យុគសម័យ - នាថ្ងៃទី ៨ ខែកក្កដា នៅទីក្រុង Hanoi សហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមបានប្រគល់ជូនគ្រឿងឥស្សរិយយសអនុស្សាវរីយ៍ "ដើម្បីសន្តិភាពនិងមិត្តភាពរវាងបណ្តាប្រជាជាតិ" ជូនឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេស ម៉ាឡេស៊ីប្រចាំនៅវៀតណាមលោក Dato' Tan Yang Thai រង្វាន់នេះគឺដើម្បីកត់សម្គាល់នូវរាល់ការរួមចំណែករបស់លោកឯកអគ្គរាជទូតនៅក្នុងការជម្រុញទំនាក់ទំនងមិត្តភាព ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាមនិង ម៉ាឡេស៊ីក្នុងអាណត្តិការងាររបស់ខ្លួន។
| សាស្រ្តាចារ្យរង Tran Tan Van - អ្នកវិទ្យាសាស្រ្តតំណភ្ជាប់បេតិកភណ្ឌវៀតណាមនឹងពិភពលោក បង្កើតសមាគមមិត្តភាពវៀតណាម-កម្ពុជា នៅស្រុក Tan Chau |
ថ្លែងមតិនៅក្នុងពិធីនេះ ប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែករបស់លោកឯកអគ្គរាជទូត Dato' Tan Yang Thai ចំពោះទំនាក់ទំនងវៀតណាមនិង ម៉ាឡេស៊ីនិយាយជារួម និងទំនាក់ទំនងរវាងសហព័ន្ធវៀតណាម សមាគមមិត្តភាពវៀតណាមនិង ម៉ាឡេស៊ីជាមួយស្ថានទូតម៉ាឡេស៊ី និយាយដោយឡែក លោកបានឱ្យដឹងថា ក្នុងរយៈពេលជាងបីឆ្នាំកន្លងទៅ ភាគីទាំងពីរបានសហការអនុវត្តសកម្មភាពមានអត្ថន័យជាច្រើន ជាពិសេសគឺស៊េរីសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាមនិង ម៉ាឡេស៊ីរួមជាមួយបណ្តាកម្មវិធីផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច និងប្រជាជននិងប្រជាជន រួមចំណែកបង្កើនការយល់ដឹង ទំនុកចិត្ត និងការផ្សារភ្ជាប់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ។
![]() |
| ប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son ប្រគល់ជូនគ្រឿងឥស្សរិយយសអនុស្សាវរីយ៍ "ដើម្បីសន្តិភាពនិងមិត្តភាពរវាងបណ្តាប្រជាជាតិ" ជូនឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai។ |
ក្នុងអាណត្តិការងារនៅវៀតណាមចាប់តាំងពីឆ្នាំ ២០២៣ លោកឯកអគ្គរាជទូត Dato' Tan Yang Thai តែងតែរក្សាទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធវៀតណាមនិងសមាគមមិត្តភាពវៀតណាមនិង ម៉ាឡេស៊ី ចូលរួមយ៉ាងសកម្មក្នុងការតភ្ជាប់បណ្តាសកម្មភាពផ្លាស់ប្តូរប្រជាជន វប្បធម៌ ពាណិជ្ជកម្ម និងសហគ្រាស លោកឯកអគ្គរាជទូតក៏បានជម្រុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យវិនិយោគ អប់រំ ឧស្សាហកម្ម Halal ការបំប្លែងឌីជីថល ថាមពល និងការសហការនៅក្នុងក្របខ័ណ្ឌ ASEAN ជាពិសេស អាណត្តិការងាររបស់លោកបានផ្សារភ្ជាប់ជាមួយចំណុចដៅនៃទំនាក់ទំនងវៀតណាមនិង ម៉ាឡេស៊ីត្រូវបានលើកកម្ពស់ឡើងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាខែវិច្ឆិកា ឆ្នាំ ២០២៤ បង្កើតជាគ្រឹះស្ថានដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើននិងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
រាល់ការខិតខំប្រឹងប្រែងតភ្ជាប់ទាំងនោះត្រូវបានប្រែក្លាយទៅជាការអនុវត្តជាក់ស្តែងដោយបណ្តាលទ្ធផលជាក់ស្តែងចំពោះប្រជាជននិងសហគ្រាសនៃប្រទេសទាំងពីរ បើតាមលោកឯកអគ្គរាជទូត Dato' Tan Yang Thai ពាណិជ្ជកម្មទ្វភាគីបានកើនឡើងពីប្រហែល ១៤ ប៊ីលានដុល្លារអាមេរិកនៅពេលលោកចាប់ផ្តើមអាណត្តិការងារឡើងដល់ជាង ២០ ប៊ីលានដុល្លារអាមេរិក ចំនួនភ្ញៀវទេសចរ ម៉ាឡេស៊ីមកកាន់វៀតណាមក៏បានកើនឡើងយ៉ាងខ្លាំងក្លា ដោយសម្រេចបានជាង ៦០០០០០ លើកនាក់នៅក្នុងឆ្នាំ ២០២៥ ប្រទេសទាំងពីរកំពុងជម្រុញការតភ្ជាប់ការទូទាត់ឆ្លងដែនដោយកូដ QR បង្កលក្ខណៈងាយស្រួលជាងមុនសម្រាប់ប្រជាជន ភ្ញៀវទេសចរ និងសហគ្រាសនៅក្នុងការផ្លាស់ប្តូរ ការធ្វើដំណើរ ការប្រើប្រាស់ ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបំប្លែងឌីជីថលនិងសេដ្ឋកិច្ចឌីជីថល។
![]() |
| បណ្តាតំណាងថតរូបទុកជាអនុស្សាវរីយ៍។ |
លោកឯកអគ្គរាជទូត Dato' Tan Yang Thai ក៏បានឧទ្ទិសនូវទឹកចិត្តជាច្រើនសម្រាប់បណ្តាសកម្មភាពកិច្ចការបរទេសប្រជាជននិងការទទួលខុសត្រូវសង្គម លោកបានសហការផ្ទាល់ជាមួយសហព័ន្ធវៀតណាម សមាគមមិត្តភាពវៀតណាមនិង ម៉ាឡេស៊ីរួមជាមួយបណ្តាដៃគូដើម្បីអនុវត្តកម្មវិធីជាច្រើនជួយឧបត្ថម្ភកុមារកំព្រា អ្នកទន់ខ្សោយ និងបណ្តាមូលដ្ឋានគាំពារសង្គមនៅខេត្ត Lang Son និងខេត្ត Ha Nam (បច្ចុប្បន្នស្ថិតក្នុងខេត្ត Ninh Binh) ដោយឡែកតែកម្មវិធីជួយឧបត្ថម្ភមជ្ឈមណ្ឌលគាំពារសង្គម Ha Nam នាដើមឆ្នាំ ២០២៦ មានតម្លៃទឹកប្រាក់សរុបជិត ៦០០ លានដុង រួមចំណែកផ្សព្វផ្សាយរូបភាពប្រទេស ម៉ាឡេស៊ីមួយដ៏មានភាពស្និទ្ធស្នាល មានការទទួលខុសត្រូវ និងពោរពេញដោយស្មារតីមនុស្សធម៌។
ថ្លែងមតិនៅក្នុងពិធីនេះ លោកឯកអគ្គរាជទូត Dato' Tan Yang Thai បានឱ្យដឹងថា សហព័ន្ធវៀតណាមគឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នដំបូងបង្អស់ដែលលោកបានអញ្ជើញទៅទស្សនកិច្ចភ្លាមៗនៅពេលចាប់ផ្តើមអាណត្តិការងារនៅវៀតណាម ពីព្រោះលោកតែងតែវាយតម្លៃខ្ពស់ចំពោះតួនាទីនៃកិច្ចការបរទេសប្រជាជននៅក្នុងការកសាងទំនាក់ទំនងប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ លោកបានកោតសរសើរចំពោះការសហការប្រកបដោយប្រសិទ្ធភាពរវាងសហព័ន្ធវៀតណាមនិងស្ថានទូត ម៉ាឡេស៊ីនៅក្នុងការចាត់តាំងបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាមនិង ម៉ាឡេស៊ីទន្ទឹមនឹងនោះ បញ្ជាក់អះអាងថាបណ្តាលទ្ធផលសម្រេចបាននៅក្នុងអាណត្តិការងារគឺជាសមិទ្ធផលនៃការរួមដំណើរ ការសហប្រតិបត្តិការ និងទំនុកចិត្តរវាងបណ្តាដៃគូនៃប្រទេសទាំងពីរ។
ដោយបានសម្តែងនូវកិត្តិយសនៅពេលបានប្រគល់ជូនគ្រឿងឥស្សរិយយសអនុស្សាវរីយ៍ "ដើម្បីសន្តិភាពនិងមិត្តភាពរវាងបណ្តាប្រជាជាតិ" លោកឯកអគ្គរាជទូត Dato' Tan Yang Thai បានបញ្ជាក់អះអាងថាបណ្តាលទ្ធផលសម្រេចបាននៅក្នុងអាណត្តិការងារគឺជាសមិទ្ធផលនៃការរួមដំណើរនិងទំនុកចិត្តរវាងបណ្តាដៃគូនៃប្រទេសទាំងពីរ លោកបានឱ្យដឹងថានឹងតែងតែថែរក្សាទុកនូវរាល់មនោសញ្ចេតនាដ៏ល្អប្រពៃរបស់មិត្តភក្តិវៀតណាម និងបន្តរួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពវៀតណាមនិង ម៉ាឡេស៊ីនៅលើគ្រប់តួនាទីការងារណាមួយនាពេលខាងមុខ។
| បើតាមប្រធានសមាគមមិត្តភាពវៀតណាមនិង ម៉ាឡេស៊ីលោក Ngo Sach Thuc លោកឯកអគ្គរាជទូត Dato' Tan Yang Thai បានបន្សល់ទុកនូវចំណុចដៅជាច្រើននៅក្នុងការជម្រុញទំនាក់ទំនងទ្វភាគី ជាពិសេសគឺភាពជិតស្និទ្ធនិងស្មារតីទទួលខុសត្រូវនៅក្នុងបណ្តាសកម្មភាពដើម្បីសហគមន៍។ "យើងខ្ញុំមានបំណងចង់ឱ្យលោកឯកអគ្គរាជទូតនឹងបន្តចែករំលែកនូវរាល់បទពិសោធន៍និងមនោសញ្ចេតនាដែលបានឧទ្ទិសជូនវៀតណាមទៅកាន់អ្នកបន្តវេនដើម្បីរួមគ្នាពូនជ្រំទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ សម្រាប់ខ្ញុំផ្ទាល់ លោកឯកអគ្គរាជទូត Dato' Tan Yang Thai មិនត្រឹមតែជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ ថែមទាំងជា 'ឯកអគ្គរាជទូតនៃក្តីសប្បុរស' ទៀតផង" លោក Ngo Sach Thuc បានសម្តែងនូវទស្សនៈដូចនេះ៕ |
គំនូរកញ្ចក់គឺជាទម្រង់សិល្បៈប្រជាប្រិយ ដែលត្រូវបានប្រជាជនណាមបូនិយមចូលចិត្ត។ ប្រសិនបើខេត្តក្រុងនានាដូចជា Lai Thieu (ខេត្ត Binh Duong), Cho Lon (ទីក្រុងហូជីមិញ), Cho Moi (ខេត្ត An Giang) អភិវឌ្ឍន៍របរគូរគំនូរកញ្ចក់តាមរចនាបថរបស់ជនជាតិ Hoa គំនូរកញ្ចក់របស់ខេត្ត Soc Trang ជាពិសេសនៅភូមិ Phuoc Thuan ឃុំ ... |
នាព្រឹកថ្ងៃទី ១០ ខែមករា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong បានដឹកនាំក្រុមការងារមជ្ឈឹមបំពេញទស្សនកិច្ច ការងារនិងជូនពរឆ្នាំថ្មីនៅខេត្ត Thai Nguyen។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន