Trending now

អាល់ហ្សេរី ឈ្នះ​ជើងឯក Africa Cup of Nations 2019 ក្រោយ​ឈ្នះ​សេណេហ្គាល់ ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ

15:47 | 20/07/2019 (ប្រភព៖ freshnewsasia)

ក្រុមបាល់ទាត់អាល់ហ្សេរី បានគ្រងតំណែងជើងឯកពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2019 ដែលមានអេហ្ស៊ីបធ្វើម្ចាស់ផ្ទះ បន្ទាប់ពីយកឈ្នះគូប្រជែងសេណេហ្គាល់ត្រឹម ១-០ នៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញ នេះ។

អាល់ហ្សេរី ឈ្នះ​ជើងឯក Africa Cup of Nations 2019 ក្រោយ​ឈ្នះ​សេណេហ្គាល់ ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីប កីឡាករនាំសំណាង Baghdad Bounedjah ជាអ្នកបានគ្រាប់ជ័យជម្នះតាំងពីចាប់ផ្តើមប្រកួតវគ្គផ្តាច់ព្រ័ត្របាន ២នាទីក្នុងវគ្គទី១ បន្តដល់ចប់ការប្រកួត ពេញម៉ោង ៩០នាទី ដើម្បីជួយអាល់ហ្សេរី ឈ្នះជើងឯក Africa Cup of Nations ជាលើកទី២ ក្រោយពេលធ្លាប់ឈ្នះ ដំបូងកាលឆ្នាំ១៩៩០ ខណៈសេណេហ្គាល់របស់កីឡាករ Sadio Sane នៅមិនទាន់ឈ្នះម្តងនៅឡើយទេ។

ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ សេណេហ្គាល់ មានឱកាសទទួលបានបាល់ប៉េណាល់ទីផងដែរក្នុងវគ្គទី២ តែត្រូវបានលុប ចោលវិញ ក្រោយលោកអាជ្ញាកណ្តាលពិនិត្យប្រព័ន្ធ VAR ក្នុងករណីដៃប៉ះបាល់ក្នុងប្រអប់គ្រោះថ្នាក់ (handball)៕


(ប្រភព៖ freshnewsasia)

(ប្រភព៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បើកចេញនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការវៀតណាម ជាមួយថៃ សិង្ហបុរី និងហ្វីលីពីន
មហាសន្និបាតលើកទី ១៤ នៃសហជីពការងារវៀតណាម នឹងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន ១៣៥ រូប
លោក Nguyen Anh Tuan ត្រូវបានជាប់ឆ្នោតឡើងវិញជាប្រធានសហព័ន្ធសហជីពការងារទូទាំងវៀតណាម
វៀតណាម - បារាំង ជម្រុញសហប្រតិបត្តិការសភា និងវិស័យការពារជាតិ - សន្តិសុខ
ភោជនីយដ្ឋានវៀតណាមប្រមាណ ៣,០០០ កំពុងដំណើរការនៅប្រទេសប៉ូឡូញ