Trending now

សាស្រ្តាចារ្យរង Tran Tan Van - អ្នកវិទ្យាសាស្រ្តតំណភ្ជាប់បេតិកភណ្ឌវៀតណាមនឹងពិភពលោក

09:22 | 05/09/2024 យោងតាមកាសែតរូបថតវៀតណាម

សាស្រ្តាចារ្យ​រង​ បណ្ឌិត ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) - អតីត​នាយកនៃ​វិទ្យាស្ថាន​​វិទ្យាសាស្រ្ត​ភូគព្ភសាស្រ្ត​​ និង រ៉ែ​ ជា​អ្នកមាន​វ័យ​ចំណាស់​ក្នុងការ​ធ្វើ​សំណុំ​ឯកសារ​បេតិកភណ្ឌ​ពិភពលោក​ និង ឧទ្យាន​​ភូគព្ភសាស្រ្ត​ពិភពលោក​ UNESCO។ លោក​បាន​​ចូល​រួម​ និង ជាអធិបតី​លើ​​សំណុំ​ឯកសារ​​បេតិកភណ្ឌ​ចំនួន​២ ដែលពាក់ព័ន្ធ​ដល់​​តម្លៃ​លេច​ធ្លោ​សកលលោក​​ អំពី​ភូគព្ភសាស្រ្ត​ និង សំណុំ​ឯកសារ​​ឧទ្យាន​ភូគព្ភសាស្រ្ត​ចំនួន​៤​។ តែយ៉ាង​​ណា​ក៏ដោយ​ ចំពោះ​លោក​​ ការ​កសាង​សំណុំ​ឯកសារ ​សម្រាប់​ប្រជុំ​រម្មណីយដ្ឋាន​ត្រាង​អាន (Trang An) និង និញប៊ិញ (Ninh Binh) ​បាន​ចាត់ទុក​ជា​ “ឆ្អឹង​”ពិបាកធ្វើ​​​បំផុត​ ពីព្រោះ​អ្នក​ជំនាញ​​នៃអង្គការ​ UNESCO សំណូមពរ​ខ្ពស់​ ហើយ​​ខាងភាគី​វៀតណាម ​ក៏មាន​ទស្សនាទាន​ខុសពីគ្នាដែរ។​

សាស្ត្រាចារ្យ Tran Thanh Van៖ យុវជនជាច្រើននៅបរទេសចង់រួមចំណែកដល់មាតុភូមិ ស្វែងយល់ពីលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃកោះ Tan Loc (វៀតណាម)
សាស្រ្តាចារ្យរង Tran Tan Van - អ្នកវិទ្យាសាស្រ្តតំណភ្ជាប់បេតិកភណ្ឌវៀតណាមនឹងពិភពលោក
សាស្រ្តាចារ្យរង Tran Tan Van - អ្នកវិទ្យាសាស្រ្តតំណភ្ជាប់បេតិកភណ្ឌវៀតណាមនឹងពិភពលោក

តាម​សាស្រ្តាចារ្យ​​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) សំណុំ​ឯកសារ​បេតិកភណ្ឌ​​វប្បធម៌​ និង ធម្មជាតិ​ពិភពលោក​ ប្រជុំ​រម្មណីយដ្ឋាន​ត្រាង​អាន​ (Trang An) បាន​កសាង​ក្នុង​រយៈ​ពេល​​ខ្លី ​​ប្រញាប់​ និង ស្វាហាប់ ​ជា​សំណុំ​ឯកសារ​មួយ​​ក្នុង​សំណុំ​​ឯកសារ​ “ឆ្អឹង​” ពិបាកធ្វើ​បំផុត​ យកចិត្តទុកដាក់​បំផុត ហើយ​មិនទាន់​មាន​សំណុំ​ឯកសារ​​ណាមួយ ​ដែល​អាច​ការ​ពារវា​បាន​​ លោក​មាន​អារម្មណ៍​មួយ ដូចជា​បាន​ចូល​រួម​ “សមរភូមិវាយសំរុក​ធំមួយ​"​។​​

ក្នុង​ដំណើរការ​បង្កើត​សំណុំ​ឯកសារ​បេតិកភណ្ឌ​ពិភពលោក​ ស្វែងរក​តម្លៃ​លេចធ្លោ​សកលលោក​​ និង ​លើក​ទឡ្ហីករ​ណ៍ ​តាម​រយៈ​វិភាគ​ប្រៀបធៀប​នឹង​នាមឋាន​ផ្សេងៗ​លើ​​ពិភពលោក​ គឺជា​ការ​ងារពិបាកបំផុត​។ ទន្ទឹមនោះ​ត្រូវ​​ស្វែងរក​វិធី​មួយ ​ដើម្បី​តភ្ជាប់​នឹង​​តម្លៃ​លេចធ្លោសកលលោក​​​ ជាមួយ​នឹង​គ្នា ដោយ​​របៀប​មួយ​​ដ៏រស់រវើក​។ និយាយ​បែប​មួយ​​ផ្សេង​ ត្រូវ​និទាន​រឿង​រ៉ាវ​ពិសេសមួយ​ ទាក់ទាញ​ បញ្ចុះបញ្ចូល​​ ហើយ​មិន​ទាន់​មាន​​នរណានិ​ទានរឿងនេះ​​​​​ គឺជា​​បញ្ហា​ប្រឈម​ពិបាកមួយ ​ចំពោះ​​ក្រុម​​អ្នក​​កសាង​សំណុំ​ឯកសារ​​បេតិកភណ្ឌ​ពិភពលោក​ ក្នុង​នោះ​មាន​ ​សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van)។

ក្នុង​​ដំណើរ​ការ​បង្កើត​សំណុំឯកសារ​បេតិកភណ្ឌ ​ត្រាង​អាន​ (Trang An) និង ការ​ពារ​សំណុំ​​ឯកសារ ​នៅ​ចំពោះ​មុខ​​មហាគណៈកម្មការ​​អង្គការ​ UNESCO ​សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) បាន​ធ្វើការ​​ជាមួយ​នឹង​អ្នក​វិទ្យាសាស្រ្ត​អន្តរជាតិ​ជាច្រើន​ដូចជា៖ សាស្រ្តាចារ្យ​ Paul Dingwall (ជនជាតិ​ New Zealand) - អ្នក​​ជំនាញ​លំដាប់​នៃអង្គការ​ UNESCO/IUCN និង​ជា​ “មេបញ្ជាការ​” ក្នុង​ការ​ងារ​​កសាង​សំណុំ​ឯកសារ​ត្រាងអាន​ (Trang An) ​សាស្រ្តាចារ្យ​ Paul Williams - អ្នក​ជំនាញ​​ភូគព្ភសាស្រ្ត​ បណ្ឌិត​ Ryan Rabett (សកលវិទ្យាល័យ​ Cambridge) - បុរាណវិទូ​។ល។ ចំណាយ​ពេល​​ប៉ុន្មាន​ខែ​ដើមឆ្នាំ ​សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) និង​ក្រុមការងារ​សង្កេតត្រួត​ពិនិត្យ​ផង​ ពិភាក្សា​នឹង​ក្រុម​អ្នក​ជំនាញ​ពីគ្រោះ​អន្តរជាតិ​ផង ដើម្បី​ស្វែងរក​​តម្លៃលេចធ្លោ​សកលលោក​​ និង ស្វែងរក​ “រឿង​រ៉ាវ​” តភ្ជាប់ជាមួយ​គ្នា​។​

សំណុំឯកសារ​ត្រាង​អាន​ (Trang An) បាន​ដាក់ជូន ​អង្គការ​ UNESCO ជា​ផ្លូវការ​នៅខែមករា ឆ្នាំ​២០១៣។ កាលពី​ខែ​សីហា ឆ្នាំ​២០១៣ ក្រុម​អ្នក​ជំនាញ​ការ​ត្រួត​ពិនិត្យ​នៃ​អង្គការ​ UNESCO ចាប់​ផ្តើម​ធ្វើការ​ និង ផ្ញើ​របាយការណ៍​វាយ​តម្លៃ​ នៅ​ខែ​មីនា ឆ្នាំ​២០១៤។ ក៏ប៉ុន្តែ​ លទ្ធផល​​វាយ​តម្លៃ​មិនសូវ​បាន​ល្អ​ ហើយ​ IUCN, ICOMOS ស្នើដាក់​កម្រិត​​ D - ឱ្យ​បង្កើត​​សំណុំឯកសារ​​ឡើង​វិញ​។ ជាមួយ​នឹង​លទ្ធផល​នេះ ប្រសិនបើ​ធ្វើ​សំណុំឯកសារ​​ឡើង​វិញ​ ត្រួតពិនិត្យ​ជាក់ស្តែង​ឡើង​វិញ​ នឹង​ត្រូវ​​ចំណាយ​ពេល​ប្រហែល​​១០ឆ្នាំទៀត​។ ហេតុនេះ ​សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) សាស្រ្តាចារ្យ​ Paul Dingwall និង​ ក្រុមការងារ​បាន​រួម​គ្នា​ស្រាវ​ជ្រាវ​របាយការណ៍​វាយ​តម្លៃ ហើយ​សម្រេចចិត្ត​ត្រូវ​ “ប្រយុទ្ធ” ពេល​យល់ឃើញ​ថា​អាច​បក​ស្រាយ​បាន​។​

សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) រៀប​រាប់ថា៖ “យើង​ខ្ញុំ​ត្រូវ​ស្វែងរក​គុណវិបត្តិ ​នៅ​ក្នុង​របាយការណ៍​នៃ​ IUCN និង​ ICOMOS ត្រូវ​​បញ្ចុះបញ្ចូល​ថា​សំណុំ​ឯកសារ​ត្រាង​អាន​ (Trang An) សក្តិសម​បាន​​បញ្ចុះឈ្មោះ។​

ក្នុង​​កិច្ច​ចរចា​​នៅ​ Doha សមាជិក​ទាំង​២១​នាក់ នៃគណៈកម្មការ​ប្រតិបត្តិការ ​នៃ​អង្គការ​ UNESCO សុទ្ធតែ​បោះឆ្នោត​​គាំទ្រ​ត្រាងអាន​ (Trang An) ជា​បេតិកភណ្ឌ​វប្បធម៌​ និង ធម្មជាតិ​​ពិភពលោក​ ជំទាស់​ប្រឆាំង​ចំពោះ​របាយការណ៍​វាយតម្លៃ​ នៃស្ថាប័ន​ពិគ្រោះ​ពីរ​ នៃ​អង្គការ​ UNESCO - ជាករណីមួយ​​មិនដែល​ជួប​ប្រទះ​។ ត្រាងអាន (Trang An) ​ក្លាយ​ជា​​បេតិកភណ្ឌ​ចម្រុះ​ដំបូង​បង្អស់​ និង តែមួយគត់​​របស់វៀតណាម​ និង​ តំបន់​អាស៊ី​អាគ្នេយ៍​ រហូតដល់រយៈ​ពេលនេះ​។​

សាស្រ្តាចារ្យរង បណ្ឌិត ត្រឹន តឹនវ៉ាន់ (Tran Tan Van) និង ក្រុមការងារក្នុងដំណើរសង្កេតមើលល្អាងភ្នំនៅដុងវ៉ាន់ (Dong Van) ខេត្តហាយ៉ាង (Ha Giang)។ រូបថត៖ តួអង្គផ្តល់ជូន
សាស្រ្តាចារ្យរង បណ្ឌិត ត្រឹន តឹនវ៉ាន់ (Tran Tan Van) និង ក្រុមការងារក្នុងដំណើរសង្កេតមើលល្អាងភ្នំនៅដុងវ៉ាន់ (Dong Van) ខេត្តហាយ៉ាង (Ha Giang)។ រូបថត៖ តួអង្គផ្តល់ជូន

ក្រៅពី​បេតិកភណ្ឌ​ត្រាង​អាន​ (Trang An) ​សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) បាន​​ផ្សារភ្ជាប់នឹង​​ការ​កសាង​សំណុំឯកសារ​​ឧទ្យាន​ភូគព្ភសាស្រ្ត​ពិភពលោក UNESCO មួយ​ចំនួន​ ក្នុងនោះ មាន​ឧ​ទ្យាន​ភូគព្ភសាស្រ្ត​ខ្ពង់រាប​​ដុង​វ៉ាន​ (Dong Van) ខេត្ត​ហាយ៉ាង (Ha Giang)​​។ ពិបាក​​នឹង​រៀបរាប់​អស់​អំពី​ទុក្ខលំបាក​ និង ការ​លះបង់​នៃអ្នក​បើកផ្លូវ​ កសាង​សំណុំឯកសារ​សម្រាប់ឧទ្យានភូគព្ភសាស្រ្ត​ពិភពលោក​​នៅវៀតណាម​ ដែល​បាន​​អង្គការ​ UNESCO ទទួលស្គាល់​។​

បន្ត​​បេសកកម្ម​នៃអ្នក​វិទ្យាសាស្រ្ត​ ​សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) ​សម្ពាយ​កាតាប​ធ្វើដំណើរដោយស្ងាត់ៗ ដើម្បីចូល​រួម​ការ​ងារ​ធ្វើ​​សំណុំឯកសារ​សម្រាប់​ឧទ្យាន​ភូគព្ភសាស្រ្ត​ពិភពលោក​ដូចជា ដាក់ណុង​ (Dak Nong) លីសឺន​ (Ly Son) - សាហ្វិញ (Sa Huynh) ។ល។ បាន​​អន្តរជាតិ​ទទួល​ស្គាល់​ ហើយ​នៅ​មាន​ឧទ្យាន​ភូគព្ភសាស្រ្ត​ជា​ច្រើន​ទៀត​ទូទាំង​ប្រទេសវៀតណាម​ នឹង​បន្តបន្ទាប់​​បាន​ដាស់​ក្រោក​ឡើង​។ តំបន់​​ដី​ណា​បើក​ចេញ​មាន​ពាក់ព័ន្ធដល់​ភូគព្ភសាស្រ្ត​ សុទ្ធតែមាន​​ស្នាម​ជើង​របស់​​លោក​ ជាមួយ​ការ​ត្រួតពិនិត្យ​ សិក្សាស្រាវ​ជ្រាវ​ តភ្ជាប់​នឹង​អន្តរជាតិ​។ ​សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) សង្ឃឹម​ថា​ការ​អនុវត្ត​វិទ្យាសាស្រ្ត​ភូគព្ភសាស្រ្ត​ ចូលក្នុង​​ជីវភាព​រស់នៅ​ និង តភ្ជាប់​តម្លៃបេតិកភណ្ឌ​ នៃ​តំបន់​ដី​នីមួយ​ៗ ដែល​ផ្សារភ្ជាប់នឹង​ការ​រកស៊ី​រស់នៅ​នៃប្រជាជន​៕

សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) ជា​ប្រធាន​អនុគណៈ​កម្មការ​ជំនាញ​ ​អំពី​ឧទ្យាន​ភូគព្ភសាស្រ្ត​ពិភពលោក​វៀតណាម​ ចំណុះ​​គណៈ​កម្មការ​ជាតិ UNESCO វៀតណាម​ សមាជិក​​នៃគណៈ​កម្មការ​ពីគ្រោះ​បណ្តាញ​​ឧទ្យាន​ភូគព្ភសាស្រ្ត​ពិភពលោក​​ UNESCO។ លោក​​បាន​​ចូលរួម​កសាង​​សំណុំឯកសារ​មួយ​ អំពី​បេតិកភណ្ឌ​ពិភពលោក​ និង ឧទ្យានភូគព្ភសាស្រ្ត​ពិភពលោក​ UNESCO ដូចជា​ខ្ពង់រាប​​ថ្ម ដុង​វ៉ាន់ (Dong Van) (ខេត្ត​ហាយ៉ាង - Ha Giang​) ប្រជុំ​រម្មណីយដ្ឋាន​ត្រាងអាន​ (Trang An) (ខេត្តនិញ​ប៊ិញ - Ninh Binh) ទឹក​ដី​កាវ​បាំង​ (Cao Bang) ឧទ្យានភូគព្ភសាស្រ្ត​ ដាក់ណុង​ (Dak Nong) ឧទ្យាន​ភូគព្ភសាស្រ្ត​ លី​សឺន​ (Ly Son) - សាហ្វិញ​ (Sa Huynh) (ខេត្តក្វាងង៉ាយ - Quang Ngai​)​។​
បង្កើតសមាគមមិត្តភាពវៀតណាម-កម្ពុជា នៅស្រុក Tan Chau បង្កើតសមាគមមិត្តភាពវៀតណាម-កម្ពុជា នៅស្រុក Tan Chau

យុគសម័យ - នាព្រឹកថ្ងៃទី៧ មិថុនា នៅស្រុក Tan Chau សមាគមមិត្តភាពវៀតណាម-កម្ពុជាបានបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងប្រកាសសេចក្តីសម្រេចបង្កើតសាខា។

សាស្ត្រាចារ្យ Tran Thanh Van៖ យុវជនជាច្រើននៅបរទេសចង់រួមចំណែកដល់មាតុភូមិ សាស្ត្រាចារ្យ Tran Thanh Van៖ យុវជនជាច្រើននៅបរទេសចង់រួមចំណែកដល់មាតុភូមិ

យុគសម័យ - នារសៀលថ្ងៃទី ១៧ តុលា នៅទីស្នាក់ការគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅក្រៅប្រទេស លោកស្រី Le Thi Thu Hang បានអញ្ជើញជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យ Tran Thanh Van និងភរិយាគឺជា សាស្ត្រាចារ្យ Le Kim Ngoc។ អញ្ជើញចូលរួមកិច្ចប្រជុំក៏មានលោក Nguyen Manh ...

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា