ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម

08:21 | 15/07/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ វិទ្យាស្ថានវប្បធម៌ សិល្បៈ កីឡានិងទេសចរណ៍វៀតណាមនៃក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានចាត់តាំងសិក្ខាសាលា «វិស័យម្ហូបអាហារជាមួយនិងការអភិវឌ្ឍទេសចរណ៍វៀតណាម»។ សិក្ខាសាលាគឺប្រមូលផ្តុំទៅដោយបណ្តាអ្នកគ្រប់គ្រង ជំនាញការ អ្នកស្រាវជ្រាវព្រមទាំងសហគ្រាសនានាក្នុងគោលបំណងលើកឡើងនូវបណ្តាដំណោះស្រាយពង្រីកតម្លៃម្ហូបអាហារដូចជាប្រភពធនធានវប្បធម៌មួយ រួមចំណែកលើកកម្ពស់កម្លាំងប្រកួតប្រជែងព្រមទាំងកសាងម៉ាកយីហោទេសចរណ៍វៀតណាមនៅក្នុងបរិបទសមាហរណកម្មអន្តរជាតិ។

ម្ហូប​វៀតណាម​មួយ​មុខ​ទៀត​ក្នុង​ចំណោម​មុខ​ម្ហូប​ត្រី​ឆ្ងាញ់​បំផុត​ទាំង​១០​ក្នុង​ពិភពលោក ឯកអគ្គរដ្ឋទូត​ឥណ្ឌា Sandeep Arya៖ ខ្ញុំ​នឹង​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​ធ្វើ​ម្ហូប​វៀតណាម​ក្នុង​អំឡុង​ពេល​បុណ្យតេត
ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម

សិក្ខាសាលា «វិស័យម្ហូបអាហារជាមួយនិងការអភិវឌ្ឍទេសចរណ៍វៀតណាម»។

វិស័យម្ហូបអាហារគឺមិនត្រឹមតែជាផ្នែកមួយនៃជីវភាពរស់នៅវប្បធម៌ប៉ុណ្ណោះទេ គឺថែមទាំងកាន់តែក្លាយទៅជាកត្តាដ៏មានសារៈសំខាន់បង្កើតឡើងនូវភាពទាក់ទាញនៃចំណុចដៅធ្វើដំណើរ។ នៅក្នុងបរិបទនៃនិន្នាការទេសចរណ៍ពិសោធន៍វប្បធម៌និងបែបជនជាតិដើមភាគតិចអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ការទាញយកផលប្រកបដោយប្រសិទ្ធភាពនូវបណ្តាតម្លៃម្ហូបអាហារគឺត្រូវបានចាត់ទុកថាជាទិសដៅដើរប្រកបដោយសក្តានុពលពេញលេញដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃទេសចរណ៍វៀតណាម។

ថ្លែងមតិនៅក្នុងសិក្ខាសាលា បណ្ឌិត Hoang Thi Binh អនុប្រធានវិទ្យាស្ថានវប្បធម៌ សិល្បៈ កីឡានិងទេសចរណ៍វៀតណាម បានឱ្យដឹងថាវៀតណាមក្តោបក្តាប់នូវខឿនវប្បធម៌ម្ហូបអាហារដ៏សម្បូរបែប ដែលត្រូវបានបង្កើតឡើងព្រមទាំងបណ្តុះបណ្តាលឆ្លងកាត់រយៈពេលរាប់ពាន់ឆ្នាំនៃប្រវត្តិសាស្ត្រ។ រាល់តំបន់ដែនដីសុទ្ធសឹងតែមានបណ្តាមុខម្ហូប គ្រឿងផ្សំនិងវិធីសាស្ត្រកែច្នៃដោយឡែករៀងៗខ្លួន ឆ្លុះបញ្ចាំងពីលក្ខខណ្ឌធម្មជាតិ ប្រវត្តិសាស្ត្រព្រមទាំងអត្តសញ្ញាណវប្បធម៌របស់តំបន់នីមួយៗ។ នេះគឺជាប្រភពធនធានពិសេសលក្ខណៈដែលអាចបំប្លែងទៅជាផលប្រយោជន៍ក្នុងការអភិវឌ្ឍទេសចរណ៍ ប្រសិនបើត្រូវបានទាញយកផលជាលក្ខណៈបែបផែននិងមានចីរភាព។

បណ្តាប្រតិភូបានសន្និដ្ឋានថា ដើម្បីឱ្យវិស័យម្ហូបអាហារក្លាយទៅជាផលិតផលទេសចរណ៍ពិសេសលក្ខណៈពិតប្រាកដនោះ គឺត្រូវតែមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយសមកាលកម្មតាំងពីដំណាក់កាលអភិរក្ស ការធ្វើស្តង់ដារភាវូបនីយកម្ម ការកសាងម៉ាកយីហោ រហូតដល់ការផ្សព្វផ្សាយព្រមទាំងការតភ្ជាប់ជាមួយនិងបណ្តាទម្រង់ទេសចរណ៍ដទៃទៀត។ ទន្ទឹមនឹងការលើកតម្កើងតម្លៃប្រពៃណី វិស័យទេសចរណ៍ក៏ត្រូវតែលើកទឹកចិត្តដល់ការផ្លាស់ប្តូរថ្មីរបៀបចូលទៅជិត លើកកម្ពស់គុណភាពសេវាកម្មព្រមទាំងបង្កើតចេញនូវបណ្តាការពិសោធន៍ម្ហូបអាហារដែលមានលក្ខណៈប្លែកខុសគេសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

យោងតាមបណ្តាជំនាញការ ប្រទេសជាច្រើនសម្រេចបានជោគជ័យក្នុងការនាំយកវិស័យម្ហូបអាហារក្លាយទៅជា «ឯកអគ្គរដ្ឋទូតវប្បធម៌» រួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសជាតិនិងទាក់ទាញភ្ញៀវទេសចរ។ វៀតណាមមានលក្ខខណ្ឌជាច្រើនដើម្បីពង្រីកប្រៀបខ្លាំងមួយនេះដោយសារតែប្រព័ន្ធមុខម្ហូបដ៏សម្បូរបែប គ្រឿងផ្សំចម្រុះព្រមទាំងវប្បធម៌ម្ហូបអាហារផ្សារភ្ជាប់ជាមួយនិងជីវភាពរស់នៅរបស់សហគមន៍។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីទាញយកផលឱ្យកាន់តែមានប្រសិទ្ធភាពជាងមុននោះ គឺត្រូវតែបង្កើនការផ្សារភ្ជាប់រវាងបណ្តាស្ថាប័នគ្រប់គ្រង មូលដ្ឋាន សហគ្រាសព្រមទាំងសហគមន៍ក្នុងការកសាងផលិតផល ការអភិវឌ្ឍបណ្តាខ្សែនិងចំណុចទេសចរណ៍ម្ហូបអាហារព្រមទាំងជំរុញខ្លាំងការផ្សព្វផ្សាយព័ត៌មាននិងការជំរុញនៅឯទីផ្សារអន្តរជាតិ។

សិក្ខាសាលាក៏ជាវេទិកាមួយដើម្បីឱ្យបណ្តាអ្នកវិទ្យាសាស្ត្រ ជំនាញការព្រមទាំងសហគ្រាសផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកបណ្តាម៉ូដែលអភិវឌ្ឍន៍ទេសចរណ៍ម្ហូបអាហារ ទន្ទឹមនឹងនោះលើកឡើងនូវបណ្តាដំណោះស្រាយជាច្រើនក្នុងគោលបំណងអភិរក្សនិងពង្រីកតម្លៃវប្បធម៌ម្ហូបអាហារផ្សារភ្ជាប់ជាមួយនិងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ រាល់មតិយោបល់នៅឯសិក្ខាសាលានឹងរួមចំណែកធ្វើឱ្យពេញលេញនូវខឿនគ្រឹះវិទ្យាសាស្ត្រនិងជាក់ស្តែងសម្រាប់ការកសាងបណ្តាគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងដំណាក់កាលថ្មី នាំយកវិស័យម្ហូបអាហារក្លាយទៅជាសសរទ្រូងដ៏មានសារៈសំខាន់មួយក្នុងចំណោមបណ្តាសសរទ្រូងដ៏មានសារៈសំខាន់របស់ម៉ាកយីហោទេសចរណ៍វៀតណាម៕

អង្គការ Zhi Shan គាំទ្រអាហារូបករណ៍ចំនួន ២៤៨ កន្លែង និងបណ្ណាល័យចំនួន ៣ សម្រាប់សិស្សានុសិស្សនៅទីក្រុង Hue អង្គការ Zhi Shan គាំទ្រអាហារូបករណ៍ចំនួន ២៤៨ កន្លែង និងបណ្ណាល័យចំនួន ៣ សម្រាប់សិស្សានុសិស្សនៅទីក្រុង Hue

យុគសម័យ - កញ្ចប់ជំនួយពីគម្រោង "គាំទ្រកុមារដែលមានស្ថានភាពលំបាកនៅទីក្រុង Hue" ដែលឧបត្ថម្ភដោយអង្គការ Zhi Shan Foundation (តៃវ៉ាន់ - ចិន) មានតម្លៃសរុប ១,៥ ប៊ីលីយ៉ុងដុង (ស្មើនឹង ៥៩.៨៧៣ ដុល្លារអាមេរិក) ដោយផ្តោតលើខ្លឹមសារសំខាន់ៗដូចជា៖ ការគាំទ្រការអប់រំ ការលើកកម្ពស់លក្ខខណ្ឌសិក្សា ការអភិវឌ្ឍវប្បធម៌អាន និងការបង្កើនជំនាញសម្រាប់សិស្សានុសិស្ស។

អង្គការ Tzu Chi ប្រគល់អាហារូបករណ៍ចំនួន ៧០០ កន្លែង ដល់សិស្ស និស្សិតដែលមានជីវភាពខ្វះខាតនៅទីក្រុង Hai Phong អង្គការ Tzu Chi ប្រគល់អាហារូបករណ៍ចំនួន ៧០០ កន្លែង ដល់សិស្ស និស្សិតដែលមានជីវភាពខ្វះខាតនៅទីក្រុង Hai Phong

យុគសម័យ - សហភាពបណ្តាអង្គការមិត្តភាពទីក្រុង Hai Phong ទើបតែបានសម្របសម្រួលជាមួយអង្គការ Tzu Chi និងអង្គភាពពាក់ព័ន្ធនានា រៀបចំកម្មវិធីប្រគល់អាហារូបករណ៍ចំនួន ៧០០ កន្លែង ដល់សិស្សានុសិស្ស និងនិស្សិតដែលមានជីវភាពខ្វះខាត នៅក្នុងតំបន់ភាគខាងលិចនៃទីក្រុង។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបរទេសស្ថាបនាការអភិវឌ្ឍ៖ ពីចក្ខុវិស័យយុទ្ធសាស្ត្ររហូតដល់វិន័យនៃការអនុវត្ត
វៀតណាមតែងតែមានសុឆន្ទៈគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងប្រពៃណីវៀតណាម-អាល់ហ្សេរី

អានច្រើនបំផុត

កាសែតបារាំងណែនាំបណ្តាម្ហូបអាហារដែលបង្កើតឡើងនូវភាពទាក់ទាញនៃវិស័យម្ហូបអាហារវៀតណាម
រ៉ូបូតមានរូបរាងដូចមនុស្សបែបស៊ីវិល័យ ដំបូងបង្អស់លើពិភពលោក ត្រូវបានអភិវឌ្ឍន៍សម្រាប់ការផលិតជាស៊េរីក្នុងចំនួនច្រើន
ណែនាំអំពីវៀតណាមមួយដ៏សំបូរបែបដោយប្រពៃណី ជូនចំពោះប្រជាជនម៉ាសេដូនខាងជើង
វប្បធម៌តែវៀតណាមបង្កើតបានជាស្នាមដាននៅពិព័រណ៍ BEYOND FOOD EXPO 2026
ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម