យុគសម័យ - នាថ្ងៃទី ៧ ខែកក្កដា នៅទីក្រុង Hanoi គណបក្សភាគនៃរណសិរ្សមាតុភូមិ (MTTQ) និងបណ្តាអង្គការមហាជនមជ្ឈិម បានចាត់តាំងសន្និសីទគណៈកម្មាធិការប្រតិបត្តិគណបក្សភាគពង្រីក សន្និសីទបានកំណត់បណ្តាភារកិច្ចគន្លឹះនាពេលខាងមុខគឺការបន្តរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីន ធ្វើឱ្យបង្រួមបណ្តាអង្គភាពអាជីពនិងស្ថាប័នសារព័ត៌មាន ជម្រុញខ្លាំងការបំប្លែងឌីជីថល និងធ្វើស្តង់ដារភាវូបនីយកម្មមូលដ្ឋានទិន្នន័យតាមការណែនាំរបស់មជ្ឈិម។
សន្និសីទនេះត្រូវបានដឹកនាំដោយសមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោកស្រី Bui Thi Minh Hoai និងសមាជិកមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Phi Long។
បើតាមព័ត៌មានពីណសិរ្សមាតុភូមិវៀតណាម របាយការណ៍នៅសន្និសីទបានឱ្យដឹងថ បណ្តាគណៈកម្មាធិការបក្សនិងអង្គការបក្សបានប្រមូលផ្តុំអនុវត្តយ៉ាងស្របគ្នានូវបណ្តាសេចក្តីសម្រេចចិត្ត សេចក្តីណែនាំ និងសេចក្តីសន្និដ្ឋានរបស់មជ្ឈិម ការិយាល័យនយោបាយ គណៈលេខាធិការ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XIV របស់បក្ស ព្រមទាំងបានបញ្ចប់ភារកិច្ចក្នុងបរិមាណយ៉ាងធំធេង ក្នុងនោះមានខ្លឹមសារថ្មីៗជាច្រើនដែលមិនទាន់មានគំរូពីមុនមក។
![]() |
| សន្និសីទគណៈកម្មាធិការប្រតិបត្តិគណបក្សភាគនៃរណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនមជ្ឈិមពង្រីក។ |
គណៈកម្មាការបក្សបានដឹកនាំចាត់តាំងដោយជោគជ័យនូវមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមនិងមហាសន្និបាតនៃបណ្តាអង្គការនយោបាយ - សង្គម នេះជាបណ្តាព្រឹត្តិការណ៍នយោបាយមានអត្ថន័យសំខាន់ជាពិសេស កត់សម្គាល់ជំហានអភិវឌ្ឍន៍ថ្មីនៅក្នុងការចាត់តាំងនិងសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាមរួមទាំងបណ្តាអង្គការនយោបាយ - សង្គមនៅពេលអនុវត្តទម្រង់គំរូថ្មី ទន្ទឹមនឹងនោះ គណៈកម្មាការបក្សបានបន្តដឹកនាំអនុវត្តយ៉ាងប្តូរផ្តាច់នូវទិសដៅរៀបចំរចនាសម្ព័ន្ធនិងធ្វើឱ្យបង្រួមក្បាលម៉ាស៊ីនចាត់តាំង ស្របតាមស្មារតីសេចក្តីសម្រេចចិត្តរបស់មជ្ឈិមនិងបណ្តាសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយនិងគណៈលេខាធិការ។
ក្រោយពេលការិយាល័យនយោបាយបានប្រកាសចេញសេចក្តីសម្រេចលេខ 171-QD/TW នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ ស្ដីពីមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនចាត់តាំងនៃគណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម គណៈកម្មាធិការបក្សបានប្រកាសចេញទាន់ពេលវេលានូវបណ្តាសេចក្តីសម្រេចស្តីពីលក្ខន្តិកៈការងារ ការបែងចែកភារកិច្ចរបស់សមូហភាពប្រចាំការ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស និងសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភាគសម្រាប់អាណត្តិ ២០២៥-២០៣០ ដើម្បីធានាឱ្យការអនុវត្តភារកិច្ចនយោបាយប្រព្រឹត្តទៅបានត្រឹមត្រូវតាមបទប្បញ្ញត្តិ។
ថ្លែងមតិនៅសន្និសីទ ប្រធានលោកស្រី Bui Thi Minh Hoai បានតម្រូវឱ្យបណ្តាគណៈកម្មាធិការបក្សនិងអង្គការបក្សប្រមូលផ្តុំកែលម្អរាល់ចំណុចកំហិតដែលបានចង្អុលបង្ហាញ វាយតម្លៃខ្ពស់និងពង្រីកស្មារតីម្ចាស់ការ គំនិតច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ និងប្តូរផ្តាច់បញ្ចប់រាល់ភារកិច្ចនយោបាយនៅក្នុងរយៈពេល ៦ ខែចុងឆ្នាំ។
លោកស្រីបានសង្កត់ធ្ងន់លើតម្រូវការបន្តជ្រួតជ្រាបនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XIV របស់បក្ស កម្មវិធីសកម្មភាពរបស់គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម រួមទាំងបណ្តាសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាន និងលិខិតណែនាំរបស់មជ្ឈិម ការិយាល័យនយោបាយ និងគណៈលេខាធិការ។
ទន្ទឹមនឹងនោះ ត្រូវដឹកនាំអនុវត្តយ៉ាងបន្ទាន់និងទាន់ពេលវេលានូវបណ្តាសេចក្តីសន្និដ្ឋានរបស់មជ្ឈិមក្រោយការបូកសរុបរយៈពេល ១ ឆ្នាំនៃការដំណើរការទម្រង់គំរូចាត់តាំងជារួមនៃប្រព័ន្ធនយោបាយនិងទម្រង់គំរូអាជ្ញាធរមូលដ្ឋាន ២ ថ្នាក់ ចំណុចដៅគឺការធ្វើជាអធិបតីនិងសហការធ្វើសេនាធិការកែសម្រួលនិងបំពេញបន្ថែមលើសេចក្តីសម្រេចលេខ 304-QD/TW នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយស្តីពីមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនចាត់តាំងនៃទីភ្នាក់ងារគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងបទប្បញ្ញត្តិលេខ 301-QD/TW នាថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ របស់គណៈលេខាធិការស្តីពីមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនចាត់តាំងនៃទីភ្នាក់ងារគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ខេត្តនិងថ្នាក់ឃុំ។
ប្រធានលោកស្រី Bui Thi Minh Hoai ក៏បានស្នើឱ្យដឹកនាំចាត់តាំងដោយជោគជ័យនូវមហាសន្និបាតនៃបណ្តាសមាគមមហាជនដែលត្រូវបានបក្សនិងរដ្ឋប្រគល់ភារកិច្ចសម្រាប់អាណត្តិ ២០២៦ - ២០៣១ លោកស្រីបានស្នើឱ្យបណ្តាសមាគមមហាជនអនុវត្តល្អនូវការងារត្រៀមលក្ខណៈចាត់តាំងមហាសន្និបាតទៅតាមបណ្តាសេចក្តីសម្រេចរបស់គណៈលេខាធិការ អនុក្រឹត្យរបស់រដ្ឋាភិបាល និងការណែនាំរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអំពីខ្លឹមសារមួយចំនួននៃការចាត់តាំងមហាសន្និបាតនៃបណ្តាសមាគមមហាជនដែលត្រូវបានបក្សនិងរដ្ឋប្រគល់ភារកិច្ចនៅថ្នាក់មជ្ឈិមសម្រាប់អាណត្តិ ២០២៦ - ២០៣១ រួមទាំងបណ្តាលិខិតណែនាំរបស់គណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម។
![]() |
| លេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោកស្រី Bui Thi Minh Hoai ថ្លែងមតិនៅសន្និសីទ។ |
ចំពោះការងារចាត់តាំងរចនាសម្ព័ន្ធក្បាលម៉ាស៊ីន ប្រធានលោកស្រី Bui Thi Minh Hoai បានតម្រូវឱ្យបណ្តាគណៈកម្មាធិការបក្សនិងអង្គការបក្សប្រមូលផ្តុំដឹកនាំធ្វើឱ្យបង្រួមរចនាសម្ព័ន្ធក្បាលម៉ាស៊ីនខាងក្នុងនៃទីភ្នាក់ងារនីមួយៗ ចំណុចដៅគឺការរៀបចំរចនាសម្ព័ន្ធបណ្តាអង្គភាពអាជីពនិងស្ថាប័នសារព័ត៌មានធានាបាននូវភាពបង្រួម ត្រឹមត្រូវតាមគោលបំណងនិងគោលដៅ ព្រមទាំងពិនិត្យឡើងវិញនូវបណ្តាអង្គភាពនីតិបុគ្គលចំណុះនៃបណ្តាសមាគមមហាជន។
ទន្ទឹមនឹងនោះ បណ្តាស្ថាប័ននិងអង្គភាពត្រូវអនុវត្តយ៉ាងប្តូរផ្តាច់នូវភារកិច្ចបំប្លែងឌីជីថល បើតាមប្រធានលោកស្រី Bui Thi Minh Hoai គណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការបំប្លែងឌីជីថល ទើបតែបានបំផុសឡើងនូវយុទ្ធនាការ ១០០ ថ្ងៃធ្វើស្តង់ដារភាវូបនីយកម្មមូលដ្ឋានទិន្នន័យជំនាញ តភ្ជាប់ជាមួយមជ្ឈមណ្ឌលទិន្នន័យជាតិ នេះជាជំហានដើរដ៏សំខាន់សំដៅអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW របស់ការិយាល័យនយោបាយ បង្កើតជាគ្រឹះស្ថានទិន្នន័យប្រើប្រាស់រួមគ្នា ជំរុញការបំប្លែងឌីជីថល និងលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋបាលជាតិ បណ្តាស្ថាប័នត្រូវប្រមូលផ្តុំកសាងផែនការអនុវត្តភារកិច្ចបន្ទាន់នេះ ធានាការបញ្ចប់ការបង្កើតនិងធ្វើស្តង់ដារភាវូបនីយកម្មមូលដ្ឋានទិន្នន័យជំនាញ តភ្ជាប់ដោយរលូនជាមួយប្រព័ន្ធទិន្នន័យរបស់គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម។
ក្នុងឱកាសនេះ ជំនួសមុខឱ្យថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោកស្រី Bui Thi Minh Hoai បានប្រគល់ជូនគ្រឿងឥស្សរិយយសពលកម្មថ្នាក់លេខ ៣ និងប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីជូនបណ្តាសមូហភាពនិងបុគ្គលដែលមានស្នាដៃឆ្នើមនិងគំរូនៅក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ 18-NQ/TW នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សនីតិកាលទី XII "បញ្ហាមួយចំនួនអំពីការបន្តផ្លាស់ប្តូរថ្មី ការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនចាត់តាំងនៃប្រព័ន្ធនយោបាយឱ្យមានភាពបង្រួម ដំណើរការប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល"៕
យុគសម័យ - នាព្រឹកមិញនេះ (ថ្ងៃទី ១៣ ឧសភា) នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម (MTTQ) លើកទី XI អាណត្តិ ២០២៦ - ២០៣១ បានបើកសម័យប្រជុំបិទបញ្ចប់។ |
យុគសម័យ - កម្មវិធីសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាម អាណត្តិ ២០២៦ - ២០៣១ រួមមានកម្មវិធីចំនួន ៧ ក្នុងនោះមានការបំពេញបន្ថែមនូវកម្មវិធីថ្មី ស្តីពីការចូលរួមអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា ការច្នៃប្រឌិតថ្មី និងការកសាងសង្គមឌីជីថល; ជំរុញការបំប្លែងឌីជីថលក្នុងប្រព័ន្ធរណសិរ្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន