យុគសម័យ - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XI នៃរណសិរ្សមាតុភូមិវៀតណាម អាណត្តិ ២០២៦ - ២០៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នៅរដ្ឋធានីហាណូយ។ នេះគឺជាព្រឹត្តិការណ៍នយោបាយ-សង្គមដែលមានសារៈសំខាន់យ៉ាងខ្លាំង ដែលប្រព្រឹត្តទៅភ្លាមៗបន្ទាប់ពីជោគជ័យនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស និងការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភានីតិកាលទី XVI និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១។
![]() |
| ការប្រមូលមតិយោបល់របស់ប្រជាជនលើសេចក្តីព្រាងរបាយការណ៍នយោបាយ ដាក់ជូនមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XI នៃរណសិរ្សមាតុភូមិវៀតណាម |
គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សូមគោរព និងមានបំណងទទួលបាននូវរាល់មតិយោបល់ដ៏មានតម្លៃ និងពោរពេញដោយទឹកចិត្តពីសំណាក់ប្រជាជនទាំងមូល ចំពោះសេចក្តីព្រាងរបាយការណ៍នយោបាយ ដាក់ជូនមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XI នៃរណសិរ្សមាតុភូមិវៀតណាម អាណត្តិ ២០២៦ - ២០៣១។
សេចក្តីព្រាងរបាយការណ៍នយោបាយ ត្រូវបានបង្ហោះនៅលើគេហទំព័ររបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម តាមរយៈអាសយដ្ឋាន៖ http://www.mattran.org.vn, គេហទំព័ររបស់កាសែត Dai Doan Ket (មហាសាមគ្គី) និងគេហទំព័រមជ្ឈិមនៃបណ្តាអង្គការសមាជិករបស់រណសិរ្សមាតុភូមិវៀតណាម។
កាលបរិច្ឆេទនៃការទទួលមតិយោបល់ចំពោះសេចក្តីព្រាងរបាយការណ៍នយោបាយ គឺរហូតដល់ផុតថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦។ មតិយោបល់សូមផ្ញើមកកាន់៖ ស្ថាប័នគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លេខ ១០៧ ផ្លូវ Quan Thanh, សង្កាត់ Ba Dinh, ទីក្រុងហាណូយ។ អ៊ីមែល (Email)៖ [email protected]។
សូមអរគុណជាអនេក!
នារសៀលថ្ងៃទី២៤ ខែឧសភា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីសារសំខាន់នៃទំនាក់ទំនងរវាងវៀតណាម-ចិននៅក្នុងគោលនយោបាយកិច្ចការបរទេសនៃប្រទេសនីមួយៗ។ |
យុគសម័យ - នាថ្ងៃទី ៥ ខែកុម្ភៈ ប្រធានរដ្ឋចិន លោកស៊ីជីនពីង (Xi JinPing) បានបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងការរាតត្បាតជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) កំពុងស្ថិតក្នុងដំណាក់កាលសំខាន់ ហើយអាជ្ញាធរមានសមត្ថកិច្ច ចាំបាច់ត្រូវទប់ស្កាត់ការរីករាលដាលរបស់វីរុសដ៏កាចសាហាវនេះតែម្តង។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន