Trending now

លោក To Lam អគ្គលេខាបក្ស ជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

12:00 | 30/04/2025

នាថ្ងៃទី ២៩ មេសា នៅទីក្រុងហូជីមិញ លោក To Lam អគ្គលេខាបក្ស បានជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិភាក្សាអំពីវិធានការពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងឱកាសដែលគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមពិធីរំលឹក​ខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា អគ្គលេខាបក្ស To Lam និងភរិយាបានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី
លោក To Lam អគ្គលេខាបក្ស ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
លោក To Lam អគ្គលេខាបក្ស ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

មេដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីនាពេលថ្មីៗនេះលើគ្រប់វិស័យ ហើយក៏បានសង្កត់ធ្ងន់ថា ចំណងសាមគ្គីភាព និងជំនួយទៅវិញទៅមក រវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ គឺជាកត្តាសត្យានុម័តសម្រាប់បុព្វហេតុបដិវត្តន៍ ការកសាង និងការពារមាតុភូមិនៃប្រទេសនីមួយៗ និងជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនទាំងពីរ ដែលត្រូវថែរក្សា លើកតម្កើង និងបញ្ជូនបន្តទៅមនុស្សជំនាន់ក្រោយ តាមរយៈការផ្សព្វផ្សាយឃោសនាឱ្យកាន់តែខ្លាំងក្លាអំពីទំនាក់ទំនងប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់ជាយុទ្ធសាស្រ្តនៃទំនាក់ទំនងរបស់គណបក្សទាំងពីរ និងប្រពៃណីនៃមិត្តភាព សាមគ្គីភាព និងការលះបង់ជូនគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ។

មេដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងនយោបាយ បង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងទំនាក់ទំនងកម្រិតខ្ពស់ ដើម្បីតម្រង់ទិសទំនាក់ទំនងរួមរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ។ ផ្តោតលើការបង្កើនទំនុកចិត្តផ្នែកនយោបាយ និងការពង្រឹងទំនាក់ទំនងរវាងយុវជនជំនាន់ក្រោយរបស់ប្រទេសទាំងពីរ ដើម្បីទទួលមរតក និងលើកកម្ពស់បន្ថែមទៀតនូវប្រពៃណីនៃសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំរវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ (ខែកុម្ភៈ ឆ្នាំ២០២៥) ជំរុញយ៉ាងសកម្មការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ ក្នុងនោះភាគីទាំងពីរទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេល ២០២៥-២០២៦ ដោយជឿជាក់ថាទំហំពាណិជ្ជកម្មនឹងសម្រេចបាន ២០ ពាន់លានដុល្លារនាពេលឆាប់ៗនេះ ពង្រឹងកិច្ចសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសក្នុងបរិបទនៃការអភិវឌ្ឍស្មុគស្មាញជាច្រើនក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក។

ទិដ្ឋភាពនៃជំនួប
ទិដ្ឋភាពនៃជំនួប

មេដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យការពារជាតិ - សន្តិសុខ អប់រំ - បណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ សុខាភិបាល ... សមស្របនឹងសក្ដានុពល និងឧត្តមភាពរបស់ប្រទេសនីមួយៗ និងទំនាក់ទំនងរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ទន្ទឹមនឹងនោះ ពង្រឹងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័នរបស់គណបក្ស រដ្ឋសភា បណ្តាក្រសួង ស្ថាប័ន របស់រដ្ឋាភិបាល រណសិរ្សមាតុភូមិ បណ្តាអង្គមហាជន និងបណ្តាមូលដ្ឋានរវាងប្រទេសទាំងពីរ បង្តើតចំណុចលេចធ្លោក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី បម្រើផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ៕

អគ្គលេខាបក្ស To Lam និងភរិយាបានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី អគ្គលេខាបក្ស To Lam និងភរិយាបានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

យុគសម័យ - ដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេបក្ស To Lam ទៅកាន់ប្រទេសសឹង្ហបុរី ក្នុងឋានៈជាអគ្គលេខាបក្ស បានកត់សម្គាល់ជំហានថ្មីឆ្ពោះទៅមុខក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសិង្ហបុរី។

សារព័ត៌មានឥណ្ឌូនេស៊ីចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក To Lam សារព័ត៌មានឥណ្ឌូនេស៊ីចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក To Lam

អត្ថបទបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងឥណ្ឌូនេស៊ីនិងវៀតណាម ទន្ទឹមនឹងនោះ បើកចេញឱកាសសហប្រតិបត្តិការថ្មី លើវិស័យជាច្រើន។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

​​វៀតណាមសព្វថ្ងៃបានក្លាយជាកន្លែងប្រមូលផ្តុំនៃបណ្តាប្រជាជាតិស្រឡាញ់សន្តិភាពនៅលើពិភពលោក
វៀតណាម តែងតែចងចាំ និងថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃពីមិត្តអន្តរជាតិ
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា
លោក To Lam អគ្គលេខាបក្ស ជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា