Trending now

ពន្លឿនការដក "កាតលឿង" IUU៖ សកម្មភាពខ្លាំងក្លា និងដោះស្រាយឱ្យអស់ពីឫសគល់នូវរាល់អនុសាសន៍របស់ EC

15:03 | 22/04/2026 ឌឹកអាញ់

យុគសម័យ - ឧបនាយករដ្ឋមន្ត្រីលោក Ho Quoc Dung បានបង្គាប់ឱ្យបណ្តាក្រសួង វិស័យ និងមូលដ្ឋាន ដាក់ឱ្យអនុវត្តនូវបណ្តាដំណោះស្រាយប្រឆាំងការនេសាទ IUU ឱ្យបានស៊ីសង្វាក់គ្នា និងខ្លាំងក្លាបំផុត ដើម្បីដោះស្រាយឱ្យដាច់ស្រេចនូវរាល់បញ្ហានៅសេសសល់ តាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) សំដៅបង្កើតឱ្យមានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត មុនពេលឈានចូលដល់វគ្គត្រួតពិនិត្យនាពេលខាងមុខ។

នាយករដ្ឋមន្ត្រីបង្គាប់ឱ្យ "ប្រកាសសង្គ្រាម" ជាមួយការនេសាទ IUU និងកៀងគរប្រភពធនធានអតិបរមាដើម្បីដក "កាតលឿង" ដោយអនុវត្តតាមអនុសាសន៍របស់ EC តំបន់ជាច្រើនកំពុងពន្លឿនការលុបបំបាត់ "កាតលឿង" នៃ IUU

នាព្រឹកថ្ងៃទី ១៦ ខែមេសា ឧបនាយករដ្ឋមន្ត្រីលោក Ho Quoc Dung បានធ្វើជាអធិបតីក្នុងសម័យប្រជុំលើកទី ៣៤ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការប្រឆាំងការនេសាទគ្រឿងសមុទ្រខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបទប្បញ្ញត្តិ (IUU)។

សម័យប្រជុំត្រូវបានរៀបចំឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំបណ្តាក្រសួង វិស័យ និងស្ថាប័នមជ្ឈិម ព្រមទាំងត្រូវបានភ្ជាប់តាមប្រព័ន្ធវីដេអូអនឡាញជាមួយបណ្តាខេត្ត ក្រុងជាប់មាត់សមុទ្រចំនួន ២១។

ជាមូលដ្ឋានបានបង្កើយនូវក្របខ័ណ្ឌគតិយុត្ត ប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យនាវានេសាទ

ថ្លែងរបាយការណ៍នៅក្នុងកិច្ចប្រជុំ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Nguyen Hoang Hiep បានឱ្យដឹងថា ក្រោយរយៈពេលជាង ៨ ឆ្នាំនៃការដាក់ឱ្យអនុវត្តនូវបណ្តាវិធានការប្រឆាំងការនេសាទ IUU និងដោះស្រាយតាមអនុសាសន៍ព្រមាន "កាតលឿង" របស់ EC វៀតណាមសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ជាមូលដ្ឋានគឺបានបង្ហើយនូវក្របខ័ណ្ឌគតិយុត្ត បង្កើតបាននូវប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យនាវានេសាទ និងការស្វែងរកប្រភពដើម ដែលស្របតាមបទប្បញ្ញត្តិអន្តរជាតិ និងលក្ខខណ្ឌជាក់ស្តែងនៃមុខរបរនេសាទរបស់វៀតណាម។

រហូតមកដល់ពេលនេះ ជាមូលដ្ឋានគឺបានបង្ហើយនូវមូលដ្ឋានទិន្នន័យសម្រាប់បម្រើឱ្យការងារគ្រប់គ្រងមុខរបរនេសាទ និងការប្រឆាំងការនេសាទ IUU រួមមាន៖ មូលដ្ឋានទិន្នន័យមុខរបរនេសាទជាតិ (VNfishbase) ប្រព័ន្ធត្រួតពិនិត្យនាវានេសាទ ប្រព័ន្ធស្វែងរកប្រភពដើមជលផលនេសាទតាមបែបអេឡិចត្រូនិច មូលដ្ឋានទិន្នន័យដោះស្រាយការរំលោភរដ្ឋបាលក្នុងវិស័យជលផល... ដែលត្រូវបានតភ្ជាប់ និងចែករំលែកជាឯកច្ឆន្ទ និងស៊ីសង្វាក់គ្នាចាប់ពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋាន ព្រមទាំងតភ្ជាប់ជាមួយមូលដ្ឋានទិន្នន័យជាតិស្តីពីប្រជាជន VNeID។

ពន្លឿនការដក
ឧបនាយករដ្ឋមន្ត្រីលោក Ho Quoc Dung ធ្វើជាអធិបតីក្នុងសម័យប្រជុំលើកទី ៣៤ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការប្រឆាំងការនេសាទ IUU។

គិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៦ ទូទាំងប្រទេសមាននាវានេសាទចំនួន ៨០.៣៥០ គ្រឿង ដែលមានប្រវែងចាប់ពី ៦ ម៉ែត្រឡើងទៅ ត្រូវបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពនៅលើមូលដ្ឋានទិន្នន័យ VNfishbase ខណៈនាវានេសាទដែលមានអាជ្ញាប័ណ្ណនេសាទនៅមានសុពលភាពមានចំនួនជាង ៧៦.៧០០ គ្រឿង។

ពាក់ព័ន្ធនឹងការស្វែងរកប្រភពដើមជលផលនេសាទ បច្ចុប្បន្នបានប្រកាសបើកកំពង់ផែនេសាទចំនួន ៨៦ កន្លែងដែលគ្រប់លក្ខណៈសម្បត្តិដំណើរការ ក្នុងនោះបានកំណត់កំពង់ផែនេសាទចំនួន ៧២ កន្លែងដែលគ្រប់លក្ខណៈសម្បត្តិសម្រាប់នាវានេសាទតំបន់សមុទ្រឆ្ងាយចូលចត និងកំពង់ផែនេសាទចំនួន ៥១ កន្លែងដែលគ្រប់លក្ខណៈសម្បត្តិសម្រាប់បញ្ជាក់ប្រភពដើមជលផលនេសាទ។

ប្រព័ន្ធ ECDT និងសៀវភៅកំណត់ហេតុអេឡិចត្រូនិចត្រូវបានកសាងឡើង ដែលជាមូលដ្ឋានឆ្លើយតបនឹងតម្រូវការស្វែងរកប្រភពដើមពេញលេញ និងស៊ីសង្វាក់គ្នាចាប់ពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋាន ធានាបាននូវតម្លាភាព និងភាពស្របច្បាប់ចំពោះផលិតផលជលផលនេសាទ ព្រមទាំងអាចតភ្ជាប់ និងចែករំលែកជាមួយប្រព័ន្ធស្វែងរកប្រភពដើមអេឡិចត្រូនិចផ្សេងទៀតរបស់ EU និង FAO។

យោងតាមក្រសួងកសិកម្ម និងបរិស្ថាន ការងារអនុវត្តច្បាប់ និងការផាកពិន័យរដ្ឋបាលនាពេលកន្លងមក សម្រេចបាននូវលទ្ធផលសំខាន់ៗ ដើម្បីទប់ស្កាត់ និងកាត់បន្ថយការរំលោភលើការនេសាទ IUU។ ចំនួននាវានេសាទដែលរំលោភលើការនេសាទគ្រឿងសមុទ្រខុសច្បាប់នៅតំបន់សមុទ្របរទេស ចាប់តាំងពីឆ្នាំ ២០១៧ មកទល់ពេលនេះ បានថយចុះយ៉ាងខ្លាំងបើធៀបនឹងឆ្នាំមុនៗ។ ចាប់ពីឆ្នាំ ២០២៤ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៦ ចំនួននាវានេសាទដែលត្រូវបានបរទេសចាប់ឃាត់ខ្លួនមានចំនួន ១០១ គ្រឿង។

តាមរយៈវគ្គត្រួតពិនិត្យលើកទី ៥ (ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦) ប្រតិភូត្រួតពិនិត្យរបស់ EC បានវាយតម្លៃថា មានការរីកចម្រើនក្នុងការដោះស្រាយនាវានេសាទដែលរំលោភលើការនេសាទ IUU ជាពិសេសគឺការដោះស្រាយនាវានេសាទដែលរំលោភតំបន់សមុទ្របរទេស។ ពីនោះមក បានជះឥទ្ធិពលជាវិជ្ជមានដល់ស្មារតីគោរពច្បាប់របស់ប្រជានេសាទ ចំនួននាវានេសាទដែលរំលោភលើការនេសាទ IUU បានថយចុះយ៉ាងខ្លាំង ជាពិសេសគឺនាវានេសាទដែលរំលោភលើការនេសាទខុសច្បាប់នៅតំបន់សមុទ្របរទេស។

ពន្លឿនការដក
អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Nguyen Hoang Hiep ថ្លែងរបាយការណ៍នៅក្នុងសម័យប្រជុំ។

នៅសេសសល់បញ្ហាជាច្រើន ដែលធ្វើឱ្យមិនទាន់អាចដក "កាតលឿង" បាន

ទោះជាយ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រីលោក Nguyen Hoang Hiep បានឱ្យដឹងថា តាមរយៈការត្រួតពិនិត្យលើកទី ៥ EC បានកំណត់នូវបញ្ហាមួយចំនួនដែលមិនទាន់ត្រូវបានដោះស្រាយឱ្យអស់ពីឫសគល់ ដែលជាមូលហេតុចម្បងធ្វើឱ្យមិនទាន់អាចដក "កាតលឿង" បាន។

ក្នុងនោះ ការវាយសញ្ញាសម្គាល់នាវានេសាទ និងការសរសេរស្លាកលេខចុះបញ្ជីឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ ព្រមទាំងការត្រួតពិនិត្យនាវានេសាទចេញ-ចូលចំណត និងការត្រួតពិនិត្យទិន្នផលដែលផ្ទេរឡើងកំពង់ផែ នៅមិនទាន់បានធ្វើឡើងឱ្យអស់ពីឫសគល់នៅឡើយ; ការត្រួតពិនិត្យ និងការស្វែងរកប្រភពដើមនៃវត្ថុធាតុដើមជលផលនេសាទនាំចូលតាមនាវាដឹកកុងតឺន័រ (Container) មិនទាន់ត្រូវបានអនុវត្តឱ្យបានតឹងរ៉ឹង និងមិនទាន់មានភាពស្មើគ្នារវាងបណ្តាសហគ្រាសកែច្នៃ និងនាំចេញ។

ទន្ទឹមនឹងនោះ វឌ្ឍនភាពនៃការដោះស្រាយនាវានេសាទដែលរំលោភលើការនេសាទ IUU នៅមានភាពយឺតយ៉ាវ មិនទាន់មានភាពស៊ីសង្វាក់គ្នារវាងកងកម្លាំងនានា មិនទាន់មានការធ្វើបច្ចុប្បន្នភាពពេញលេញនៅលើប្រព័ន្ធទិន្នន័យ និងមិនទាន់ឆ្លើយតបតាមតម្រូវការរបស់ EC...។

មូលហេតុដែលត្រូវបានក្រសួងកសិកម្ម និងបរិស្ថាន លើកឡើងគឺ សមត្ថភាពអនុវត្តច្បាប់នៅតាមមូលដ្ឋាននៅមានកម្រិត ការដឹកនាំ បង្គាប់បញ្ជា និងការរៀបចំប្រភពធនធានដើម្បីអនុវត្តបណ្តាវិធានការប្រឆាំងការនេសាទ IUU នៅមូលដ្ឋានមួយចំនួននៅមិនទាន់មានភាពខ្លាំងក្លា។

បន្ថែមលើនេះ មូលដ្ឋានទិន្នន័យសម្រាប់បម្រើការគ្រប់គ្រងនៅខ្វះភាពស៊ីសង្វាក់គ្នា មិនទាន់តភ្ជាប់គ្នា បច្ចេកវិទ្យាតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់នៅមានកម្រិត; ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនេសាទ បច្ចេកវិទ្យា និងប្រភពធនធានគ្រប់គ្រងសកម្មភាពនេសាទជលផលនៅតាមមូលដ្ឋាននៅខ្វះខាត និងទន់ខ្សោយ។

កម្រិតនៃការអនុវត្តបច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតរបស់ប្រជានេសាទនៅមានកម្រិត នាវានេសាទជាច្រើនមានខ្នាតតូច ស្មារតីគោរពច្បាប់របស់ផ្នែកមួយនៃប្រជានេសាទនៅទាប និងខ្វះមុខរបរជំនួសសម្រាប់ប្រជានេសាទ...។

នៅក្នុងកិច្ចប្រជុំ បណ្តាក្រសួង វិស័យ និងមូលដ្ឋាន បានរាយការណ៍អំពីការត្រួតពិនិត្យឡើងវិញនូវការអនុវត្តភារកិច្ច និងដំណោះស្រាយប្រឆាំងការនេសាទគ្រឿងសមុទ្រខុសច្បាប់ ជាពិសេសគឺការពិនិត្យឡើងវិញនូវបណ្តាអនុសាសន៍របស់ EC ក្រោយពេលបញ្ចប់ការត្រួតពិនិត្យលើកទី ៥ ស្តីពីការប្រឆាំងការនេសាទ IUU នៅវៀតណាម។

ពន្លឿនការដក
ឧបនាយករដ្ឋមន្ត្រីបានបង្គាប់ឱ្យបណ្តាក្រសួង វិស័យ និងមូលដ្ឋាន ត្រួតពិនិត្យឡើងវិញនូវរាល់ការអនុវត្តតាមបទបញ្ជានានាពីមុនមក ជាពិសេសគឺបណ្តាភារកិច្ចដែលត្រូវបានប្រគល់ឱ្យយ៉ាងជាក់លាក់។

មិនទុកឱ្យ "កំហុសចាស់កើតឡើងដដែល"៖ រឹតបន្តឹងវិន័យ និងធ្វើសកម្មភាពឱ្យដល់ទីបញ្ចប់ដើម្បីដកកាតលឿង

ក្រោយពេលស្តាប់មតិរបស់បណ្តាក្រសួង វិស័យ និងមូលដ្ឋាន ក្នុងការសន្និដ្ឋានសម័យប្រជុំ ឧបនាយករដ្ឋមន្ត្រីលោក Ho Quoc Dung បានទទួលស្គាល់ដោយត្រង់ៗថា តាមរយៈការធ្វើការជាច្រើនលើកជាមួយភាគី EC វៀតណាមនៅតែមានការរំលោភបំពានដែលកើតឡើងដដែលៗ ដែលនេះគឺជាមូលហេតុចម្បងធ្វើឱ្យការដក "កាតលឿង" មិនទាន់សម្រេចបានលទ្ធផលដូចការរំពឹងទុក។ បញ្ហានេះតម្រូវឱ្យមានការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងរបៀបរៀបចំអនុវត្ត ចាប់ពីការដឹកនាំរហូតដល់សកម្មភាពជាក់ស្តែង។

ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រព័ន្ធឯកសារបង្គាប់បញ្ជាគឺមិនខ្វះខាតឡើយ បញ្ហាគឺស្ថិតនៅលើដំណាក់កាលអនុវត្ត។ ហេតុដូច្នេះ បណ្តាក្រសួង វិស័យ និងមូលដ្ឋាន ត្រូវតែកំណត់ឱ្យច្បាស់នូវការទទួលខុសត្រូវ បង្កើនការត្រួតពិនិត្យ និងការដាស់តឿនជំរុញ។

តម្រូវការស្នូលមួយដែលឧបនាយករដ្ឋមន្ត្រីបានបង្គាប់ គឺបណ្តាក្រសួង វិស័យ និងមូលដ្ឋាន ត្រូវត្រួតពិនិត្យឡើងវិញនូវរាល់ការអនុវត្តតាមបទបញ្ជានានាពីមុនមក ជាពិសេសគឺបណ្តាភារកិច្ចដែលត្រូវបានប្រគល់ឱ្យយ៉ាងជាក់លាក់។ ឧបនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឱ្យការិយាល័យរដ្ឋាភិបាលធ្វើការបូកសរុប និងរាយការណ៍ឱ្យបានច្បាស់លាស់អំពីការអនុវត្តភារកិច្ចនេះនៅតាមក្រសួង វិស័យ និងមូលដ្ឋាននីមួយៗ។

ចំពោះក្រសួងកសិកម្ម និងបរិស្ថាន ដែលជាស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ ឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យប្រញាប់ប្រញាល់កែលម្អរចនាសម្ព័ន្ធអង្គការ ក្នុងនោះត្រូវឆាប់ដាក់ជូននាយករដ្ឋមន្ត្រីនូវការបង្កើតក្រុមការងារអន្តរវិស័យអមគណៈកម្មាធិការដឹកនាំ។ ក្រុមការងារនេះនឹងធ្វើសកម្មភាពជាប្រចាំ ដោយចុះទៅកាន់មូលដ្ឋានផ្ទាល់ដើម្បីត្រួតពិនិត្យ ដាស់តឿន និងដោះស្រាយរាល់បញ្ហាជាប់គាំង ជំនួសឱ្យការប្រជុំតាមកាលកំណត់ដូចមុន។

ទន្ទឹមនឹងនោះ ក្រសួងកសិកម្ម និងបរិស្ថាន ចាំបាច់ត្រូវបង្ហើយការរៀបចំដើម្បីដាក់ចេញជាបន្ទាន់នូវអនុក្រឹត្យជំនួសអនុក្រឹត្យលេខ ៣៨/២០២៤/ND-CP របស់រដ្ឋាភិបាល ស្តីពីបទប្បញ្ញត្តិផាកពិន័យការរំលោភរដ្ឋបាលក្នុងវិស័យជលផល ក្នុងទិសដៅបង្កើនកម្រិតពិន័យដើម្បីលើកកម្ពស់ភាពរាងចាល។ នេះគឺជាតម្រូវការផ្ទាល់ពីភាគី EC ក្នុងគោលបំណងធានាថា រាល់សកម្មភាពរំលោភបំពានត្រូវបានដោះស្រាយយ៉ាងតឹងរ៉ឹងបំផុត។

ឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យត្រួតពិនិត្យគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធច្បាប់ និងលំដាប់លំដោយនៃការគ្រប់គ្រងដែលពាក់ព័ន្ធនឹងការនេសាទជលផល ចាប់ពីការត្រួតពិនិត្យក្រុមនាវា ការស្វែងរកប្រភពដើម រហូតដល់ការនាំចូលវត្ថុធាតុដើម។ រាល់ចំណុចដែលនៅមានភាពចន្លោះប្រហោង និងមិនសមស្រប ត្រូវតែដោះស្រាយជាបន្ទាន់ ព្រមទាំងរាយការណ៍ជូនរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាជាប់គាំងឱ្យបានឆាប់រហ័ស។

ទន្ទឹមនឹងនោះ ការងារត្រួតពិនិត្យ និងតាមដាននៅតាមមូលដ្ឋានត្រូវតែបង្កើនឱ្យខ្លាំងក្លា ដោយផ្សារភ្ជាប់ជាមួយការទទួលខុសត្រូវរបស់អ្នកដឹកនាំ។ មូលដ្ឋានណាដែលធ្វើបានល្អ ចាំបាច់ត្រូវទទួលបានការសរសើរលើកទឹកចិត្ត ផ្ទុយទៅវិញ កន្លែងណាដែលបណ្ដែតបណ្ដោយក្នុងការគ្រប់គ្រង និងទុកឱ្យមានការរំលោភបំពានកើតឡើង ត្រូវតែមានវិធានការដោះស្រាយឱ្យបានម៉ឺងម៉ាត់។

ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងការពារជាតិ បង្កើនការសហការត្រួតពិនិត្យ និងត្រួតពិនិត្យនៅលើសមុទ្រ ដោយដាច់ខាតមិនត្រូវឱ្យកើតមាននាវានេសាទរំលោភតំបន់សមុទ្របរទេសឡើយ។ កងកម្លាំងការពារព្រំដែនត្រូវតែត្រួតពិនិត្យឱ្យបានតឹងរ៉ឹងនូវនាវានេសាទ ចាប់តាំងពីពេលចេញពីចំណត រួមផ្សំជាមួយការឃោសនា អប់រំ និងចលនាប្រជានេសាទ ព្រមទាំងដាក់ឱ្យអនុវត្តនូវបណ្តាវិធានការជំនាញ ដើម្បីទប់ស្កាត់ការរំលោភបំពានតាំងពីឫសគល់។

ចំពោះក្រសួងតម្រួត (នគរបាល) ឧបនាយករដ្ឋមន្ត្រីស្នើឱ្យក្រសួងបន្តស៊ើបអង្កេត និងដោះស្រាយឱ្យបានតឹងរ៉ឹងនូវរាល់សកម្មភាពរំលោភច្បាប់ ជាពិសេសគឺការបង្ក្រាបបណ្តាញមេខ្យល់ដែលនាំនាវានេសាទ និងប្រជានេសាទទៅនេសាទខុសច្បាប់នៅសមុទ្របរទេស។

ក្រសួងហិរញ្ញវត្ថុ ត្រូវបានប្រគល់ភារកិច្ចឱ្យត្រួតពិនិត្យឡើងវិញនូវរាល់លំដាប់លំដោយនៃការនាំចេញ-នាំចូលជលផល បញ្ជាក់ឱ្យច្បាស់នូវរាល់ការរំលោភបំពានដែលភាគី EC បានលើកឡើង ព្រមទាំងស្នើឡើងនូវប្រភពធនធានហិរញ្ញវត្ថុសម្រាប់បម្រើឱ្យការងារប្រឆាំងការនេសាទ IUU។

ចំពោះបណ្តាមូលដ្ឋានជាប់មាត់សមុទ្រ ឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យផ្តោតលើការដោះស្រាយឱ្យដាច់ស្រេចនូវរាល់បញ្ហានៅសេសសល់ ជាពិសេសគឺការដំឡើងឧបករណ៍ត្រួតពិនិត្យដំណើរផ្លូវ ការត្រួតពិនិត្យនាវាចេញ-ចូលកំពង់ផែ ការស្វែងរកប្រភពដើម និងការផាកពិន័យលើការរំលោភច្បាប់។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវពិនិត្យមើលលទ្ធភាពនៃការបង្កើតបណ្តាក្រុមការងារអន្តរវិស័យនៅតាមកំពង់ផែនេសាទ ដោយមានការចូលរួមពីកម្លាំងការពារព្រំដែន ឆ្មាំសមុទ្រ និងមន្ទីរជលផល ដើម្បីបង្កើនការតាមដានជាក់ស្តែង។

ឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យប្រព័ន្ធទាំងមូលត្រូវចូលរួមឱ្យបានស៊ីសង្វាក់គ្នា ខ្លាំងក្លា និងធ្វើសកម្មភាពឱ្យដល់ទីបញ្ចប់។ គោលដៅមិនត្រឹមតែជាការឆ្លើយតបតាមតម្រូវការរបស់ EC ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីស្ថាបនាមុខរបរនេសាទឱ្យមានតម្លាភាព និងនិរន្តរភាពផងដែរ៕

ការដោះស្រាយ ការដោះស្រាយ "កាតលឿង" របស់ IUU៖ ទីក្រុងដាណាំងបានអនុវត្តយ៉ាងពេញលេញនូវអនុសាសន៍របស់ EC

យុគសម័យ - យោងតាមមន្ទីរសមុទ្រ និងនេសាទទីក្រុងដាណាំង តំបន់នេះបានអនុវត្តយ៉ាងពេញលេញនូវអនុសាសន៍របស់គណៈកម្មការអឺរ៉ុបស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU) ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់ទីក្រុង។

ផ្តោតលើការដោះស្រាយអនុសាសន៍របស់ EC ស្តីពីការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ (IUU) ផ្តោតលើការដោះស្រាយអនុសាសន៍របស់ EC ស្តីពីការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ (IUU)

យុគសម័យ - កាលពីថ្ងៃទី ២៧ ខែមីនា នៅក្នុងកិច្ចប្រជុំរួមគ្នាផ្ទាល់ និងតាមអ៊ីនធឺណិតជាមួយខេត្ត និងទីក្រុងចំនួន ២២ នៅឆ្នេរសមុទ្រ រួមទាំងខេត្ត Tay Ninh ស្តីពីភារកិច្ច និងដំណោះស្រាយក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ឧបនាយករដ្ឋមន្ត្រី ត្រឹន ហុងហា បានស្នើសុំការបំភ្លឺ និងដំណោះស្រាយចំពោះបញ្ហាដែលក្រុមត្រួតពិនិត្យ IUU ...

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Lam Dong បង្កើតក្រុមការងារអន្តរវិស័យប្រឆាំងការនេសាទ IUU
ពន្លឿនការដក "កាតលឿង" IUU៖ សកម្មភាពខ្លាំងក្លា និងដោះស្រាយឱ្យអស់ពីឫសគល់នូវរាល់អនុសាសន៍របស់ EC
នាយករដ្ឋមន្ត្រីបង្គាប់ឱ្យ "ប្រកាសសង្គ្រាម" ជាមួយការនេសាទ IUU និងកៀងគរប្រភពធនធានអតិបរមាដើម្បីដក "កាតលឿង"
អង្គការ Zhi Shan គាំទ្រអាហារូបករណ៍ចំនួន ២៤៨ កន្លែង និងបណ្ណាល័យចំនួន ៣ សម្រាប់សិស្សានុសិស្សនៅទីក្រុង Hue
ពិធីបុណ្យវប្បធម៌វៀតណាមនៅ Osaka ប្រកបដោយភាពរំភើប និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ