Trending now

បណ្តាជំហានរីកចម្រើនថ្មីក្នុងការអនុវត្តបច្ចេកវិទ្យា ADN

14:53 | 06/07/2026 ឌឹកអាញ់

យុគសម័យ - នាស្រដប់ថ្ងៃទី ៣០ ខែមិថុនា នាយកដ្ឋានការងារនយោបាយ (ក្រសួងនគរបាល) បានចាត់តាំងកម្មវិធីសិល្បៈនយោបាយពិសេស «ADN - ដំណើរតភ្ជាប់ឡើងវិញនូវប្រភពដើម» សំដៅរីកសាយភាយនូវអត្ថន័យនៃយុទ្ធនាការ «៥០០ ថ្ងៃយប់ ស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី» ទន្ទឹមនឹងនោះ ណែនាំបណ្តាជំហានរីកចម្រើនថ្មីក្នុងការអនុវត្តបច្ជេកវិទ្យា ADN បើកបន្ថែមនូវសេចក្តីសង្ឃឹមសម្រាប់ក្រុមគ្រួសាររាប់សែនដែលកំពុងទន្ទឹងរង់ចាំស្វែងរកសាច់ញាតិឡើងវិញ ក្រោយរយៈពេលច្រើនទសវត្សរ៍។

យុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ក្តីសង្ឃឹម "ជួបជុំគ្នាវិញ" ពីស្លាកស្នាម ADN ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី

យោងតាមគណៈកម្មការចាត់តាំង ឆ្លងកាត់បណ្តាសង្គ្រាមតស៊ូការពារមាតុភូមិ និងបំពេញកាតព្វកិច្ចអន្តរជាតិ មានកម្មាភិបាល យុទ្ធជន និងជនរួមជាតិជាង ១,២ លាននាក់ បានពលីជីវិតយ៉ាងអង់អាចក្លាហាន។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ នៅមានអដ្ឋិធាតុកងទ័ពពលីប្រមាណ ១៧៥.០០០ នាក់មិនទាន់រកឃើញនៅឡើយ និងកងទ័ពពលីជិត ៣០០.០០០ នាក់ត្រូវបានប្រមូលផ្តុំហើយ ប៉ុន្តែមិនទាន់កំណត់បានអត្តសញ្ញាណនៅឡើយ។

ពីជាក់ស្តែងនោះ យុទ្ធនាការ «៥០០ ថ្ងៃយប់ ស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី» (ដាក់ពង្រាយចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧) ត្រូវបានបំផុសឡើងដោយមានគោលដៅកៀរគរកម្លាំងខ្លាំងក្លានៃប្រព័ន្ធនយោបាយទាំងមូល និងសង្គមទាំងមូល ចូលរួមស្វែងរក ប្រមូលផ្តុំ កំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី ដែលតាមរយៈនោះ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ «តបស្នងសងគុណ» របស់បក្ស និងរដ្ឋ។

កម្មវិធី «ADN - ដំណើរតភ្ជាប់ឡើងវិញនូវប្រភពដើម» ដោយមានការណែនាំពីក្រសួងនគរបាល និងនាយកដ្ឋានការងារនយោបាយជាអង្គភាពប្រធានចាត់តាំង បានរួមចំណែកផ្សព្វផ្សាយអប់រំ លើកទឹកចិត្តដល់បណ្តាកម្លាំងដែលចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការ; ទន្ទឹមនឹងនោះ លើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវរបស់បណ្តាថ្នាក់ វិស័យ អង្គការមហាជន និងប្រជាជនក្នុងការផ្តល់ព័ត៌មាន ទិន្នន័យ បម្រើដល់ការងារស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណកងទ័ពពលី។

បណ្តាជំហានរីកចម្រើនថ្មីក្នុងការអនុវត្តបច្ចេកវិទ្យា ADN
កម្មាភិបាលនគរបាលថ្នាក់ឃុំ/សង្កាត់ ចែករំលែកបណ្តារឿងរ៉ាវក្នុងការងារប្រមូលទិន្នន័យ ADN របស់សាច់ញាតិកងទ័ពពលីនៅមូលដ្ឋាន។

តាមរយៈបណ្តាខ្សែភាពយន្តឯកសារខ្លី វគ្គប្រាស្រ័យទាក់ទង និងពិភាក្សាផ្លាស់ប្តូរមតិ កម្មវិធីបានធ្វើបច្ចុប្បន្នភាពបណ្តាលទ្ធផលថ្មីៗពីគណៈកម្មាធិការដឹកនាំជាតិស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី; ទន្ទឹមនឹងនោះ ណែនាំបណ្តាចំណុចថ្មីៗអំពីដំណើរការ យន្តការជួយឧបត្ថម្ភ និងការអនុវត្តបច្ចេកវិទ្យាកោសល្យវិច័យ ADN ដែលជាកត្តាត្រូវបានរំពឹងទុកថានឹងបង្កើតបាននូវជំហានទម្លាយភាពទាល់ច្រកក្នុងដំណើរស្វែងរកឈ្មោះបោះសំឡេងឡើងវិញជូនចំពោះបណ្តាកងទ័ពពលី ក្រោយរយៈពេលជាងកន្លះសតវត្សរ៍។

បណ្តាជំហានរីកចម្រើនថ្មីក្នុងការអនុវត្តបច្ចេកវិទ្យា ADN
នាយឧត្តមសេនីយ៍ទោ Le Quoc Hung អនុរដ្ឋមន្ត្រីក្រសួងនគរបាល។

គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលកន្លងមក ក្រសួងនគរបាលបានដាក់ពង្រាយយុទ្ធនាការដំឡើងកម្រិតខ្ពស់ក្នុងការប្រមូលគំរូ ADN របស់សាច់ញាតិកងទ័ពពលីដែលមិនទាន់កំណត់បានព័ត៌មាន ទន្ទឹមនឹងនោះ កសាង គ្រប់គ្រង និងដំណើរការធនាគារហ្សែន សាច់ញាតិកងទ័ពពលី។ ការប្រមូលផ្តុំ វិភាគ រក្សាទុក និងផ្ទៀងផ្ទាត់ទិន្នន័យ ADN មិនត្រឹមតែបម្រើដោយផ្ទាល់ដល់យុទ្ធនាការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកកសាងរូបរាងមូលដ្ឋានទិន្នន័យជាតិ បម្រើ យូរអង្វែង សម្រាប់ការងារកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី ទស្សនិកជនបានចូលរួមប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយតំណាងបណ្តាកម្លាំងដែលកំពុងបំពេញភារកិច្ចស្វែងរក ប្រមូលផ្តុំ ប្រមូលគំរូជីវសាស្រ្ត សំយោគទិន្នន័យ ADN នៅទូទាំងប្រទេស។ សកម្មភាពសួរ និងឆ្លើយ ក៏បានជួយឱ្យប្រជាជនយល់ដឹងកាន់តែច្បាស់អំពីដំណើរការកោសល្យវិច័យ ADN បណ្តាគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋ និងរបៀបរបបចូលរួមផ្តល់ព័ត៌មាន រួមចំណែកជំរុញឱ្យបានឆាប់រហ័សនូវដំណើរការកំណត់អត្តសញ្ញាណបណ្តាកងទ័ពពលីដែលនៅខ្វះព័ត៌មាន។

មិនត្រឹមតែមានអត្ថន័យផ្សព្វផ្សាយអប់រំប៉ុណ្ណោះទេ កម្មវិធីនៅទាំងជាឱកាសតបស្នងសងគុណចំពោះអ្នកដែលបានពលីជីវិតដើម្បីឯករាជ្យភាព សេរីភាពនៃមាតុភូមិ; លើកតម្កើងភាពអត់ធ្មត់ស្វិតស្វាញនៃបណ្តាកម្លាំងកងទ័ពប្រជាជន នគរបាលប្រជាជន បណ្តាអតីតយុទ្ធជន បណ្តាអ្នកវិទ្យាសាស្ត្រ និងសាច់ញាតិកងទ័ពពលី ក្នុងដំណើរនាំយកបណ្តាកូនចៅរបស់ប្រទេសជាតិវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ។

ថ្លែងមតិនៅក្នុងកម្មវិធី នាយឧត្តមសេនីយ៍ទោ Le Quoc Hung អនុរដ្ឋមន្ត្រីក្រសួងនគរបាល បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាយុទ្ធជនពិការ យុទ្ធជនមានជំងឺ សាច់ញាតិក្រុមគ្រួសារកងទ័ពពលី និងអ្នកមានគុណូបការៈចំពោះបដិវត្តន៍។ ទន្ទឹមនឹងនោះ លោកបានអះអាងថា កម្លាំងនគរបាលប្រជាជនតែងតែឆ្ពោះទៅរកការកំណត់ថា ការងារស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី គឺជាភារកិច្ចនយោបាយពិសេសដ៏មានសារៈសំខាន់ មានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញច្បាស់នូវសីលធម៌ «ផឹកទឹកនឹកដល់ប្រភពដើម» «តបស្នងសងគុណ» របស់ប្រជាជាតិ។

បណ្តាជំហានរីកចម្រើនថ្មីក្នុងការអនុវត្តបច្ចេកវិទ្យា ADN
បណ្តាតំណាងអនុវត្តពិធីសារប្តេជ្ញាចិត្តសម្រេចបាននូវគោលដៅនៃយុទ្ធនាការ «៥០០ ថ្ងៃយប់ ស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី»។

យោងតាមលោកអនុរដ្ឋមន្ត្រី ដោយជ្រាបជ្រាបនិងអនុវត្តតាមការណែនាំរបស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ លោក To Lam កម្លាំងនគរបាលប្រជាជនទាំងមូលបានផ្តោតសំខាន់លើការត្រួតពិនិត្យ ធ្វើស្តង់ដារភាវូបនីយកម្មទិន្នន័យ ប្រមូលគំរូជីវសាស្ត្ររបស់សាច់ញាតិកងទ័ពពលី កសាងនិងធ្វើសមកាលកម្មមូលដ្ឋានទិន្នន័យ ADN ចូលទៅក្នុងមូលដ្ឋានទិន្នន័យជាតិស្តីពីប្រជាជន ទន្ទឹមនឹងនោះ បំពេញបន្ថែមប្រព័ន្ធស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេសនៃធនាគារហ្សែន បម្រើដល់ការផ្ទៀងផ្ទាត់ កំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី និងត្រៀមខ្លួនជាស្រេចចូលរួមក្នុងបណ្តាក្រុមការងារចុះប្រមូលគំរូអដ្ឋិធាតុតាមតម្រូវការរបស់គណៈកម្មាធិការដឹកនាំគ្រប់ថ្នាក់។

ដោយរំលឹកឡើងវិញនូវបណ្តាលទ្ធផលជំហានដំបូង អនុរដ្ឋមន្ត្រី Le Quoc Hung បានឱ្យដឹងថា មានករណីកងទ័ពពលីចំនួន ២៥ រូបត្រូវបានកំណត់និងទទួលស្គាល់អត្តសញ្ញាណ តាមរយៈការផ្ទៀងផ្ទាត់ ADN ដែលតាមរយៈនោះ កត់ត្រានិងសរសើរមិនដាច់ពីមាត់ចំពោះបណ្តាការខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលប្រជាជនទាំងមូល ក្នុងការអនុវត្តភារកិច្ចនយោបាយដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ។

តម្រង់ទិសដៅភារកិច្ចនាពេលខាងមុខ លោកអនុរដ្ឋមន្ត្រីបានស្នើឱ្យកម្លាំងនគរបាលប្រជាជនផ្តោតសំខាន់លើការដាក់ពង្រាយយុទ្ធនាការដំឡើងកម្រិតខ្ពស់ក្នុងការប្រមូលគំរូ ADN របស់សាច់ញាតិកងទ័ពពលីនៅទូទាំងប្រទេស ផុសផុលប្រឡងប្រណាំងឱ្យសម្រេចបានត្រឹមថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៦ នូវការបង្ហើយការប្រមូលគំរូចំពោះ ៧០% នៃចំនួនសាច់ញាតិដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើប្រព័ន្ធ និងសម្រេចឱ្យបាន ១០០% នៅចុងឆ្នាំ ២០២៦។ ទន្ទឹមនឹងនោះ គឺការជំរុញឱ្យបានឆាប់រហ័សនូវវឌ្ឍនភាពនៃការវិភាគ ធ្វើសមកាលកម្មទិន្នន័យ ទទួលយកលទ្ធផលកោសល្យវិច័យ ADN ពីបណ្តាអង្គភាពជំនាញ ដើម្បីផ្ទៀងផ្ទាត់ បម្រើដល់ការកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី។

លោកអនុរដ្ឋមន្ត្រីក៏បានស្នើឱ្យបន្តដាក់ពង្រាយប្រកបដោយប្រសិទ្ធភាពនូវបណ្តាសកម្មភាពឆ្ពោះទៅកាន់ការអបអរសាទរខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ-កងទ័ពពលី ទន្ទឹមនឹងនោះ អនុវត្តភារកិច្ចស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី តាមស្មារតី «លឿនបំផុត - បន្ទាន់បំផុត - សម្រេចបានលទ្ធផលខ្ពស់បំផុត»។ លោកបានអំពាវនាវដល់ការរួមដៃគ្នារបស់បណ្តាក្រសួង វិស័យ មូលដ្ឋាន ប្រព័ន្ធនយោបាយទាំងមូល និងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ក្នុងស្មារតី «អ្នកណាមានកម្លាំងរួមចំណែកកម្លាំង អ្នកណាមានទ្រព្យសម្បត្តិរួមចំណែកទ្រព្យសម្បត្តិ អ្នកណាមានព័ត៌មានរួមចំណែកព័ត៌មាន អ្នកណាមានវិទ្យាសាស្ត្ររួមចំណែកវិទ្យាសាស្ត្រ» ដើម្បីរួមគ្នានាំយកបណ្តាវីរយុទ្ធជនពលីវិលត្រឡប់មកជួបជុំក្រុមគ្រួសារ មាតុភូមិ និងមិត្តរួមវិន័យវិញ៕

អដ្ឋិធាតុយុទ្ធជនពលីជាង ២១.០០០ នាក់នៅខេត្តដុងថាប់ នឹងត្រូវយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីជាង ២១.០០០ នាក់នៅខេត្តដុងថាប់ នឹងត្រូវយកសំណាក ADN

យុគសម័យ - អនុវត្តយុទ្ធនាការ «៥០០ ថ្ងៃយប់ជំរុញខ្លាំងការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី» ខេត្តដុងថាប់កំពុងដាក់ពង្រាយការយកសំណាក និងប្រគល់សំណាកអដ្ឋិធាតុយុទ្ធជនពលី ដើម្បីបម្រើដល់ការធ្វើកោសល្យវិច័យ ADN។ តាមផែនការ ផ្នូរយុទ្ធជនពលីជាង ២១.០០០ ផ្នូរដែលមិនទាន់កំណត់អត្តសញ្ញាណបាន ឬខ្វះព័ត៌មាននៅលើភូមិសាស្ត្រខេត្ត នឹងត្រូវយកសំណាក សំដៅឈានទៅរកការកំណត់អត្តសញ្ញាណជាជំហានៗ ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់សាច់ញាតិ និងគ្រួសារយុទ្ធជនពលី។

នីតិវិធីសម្របសម្រួលកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលខ្វះខាតព័ត៌មាន តាមរយៈវិធីសាស្ត្រធ្វើកោសល្យវិច័យ ADN នីតិវិធីសម្របសម្រួលកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលខ្វះខាតព័ត៌មាន តាមរយៈវិធីសាស្ត្រធ្វើកោសល្យវិច័យ ADN

យុគសម័យ - ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra - ប្រធានគណៈកម្មាធិការដឹកនាំជាតិស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ 51/QD-BCCDQG ដាក់ឱ្យអនុវត្តនូវ នីតិវិធីសម្របសម្រួលកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលខ្វះខាតព័ត៌មាន តាមរយៈវិធីសាស្ត្រធ្វើកោសល្យវិច័យ ADN និងបែងចែកភូមិសាស្ត្រទទួល ធ្វើកោសល្យវិច័យ ADN លើគំរូអដ្ឋិធាតុយុទ្ធជនពលី។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ណែនាំអំពីវៀតណាមមួយដ៏សំបូរបែបដោយប្រពៃណី ជូនចំពោះប្រជាជនម៉ាសេដូនខាងជើង
បណ្តាជំហានរីកចម្រើនថ្មីក្នុងការអនុវត្តបច្ចេកវិទ្យា ADN
យុវជនត្រូវតែម្ចាស់ការលើបញ្ញាសិប្បនិម្មិត (AI) និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី
បើកវគ្គសិក្សាថ្នាក់រៀនភាសាវៀតណាមរដូវក្តៅឆ្នាំ ២០២៦ នៅប្រទេសរ៉ូម៉ានី
កិច្ចការបរទេសប្រជាជន ត្រូវតែភ្ជាប់យ៉ាងតឹងរ៉ឹងជាមួយគោលដៅអភិវឌ្ឍន៍រដ្ឋធានី