យុគសម័យ - នាឱកាសនេះ ស្ថានទូត និងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសអាល់ហ្សេរី (Algeria) បានបើកស្តង់ទំនិញ ដើម្បីណែនាំនូវរាល់មុខទំនិញកសិផលដែលមានសក្តានុពលខ្លាំងរបស់វៀតណាម។
| វៀតណាមប្រកាសពិធីចុះហត្ថលេខាលើអនុសញ្ញាប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅអាហ្វ្រិក «សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ជាស្ពានភ្ជាប់ទំនាក់ទំនងមិត្តភាព» |
![]() |
| លោក Hoang Duc Nhuan - ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសអាល់ហ្សេរី - អញ្ជើញចូលរួមក្នុងវេទិកានេះ។ |
វេទិកាវិនិយោគ និងពាណិជ្ជកម្មអាហ្វ្រិកលើកទី ១២ (AFIC 12) បានបើកធ្វើឡើងនាថ្ងៃទី ០៩ ខែឧសភា នៅរដ្ឋធានីអាល់ហ្សេ (Algiers) ក្រោមប្រធានបទ “រួមគ្នាដោះស្រាយការបើកចំហទីផ្សារ”។
វេទិកានេះបានទាក់ទាញការចូលរួមពីមនុស្សប្រហែល ២.០០០ នាក់ រួមមានមន្ត្រី អ្នកជំនាញសេដ្ឋកិច្ច សហគ្រាស អង្គការហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ មកពីប្រទេសអាហ្វ្រិកចំនួន ៤៣ និងដៃគូអន្តរជាតិជាច្រើនទៀត ក្នុងនោះមានវៀតណាមផងដែរ។
នៅក្នុងព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃនេះ មានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវបានចុះហត្ថលេខា។ AFIC 12 បោះគោលដៅលើការដាក់ឱ្យអនុវត្តសកម្មភាពវិនិយោគផលិតកម្ម ការអភិវឌ្ឍពាណិជ្ជកម្មផ្ទៃក្នុងតំបន់អាហ្វ្រិក និងបង្កលក្ខណៈងាយស្រួលបន្ថែមទៀតសម្រាប់ការឈានចូលទៅកាន់ទីផ្សារ ឱ្យស្របតាមនិន្នាការថ្មីនៃសេដ្ឋកិច្ចអាហ្វ្រិក។
នៅក្រៅក្របខ័ណ្ឌនៃវេទិកា AFIC 12 គណៈកម្មការរៀបចំក៏បានរៀបចំនូវលំហពិព័រណ៍ ដើម្បីណែនាំអំពីសហគ្រាសធំៗ ក៏ដូចជាផលិតផលលេចធ្លោរបស់ប្រទេសអាហ្វ្រិកជាច្រើន និងបណ្តាដៃគូអន្តរជាតិ។ នាឱកាសនេះ ស្ថានទូត និងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសអាល់ហ្សេរី បានបើកស្តង់ទំនិញ ដើម្បីណែនាំមុខទំនិញកសិផលដែលមានសក្តានុពលខ្លាំងរបស់វៀតណាម ដូចជា៖ កាហ្វេ, តែ, ម្រេច, រមៀត, ឈើអែម, ផ្កាចាន់; ដូងកិន, ទឹកដោះគោ, ទឹកផ្លែឈើកំប៉ុង, គ្រាប់ជ័រ... ភ្ញៀវចូលទស្សនាជាច្រើនបានមានឱកាសភ្លក់រសជាតិកាហ្វេរបស់វៀតណាម ហើយមានការពេញចិត្តយ៉ាងខ្លាំងចំពោះផលិតផលនេះ៕
កាសែតញូវយ៉កថាម បានរាយការណ៍កាលពីថ្ងៃអង្គារថា មន្ទីរបញ្ចកោណកំពុងពិចារណាឈានទៅរកការកាត់បន្ថយ ឬអាចដកកងកម្លាំងអាមេរិកចេញពីប្រទេស អាហ្វ្រិកភាគខាងលិច ដែលជាផ្នែកនៃការដាក់ពង្រាយកងកម្លាំងយោធាទ្រង់ទ្រាយធំឡើងវិញ។ |
យុគសម័យ - វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសមជ្ឈឹមបូព៌ា - អាហ្វ្រិក ចំនួន ៦៩/៧០ ប្រទេស។ វៀតណាមក៏មានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសទាំងអស់ក្នុងតំបន់ដោយមានតួលេខពាណិជ្ជកម្មទ្វេភាគីជាង ១៧,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។ |

មតិពីមិត្តអ្នកអាន