Trending now

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping

15:13 | 26/05/2021

នារសៀលថ្ងៃទី២៤ ខែឧសភា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីសារសំខាន់នៃទំនាក់ទំនងរវាងវៀតណាម-ចិននៅក្នុងគោលនយោបាយកិច្ចការបរទេសនៃប្រទេសនីមួយៗ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តីជប៉ុន ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តីជប៉ុន
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។ (រូបថត៖ TTXVN)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ទោះបីជារងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែវៀតណាមបានអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ២ដើរទន្ទឹមគ្នាគឺបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងនិងអភិវឌ្ឍសេដ្ឋកិច្ចផង ហើយនៅថ្ងៃទី២៣ ខែឧសភា វៀតណាមបានរៀបចំដោយជោគជ័យនូវការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦ផងដែរ។ រដ្ឋវៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីនិយម ពិពិធកម្ម ក្នុងនោះយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងជាអ្នកជិតខាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយចិន។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានលើកឡើងវិធានការមួយចំនួនសំដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ ដូចជា៖ ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ សមភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមក; អញ្ជើញលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping និងថ្នាក់ដឹកនាំចិនមកបំពេញទស្សនកិច្ចនៅវៀតណាម។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបង្ការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ ហើយជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការរវាងខេត្ត ក្រុង និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ លើសពីនេះទៅទៀត ប្រទេសទាំងពីរត្រូវខិតខំប្រឹងប្រែងថែរក្សាសន្តិភាព ស្ថិរភាព ដោះស្រាយបញ្ហានៅសមុទ្រឲ្យបានសមហេតុផល ស្របតាមច្បាប់អន្តរជាតិ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពុហភាគីនានា។

រីឯខ្លួនវិញ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping បានបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនចិន យកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងជាមួយវៀតណាម ហើយមានគោលបំណងនិងត្រៀមខ្លួនជាស្រេច រួមជាមួយបក្ស រដ្ឋនិងប្រជាជនវៀតណាម បន្តពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាំឲ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping បានអញ្ជើញលោកប្រធានរដ្ឋ Nguyen Xuan Phuc ទៅបំពេញទស្សនកិច្ចនៅចិន ក៏ដូចជាសម្ដែងការត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩។ ក្រៅពីនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping មានបំណងចង់ឲ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការនៅសមុទ្រ ព្រមទាំងសម្ដែងនូវការគាំទ្រចំពោះវៀតណាមនៅយន្តការសហប្រតិបត្តិការពហុភាគីផងដែរ៕

VOV

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី