Trending now

យុវជនត្រូវតែម្ចាស់ការលើបញ្ញាសិប្បនិម្មិត (AI) និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី

14:45 | 06/07/2026 ឌឹកអាញ់

យុគសម័យ - ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី បរិវត្តកម្មឌីជីថល និងការម្ចាស់ការលើបញ្ញាសិប្បនិម្មិត (AI) ត្រូវបានកំណត់ច្បាស់ថាជាបណ្តាសមត្ថភាពស្នូល ដើម្បីឱ្យជំនាន់វ័យក្មេងរួមដំណើរជាមួយការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចឯកជន ធ្វើឱ្យជាក់ស្តែងឡើងនូវស្មារតីសេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនក្នុងដំណាក់កាលថ្មី។

វៀតណាមស្នើឡើងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទពេញអង្គ ICAPP ឆ្នាំ ២០២៨ ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាគណបក្សនយោបាយស្តីពី AI ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥៖ "ខែលការពារ" ចំពោះមុខការប្រឈមហានិភ័យនៃ Deepfake និងការបោកប្រាស់តាម AI

នាថ្ងៃទី ៣០ ខែមិថុនា នៅទីក្រុងហាណូយ សម្ព័ន្ធយុវជននៃសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានចាត់តាំងសិក្ខាសាលាជីវភាពនយោបាយក្រោមប្រធានបទ៖ «យុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម ជាមួយសេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW៖ សេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករដ៏មានសារៈសំខាន់នៃខឿនសេដ្ឋកិច្ច - តើយុវជនត្រូវធ្វើអ្វីខ្លះ?»។ កម្មវិធីនេះបានទាក់ទាញការចូលរួមរបស់បណ្តាអ្នកជំនាញការ អ្នកកំណត់គោលនយោបាយ សហគ្រិន រួមជាមួយសមាជិកសម្ព័ន្ធយុវជន និងយុវជនយ៉ាងច្រើនកុះករ ចំណុះឱ្យសម្ព័ន្ធយុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម។

ថ្លែងមតិបើកសិក្ខាសាលា លេខាធិការសម្ព័ន្ធយុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម លោក Nguyen Nhat Linh បានចាត់ទុកថា ប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃប្រទេសជាច្រើនបានសក្ដិសិទ្ធិបង្ហាញថា គ្មានខឿនសេដ្ឋកិច្ចដ៏ខ្លាំងក្លាណាមួយឡើយ បើគ្មានការអភិវឌ្ឍនៃវិស័យសេដ្ឋកិច្ចឯកជន ហើយក៏គ្មានវិស័យសេដ្ឋកិច្ចឯកជនណាដែលមានសមត្ថភាពទម្លាយភាពទាល់ច្រកបានឡើយ បើគ្មានជំនាន់យុវជនដែលហ៊ានគិតធំ ហ៊ានច្នៃប្រឌិត និងហ៊ានធ្វើសកម្មភាពនោះ។

យោងតាមបងប្រុស Nguyen Nhat Linh ក្រោយរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី វិស័យសេដ្ឋកិច្ចឯកជនបានក្លាយជាកម្លាំងចលករដ៏មានសារៈសំខាន់មួយនៃខឿនសេដ្ឋកិច្ច នៅពេលរួមចំណែកប្រមាណ ៤៥% នៃ GDP, បង្កើតការងារធ្វើបានប្រមាណ ៨៥%, រួមចំណែកប្រមាណ ៣០% នៃប្រាក់ចំណូលសរុបនៃថវិការដ្ឋ និងក្តោបក្តាប់ជាង ៩៨% នៃចំនួនសហគ្រាសដែលកំពុងដំណើរការ។ សេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW របស់ការិយាល័យនយោបាយ បានបន្តអះអាងនូវតួនាទីរបស់វិស័យសេដ្ឋកិច្ចឯកជន ទន្ទឹមនឹងនោះ បើកចេញនូវតម្រូវការថ្មីចំពោះប្រភពធនធានមនុស្សវ័យក្មេងក្នុងដំណាក់កាលអភិវឌ្ឍន៍បន្ទាប់។

យុវជនត្រូវតែម្ចាស់ការលើបញ្ញាសិប្បនិម្មិត (AI) និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី
សិក្ខាសាលាជីវភាពនយោបាយក្រោមប្រធានបទ៖ «យុវជនរណសិរ្សមាកុភូមិ បណ្តាអង្គការមហាជនមជ្ឈិម ជាមួយសេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW៖ សេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករដ៏មានសារៈសំខាន់នៃខឿនសេដ្ឋកិច្ច៖ តើយុវជនត្រូវធ្វើអ្វីខ្លះ?»។

បងប្រុស Nguyen Nhat Linh បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែល AI, បរិវត្តកម្មឌីជីថល និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី កំពុងធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវទីផ្សារពលកម្មនោះ ប្រៀបខ្លាំងប្រកួតប្រជែងរបស់យុវជនគឺមិនមែនស្ថិតនៅលើសញ្ញាបត្រទៀតឡើយ ប៉ុន្តែគឺស្ថិតនៅលើសមត្ថភាពរៀនសូត្រ, ការបន្ស៊ាំខ្លួន, ការផ្លាស់ប្តូរថ្មី និងការដោះស្រាយបញ្ហា។ ទាំងនេះក៏ជាបណ្តាគុណសម្បត្តិដើម្បីឱ្យជំនាន់វ័យក្មេងចូលរួមក្នុងការកសាងបណ្តាសហគ្រាសដែលមានសមត្ថភាពប្រកួតប្រជែង និងរួមចំណែកចូលក្នុងគោលដៅនាំវៀតណាមក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។

យោងតាមបងប្រុស Nguyen Nhat Linh សមាជិកសម្ព័ន្ធយុវជន និងយុវជនរណសិរ្សមាកុភូមិ បណ្តាអង្គការមហាជនមជ្ឈិម ទោះបីជាមិនទាន់គ្រប់គ្រងសហគ្រាសដោយផ្ទាល់ក៏ដោយ ប៉ុន្តែអាចលើកកម្ពស់តួនាទីក្នុងការផ្សព្វផ្សាយរីកសាយភាយនូវគោលនយោបាយ, តភ្ជាប់ប្រភពធនធាន, ជួយឧបត្ថម្ភការចាប់ផ្តើមអាជីវកម្ម, ជំរុញបរិវត្តកម្មឌីជីថល, ស្វែងរកនិងពង្រីកបណ្តាគំរូច្នៃប្រឌិត ដែលតាមរយៈនោះដាស់តឿននូវសេចក្តីប្រាថ្នាបូជាលះបង់ និងស្មារតីផ្លាស់ប្តូរថ្មីនៅក្នុងជំនាន់វ័យក្មេង។

នៅក្នុងសិក្ខាសាលា បណ្តាអ្នកជំនាញការបានផ្តោតសំខាន់លើការវិភាគបណ្តាចំណុចថ្មីៗក្នុងការគិតគូរអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនតាមសេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW, ធ្វើឱ្យច្បាស់នូវបណ្តាឱកាសសម្រាប់យុវជនក្នុងបរិបទអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនភ្ជាប់ជាមួយការច្នៃប្រឌិតផ្លាស់ប្តូរថ្មី, បរិវត្តកម្មឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិ។

យោងតាមរងសាស្ត្រាចារ្យ បណ្ឌិត Nguyen Thuong Lang សាស្ត្រាចារ្យជាន់ខ្ពស់នៃវិទ្យាស្ថានពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ នៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ វៀតណាមកំពុងស្ថិតក្នុងដំណាក់កាល «រចនាសម្ព័ន្ធប្រជាជនមាស» ជាមួយនឹងកម្លាំងយុវជន ពិសេសគឺជំនាន់ Gen Z ដែលក្តោបក្តាប់នូវប្រៀបខ្លាំងជាច្រើនអំពីសុខភាព, ការគិតគូរផ្លាស់ប្តូរថ្មី, សមត្ថភាពបន្ស៊ាំជាមួយបច្ចេកវិទ្យា និងសេចក្តីប្រាថ្នាបូជាលះបង់។ នេះគឺជាប្រភពធនធានដ៏មានសារៈសំខាន់ ដើម្បីចូលរួមក្នុងដំណើរការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចឯកជន ក៏ដូចជាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលថ្មី។

យុវជនត្រូវតែម្ចាស់ការលើបញ្ញាសិប្បនិម្មិត (AI) និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី
លេខាធិការសម្ព័ន្ធយុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម លោក Nguyen Nhat Linh។

រងសាស្ត្រាចារ្យ បណ្ឌិត Nguyen Thuong Lang បានចាត់ទុកថា មនុស្សវ័យក្មេងមិនត្រឹមតែមានឱកាសក្លាយជាប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលក្ខខណ្ឌសិក្សារៀនសូត្រពីបណ្តាគំរូសេដ្ឋកិច្ចឯកជនដែលទទួលបានជោគជ័យ, ចូលរួមបណ្តាគម្រោងច្នៃប្រឌិតផ្លាស់ប្តូរថ្មី, ការចាប់ផ្តើមអាជីវកម្ម និងឈានជើងទៅកសាងសហគ្រាសដោយខ្លួនឯងជាជំហានៗផងដែរ។ បណ្តាយន្តការសាកល្បងដែលមានការគ្រប់គ្រង រួមជាមួយម្ចាស់ការលើកទឹកចិត្តការច្នៃប្រឌិត និងធានាសិទ្ធិសេរីភាពធ្វើអាជីវកម្មតាមបទប្បញ្ញត្តិនៃច្បាប់ នឹងបង្កើតបន្ថែមនូវលំហសកម្មភាពដើម្បីឱ្យយុវជនមានភាពក្លាហានធ្វើឱ្យជាក់ស្តែងឡើងនូវបណ្តាគំនិតច្នៃប្រឌិតថ្មីៗ។

ជាពិសេស លោកបានសង្កត់ធ្ងន់ថា ក្រៅពីឱកាសអភិវឌ្ឍន៍មុខរបរ និងការចាប់ផ្តើមអាជីវកម្ម ជំនាន់វ័យក្មេងនៅតែទទួលបានការរួមដំណើរពីរដ្ឋ, សហគមន៍សហគ្រាស និងសង្គម តាមរយៈបណ្តាយន្តការជួយឧបត្ថម្ភអំពីប្រភពធនធាន, បរិស្ថានច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងជំនឿទុកចិត្តដែលផ្តល់ជូនកម្លាំងយុវជន។ នេះគឺជាគ្រឹះស្ថានដ៏មានសារៈសំខាន់ ដើម្បីឱ្យមនុស្សវ័យក្មេងលើកកម្ពស់តួនាទីឈានមុខគេក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន និងរួមចំណែកចូលក្នុងការកំណើនប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

ខ្លឹមសារលេចធ្លោមួយនៅក្នុងសិក្ខាសាលា គឺវគ្គពិភាក្សាផ្លាស់ប្តូរមតិបើកចំហរវាងវាគ្មិន និងសមាជិកសម្ព័ន្ធយុវជន ព្រមទាំងយុវជន។ នៅទីនេះ សំណួរជាច្រើនត្រូវបានចោទសួរឡើងជុំវិញការអភិវឌ្ឍប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់, ការអនុវត្ត AI ក្នុងការងារ, ការជួយឧបត្ថម្ភយុវជនចាប់ផ្តើមអាជីវកម្ម និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងបរិបទថ្មី។ បណ្តាតំណាងក៏បានផ្លាស់ប្តូរមតិអំពីការទទួលខុសត្រូវរបស់យុវជនក្នុងការក្លាយជាកម្លាំងឈានមុខគេរួមដំណើរជាមួយសហគ្រាស ទន្ទឹមនឹងនោះ ស្នើឡើងនូវគំនិតផ្តួចផ្តើម និងគំរូជាច្រើន សំដៅលើកកម្ពស់តួនាទីរបស់យុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម ក្នុងដំណើរការដាក់ពង្រាយសេចក្តីសម្រេចចិត្ត។

បិទបញ្ចប់កម្មវិធី បណ្តាតំណាងមានភាពឯកភាពគ្នាច្បាស់ថា សេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW នឹងអាចពង្រីកប្រសិទ្ធភាពបានពិតប្រាកដតែនៅពេលត្រូវបានធ្វើឱ្យជាក់ស្តែងដោយបណ្តាសកម្មភាពជាក់ស្តែងរបស់អង្គការនីមួយៗ, សហគ្រាសនីមួយៗ និងមនុស្សវ័យក្មេងម្នាក់ៗ។ ចំពោះយុវជន នោះមានន័យស្មើនឹងការម្ចាស់ការរៀនសូត្រ, ម្ចាស់ការលើបច្ចេកវិទ្យាថ្មីៗ, លើកកម្ពស់សមត្ថភាពច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយការអភិវឌ្ឍនៃវិស័យសេដ្ឋកិច្ចឯកជន រួមចំណែកបង្កើតកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ។

យុវជនត្រូវតែម្ចាស់ការលើបញ្ញាសិប្បនិម្មិត (AI) និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី
រងសាស្ត្រាចារ្យ បណ្ឌិត Nguyen Thuong Lang សាស្ត្រាចារ្យជាន់ខ្ពស់នៃវិទ្យាស្ថានពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ នៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ។

បងស្រី Pham My Le សមាជិកាគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម, លេខាធិការសម្ព័ន្ធយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម៖

កិច្ចការបរទេសប្រជាជនបង្កើត «ហេដ្ឋារចនាសម្ព័ន្ធទន់» សម្រាប់សេដ្ឋកិច្ចឯកជន

បងស្រី Pham My Le សមាជិកាគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម, លេខាធិការសម្ព័ន្ធយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម។
បងស្រី Pham My Le សមាជិកាគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម, លេខាធិការសម្ព័ន្ធយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម។

ចំណុចថ្មីដ៏មានសារៈសំខាន់នៃសេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW មិនត្រឹមតែស្ថិតនៅលើការអះអាងនូវតួនាទីរបស់សេដ្ឋកិច្ចឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅកាន់ការកសាងជួរស្ថាប័នសហគ្រាសវៀតណាមដែលមានសមត្ថភាពប្រកួតប្រជែងជាអន្តរជាតិ ចូលរួមយ៉ាងជ្រាលជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃសកល។ ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រៅពីទុន, បច្ចេកវិទ្យា និងយន្តការគោលនយោបាយ សហគ្រាសត្រូវការចាំបាច់នូវការតភ្ជាប់ជាមួយបណ្តាប្រភពធនធានអន្តរជាតិអំពីបញ្ញាញាណ, បច្ចេកវិទ្យា, អ្នកជំនាញការ, បណ្តាញប្រព័ន្ធសហប្រតិបត្តិការ និងជំនឿទុកចិត្ត។ នេះក៏ជាលំហសកម្មភាពដើម្បីឱ្យការងារកិច្ចការបរទេសប្រជាជនពង្រីកនូវប្រៀបខ្លាំងដោយឡែករបស់ខ្លួន។

ប្រសិនបើបណ្តាគោលនយោបាយសេដ្ឋកិច្ចបង្កើតឡើងនូវ «ហេដ្ឋារចនាសម្ព័ន្ធរឹង» សម្រាប់ការអភិវឌ្ឍ នោះកិច្ចការបរទេសប្រជាជនអាចរួមចំណែកកសាងរូបរាង «ហេដ្ឋារចនាសម្ព័ន្ធទន់» តាមរយៈការតភ្ជាប់មនុស្ស, អង្គការ និងបណ្តាញប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិ។ ជាមួយនឹងរយៈពេលជាង ៧០ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍ សហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានបង្កើតទំនាក់ទំនងជាមួយបណ្តាអង្គការប្រជាជន, អង្គការមិនមែនរដ្ឋាភិបាល, វិទ្យាស្ថានស្រាវជ្រាវ, សាកលវិទ្យាល័យ និងដៃគូអន្តរជាតិជាច្រើន។ នេះគឺជាប្រភពធនធានដែលអាចធ្វើអាជីវកម្មទាញយកផលប្រកបដោយប្រសិទ្ធភាពជាងមុន ដើម្បីជួយឧបត្ថម្ភដល់សហគមន៍សហគ្រាស ពិសេសគឺសហគ្រាសខ្នាតតូច និងមធ្យម, សហគ្រាសចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតផ្លាស់ប្តូរថ្មី។

ពីមុំមើលនោះ យុវជនដែលបំពេញការងារកិច្ចការបរទេសប្រជាជន ចាំបាច់ត្រូវតែផ្លាស់ប្តូរពីតួនាទីចាត់តាំងការប្រាស្រ័យទាក់ទងមិត្តភាព ទៅជាការម្ចាស់ការតភ្ជាប់បណ្តាប្រភពធនធានអន្តរជាតិបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាមួយនឹងប្រៀបខ្លាំងខាងភាសាបរទេស, សមត្ថភាពឌីជីថល និងស្មារតីសមាហរណកម្ម មនុស្សវ័យក្មេងអាចក្លាយជាបណ្តា «ស្ពានចម្លងអន្តរជាតិ» នាំយកនូវបញ្ញាញាណ, បច្ចេកវិទ្យា, គំរូគ្រប់គ្រងជឿនលឿន និងបណ្តាដៃគូសកល ឱ្យខិតជិតមកដល់ជាមួយសហគ្រាសវៀតណាម រួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងធ្វើឱ្យជាក់ស្តែងឡើងនូវគោលដៅនៃសេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW។

បងស្រី Nguyen Thi Thu Giang សមាជិកាគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម, លេខាធិការសម្ព័ន្ធយុវជននៃសហភាពបណ្តាសមាគមវិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម៖

នាំយកបញ្ញាញាណវ័យក្មេងឱ្យខិតជិតមកដល់ជាមួយសហគ្រាស

បងស្រី Nguyen Thi Thu Giang សមាជិកាគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម, លេខាធិការសម្ព័ន្ធយុវជននៃសហភាពបណ្តាសមាគមវិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម។
បងស្រី Nguyen Thi Thu Giang សមាជិកាគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនរណសិរ្សមាតុភូមិ បណ្តាអង្គការមហាជនមជ្ឈិម, លេខាធិការសម្ព័ន្ធយុវជននៃសហភាពបណ្តាសមាគមវិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម។

សេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW បានបង្កើតនូវជំហានទម្លាយភាពទាល់ច្រកអំពីការគិតគូរ និងស្ថាប័នអភិវឌ្ឍន៍ បើកចេញនូវឱកាសជាច្រើនដើម្បីឱ្យវិស័យសេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ ភាគច្រើននៃសហគ្រាសឯកជននាពេលបច្ចុប្បន្នគឺនៅតែមានខ្នាតតូច និងមធ្យម មានកម្រិតអំពីសមត្ថភាពគ្រប់គ្រង, ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការអនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា។ ហេតុដូច្នេះ ការតភ្ជាប់សហគ្រាសជាមួយជួរប្រព័ន្ធបញ្ញវន្ត អ្នកជំនាញការ និងបណ្តាអង្គការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ចាំបាច់ត្រូវតែចាត់ទុកថាជាដំណោះស្រាយដ៏មានសារៈសំខាន់មួយ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។

នាពេលបច្ចុប្បន្ន សហភាពបណ្តាសមាគមវិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម មានបណ្តាញប្រព័ន្ធសមាគមវិស័យចំនួន ៩២ នៅទូទាំងប្រទេស, សហភាពសមាគមមូលដ្ឋានចំនួន ៣៤ និងអង្គការវិទ្យាសាស្ត្រ-បច្ចេកវិទ្យាក្រៅរដ្ឋប្រមាណ ៥៨០ អង្គការ ដែលប្រមូលផ្តុំទៅដោយអ្នកជំនាញការ, អ្នកវិទ្យាសាស្ត្រ និងបញ្ញវន្តវ័យក្មេងយ៉ាងច្រើនកុះករ។ នេះគឺជាប្រភពធនធានដែលអាចរួមដំណើរជាមួយសហគ្រាសក្នុងការស្រាវជ្រាវ, ការផ្ទេរប្រគល់បច្ចេកវិទ្យា, ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការដោះស្រាយបណ្តាចំណោទជាក់ស្តែងនៃការផលិត និងការធ្វើអាជីវកម្ម។

ដើម្បីឱ្យសេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW ជ្រាបចូលទៅក្នុងជីវភាពរស់នៅពិតប្រាកដនោះ ចាំបាច់ត្រូវតែដាស់តឿនយ៉ាងខ្លាំងក្លាបន្ថែមទៀតនូវស្មារតីបង្កើតអាជីវកម្ម, ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងសេចក្តីប្រាថ្នាបូជាលះបង់នៅក្នុងស្រទាប់យុវជន។ អង្គការសម្ព័ន្ធយុវជនមិនត្រឹមតែជាស្ពានចម្លងផ្សព្វផ្សាយអប់រំអំពីម្ចាស់ការ, គោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវរួមដំណើរជាមួយសហគ្រាស និងយុវជនក្នុងបរិវត្តកម្មឌីជីថល, ការអនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា, ការអភិវឌ្ឍបណ្តាសហគ្រាសវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងបណ្តាគំរូចាប់ផ្តើមអាជីវកម្មច្នៃប្រឌិត។

ក្រៅពីនោះ ចាំបាច់ត្រូវយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាន់សហគ្រិនវ័យក្មេងដែលមានសមត្ថភាពគ្រប់គ្រង, ភាពអង់អាច ក្នុងការធ្វើសមាហរណកម្ម និងការទទួលខុសត្រូវចំពោះសង្គម; លើកកម្ពស់តួនាទីរបស់បណ្តាសហករណ៍បែបថ្មីក្នុងការជួយឧបត្ថម្ភគ្រួសារធ្វើអាជីវកម្ម, ធ្វើស្តង់ដារភាវូបនីយកម្មផលិតផល និងជំរុញការផ្លាស់ប្តូរឡើងជាគំរូសហគ្រាស។

បណ្តាអង្គការសម្ព័ន្ធយុវជនក៏ត្រូវតែក្លាយជាស្ពានចម្លងឆ្លុះបញ្ចាំងពីសំឡេងរបស់យុវជន និងសហគ្រាសក្នុងដំណើរការបំពេញបន្ថែមគោលនយោបាយឱ្យបានសុក្រឹត រួមចំណែកកសាងបរិស្ថានអាជីវកម្មប្រកបដោយតម្លាភាព, សមភាព និងបង្កើតកម្លាំងចលករដើម្បីឱ្យជួរបញ្ញវន្តវ័យក្មេងនាំយកនូវបណ្តាលទ្ធផលស្រាវជ្រាវ, គំនិតផ្តួចផ្តើមបច្ចេកវិទ្យា ឱ្យខិតជិតមកដល់ជាមួយជាក់ស្តែងនៃការផលិត និងការធ្វើអាជីវកម្ម៕

រៀនភាសាវៀតណាមក្នុងយុគសម័យ ៤.០៖ រៀនពាក្យតាមទូរស័ព្ទ អនុវត្តការនិយាយជាមួយ AI រៀនភាសាវៀតណាមក្នុងយុគសម័យ ៤.០៖ រៀនពាក្យតាមទូរស័ព្ទ អនុវត្តការនិយាយជាមួយ AI

យុគសម័យ - ដោយគ្រាន់តែមានទូរស័ព្ទ និងកម្មវិធីបញ្ញាសិប្បនិម្មិត កុមារអាចអនុវត្តការបញ្ចេញសំឡេង អនុវត្តការសន្ទនា និងរៀនភាសាវៀតណាមតាមរបៀបដែលអាចបត់បែនបាន និងរស់រវើកជាងពេលណាៗទាំងអស់... នោះគឺជាវិធីថ្មីនៃការរៀនសូត្ររបស់គ្រួសារវៀតណាមជាច្រើននៅក្នុងប្រទេសអូស្ត្រាលី ក្នុងបរិបទនៃការត្រួតត្រាបច្ចេកវិទ្យាឌីជីថល។

"បទពិសោធន៍អំពី AI និងសុវត្ថិភាពអ៊ីនធឺណិត" សម្រាប់យុវជនវៀតណាមនៅប្រទេសសិង្ហបុរី

យុគសម័យ - គណៈកម្មាធិការទំនាក់ទំនងនៃសហគមន៍វៀតណាមនៅប្រទេសសិង្ហបុរី ថ្មីៗនេះបានរៀបចំវគ្គបទពិសោធន៍មួយ ក្រោមប្រធានបទ "បទពិសោធន៍អំពី AI និងសុវត្ថិភាពអ៊ីនធឺណិត" សម្រាប់កុមារអាយុចាប់ពី ៨ ដល់ ១៦ ឆ្នាំ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ណែនាំអំពីវៀតណាមមួយដ៏សំបូរបែបដោយប្រពៃណី ជូនចំពោះប្រជាជនម៉ាសេដូនខាងជើង
បណ្តាជំហានរីកចម្រើនថ្មីក្នុងការអនុវត្តបច្ចេកវិទ្យា ADN
យុវជនត្រូវតែម្ចាស់ការលើបញ្ញាសិប្បនិម្មិត (AI) និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី
បើកវគ្គសិក្សាថ្នាក់រៀនភាសាវៀតណាមរដូវក្តៅឆ្នាំ ២០២៦ នៅប្រទេសរ៉ូម៉ានី
កិច្ចការបរទេសប្រជាជន ត្រូវតែភ្ជាប់យ៉ាងតឹងរ៉ឹងជាមួយគោលដៅអភិវឌ្ឍន៍រដ្ឋធានី