Trending now

រ៉ូបូតមានរូបរាងដូចមនុស្សបែបស៊ីវិល័យ ដំបូងបង្អស់លើពិភពលោក ត្រូវបានអភិវឌ្ឍន៍សម្រាប់ការផលិតជាស៊េរីក្នុងចំនួនច្រើន

09:10 | 05/07/2026 ឌឹកអាញ់

យុគសម័យ - ក្រុមហ៊ុន UBTech (ចិន) ទើបតែបានដាក់បង្ហាញនូវខ្សែស្រឡាយរ៉ូបូតមានរូបរាងដូចមនុស្សបែបស៊ីវិល័យប្រភេទ U1 ដែលត្រូវបានរចនាឡើងសម្រាប់ការផលិតជាស៊េរីក្នុងចំនួនច្រើន ឆ្ពោះទៅកាន់តួនាទីជាដៃគូកំដរសម្រាប់អ្នកនៅលីវ និងមនុស្សចាស់ជរា ក្នុងបរិបទដែលសង្គមមានភាពចាស់ជរាភាវូបនីយកម្មយ៉ាងឆាប់រហ័ស។

ការកសាងទីក្រុងដោយយកប្រជាជនជាមជ្ឈមណ្ឌល៖ មើលពីគំរូកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅសហគមន៍ Cangshan យុវជនគឺជាកម្លាំងកំណត់ទម្រង់នាពេលអនាគតនៃទំនាក់ទំនងវៀតណាម - ចិន
រ៉ូបូតមានរូបរាងដូចមនុស្សបែបស៊ីវិល័យ ដំបូងបង្អស់លើពិភពលោក ត្រូវបានអភិវឌ្ឍន៍សម្រាប់ការផលិតជាស៊េរីក្នុងចំនួនច្រើន
រ៉ូបូតមានរូបរាងដូចមនុស្សបែបស៊ីវិល័យ ដំបូងបង្អស់លើពិភពលោក ត្រូវបានអភិវឌ្ឍន៍សម្រាប់ការផលិតជាស៊េរីក្នុងចំនួនច្រើន

ក្រុមហ៊ុន UBTech ទើបតែបានណែនាំរ៉ូបូតមានរូបរាងដូចមនុស្សប្រភេទ U1 ដែលមានទំហំប៉ុនមនុស្សពិតប្រាកដ ដោយត្រូវបានបំពាក់នូវស្រទាប់ស្បែកសិប្បនិម្មិត, កាមេរ៉ានៅត្រង់ភ្នែក, ឧបករណ៍ចាប់សញ្ញា នៅត្រង់ទ្រូង និងប្រព័ន្ធមីក្រូហ្វូន ដែលអនុញ្ញាតឱ្យសម្គាល់មជ្ឈដ្ឋានជុំវិញខ្លួន និងប្រាស្រ័យទាក់ទងជាមួយមនុស្សតាមរយៈបញ្ញាសិប្បនិម្មិត (AI)។ យោងតាមសហគ្រាស នេះជារ៉ូបូតមានរូបរាងដូចមនុស្សបែបស៊ីវិល័យដំបូងបង្អស់នៅលើពិភពលោក ដែលត្រូវបានអភិវឌ្ឍន៍សម្រាប់ការផលិតជាស៊េរីក្នុងចំនួនច្រើន។

រ៉ូបូត U1 មានតម្លៃចាប់ផ្តើមពី ១១៩.៨០០ យ័ន (ប្រមាណ ៤៦៤ លានដុង) ខណៈពេលដែលកំណែ Ultra ត្រូវបានលក់ក្នុងតម្លៃ ៩៩០.០០០ យ័ន។ អ្នកប្រើប្រាស់អាចកែច្នៃតាមតម្រូវការនូវទម្រង់មុខ, ម៉ូដសក់ និងសម្លៀកបំពាក់ ដើម្បីឱ្យរ៉ូបូតមានរូបរាងខាងក្រៅដូចទៅនឹងសាច់ញាតិ, មនុស្សល្បីល្បាញ ឬក៏តួអង្គប្រឌិត។

យោងតាម UBTech រ៉ូបូតមានទាំងកំណែជាបុរស និងនារី ដោយមានសមត្ថភាពជជែកកំសាន្ត, ចងចាំនូវចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ និងកែសម្រួលរបៀបប្រាស្រ័យទាក់ទងគ្នាតាមពេលវេលា។ នៅពេលរកឃើញថាអ្នកប្រើប្រាស់មានភាពតានតឹងក្នុងចិត្ត ឬក៏ហត់នឿយនោះ រ៉ូបូតអាចផ្តល់នូវពាក្យពេចន៍លើកទឹកចិត្ត, ណែនាំបណ្តាសកម្មភាពកម្សាន្ត, ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភរំលឹកការពិសាថ្នាំ, តាមដានបណ្តាសូចនាករសុខភាពជាមូលដ្ឋានមួយចំនួន និងជួយឧបត្ថម្ភដល់ការរស់នៅប្រចាំថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ផលិតផលនេះមិនទាន់ត្រូវបានរចនាឡើងដើម្បីចម្អិនអាហារ, បោសសម្អាត ឬអនុវត្តបណ្តាការងារដែលទាមទារការចល័តបំផ្លាស់ទីដ៏ស្មុគស្មាញនោះឡើយ ហើយក៏មិនឆ្ពោះទៅកាន់ការបម្រើដល់បណ្តាទំនាក់ទំនងមនោសញ្ចេតនា ឬភាពស្និទ្ធស្នាលនោះដែរ។

សហគ្រាសបានឱ្យដឹងថា ក្រុមអតិថិជនគោលដៅទាំងពីរ គឺអ្នកនៅលីវ និងមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ ក្នុងបរិបទដែលប្រទេសចិនមានមនុស្សប្រមាណ ៤៤០ លាននាក់ចំណុះឱ្យក្រុមទាំងពីរនេះ ហើយកំពុងប្រឈមមុខនឹងដំណើរការចាស់ជរាភាវូបនីយកម្មប្រជាជន រួមនឹងអត្រាកើតមានការថយចុះ។

យោងតាមទិន្នន័យរបស់ Barclays ប្រទេសចិនក្តោបក្តាប់ប្រមាណ ៨៥% នៃចំនួនរ៉ូបូតមានរូបរាងដូចមនុស្សដែលត្រូវបានដំឡើងនៅលើសកលលោកនាឆ្នាំ ២០២៥។ រដ្ឋាភិបាលនៃប្រទេសនេះក៏បានកំណត់ច្បាស់ថារ៉ូបូតគឺជាវិស័យឧស្សាហកម្មយុទ្ធសាស្ត្រ ដោយមានសហគ្រាសជាង ១៤០ បានណែនាំនូវគំរូរ៉ូបូតមានរូបរាងដូចមនុស្សជាង ៣៣០ គំរូ គិតត្រឹមឆ្នាំ ២០២៥៕

វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន

យុគសម័យ - នារសៀលថ្ងៃទី ២ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម បានចាត់តាំងសន្និសីទដាក់ឱ្យអនុវត្តយុទ្ធនាការទ្រង់ទ្រាយធំក្នុងការឃោសនា និងសម្របសម្រួលវាយប្រហារ បង្ក្រាបបទល្មើសគ្រឿងញៀន រវាងវៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា។ កម្មវិធីយុទ្ធនាការនេះនឹងមានរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ ...

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី

យុគសម័យ - នាថ្ងៃទី ២០ ខែឧសភា ម៉ោងក្នុងតំបន់ មុនពេលឈានចូលដល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរបស់ប្រធានាធិបតី Serbia លោក Aleksandar Vucic កម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ីត្រូវបានបើកដំណើរការនៅ Belgrade។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រ៉ូបូតមានរូបរាងដូចមនុស្សបែបស៊ីវិល័យ ដំបូងបង្អស់លើពិភពលោក ត្រូវបានអភិវឌ្ឍន៍សម្រាប់ការផលិតជាស៊េរីក្នុងចំនួនច្រើន
កាសែតបារាំងណែនាំបណ្តាម្ហូបអាហារដែលបង្កើតឡើងនូវភាពទាក់ទាញនៃវិស័យម្ហូបអាហារវៀតណាម
វៀតណាម - ឡាវ - កម្ពុជា ជំរុញខ្លាំងសហប្រតិបត្តិការសន្តិសុខ ប្រឆាំងបទល្មើសឆ្លងដែន
យុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ក្តីសង្ឃឹម "ជួបជុំគ្នាវិញ" ពីស្លាកស្នាម ADN
ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh៖ 'ខ្ញុំប្តេជ្ញាចិត្តបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរប្រកបដោយភាពឯករាជ្យ សហវិទ្យាស