កាសែតញូវយ៉កថាម បានរាយការណ៍កាលពីថ្ងៃអង្គារថា មន្ទីរបញ្ចកោណកំពុងពិចារណាឈានទៅរកការកាត់បន្ថយ ឬអាចដកកងកម្លាំងអាមេរិកចេញពីប្រទេស អាហ្វ្រិកភាគខាងលិច ដែលជាផ្នែកនៃការដាក់ពង្រាយកងកម្លាំងយោធាទ្រង់ទ្រាយធំឡើងវិញ។
លោកប្រធានធិបតី ដូណាល់ ត្រាំ ឆ្លើយសំណួររបស់អ្នកកាសែតក្រោយថ្លែងទៅកងទ័ពនៅទូទាំងពិភពលោក។
កងកម្លាំងរបស់អាមេរិកមានចន្លោះពី ៦ ០០០ ដល់ ៧ ០០០ នាក់ នៅក្នុងប្រទេស អាហ្វ្រិក ភាគច្រើននៅអាហ្វ្រិកខាងលិច ប៉ុន្តែមានជាច្រើនកន្លែងទៀតដូចជានៅប្រទេស សូម៉ាលី ផងដែរ។
កាសែតញូវយ៉កថាម បាននិយាយថា វត្តមានកងកម្លាំងអាមេរិករួមមានក្រុមយោធាបណ្តុះបណ្តាល និងកាលពីពេលថ្មីៗនេះ មានការសាងសង់មូលដ្ឋានយន្តហោះដ្រូនមានទឹកប្រាក់ចំនួន ១១០ លានដុល្លារនៅនីហ្សេ។
ការដកកងកម្លាំងអាមេរិកនឹងបញ្ចប់ការគាំទ្ររបស់ពួកគេ ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់យោធាបារាំងនៅក្នុងប្រទេស ម៉ាលី នីហ្សេ និងបួគីណាហ្វាសូ នៅក្នុងការធ្វើសង្គ្រាមរបស់ពួកគេ ជាមួយកងកម្លាំងប្រចាំតំបន់ប្រឆាំងក្រុមអាល់-កៃដា និងក្រុមជីហាដរដ្ឋអ៊ិស្លាម។
កាសែតញូវយ៉កថាម បាននិយាយថា មន្ទីរបញ្ចកោណបានគាំទ្រពួកគេតាមរយៈការផ្តល់ជូនចារកម្ម ការគាំទ្រដោយសមហេតុផល និងការចាក់សាំងយន្តហោះ គិតជាតម្លៃប្រចាំឆ្នាំទៅឲ្យមន្ទីរបញ្ចកោណដែលមានចំនួន ៤៥ លានដុល្លារ ក្នុង ១ ឆ្នាំ។
ប្រទេស បារាំង មានវត្តមានយោធាធំមួយនៅក្នុងប្រទេស ម៉ាលី ចាប់តាំងពីឆ្នាំ ២០១៣ នៅពេលខ្លួនបានចូលធ្វើអន្តរាគមន៍ ប្រឆាំងក្រុមជីហាដមានទំនាក់ទំនងជាមួយក្រុម អាល់-កៃដា ដែលបានគ្រប់គ្រងនៅភាគខាងជើងរបស់ប្រទេសមួយនេះ។
ចាប់តាំងពីពេលនោះមក ប្រទេស បារាំង បានធ្វើប្រតិបត្តិការប្រឆាំងក្រុមភេរវកម្មក្នុងតំបន់ ហើយបានស្នើឲ្យក្រុមប្រទេសទាំង ៥ ដូចជាប្រទេស បួគីណាហ្វាសូ ឆាដ ម៉ូរីតានី ម៉ាលី និងនីហ្សេ ដើម្បីបង្កើតកងកម្លាំងរួមរបស់ពួកគេ។
កាសែតញូវយ៉កថាម បាននិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អេស្ពឺរ កំពុងសិក្សាមើលអំពីការដាក់ពង្រាយកងកម្លាំងរបស់អាមេរិកទាំងស្រុងឡើងវិញ ដើម្បីប្រឆាំងភេរវកម្ម៕
(ប្រភពព័ត៌មាន: postkhmer)
មតិពីមិត្តអ្នកអាន