Trending now

នាយករដ្ឋមន្ត្រីបង្គាប់ឱ្យ "ប្រកាសសង្គ្រាម" ជាមួយការនេសាទ IUU និងកៀងគរប្រភពធនធានអតិបរមាដើម្បីដក "កាតលឿង"

14:29 | 22/04/2026 ឌឹកអាញ់

យុគសម័យ - ចំពោះមុខតម្រូវការបន្ទាន់ក្នុងការងារប្រឆាំងការនេសាទគ្រឿងសមុទ្រខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបទប្បញ្ញត្តិ (IUU) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Pham Minh Chinh បានបង្គាប់ឱ្យបណ្តាក្រសួង វិស័យ និងខេត្ត ក្រុងជាប់មាត់សមុទ្រចំនួន ២២ ត្រូវកៀងគរពេលវេលា និងប្រភពធនធានឱ្យបានជាអតិបរមា ដើម្បីដាក់ឱ្យអនុវត្តនូវបណ្តាដំណោះស្រាយឱ្យបានស៊ីសង្វាក់គ្នា និងខ្លាំងក្លាបំផុត ដោយដាច់ខាតមិនត្រូវឱ្យមានភាពចន្លោះប្រហោង ឬធ្វើត្រឹមតែជាទម្រង់នៅក្នុងការរៀបចំអនុវត្តនោះឡើយ។

ការដោះស្រាយ "កាតលឿង" របស់ IUU៖ ទីក្រុងដាណាំងបានអនុវត្តយ៉ាងពេញលេញនូវអនុសាសន៍របស់ EC ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
នាយករដ្ឋមន្ត្រីបង្គាប់ឱ្យ
នាយករដ្ឋមន្ត្រីបង្គាប់ឱ្យ "ប្រកាសសង្គ្រាម" ជាមួយការនេសាទ IUU និងកៀងគរប្រភពធនធានអតិបរមាដើម្បីដក "កាតលឿង"

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Pham Minh Chinh ទើបតែបានចុះហត្ថលេខាប្រកាសឱ្យប្រើតេឡេក្រាមលេខ ០៣/CD-TTg ចុះថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ ស្តីពីការបន្តផ្តោតលើការអនុវត្តភារកិច្ចប្រឆាំងការនេសាទគ្រឿងសមុទ្រខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបទប្បញ្ញត្តិ (IUU)។ តេឡេក្រាមនេះត្រូវបានផ្ញើជូនថ្នាក់ដឹកនាំបណ្តាក្រសួង វិស័យពាក់ព័ន្ធ និងលេខាបក្ស ប្រធានគណៈកម្មាធិការប្រជាជននៃខេត្ត ក្រុងជាប់មាត់សមុទ្រទាំង ២២។

យោងតាមតេឡេក្រាម នាពេលកន្លងមក ការងារប្រឆាំង IUU សម្រេចបាននូវការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន; ស្មារតីគោរពច្បាប់របស់ប្រជានេសាទ និងសហគ្រាសភាគច្រើនត្រូវបានលើកកម្ពស់; ការគ្រប់គ្រងនាវានេសាទ ការត្រួតពិនិត្យសកម្មភាពនៅលើសមុទ្រ និងការស្វែងរកប្រភពដើមបានឈានចូលក្នុងរបៀបរៀបរយជាបណ្តើរៗ។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា IUU នៅតែជាបញ្ហាប្រឈមដោយផ្ទាល់ចំពោះកេរ្តិ៍ឈ្មោះជាតិ សកម្មភាពនាំចេញជលផល និងជីវភាពរបស់ប្រជាជនដែលប្រកបរបរដោយសុចរិត។ ហេតុដូច្នេះ ដាច់ខាតមិនត្រូវធ្វេសប្រហែស មិនធ្វើត្រឹមតែជាទម្រង់ និងមិនត្រូវឱ្យកើតមានភាពចន្លោះប្រហោងក្នុងលំដាប់លំដោយនៃការរៀបចំអនុវត្ត និងការបំពេញការងារសាធារណៈឡើយ។

នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រឆាំង IUU និងការដកការព្រមាន "កាតលឿង" របស់គណៈកម្មការអឺរ៉ុប គឺជាភារកិច្ចសំខាន់ និងបន្ទាន់ជាពិសេស ដែលទាមទារនូវការប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុត និងសកម្មភាពស៊ីសង្វាក់គ្នា និងខ្លាំងក្លាចាប់ពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋាន។ ដាច់ខាតមិនត្រូវឱ្យផ្នែកណាមួយនៃអង្គការ ឬបុគ្គល ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ចេតនារំលោភច្បាប់ ឬឆ្លៀតឱកាស បិទបាំង និងជួយសម្រួល ដែលធ្វើឱ្យប៉ះពាល់ដល់រូបភាពជាតិលើឆាកអន្តរជាតិឡើយ។

នៅក្នុងតេឡេក្រាម នាយករដ្ឋមន្ត្រីបានបង្គាប់ឱ្យក្រសួងកសិកម្ម និងបរិស្ថាន ធ្វើជាម្ចាស់ការ សហការជាមួយក្រសួង និងវិស័យពាក់ព័ន្ធ បង្កើតប្រតិភូត្រួតពិនិត្យអន្តរវិស័យ ដើម្បីចុះត្រួតពិនិត្យនៅតាមបណ្តាមូលដ្ឋានជាប់មាត់សមុទ្រ; ផ្តោតលើការបញ្ជាក់ឱ្យច្បាស់ពីធាតុពិតនៃការ "បិទសំណុំរឿង" លើករណីរំលោភច្បាប់នានា និងកំណត់ឱ្យច្បាស់នូវការទទួលខុសត្រូវរបស់ថ្នាក់នីមួយៗ ស្ថាប័ន អង្គភាព និងបុគ្គលនីមួយៗ។ លទ្ធផលនៃការត្រួតពិនិត្យត្រូវតែបូកសរុប និងរាយការណ៍ជូននាយករដ្ឋមន្ត្រីរដ្ឋាភិបាល មុនថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦។

ទន្ទឹមនឹងនោះ ខ្លឹមសារសំខាន់ៗដែលត្រូវត្រួតពិនិត្យរួមមាន៖ ការគ្រប់គ្រងក្រុមនាវានេសាទ; ការត្រួតពិនិត្យនាវានេសាទចេញ-ចូលកំពង់ផែ; ការបង្ការ និងប្រឆាំងការបន្លំនៅក្នុងខ្សែសង្វាក់នៃការនេសាទ - ការប្រមូលទិញ - ការកែច្នៃ - ការនាំចេញជលផល; ការដំឡើង និងរក្សាឧបករណ៍ត្រួតពិនិត្យដំណើរផ្លូវ (VMS); ការដំណើរការមូលដ្ឋានទិន្នន័យមុខរបរនេសាទ; ការដោះស្រាយករណីនានាដែលពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ក្នុងតំបន់សមុទ្របរទេស; និងការដាក់ឱ្យអនុវត្តគោលនយោបាយប្តូរមុខរបរសម្រាប់ប្រជានេសាទ។

នាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឱ្យក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ធ្វើជាម្ចាស់ការក្នុងការបង្ហើយបណ្តាដំណោះស្រាយបច្ចេកទេស ដើម្បីធានាឱ្យប្រព័ន្ធត្រួតពិនិត្យដំណើរផ្លូវ (VMS) និងបណ្តាប្រព័ន្ធទិន្នន័យមុខរបរនេសាទដំណើរការបានប្រកបដោយស្ថិរភាព ស៊ីសង្វាក់គ្នា និងតភ្ជាប់គ្នា ដើម្បីឆ្លើយតបនឹងតម្រូវការគ្រប់គ្រង ការស្វែងរកប្រភពដើម និងការដោះស្រាយការរំលោភច្បាប់។ ក្រសួងការពារជាតិ បន្តបង្កើនការល្បាត និងត្រួតពិនិត្យ មិនត្រូវឱ្យកើតមាននាវានេសាទរំលោភតំបន់សមុទ្របរទេស; និងត្រួតពិនិត្យឱ្យបានតឹងរ៉ឹងនូវនាវានេសាទចេញ-ចូលចំណត។

ក្រសួងតម្រួត (នគរបាល) ត្រូវបានប្រគល់ភារកិច្ចឱ្យប្រញាប់ប្រញាល់ស៊ើបអង្កេត និងដោះស្រាយសំណុំរឿងមេខ្យល់ដែលនាំនាវានេសាទ និងប្រជានេសាទទៅនេសាទខុសច្បាប់នៅសមុទ្របរទេស; ក្រសួងការបរទេស សហការជាមួយបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីដោះស្រាយឱ្យដាច់ស្រេចនូវករណីប្រជានេសាទរំលោភច្បាប់។ អគ្គអធិការរដ្ឋាភិបាល ផ្តោតលើការធ្វើអធិការកិច្ចនៅតាមមូលដ្ឋានមួយចំនួន ដើម្បីបញ្ជាក់ឱ្យច្បាស់ពីការទទួលខុសត្រូវក្នុងការរៀបចំអនុវត្តភារកិច្ចប្រឆាំង IUU។

ចំពោះបណ្តាមូលដ្ឋានជាប់មាត់សមុទ្រ នាយករដ្ឋមន្ត្រីបានតម្រូវឱ្យអ្នកដឹកនាំត្រូវទទួលខុសត្រូវដោយផ្ទាល់ និងគ្រប់ជ្រុងជ្រោយចំពោះមុខរដ្ឋាភិបាល; ដាច់ខាតមិនត្រូវរាយការណ៍ថា "បានដោះស្រាយ ១០០%" ខណៈពេលដែលជាក់ស្តែងមិនទាន់បានដោះស្រាយដាច់ស្រេចនោះទេ។ បណ្តាមូលដ្ឋានត្រូវតែត្រួតពិនិត្យ និងកែតម្រូវការបិទសំណុំរឿង រៀបចំប្រភពធនធានដើម្បីដាក់ឱ្យអនុវត្តជាក់ស្តែងនូវប្រព័ន្ធអេឡិចត្រូនិច ធានាឱ្យទិន្នន័យមានភាព "ត្រឹមត្រូវ គ្រប់គ្រាន់ ស្អាត និងរស់រវើក" ដើម្បីរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការដក "កាតលឿង" IUU ក្នុងរយៈពេលឆាប់បំផុត៕

ដោយអនុវត្តតាមអនុសាសន៍របស់ EC តំបន់ជាច្រើនកំពុងពន្លឿនការលុបបំបាត់ ដោយអនុវត្តតាមអនុសាសន៍របស់ EC តំបន់ជាច្រើនកំពុងពន្លឿនការលុបបំបាត់ "កាតលឿង" នៃ IUU

យុគសម័យ - ខេត្តអានយ៉ាង ខេត្តឡាំដុង និងខេត្តដាណាំង កំពុងអនុវត្តដំណោះស្រាយដ៏ទូលំទូលាយស្របតាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) ចាប់ពីការរឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងការតាមដាន រហូតដល់ការដោះស្រាយការរំលោភបំពាន ដើម្បីលើក "កាតលឿង" IUU យ៉ាងឆាប់រហ័ស និងអភិវឌ្ឍការនេសាទប្រកបដោយចីរភាព។

ការដោះស្រាយ ការដោះស្រាយ "កាតលឿង" IUU៖ ខេត្តក្វាងនិញកំពុងអនុវត្តដំណោះស្រាយយ៉ាងម៉ឺងម៉ាត់

យុគសម័យ - ដោយមានផ្ទៃទឹកជាង ៦.១០០ គីឡូម៉ែត្រការ៉េ និងឆ្នេរសមុទ្រលាតសន្ធឹងជាង ២៥០ គីឡូម៉ែត្រ ខេត្តក្វាងនិញ បានកំណត់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) ជាភារកិច្ចនយោបាយដ៏សំខាន់មួយ ដើម្បីក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រ និងអភិវឌ្ឍឧស្សាហកម្មនេសាទប្រកបដោយចីរភាព។

ឌឹកអាញ់

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Lam Dong បង្កើតក្រុមការងារអន្តរវិស័យប្រឆាំងការនេសាទ IUU
ពន្លឿនការដក "កាតលឿង" IUU៖ សកម្មភាពខ្លាំងក្លា និងដោះស្រាយឱ្យអស់ពីឫសគល់នូវរាល់អនុសាសន៍របស់ EC
នាយករដ្ឋមន្ត្រីបង្គាប់ឱ្យ "ប្រកាសសង្គ្រាម" ជាមួយការនេសាទ IUU និងកៀងគរប្រភពធនធានអតិបរមាដើម្បីដក "កាតលឿង"
អង្គការ Zhi Shan គាំទ្រអាហារូបករណ៍ចំនួន ២៤៨ កន្លែង និងបណ្ណាល័យចំនួន ៣ សម្រាប់សិស្សានុសិស្សនៅទីក្រុង Hue
ពិធីបុណ្យវប្បធម៌វៀតណាមនៅ Osaka ប្រកបដោយភាពរំភើប និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ