យុគសម័យ - “សវនាការសិប្បនិម្មិត” ត្រូវបានរៀបចំឡើងផ្អែកលើរឿងក្តីពិតជាក់ស្តែង ដែលពាក់ព័ន្ធនឹងសកម្មភាពបញ្ជូនទូកនេសាទ និងអ្នកនេសាទ ទៅធ្វើអាជីវកម្មគ្រឿងសមុទ្រដោយខុសច្បាប់នៅក្នុងដែនសមុទ្របរទេស។
| ការរឹតបន្តឹងការគ្រប់គ្រងនាវាជានេសាទ ខេត្ត Dong Thap ទប់ស្កាត់ការបំពានច្បាប់ IUU ពីប្រភពដើម រួមបក្សីសាមគ្គីគ្នាធ្វើសកម្មភាព ដើម្បីវិស័យនេសាទប្រកបដោយចីរភាព |
![]() |
| ការឃោសនាអំពី IUU តាមរយៈទម្រង់ “សវនាការសិប្បនិម្មិត” |
ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ០៩ និងទី ១០ ខែឧសភា នៅគណៈកម្មាធិការប្រជាជនឃុំ Tay Yen និងគណៈកម្មាធិការប្រជាជនតំបន់សេដ្ឋកិច្ចពិសេស Phu Quoc ខេត្ត An Giang បញ្ជាការដ្ឋានតំបន់ឆ្មាំសមុទ្រទី ៤, កាសែត Cong Ly (យុត្តិធម៌), តុលាការយោធាយោធភូមិភាគទី ៩, បញ្ជាការដ្ឋានផ្នែកឃោសនាអប់រំ និងផ្នែកចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត An Giang បានសហការរៀបចំការឃោសនា និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបទបញ្ញត្តិ (IUU) តាមរយៈទម្រង់ “សវនាការសិប្បនិម្មិត”។
“សវនាការសិប្បនិម្មិត” ត្រូវបានរៀបចំឡើងផ្អែកលើរឿងក្តីពិតជាក់ស្តែង ដែលពាក់ព័ន្ធនឹងសកម្មភាពបញ្ជូនទូកនេសាទ និងអ្នកនេសាទ ទៅធ្វើអាជីវកម្មគ្រឿងសមុទ្រដោយខុសច្បាប់នៅក្នុងដែនសមុទ្របរទេស ព្រមទាំងចេតនាផ្តាច់ឧបករណ៍តាមដានដំណើរនាវា (VMS) ដើម្បីបន្លំភ្នែកកម្លាំងមានសមត្ថកិច្ច។
តាមរយៈដំណើរការនៃសវនាការសិប្បនិម្មិតនេះ ក្រុមប្រឹក្សាជំនុំជម្រះបានវិភាគយ៉ាងច្បាស់នូវផលវិបាកផ្លូវច្បាប់នៃសកម្មភាពល្មើសដែលពាក់ព័ន្ធនឹង IUU ដែលនាំឱ្យមានការទទួលខុសត្រូវច្បាប់យ៉ាងតឹងរ៉ឹង ចាប់ពីការផាកពិន័យរដ្ឋបាល រហូតដល់ការចោទប្រកាន់ព្រហ្មទណ្ឌ; ផលប៉ះពាល់អវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹង IUU របស់វៀតណាម និងការដក “កាតលឿង” របស់គណៈកម្មការអឺរ៉ុប (EC) ចំពោះគ្រឿងសមុទ្រវៀតណាម ដែលបង្កការលំបាកដល់ដំណើរការសមាហរណកម្ម និងសហប្រតិបត្តិការអន្តរជាតិលើវិស័យជលផល។
តាមរយៈទម្រង់បែបសិល្បៈវេទិកាដ៏រស់រវើក និងជាក់ស្តែង “សវនាការសិប្បនិម្មិត” បានជួយឱ្យប្រជាពលរដ្ឋងាយស្រួលឈានទៅរកការស្វែងយល់ពីបទបញ្ញត្តិច្បាប់នានាដែលពាក់ព័ន្ធនឹងការនេសាទគ្រឿងសមុទ្រលើផ្ទៃសមុទ្រ ជាពិសេសគឺបទបញ្ញត្តិស្តីពីការប្រឆាំង IUU៕
យុគសម័យ - ឧបនាយករដ្ឋមន្ត្រីលោក Ho Quoc Dung បានបង្គាប់ឱ្យបណ្តាក្រសួង វិស័យ និងមូលដ្ឋាន ដាក់ឱ្យអនុវត្តនូវបណ្តាដំណោះស្រាយប្រឆាំងការនេសាទ IUU ឱ្យបានស៊ីសង្វាក់គ្នា និងខ្លាំងក្លាបំផុត ដើម្បីដោះស្រាយឱ្យដាច់ស្រេចនូវរាល់បញ្ហានៅសេសសល់ តាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) សំដៅបង្កើតឱ្យមានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត មុនពេលឈានចូលដល់វគ្គត្រួតពិនិត្យនាពេលខាងមុខ។ |
យុគសម័យ - ចំពោះមុខតម្រូវការបន្ទាន់ក្នុងការងារប្រឆាំងការនេសាទគ្រឿងសមុទ្រខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបទប្បញ្ញត្តិ (IUU) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Pham Minh Chinh បានបង្គាប់ឱ្យបណ្តាក្រសួង វិស័យ និងខេត្ត ក្រុងជាប់មាត់សមុទ្រចំនួន ២២ ត្រូវកៀងគរពេលវេលា និងប្រភពធនធានឱ្យបានជាអតិបរមា ដើម្បីដាក់ឱ្យអនុវត្តនូវបណ្តាដំណោះស្រាយឱ្យបានស៊ីសង្វាក់គ្នា និងខ្លាំងក្លាបំផុត ដោយដាច់ខាតមិនត្រូវឱ្យមានភាពចន្លោះប្រហោង ឬធ្វើត្រឹមតែជាទម្រង់នៅក្នុងការរៀបចំអនុវត្តនោះឡើយ។ |

មតិពីមិត្តអ្នកអាន