យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Algiers មុនពេលបញ្ចប់អាណត្តិការងារ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី Tran Quoc Khanh បានអញ្ជើញទៅជម្រាបលាព្រមទាំងធ្វើការងារជាមួយនិងថ្នាក់ដឹកនាំបក្សរណសិរ្សរំដោះជាតិ (FLN) កំពុងកាន់អំណាច។ ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី បង្កើនកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរព្រមទាំងបើកទូលាយកិច្ចសហប្រតិបត្តិការនៅលើវិស័យជាច្រើន។
| អាល់ហ្សេរី៖ ស្ថានទូតវៀតណាមចុះសួរសុខទុក្ខគ្រួសារជនវៀតណាមនៅបរទេសក្នុងឱកាសពិធីបុណ្យ Eid Al-Adha វៀតណាម - អាល់ហ្សេរី ការផ្សព្វផ្សាយពាណិជ្ជកម្ម |
![]() |
| អគ្គលេខាធិការបក្ស FLN Abdelkrim Benmbarek ទទួលជួបឯកអគ្គរដ្ឋទូត Tran Quoc Khanh អញ្ជើញចូលជួបជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិការងារត្រឡប់ទៅប្រទេសវិញ។ |
ទំនាក់ទំនងមិត្តភាពវៀតណាម-អាល់ហ្សេរីគឺត្រូវបានភាគីទាំងពីរបន្តអះអាងថាជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលត្រូវតែថែរក្សានិងពង្រីក ដោយផ្អែកទៅលើខឿនគ្រឹះសាមគ្គីភាពប្រវត្តិសាស្ត្រព្រមទាំងការរួមដំណើរនៅក្នុងបណ្តាការតស៊ូដណ្តើមឯករាជ្យជាតិកាលពីមុននេះ។
ទទួលជួបឯកអគ្គរដ្ឋទូត Tran Quoc Khanh មានអគ្គលេខាធិការបក្ស FLN Abdelkrim Benmbarek ព្រមទាំងបណ្តាសមាជិកនៃគណៈដឹកនាំបក្សនិងតំណាងបណ្តាអតីតយុទ្ធជនដែលធ្លាប់បានចូលរួមក្នុងការតស៊ូដណ្តើមឯករាជ្យរបស់អាល់ហ្សេរី។ នៅក្នុងជំនួបធ្វើការងារ អគ្គលេខាធិការ Abdelkrim Benmbarek បានវាយតម្លៃខ្ពស់ចំពោះបណ្តាការរួមចំណែករបស់ឯកអគ្គរដ្ឋទូតនៅក្នុងអាណត្តិការងារចំពោះការជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការច្រើនវិស័យរវាងវៀតណាមនិងអាល់ហ្សេរី។
ថ្នាក់ដឹកនាំបក្ស FLN បានសង្កត់ធ្ងន់ថាស្មារតីសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរគឺត្រូវបានកសាងឡើងពីប្រវត្តិសាស្ត្ររួមគ្នាតស៊ូប្រឆាំងនឹងលទ្ធិអាណានិគមព្រមទាំងរាល់ទម្រង់នៃការជិះជាន់សង្កត់សង្កិននិងការត្រួតត្រាទាំងឡាយ។ នៅលើខឿនគ្រឹះនោះ ប្រទេសទាំងពីរគឺបន្តរួមដំណើរដើម្បីបណ្តាគោលដៅសន្តិភាព ឯករាជ្យ វិបុលភាព យុត្តិធម៌សង្គមព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព។
អគ្គលេខាធិការ Abdelkrim Benmbarek បានអះអាងថាបក្ស FLN ប្តេជ្ញាចិត្តបន្តពូនជ្រំទំនាក់ទំនងសហប្រតិបត្តិការជាមួយនិងវៀតណាម ទន្ទឹមនឹងនោះឱ្យដឹងថា FLN និងបក្សកុម្មុយនីស្តវៀតណាមនឹងសម្របសម្រួលគ្នាដាក់ឱ្យដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សទាំងពីរ រួមចំណែកបង្កើនទំនុកចិត្តនយោបាយព្រមទាំងបើកទូលាយកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន។
ឯកអគ្គរដ្ឋទូត Tran Quoc Khanh បានសម្តែងការអរគុណចំពោះការសម្របសម្រួលព្រមទាំងការជួយឧបត្ថម្ភរបស់ថ្នាក់ដឹកនាំបក្ស FLN ជាមួយនិងបណ្តាស្ថាប័ន អង្គការនានារបស់អាល់ហ្សេរីក្នុងអាណត្តិការងារទាំងមូល តាមរយៈនោះបង្កើតបានជាលក្ខខណ្ឌដ៏ងាយស្រួលដើម្បីជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតបានអះអាងថាវៀតណាមតែងតែចាត់ទុកជាសំខាន់ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាមួយនិងអាល់ហ្សេរី ដែលជាដៃគូដ៏មានសារៈសំខាន់មួយក្នុងចំណោមបណ្តាដៃគូដ៏មានសារៈសំខាន់របស់វៀតណាមនៅឯអាហ្វ្រិក។ ទន្ទឹមនឹងនោះសម្តែងការជឿជាក់ថាទំនាក់ទំនងរវាងបក្សកុម្មុយនីស្តវៀតណាមនិងបក្ស FLN នឹងបន្តត្រូវបានពង្រឹង ពង្រីកតួនាទីជាខឿនគ្រឹះនយោបាយដ៏មានសារៈសំខាន់ រួមចំណែកនាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍កាន់តែមានសារធាតុនិងមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។
នាឱកាសនេះ ឯកអគ្គរដ្ឋទូត Tran Quoc Khanh បានសម្តែងបំណងប្រាថ្នាចង់ទទួលស្វាគមន៍អគ្គលេខាធិការបក្ស FLN អញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខ តាមរយៈនោះជំរុញការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ខ្ពស់រវាងបក្សទាំងពីរ រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាល់ហ្សេរីដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងក្របខ័ណ្ឌនៃជំនួបធ្វើការងារ ភាគីទាំងពីរក៏បានរួមគ្នាក្រឡេកមើលឡើងវិញនូវប្រពៃណីសាមគ្គីភាពនិងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងបណ្តាការតស៊ូរំដោះជាតិ ទន្ទឹមនឹងនោះឯកភាពគ្នាបន្តពង្រីកកេរដំណែលប្រវត្តិសាស្ត្រនេះតាមរយៈការបង្កើនការជួបប្រាស្រ័យទាក់ទងរបស់ជំនាន់វ័យក្មេង បើកទូលាយកិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គការនយោបាយ-សង្គម ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំព្រមទាំងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជននាពេលខាងមុខ៕
យុគសម័យ - កាលពីថ្ងៃទី ១៣-១៤ ខែកក្កដា នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានសម្របសម្រួលជាមួយការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅ អាល់ហ្សេរី រៀបចំសន្និសីទអនឡាញស្តីពីការជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងវៀតណាម និងអាល់ហ្សេរីឆ្នាំ ២០២២។ |
ក្រុមបាល់ទាត់អាល់ហ្សេរី បានគ្រងតំណែងជើងឯកពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2019 ដែលមានអេហ្ស៊ីបធ្វើម្ចាស់ផ្ទះ បន្ទាប់ពីយកឈ្នះគូប្រជែងសេណេហ្គាល់ត្រឹម ១-០ នៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញ នេះ។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន