Trending now

យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦

09:08 | 10/07/2026 ឌឹកអាញ់

យុគសម័យ - ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៦ គណៈកម្មាធិការរដ្ឋទទួលបន្ទុកប្រជាជនវៀតណាមនៅបរទេសនៃក្រសួងការបរទេស បានចាត់តាំងកម្មវិធីជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "ដំណើរបេតិកភណ្ឌ ផ្សារភ្ជាប់ឫសគល់" កម្មវិធីនេះប្រមូលផ្តុំយុវជននិងនិស្សិតវៀតណាមនៅបរទេសចំនួន ១០៥ នាក់ ដែលអញ្ជើញមកពី ៣៥ ប្រទេសនិងតំបន់ដែនដី។

បើកវគ្គសិក្សាថ្នាក់រៀនភាសាវៀតណាមរដូវក្តៅឆ្នាំ ២០២៦ នៅប្រទេសរ៉ូម៉ានី សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក

ប្រព្រឹត្តទៅក្នុងរយៈពេល ១៤ ថ្ងៃ ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦ នឹងនាំបណ្តាប្រតិភូធ្វើដំណើរឆ្លងកាត់មូលដ្ឋានជាច្រើននៅលើភូមិភាគទាំងបី ជើង - កណ្តាល - ត្បូង រួមមាន Hanoi, Ninh Binh, Nghe An, Quang Tri, Hue, Da Nang, Gia Lai និង Khanh Hoa ពិធីបើកជាផ្លូវការត្រូវបានចាត់តាំងឡើងនារាត្រីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦ នៅរដ្ឋធានី Hanoi ពិធីបិទប្រព្រឹត្តទៅនារាត្រីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦ នៅទីលាន ២/៤ សង្កាត់ Nha Trang ខេត្ត Khanh Hoa។

ក្រោមប្រធានបទ "ដំណើរបេតិកភណ្ឌ ផ្សារភ្ជាប់ឫសគល់" បណ្តាប្រតិភូត្រូវបានទៅទស្សនានិងស្វែងយល់ពីបេតិកភណ្ឌវប្បធម៌តំណាងជាច្រើនរបស់វៀតណាម ក្នុងនោះមានបណ្តាបេតិកភណ្ឌដែលត្រូវបាន UNESCO ទទួលស្គាល់ដូចជាតំបន់កូនកាត់កេរដំណែលរាជធានីចាស់ Hue ដែនដីសក្ការៈ My Son ទីក្រុងចាស់ Hoi An និងតន្ត្រីវាំងរាជវង្ស Hue កម្មវិធីនេះបានរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងគ្នានូវបណ្តាសកម្មភាពអប់រំប្រពៃណី ស្វែងយល់ប្រវត្តិសាស្ត្រ បទពិសោធន៍វប្បធម៌ និងការបណ្តុះបណ្តាលភាសាវៀតណាម តាមរយៈនោះដាស់ឡើងនូវសេចក្តីមោទនភាពជាតិនិងមនោសញ្ចេតនាផ្សារភ្ជាប់ជាមួយស្រុកកំណើតរបស់ជំនាន់វ័យក្មេងអាណិកជន។

យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦
ពិធីបើកជំរុំរដូវក្តៅឆ្នាំ ២០២៥។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី គណៈប្រតិភូក៏បានចូលរួមសកម្មភាពមានអត្ថន័យជាច្រើនដូចជា ទៅទស្សនាតំបន់កេរដំណែលប្រធាន Ho Chi Minh នៅវិមានប្រធានាធិបតី តំបន់កេរដំណែល Kim Lien (Nghe An) អុជធូបរំលឹកវិញ្ញាណក្ខន្ធបណ្តាលោកអ្នកឧត្តមសេនីយ៍យុទ្ធជនពលីនៅកំពង់ចម្លង II Long Dai និងតំបន់រំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Gac Ma ស្វែងយល់អំពីអធិបតេយ្យភាពសមុទ្រនិងកោះនៅផ្ទះពិព័រណ៍ Hoang Sa និងវិទ្យាស្ថានមហាសមុទ្រវិទ្យា Nha Trang ជួបប្រាស្រ័យទាក់ទងជាមួយកម្មាភិបាលនិងយុទ្ធជននៃបណ្ឌិតសភានាវី ទទួលបទពិសោធន៍ក្បាច់គុនប្រពៃណី Tay Son និងស្វែងយល់តារាសាស្ត្រនៅមជ្ឈមណ្ឌលស្វែងយល់វិទ្យាសាស្ត្រ Quy Nhon រួមជាមួយសកម្មភាពផ្លាស់ប្តូរវប្បធម៌ កីឡា និងបណ្តាល្បែងកម្សាន្តលើកតម្កើងភាសាវៀតណាមជាច្រើនទៀត។

ចំណុចលេចធ្លោមួយនៃជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦ គឺបណ្តាជំនួបសម្តែងការគួរសមនិងផ្លាស់ប្តូរជាមួយបណ្តាបញ្ញវន្តនិងសិល្បករសិល្បការិនីប្រជាជនវៀតណាមឆ្នើមនៅបរទេស ក្នុងនោះមានសាស្ត្រាចារ្យបណ្ឌិត Thai Kim Lan (អាណិកជនអាល្លឺម៉ង់) នៅសារមន្ទីរភាជន៍បុរាណទន្លេ Huong និងលំហរំលឹកអនុស្សាវរីយ៍គំនូរជីវចលលោក Le Ba Dang (អាណិកជនបារាំង) តាមរយៈនោះ កម្មវិធីបានរួមចំណែកផ្សព្វផ្សាយនូវរាល់តម្លៃវប្បធម៌វៀតណាម បញ្ជាក់អះអាងពីតួនាទីនិងរាល់ការរួមចំណែករបស់សហគមន៍ប្រជាជនវៀតណាមនៅបរទេសចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ។

យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦
យុវជនអាណិកជនវៀតណាមចូលរួមបណ្តាសកម្មភាពជំរុំរដូវក្តៅឆ្នាំ ២០២៥។

ត្រូវបានចាត់តាំងឡើងជាប្រចាំឆ្នាំចាប់តាំងពីឆ្នាំ ២០០៤ មក ជំរុំរដូវក្តៅវៀតណាមគឺជាសកម្មភាពដែលដឹកនាំដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកប្រជាជនវៀតណាមនៅបរទេសនៃក្រសួងការបរទេស សហការជាមួយបណ្តាក្រសួង វិស័យ និងមូលដ្ឋានចាត់តាំងឡើង ឆ្លងកាត់រយៈពេលជាងពីរទសវត្សរ៍ កម្មវិធីបានទាក់ទាញយុវជននិងនិស្សិតវៀតណាមនៅបរទេសរាប់ពាន់នាក់ត្រឡប់មកកាន់ស្រុកកំណើតវិញ រួមចំណែកបង្កើនការផ្សារភ្ជាប់សហគមន៍ ពង្រឹងអត្តសញ្ញាណវប្បធម៌ជាតិ និងបណ្តុះបណ្តាលមនោសញ្ចេតនារួមទាំងការទទួលខុសត្រូវរបស់ជំនាន់វ័យក្មេងអាណិកជនចំពោះស្រុកកំណើតនិងប្រទេសជាតិ។

ក្នុងបរិបទដែលប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ជំរុំរដូវក្តៅវៀតណាមបន្តបញ្ជាក់អះអាងពីតួនាទីជាសកម្មភាពតំណាងមួយសំដៅអនុវត្តទិសដៅរបស់បក្សនិងរដ្ឋអំពីការងារចំពោះប្រជាជនវៀតណាមនៅបរទេស ពង្រីកប្រភពធនធានរបស់សហគមន៍ប្រជាជនវៀតណាមនៅបរទេស ជាពិសេសគឺជំនាន់វ័យក្មេងនៅក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរុងរឿងនិងសុភមង្គល៕

វេទិកាជាតិឌីជីថលវៀតណាម ឆ្នាំ ២០២៦៖ ការបំប្លែងឌីជីថល មិនមែនជាការធ្វើឌីជីថលកម្មលើនីតិវិធីចាស់នោះទេ វេទិកាជាតិឌីជីថលវៀតណាម ឆ្នាំ ២០២៦៖ ការបំប្លែងឌីជីថល មិនមែនជាការធ្វើឌីជីថលកម្មលើនីតិវិធីចាស់នោះទេ

យុគសម័យ - ការបំប្លែងឌីជីថល មិនមែនត្រឹមតែជាការនាំយកបណ្តាសកម្មភាពឡើងទៅលើបរិយាកាសបណ្តាញ ឬការវិនិយោគបន្ថែមលើខឿនបច្ចេកវិទ្យា និងកម្មវិធី នោះឡើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការបង្កើតនូវរបៀបធ្វើការថ្មីៗផ្អែកលើបច្ចេកវិទ្យាឌីជីថល ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបណ្តាបញ្ហាជាក់ស្តែង នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាពលរដ្ឋ សហគ្រាស និងស្ថាប័នរដ្ឋ។

ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦ ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦

យុគសម័យ - នាថ្ងៃទី ៣ ខែមិថុនា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុង New York (សហរដ្ឋអាមេរិក) ពិព័រណ៍វប្បធម៌ - ម្ហូបអាហារអន្តរជាតិអង្គការសហប្រជាជាតិ (UN International Bazaar) ឆ្នាំ ២០២៦ បានប្រព្រឹត្តទៅយ៉ាងរស់រវើក ជាមួយការចូលរួមពីបណ្តាស្តង់ទំនិញប្រមាណ ៦០ មកពីបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"