Trending now

សារព័ត៌មានឥណ្ឌូនេស៊ីចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក To Lam

15:54 | 10/03/2025

អត្ថបទបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងឥណ្ឌូនេស៊ីនិងវៀតណាម ទន្ទឹមនឹងនោះ បើកចេញឱកាសសហប្រតិបត្តិការថ្មី លើវិស័យជាច្រើន។

អគ្គលេខាបក្ស លោក To Lam ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ីនិងបំពេញទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ទទួលជួបស្ថាបនិក និងជាប្រធានប្រតិបត្តិនៃសាជីវកម្ម FedEx សហរដ្ឋអាមេរិក
សារព័ត៌មានឥណ្ឌូនេស៊ីចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក To Lam
សារព័ត៌មានឥណ្ឌូនេស៊ីចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក To Lam

សារព័ត៌មានឥណ្ឌូនេស៊ីនាថ្ងៃទី ៧ មីនា បានចុះផ្សាយព័ត៌មានស្តីពី អគ្គលេ ខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក To Lam និងលោកជំទាវភរិយា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណ រដ្ឋឥណ្ឌូនេស៊ី ដំណើរទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមីនា។ អត្ថបទបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងឥណ្ឌូនេស៊ី និងវៀត ណាម ទន្ទឹមនឹងនោះបើកចេញឱកាសសហប្រតិបត្តិការថ្មីលើវិស័យជាច្រើន។

ទីភ្នាក់ងារសារព័ត៌មាន Antara បានអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែមានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជាសេដ្ឋកិច្ច វប្បធម៌ និងអប់រំជាដើម។ ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថា នឹងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍនិងវិបុលភាពនៃប្រទេសទាំងពីរ។

ក្នុងពេលជាមួយគ្នានោះ គេហទំព័រ Sinarharapan មានអត្ថបទដោយសង្កត់ធ្ងន់ថា វៀតណាមនិងឥណ្ឌូនេស៊ី មានទំនាក់ទំនងការទូតយូរអង្វែង។ កាលពី ៧០ ឆ្នាំមុន ឥណ្ឌូនេស៊ីបានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ អត្ថបទនេះបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗដែលប្រទេសទាំងពីរក្លាយជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ ២០០៣ និងដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៣។ មកដល់បច្ចុប្បន្ន ឥណ្ឌូនេស៊ី គឺជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់វៀតណាមនៅអាស៊ីអាគ្នេយ៍។

រីឯកាសែត Republik បានដកស្រង់ព័ត៌មានពីក្រសួងការបរទេសឥណ្ឌូនេ ស៊ីថា ជាមួយនឹងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក To Lam ភាគីទាំងពីរនឹងឯកភាពលើផែនការសម្រាប់សកម្មភាព កិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត ដើម្បីរួមគ្នាសម្រេចបាននូវចក្ខុវិស័យនេះ តាម រយៈការបង្កើនកិច្ចសហប្រតិបត្តិការផ្តោតលើសន្តិសុខស្បៀង (កសិកម្មនិងនេសាទ) ឌីជីថល ថាមពលកកើតឡើងវិញ និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់៕

អគ្គលេខាបក្ស លោក To Lam ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ីនិងបំពេញទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន អគ្គលេខាបក្ស លោក To Lam ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ីនិងបំពេញទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន

នារសៀលថ្ងៃទី ៩ មីនា លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានយោធា Halim Pedranakusuma ក្នុងទីក្រុងហ្សាកាតា ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់លោក Prabowo Subianto ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រធានគណបក្សចលនាឥណ្ឌូណេស៊ីមហិមា (Gerindra) និងបំពេញទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តបតាមការអញ្ជើញរបស់លោក កៅ គឹមហួន ...

លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ទទួលជួបស្ថាបនិក និងជាប្រធានប្រតិបត្តិនៃសាជីវកម្ម FedEx សហរដ្ឋអាមេរិក លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ទទួលជួបស្ថាបនិក និងជាប្រធានប្រតិបត្តិនៃសាជីវកម្ម FedEx សហរដ្ឋអាមេរិក

នារសៀលថ្ងៃទី២៥ ខែកុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបលោក Frederick W. Smith ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃសាជីវកម្ម FedEx សហរដ្ឋអាមេរិក។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

​​វៀតណាមសព្វថ្ងៃបានក្លាយជាកន្លែងប្រមូលផ្តុំនៃបណ្តាប្រជាជាតិស្រឡាញ់សន្តិភាពនៅលើពិភពលោក
វៀតណាម តែងតែចងចាំ និងថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃពីមិត្តអន្តរជាតិ
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា
លោក To Lam អគ្គលេខាបក្ស ជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា