Trending now

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា

12:10 | 30/04/2025

នារសៀលថ្ងៃទី ២៩ មេសា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសអញ្ជើញ​ចូល​រួម​ពិធីរំលឹក​ខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាយករដ្ឋមន្ត្រី Pham Minh Chinh៖ វៀតណាមនឹងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់នៅអាស៊ីអាគ្នេយ៍។

ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយដែលបានមើលឃើញថា ក្រោមការអនុវត្តសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូលរវាងគណបក្សទាំងពីរ និងរវាងថ្នាក់ដឹកនាំនៃគណបក្សទាំងបី វៀតណាម - កម្ពុជា - ឡាវ ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ នោះ រដ្ឋាភិបាលទាំងពីរបានសម្របសម្រួលភ្លាមៗ ដើម្បីអនុវត្តផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៥ ប្រកបដោយភាពសកម្ម ខ្លាំងក្លា ប្រសិទ្ធភាព និងជាក់ស្តែង។

ទំនាក់ទំនងនយោបាយ និងការបរទេសត្រូវបានពង្រឹង។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខកាន់តែមានភាពជាក់ស្តែង។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្តក្លាយជាចំណុចលេចធ្លោក្នុងទំនាក់ទំនង (ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ សម្រេចបាន ៣.២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤)។ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ត្រូវបានលើកកម្ពស់។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា

សម្តេចតេជោ ហ៊ុន សែន និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាប្រចាំ និងលើកកម្ពស់តម្លៃប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី។ ទន្ទឹមនឹងនោះ ជំរុញឱ្យមានប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ព្រមទាំងជំរុញការតភ្ជាប់ចំនួនបួនអំពីការបណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌-ប្រជាជន សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការធ្វើបរិវត្តកម្មឌីជីថល។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា វៀតណាមនឹងបង្កើនការនាំចូលកសិផល និងជលផលពីកម្ពុជា ទន្ទឹមនឹងនោះ ស្នើឱ្យកម្ពុជាបង្កើតលក្ខខណ្ឌអំណោយផលឱ្យវៀតណាមបង្កើនការនាំចេញស៊ីម៉ងត៍ ដែក ថែប និងសម្ភារសំណង់ទៅកម្ពុជា ពង្រីកការគ្របដណ្តប់ 5G របស់ Viettel នៅកម្ពុជា។ ជាមួយគ្នានេះ បានបញ្ជាក់ថា សាជីវកម្មវៀតណាមធំៗដូចជា Viglacera និង Hoa Phat បានត្រៀមខ្លួនរួចជាស្រេចក្នុងការវិនិយោគនៅកម្ពុជា។

ភាគីទាំងពីរក៏បានឯកភាពបន្តអនុវត្តការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោក និងការគ្រប់គ្រងព្រំដែនតាមស្មារតីដែលបានឯកភាពក្នុងកិច្ចប្រជុំកំពូលនៃគណបក្សទាំងពីរនាខែកុម្ភៈ ឆ្នាំ២០២៥។

ទិដ្ឋភាពនៃជំនួប
ទិដ្ឋភាពនៃជំនួប

ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យកម្ពុជាបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា។

ភាគីទាំងពីរបានឯកភាពខ្ពស់លើសារៈសំខាន់នៃចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ទន្ទឹមនឹងនេះ បានចែករំលែកបញ្ហាអន្តរជាតិ និងតំបន់ជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាល្ងាចថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសបំពេញបេសកកម្ម ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។

នាយករដ្ឋមន្ត្រី Pham Minh Chinh៖ វៀតណាមនឹងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់នៅអាស៊ីអាគ្នេយ៍។ នាយករដ្ឋមន្ត្រី Pham Minh Chinh៖ វៀតណាមនឹងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់នៅអាស៊ីអាគ្នេយ៍។

នារសៀលថ្ងៃទី២ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីកិច្ចពិភាក្សាជាមួយអង្គភាពអាជីវកម្មអឺរ៉ុប។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

​​វៀតណាមសព្វថ្ងៃបានក្លាយជាកន្លែងប្រមូលផ្តុំនៃបណ្តាប្រជាជាតិស្រឡាញ់សន្តិភាពនៅលើពិភពលោក
វៀតណាម តែងតែចងចាំ និងថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃពីមិត្តអន្តរជាតិ
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា
លោក To Lam អគ្គលេខាបក្ស ជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា