលគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមពិធីរំលឹក​ខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។

អគ្គលេខាបក្ស To Lam និងភរិយាបានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី អគ្គលេខាបក្ស To Lam និងភរិយាបានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

យុគសម័យ - ដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេបក្ស To Lam ទៅកាន់ប្រទេសសឹង្ហបុរី ក្នុងឋានៈជាអគ្គលេខាបក្ស បានកត់សម្គាល់ជំហានថ្មីឆ្ពោះទៅមុខក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសិង្ហបុរី។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្កា
ការបំពេញឱ្យពេញលេញនូវរបៀងគតិយុត្ត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព
ចាប់ពីឆ្នាំ ២០២៦ តទៅ ការរៀបចំពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ
ការបញ្ជាក់ពីឋានៈរបស់វៀតណាមក្នុងការកំណត់អនាគតអាស៊ាន
អនុនាយករដ្ឋមន្ត្រីប្រចាំការ លោក Pham Gia Tuc អញ្ជើញចូលរួមសន្និសីទប្រកាសការកែសម្រួលផែនការមេថ្នាក់ជាតិ