យុគសម័យ - នាព្រឹកថ្ងៃទី ១ ខែកក្កដា នៅទីក្រុងហាណូយ ការិយាល័យនយោបាយបានរៀបចំសន្និសីទបូកសរុបបណ្តោះអាសន្នរយៈពេល ១ ឆ្នាំនៃការដំណើរការគំរូរៀបចំចាត់តាំងជារួមនៃប្រព័ន្ធនយោបាយ និងគំរូរដ្ឋបាលថ្នាក់មូលដ្ឋាន ៣ ថ្នាក់។ អគ្គលេខាធិការ និងជាប្រធានរដ្ឋ លោក To Lam បានអញ្ជើញជាអធិបតីក្នុងសន្និសីទ។
| ពង្រឹងក្បាលម៉ាស៊ីនគណៈកម្មាធិការដឹកនាំជាតិស្តីពីការប្រឆាំងការនេសាទ IUU “ម៉ាស៊ីននិទានរឿង” មកពីសាធារណរដ្ឋឆែក បន្លឺសំឡេងជាលើកដំបូងនៅទីក្រុងហាណូយ |
ថ្នាក់ឃុំត្រូវតែបានរៀបចំចាត់តាំងដូចជាខ្សែត្រៀមជួរមុខនៃខឿនគ្រប់គ្រងរដ្ឋបាលសាធារណៈ
ថ្លែងមតិដឹកនាំសន្និសីទ អគ្គលេខាធិការ និងជាប្រធានរដ្ឋ លោក To Lam បានគូសបញ្ជាក់យ៉ាងច្បាស់ថា ម្ចាស់ការផ្លាស់ប្តូរថ្មី រៀបចំសម្របសម្រួលក្បាលម៉ាស៊ីនចាត់តាំងនៃប្រព័ន្ធនយោបាយឱ្យមានភាពបង្រួញ ដំណើរការប្រកបដោយសមត្ថភាព ឥទ្ធិពល និងប្រសិទ្ធភាព គឺពិតជាត្រឹមត្រូវ ហ្មត់ចត់ និងមានអត្ថន័យយុទ្ធសាស្ត្រចំពោះការអភិវឌ្ឍប្រទេសជាតិ។ នេះគឺជាការកែទម្រង់ដែលមានវិសាលភាពធំទូលាយណាស់ ពិបាកណាស់ ខ្លាំងក្លាណាស់ ដែលជះឥទ្ធិពលដល់ស្ទើរតែគ្រប់បណ្តាស្ថាប័ន កម្មាភិបាល មន្ត្រីរាជការ និងអ្នកពលកម្មនៅក្នុងប្រព័ន្ធនយោបាយ ចាប់តាំងពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋាន។ ភារកិច្ចបន្ទាប់គឺផ្ទេរការផ្តោតអារម្មណ៍ទៅលើការលើកកម្ពស់គុណភាពប្រតិបត្តិការ សមត្ថភាពបម្រើ និងសមត្ថភាពស្ថាបនាការអភិវឌ្ឍនៃក្បាលម៉ាស៊ីនថ្មី។
![]() |
| អគ្គលេខាធិការ និងជាប្រធានរដ្ឋ លោក To Lam ថ្លែងមតិដឹកនាំសន្និសីទបូកសរុបបណ្តោះអាសន្នរយៈពេល ១ ឆ្នាំនៃការដំណើរការគំរូរៀបចំចាត់តាំងជារួមនៃប្រព័ន្ធនយោបាយ និងគំរូរដ្ឋបាលថ្នាក់មូលដ្ឋាន ៣ ថ្នាក់។ |
អគ្គលេខាធិការ និងជាប្រធានរដ្ឋ បានកត់សម្គាល់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បណ្តាស្ថាប័នបក្ស ស្ថាប័នរដ្ឋ រណសិរ្សមាតុភូមិ បណ្តាអង្គការនយោបាយ-សង្គម បណ្តាក្រសួង វិស័យ មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងជួរជួរកម្មាភិបាល មន្ត្រីរាជការ បុគ្គលិកសាធារណៈ ព្រមទាំងអ្នកពលកម្មនៅក្នុងទូទាំងប្រទេស។ នៅក្នុងលក្ខខណ្ឌការងារធំធេងណាស់ ពេលវេលាប្រញាប់ប្រញាល់ណាស់ តម្រូវការខ្ពស់ណាស់ គឺបានបង្ហាញច្បាស់នូវស្មារតីទទួលខុសត្រូវ ការលះបង់អស់ពីចិត្ត មនសិការចាត់តាំងវិន័យ និងការប្តេជ្ញាចិត្តជម្នះការលំបាក ដែលគួរឱ្យគោរពកោតសរសើរខ្លាំងណាស់។
អគ្គលេខាធិការ និងជាប្រធានរដ្ឋ បានចាត់ទុកថា មិនត្រូវមានការធ្វេសប្រហែស ឬស្កប់ស្កល់នោះឡើយ។ លទ្ធផលដែលសម្រេចបានគឺគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ ការកែទម្រង់នេះនៅមានការងារជាច្រើនទៀតដែលត្រូវបន្តអនុវត្ត ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ជាងមុន របៀបធ្វើការប្រកបដោយវិទ្យាសាស្ត្រជាងមុន និងស្មារតីផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាជាងមុន។
អគ្គលេខាធិការ និងជាប្រធានរដ្ឋ បានស្នើឱ្យដំណាក់កាលខាងមុខ ត្រូវលើកកម្ពស់គុណភាពប្រតិបត្តិការនៃគំរូថ្មី បន្តបំពេញបង្គ្រប់ឱ្យបានស៊ីសង្វាក់គ្នានូវលិខិតបទដ្ឋានគតិយុត្តស្តីពីច្បាប់ និងការរៀបចំចាត់តាំងក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ។ ការធ្វើវិសោធនកម្មច្បាប់ត្រូវតែចេញពីចំណុចស្ទះជាក់ស្តែង។ បណ្តាស្ថាប័នថ្នាក់មជ្ឈិម រដ្ឋាភិបាល បណ្តាក្រសួង វិស័យ និងមូលដ្ឋាន ត្រូវតែបន្តត្រួតពិនិត្យឡើងវិញលើគ្រប់ជ្រុងជ្រោយនូវបណ្តាបទប្បញ្ញត្តិ លក្ខន្តិកៈ លំដាប់លំដោយពាក់ព័ន្ធនឹងការចាត់តាំង មុខងារ ភារកិច្ច សមត្ថកិច្ច និងទំនាក់ទំនងសម្របសម្រួលរវាងបណ្តាស្ថាប័ននៅក្នុងប្រព័ន្ធនយោបាយ។ មិនទុកឱ្យមានការត្រួតស៊ីគ្នា ជាន់គ្នា ចន្លោះប្រហោង ឬស្ថានភាពដែលស្ថាប័នជាច្រើនរួមគ្នាចូលរួម ប៉ុន្តែមិនច្បាស់លាស់ថាស្ថាប័នណាដែលត្រូវទទួលខុសត្រូវចុងក្រោយនោះឡើយ។
អគ្គលេខាធិការ និងជាប្រធានរដ្ឋ បានតម្រូវឱ្យបន្តផ្លាស់ប្តូរថ្មីវិធីសាស្ត្រដឹកនាំរបស់បក្សចំពោះប្រព័ន្ធនយោបាយ និងសង្គម។ គណៈកម្មាធិការបក្សត្រូវតែដឹកនាំដោយតម្រង់ទិសយុទ្ធសាស្ត្រ ដោយលិខិតបទដ្ឋានគតិយុត្ត ដោយការងារកម្មាភិបាល ដោយការត្រួតពិនិត្យ ត្រួតពិនិត្យតាមដាន វាយតម្លៃលទ្ធផល; ត្រូវតែធានាការដឹកនាំលើគ្រប់ជ្រុងជ្រោយរបស់បក្ស ប៉ុន្តែមិនធ្វើជំនួស មិនបន្ធូរបន្ថយ មិនជ្រៀតជ្រែករដ្ឋបាលដែលមិនចាំបាច់ចូលទៅក្នុងមុខងារ ភារកិច្ចរបស់បណ្តាស្ថាប័នរដ្ឋ រណសិរ្សមាកុភូមិ និងបណ្តាអង្គការនយោបាយ-សង្គម; បន្តផ្លាស់ប្តូរថ្មីខ្លឹមសារ វិធីសាស្ត្រសកម្មភាពរបស់អង្គការបក្សនៅថ្នាក់មូលដ្ឋាន លើកកម្ពស់គុណភាពជីវភាពសកម្មភាពរបស់សាខាបក្ស កសាងអង្គការមូលដ្ឋានបក្សឱ្យពិតជាក្លាយជាស្នូលនយោបាយ ជាមជ្ឈមណ្ឌលសាមគ្គីភាព ប្រមូលផ្តុំ និងពង្រីកកម្លាំងខ្លាំងក្លារបស់កម្មាភិបាល សមាជិកបក្ស ព្រមទាំងប្រជាពលរដ្ឋ។
![]() |
| អគ្គលេខាធិការ និងជាប្រធានរដ្ឋ បានស្នើឱ្យដំណាក់កាលខាងមុខ ត្រូវលើកកម្ពស់គុណភាពប្រតិបត្តិការនៃគំរូថ្មី បន្តបំពេញបង្គ្រប់ឱ្យបានស៊ីសង្វាក់គ្នានូវលិខិតបទដ្ឋានគតិយុត្តស្តីពីច្បាប់ និងការរៀបចំចាត់តាំងក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ។ |
បំពេញបង្គ្រប់គំរូរៀបចំចាត់តាំង និងយន្តការប្រតិបត្តិការនៃរដ្ឋបាលថ្នាក់មូលដ្ឋាន ២ ថ្នាក់។ ថ្នាក់ខេត្តផ្តោតលើតួនាទីយុទ្ធសាស្ត្រ ផែនការមេ សម្របសម្រួល បែងចែកប្រភពធនធាន រៀបចំលំហអភិវឌ្ឍន៍ ត្រួតពិនិត្យ ត្រួតពិនិត្យតាមដាន និងការតភ្ជាប់តំបន់។
ថ្នាក់ឃុំត្រូវតែបានរៀបចំចាត់តាំងដូចជាខ្សែត្រៀមជួរមុខនៃខឿនគ្រប់គ្រងរដ្ឋបាលសាធារណៈ៖ ទទួលយក ចាត់ចែង និងឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការរបស់ប្រជាពលរដ្ឋ សហគ្រាស; ទន្ទឹមនឹងនោះ ស្វែងរកឃើញឱ្យបានឆាប់នូវបណ្តាបញ្ហាស្តីពីសន្តិសុខសង្គម សណ្តាប់ធ្នាប់ ដីធ្លី ការសាងសង់ បរិស្ថាន សេវាសាធារណៈ និងបណ្តាហានិភ័យដែលកើតឡើងនៅក្នុងភូមិសាស្ត្រ។ បន្តត្រួតពិនិត្យឡើងវិញនូវការរៀបចំចាត់តាំងក្បាលម៉ាស៊ីន ក្របខ័ណ្ឌបុគ្គលិក យន្តការបែងចែកប្រភពធនធានឱ្យសមស្របទៅនឹងទ្រង់ទ្រាយប្រជាជន ផ្ទៃដី កម្រិតនគរូបនីយកម្ម លក្ខណៈពិសេសនៃតំបន់ និងភូមិភាគ ព្រមទាំងបរិមាណការងារ ដោយមិនអនុវត្តបែបស្មើភាពគ្នានោះឡើយ។ ស្រាវជ្រាវគំរូអង្គភាពរដ្ឋបាលនគរបាលស្នូលនៅក្នុងខេត្ត ក្រុង ដែលមានសមត្ថកិច្ច និងឧបករណ៍សមស្របដើម្បីសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ លំហសេដ្ឋកិច្ចគន្លឹះ ការតភ្ជាប់តំបន់ និងបង្កើតឡើងនូវបណ្តាប៉ូលកំណើនថ្មី។
បង្កើនកម្មាភិបាលដែលមានសមត្ថភាព និងជំនាញឯកទេសស៊ីជម្រៅទៅកាន់ថ្នាក់មូលដ្ឋាន
អគ្គលេខាធិការ និងជាប្រធានរដ្ឋ បានសង្កត់ធ្ងន់លើការជំរុញខ្លាំងការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ ផ្សារភ្ជាប់ជាមួយនឹងការធានាប្រភពធនធាន និងការត្រួតពិនិត្យអំណាច។ ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការត្រូវតែមានភាពជាក់ស្តែង ត្រូវតែធានាថាថ្នាក់ដែលត្រូវបានប្រគល់ភារកិច្ចគឺមានសមត្ថកិច្ច ធនធានមនុស្ស ថវិកា និងឧបករណ៍គ្រប់គ្រងគ្រប់គ្រាន់ដើម្បីអនុវត្ត។ ជម្នះស្ថានភាពប្រគល់ការងារទៅថ្នាក់ក្រោម ប៉ុន្តែមិនប្រគល់លក្ខខណ្ឌចាំបាច់ឱ្យបានគ្រប់គ្រាន់។ វិមជ្ឈការមិនមែនជាការផ្ទេរបន្ទុកទៅថ្នាក់ក្រោមនោះទេ ប៉ុន្តែគឺការផ្ទេរសមត្ថកិច្ច ប្រភពធនធាន ទិន្នន័យ ឧបករណ៍អនុវត្ត និងការទទួលខុសត្រូវប្រកបដោយភាពច្បាស់លាស់ តម្លាភាព និងមានការត្រួតពិនិត្យ; ត្រូវតែបង្កើនការពិនិត្យ ត្រួតពិនិត្យតាមដាន អធិការកិច្ច សវនកម្ម ភាពចំហ តម្លាភាព និងការទទួលខុសត្រូវក្នុងការបកស្រាយបំភ្លឺ។
![]() |
| អគ្គលេខាធិការ និងជាប្រធានរដ្ឋ ជឿជាក់យ៉ាងមុតមាំថា គំរូរៀបចំចាត់តាំងជារួមនៃប្រព័ន្ធនយោបាយ និងគំរូរដ្ឋបាលថ្នាក់មូលដ្ឋាន ៣ ថ្នាក់ នឹងបន្តត្រូវបានបំពេញបង្គ្រប់ ដំណើរការប្រកបដោយប្រសិទ្ធភាព រួមចំណែកកសាងខឿនគ្រប់គ្រងរដ្ឋបាលជាតិទំនើប សុចរិត ស្ថាបនា និងបម្រើប្រជាពលរដ្ឋ។ |
កសាងជួរកម្មាភិបាលឆ្លើយតបទៅនឹងតម្រូវការនៃគំរូថ្មី; ចាត់ទុកសមត្ថភាពអនុវត្តរបស់ថ្នាក់ឃុំជាបន្ទាត់រង្វាស់សម្រាប់ពិនិត្យផ្ទៀងផ្ទាត់ភាពជោគជ័យនៃគំរូថ្មី; ប្រញាប់ប្រញាល់បំពេញបង្គ្រប់ទីតាំងការងារ វាយតម្លៃសមត្ថភាព ចំណូលចិត្ត ពិសោធន៍របស់កម្មាភិបាល ដើម្បីចាត់ចែងចំមនុស្ស ចំការងារ; បង្កើនកម្មាភិបាលដែលមានសមត្ថភាព និងជំនាញឯកទេសស៊ីជម្រៅទៅកាន់ថ្នាក់មូលដ្ឋាន ពិសេសគឺវិស័យដីធ្លី ការសាងសង់ ផែនការមេ ការវិនិយោគ ហិរញ្ញវត្ថុ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អធិការកិច្ច យុត្តិធម៌ អប់រំ សុខាភិបាល និងការគ្រប់គ្រងនគរូបនីយកម្ម… លើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល; ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថលនៅក្នុងទូទាំងប្រព័ន្ធនយោបាយ។
ពង្រីកឱ្យកាន់តែខ្លាំងក្លានូវតួនាទីរបស់រណសិរ្សមាតុភូមិ និងបណ្តាអង្គការនយោបាយ-សង្គម។ ក្រោយការសម្របសម្រួល រណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនត្រូវតែផ្លាស់ប្តូរថ្មីខ្លឹមសារ និងវិធីសាស្ត្រសកម្មភាពយ៉ាងពិតប្រាកដ ដោយផ្តោតទៅលើថ្នាក់មូលដ្ឋាន ត្រូវការមានយន្តការទទួលយក សំយោគ និងឆ្លើយតបជាប្រចាំនូវមតិយោបល់របស់ប្រជាពលរដ្ឋ សហគ្រាស អំពីគុណភាពបម្រើរបស់ក្បាលម៉ាស៊ីនថ្មី ដោយចាត់ទុកនេះជាច្រកត្រួតពិនិត្យតាមដានសង្គមដ៏សំខាន់មួយ ចំពោះប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋបាលថ្នាក់មូលដ្ឋាន បង្កើនការឯកភាពគ្នាក្នុងសង្គម និងប្លុកមហាសាមគ្គីភាពជាតិទាំងមូល។
អគ្គលេខាធិការ និងជាប្រធានរដ្ឋ បានតម្រូវឱ្យចាត់ចែងប្រកបដោយប្រសិទ្ធភាពនូវទ្រព្យសម្បត្តិសាធារណៈ ទីស្នាក់ការ ព្រមទាំងសំណុំលិខិត ឯកសារក្រោយការសម្របសម្រួល ដោយត្រូវចាត់ទុកនេះជាភារកិច្ចទាំងបន្ទាន់ ទាំងយូរអង្វែង; ប្រញាប់ប្រញាល់បំពេញបង្គ្រប់ផែនការចាត់ចែងចំពោះមូលដ្ឋានផ្ទះ ដីធ្លី និងទ្រព្យសម្បត្តិសាធារណៈនីមួយៗដែលនៅសេសសល់លើសតម្រូវការ។ ទ្រព្យសម្បត្តិដែលនៅអាចប្រើប្រាស់បាន ត្រូវតែបានទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាព។ ទ្រព្យសម្បត្តិដែលលែងសមស្រប គឺត្រូវការផ្លាស់ប្តូរមុខងារ ប្រគល់ផ្ទេរ ឬចាត់ចែងប្រកបដោយតម្លាភាព និងត្រឹមត្រូវតាមបទប្បញ្ញត្តិ; ផ្តល់អាទិភាពបម្រើដល់វិស័យអប់រំ សុខាភិបាល វប្បធម៌ កីឡា សន្តិសុខសង្គម និងបណ្តាតម្រូវការជាក់ស្តែងរបស់សហគមន៍។ ចំពោះសំណុំលិខិត ឯកសារ ត្រូវតែមានផែនការរក្សាទុក ធ្វើឌីជីថលនីយកម្ម និងទាញយកផលប្រយោជន៍ឱ្យបានសមស្រប; ដាច់ខាតមិនទុកឱ្យមានការបាត់បង់ ខូចខាត ខ្ជះខ្ជាយ ឬជះឥទ្ធិពលដល់ផលប្រយោជន៍ស្របច្បាប់របស់អង្គការ ប្រជាពលរដ្ឋ និងសហគ្រាសនោះឡើយ។
ផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវការងារពិនិត្យ ត្រួតពិនិត្យតាមដាន និងវិធីសាស្ត្រដឹកនាំ បញ្ជាណែនាំ ត្រូវតែបង្កើនការក្តាប់សភាពការណ៍ពីថ្នាក់មូលដ្ឋាន ផ្សារភ្ជាប់ការពិនិត្យដោយផ្ទាល់ជាមួយនឹងការត្រួតពិនិត្យតាមដានផ្អែកលើទិន្នន័យ ស្វែងរកឃើញឱ្យបានឆាប់ ចាត់ចែងឱ្យបានឆាប់នូវបណ្តាបញ្ហា មិនទុកឱ្យការលំបាកតូចៗកកកុញក្លាយទៅជាបញ្ហាធំៗនោះឡើយ; ត្រូវតែកសាងសំណុំសន្ទស្សន៍តាមដានប្រតិបត្តិការនៃគំរូថ្មី រួមមាន រយៈពេលចាត់ចែងនីតិវិធីរដ្ឋបាល អត្រាសំណុំលិខិតទាន់ពេលវេលា កម្រិតភាពស្កប់ស្កល់របស់ប្រជាពលរដ្ឋ និងសហគ្រាស អត្រាការងារថ្នាក់ឃុំដែលត្រូវសុំមតិយោបល់ពីថ្នាក់លើ ចំនួនករណីកិច្ចដែលកើតឡើងត្រូវបានស្វែងរកឃើញឆាប់ និងចាត់ចែងឆាប់។ មានយន្តការការពារកម្មាភិបាលដែលហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវដើម្បីផលប្រយោជន៍រួម នៅពេលដែលបានធ្វើត្រឹមត្រូវតាមសមត្ថកិច្ច ត្រឹមត្រូវតាមលំដាប់លំដោយ ចំហ តម្លាភាព មានមូលដ្ឋានគ្រឹះឯកទេស និងមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។ ទន្ទឹមនឹងនោះ ចាត់វិធានការតឹងរ៉ឹងចំពោះទង្វើឆ្លៀតឱកាសផ្លាស់ប្តូរថ្មីដើម្បីល្មើសច្បាប់ កេងប្រវ័ញ្ចផលប្រយោជន៍ ឬគេចវេសពីការទទួលខុសត្រូវ។
ចំពោះបណ្តាវិស័យអន្តរវិស័យដែលនៅមានភាពប្រទាក់ក្រឡាគ្នា គឺត្រូវការប្រញាប់ប្រញាល់ត្រួតពិនិត្យឡើងវិញ កែសម្រួលមុខងារ ភារកិច្ចតាមគោលការណ៍៖ ការងារមួយត្រូវតែមានស្ថាប័នមួយជាម្ចាស់ការ ច្រកចេញចូលមួយទទួលខុសត្រូវចម្បង; ប្រភពទិន្នន័យប្រើប្រាស់រួមគ្នាមួយ; លំដាប់លំដោយសម្របសម្រួលតភ្ជាប់គ្នាមួយ; ទន្ទឹមនឹងនោះ មានយន្តការពិនិត្យ ត្រួតពិនិត្យតាមដាន និងកំណត់ការទទួលខុសត្រូវឱ្យបានច្បាស់លាស់; បន្តផ្លាស់ប្តូរថ្មី បំពេញបង្គ្រប់ការងារវាយតម្លៃកម្មាភិបាល ស្វែងរកឃើញ បណ្តុះបណ្តាល បំប៉ន និងប្រើប្រាស់ឱ្យចំកន្លែងនូវមនុស្សដែលមានសមត្ថភាពលេចធ្លោ; ផ្អែកលើមូលដ្ឋាននៃលទ្ធផលវាយតម្លៃ អនុវត្តគោលការណ៍កម្មាភិបាលមានចូល មានចេញ មានឡើង មានចុះ; កសាងជួរកម្មាភិបាលឆ្លើយតបទៅនឹងតម្រូវការគ្រប់គ្រងរដ្ឋបាលថ្មី លើកតម្កើងការទទួលខុសត្រូវរបស់អ្នកដឹកនាំក្បាលម៉ាស៊ីន បង្កើនកម្មាភិបាលសម្រាប់ភូមិសាស្ត្រដែលមានការលំបាក វិស័យគន្លឹះ ព្រមទាំងប្តេជ្ញាចិត្តអនុវត្តឱ្យសម្រេចបាននូវបណ្តាគោលដៅដែលបានដាក់ចេញ។
អគ្គលេខាធិការ និងជាប្រធានរដ្ឋ បានស្នើឱ្យបណ្តាស្ថាប័នពាក់ព័ន្ធប្រញាប់ប្រញាល់ទទួលយកឱ្យបានពេញលេញនូវមតិយោបល់របស់សន្និសីទ បំពេញបង្គ្រប់របាយការណ៍ សេចក្តីព្រាងសេចក្តីសន្និដ្ឋាន និងកម្មវិធីសកម្មភាព។ ភារកិច្ចនីមួយៗត្រូវតែច្បាស់លាស់ខ្លឹមសារ ច្បាស់លាស់ស្ថាប័នម្ចាស់ការ ច្បាស់លាស់ស្ថាប័នសម្របសម្រួល ច្បាស់លាស់កាលកំណត់ ច្បាស់លាស់ប្រភពធនធាន និងច្បាស់លាស់ការទទួលខុសត្រូវ។ ទន្ទឹមនឹងនោះ ត្រូវតែច្បាស់លាស់សន្ទស្សន៍វាយតម្លៃលទ្ធផល ច្បាស់លាស់យន្តការតាមដានវឌ្ឍនភាព និងច្បាស់លាស់របបរបាយការណ៍ជាប្រចាំ ដើម្បីដោះស្រាយបានទាន់ពេលវេលានូវបណ្តាភាពទើសទាល់ដែលកើតឡើង។ បណ្តាការងារដែលស្ថិតក្រោមសមត្ថកិច្ចរបស់ថ្នាក់មជ្ឈិម ត្រូវតែបានស្រាវជ្រាវ និងសម្រេចចិត្តទាន់ពេលវេលា។ បណ្តាការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់រដ្ឋាភិបាល បណ្តាក្រសួង វិស័យ និងមូលដ្ឋាន ត្រូវតែបានអនុវត្តភ្លាមៗ មិនទុកឱ្យមានការកកស្ទះ មិនទុកឱ្យអូសបន្លាយ និងមិនទុកឱ្យថ្នាក់មូលដ្ឋានត្រូវរង់ចាំនោះឡើយ។ បណ្តាការងារដែលត្រូវបានធ្វើវិមជ្ឈការទៅឱ្យថ្នាក់ឃុំ ត្រូវតែបានណែនាំទាន់ពេលវេលា ជាក់ស្តែង មិនទុកឱ្យថ្នាក់មូលដ្ឋានត្រូវរង់ចាំ ឬវង្វេងវង្វាន់ក្នុងសកម្មភាពចាត់តាំងអនុវត្តនោះឡើយ។
ការចាត់តាំងថ្មីត្រូវតែបង្កើតឡើងនូវសមត្ថភាពថ្មី យន្តការធ្វើវិមជ្ឈការ-វិសហមជ្ឈការថ្មីត្រូវតែដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវថ្មី ទិន្នន័យថ្មីត្រូវតែបង្កើតឡើងនូវវិធីសាស្ត្រគ្រប់គ្រងរដ្ឋបាលថ្មី និងក្បាលម៉ាស៊ីនថ្មីត្រូវតែនាំមកនូវគុណភាពបម្រើថ្មីជូនប្រជាពលរដ្ឋ ព្រមទាំងសហគ្រាស; ជឿជាក់យ៉ាងមុតមាំថា គំរូរៀបចំចាត់តាំងជារួមនៃប្រព័ន្ធនយោបាយ និងគំរូរដ្ឋបាលថ្នាក់មូលដ្ឋាន ៣ ថ្នាក់ នឹងបន្តត្រូវបានបំពេញបង្គ្រប់ ដំណើរការប្រកបដោយប្រសិទ្ធភាព រួមចំណែកកសាងខឿនគ្រប់គ្រងរដ្ឋបាលជាតិទំនើប សុចរិត ស្ថាបនា និងបម្រើប្រជាពលរដ្ឋ៕
យុគសម័យ - នាថ្ងៃទី ២៦ ខែមិថុនា នៅទីក្រុងហាណូយ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម លោក Phan Anh Son បានទទួលជួបឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម លោកជំទាវ Touch Sopharath។ ភាគីទាំងពីរបានសម្តែងនូវបំណងប្រាថ្នាចង់បង្កើនការសម្របសម្រួលគ្នាអនុវត្តបណ្តាសកម្មភាពការទូតប្រជាជន រួមចំណែកឈានទៅសម្រេចបាននូវបណ្តាការយល់ដឹងរួម និងការប្តេជ្ញាចិត្តដែលសម្រេចបាននៅក្នុងបណ្តាជំនួបថ្នាក់ជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងបន្តពូនជ្រុំទំនាក់ទំនងមិត្តភាពវៀតណាម - កម្ពុជា។ |
យុគសម័យ - នៅមុនដំណើរការអញ្ជើញទៅបំពេញការងារដើម្បីចូលរួមមហាសន្និបាតជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី របស់នាយករដ្ឋមន្ត្រី លោក Le Minh Hung (ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមិថុនា) អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang បានចែករំលែកជាមួយបណ្តាសារព័ត៌មានអំពីចំណុចសំខាន់ៗ និងអត្ថន័យនៃមហាសន្និបាត ព្រមទាំងការចូលរួមរបស់វៀតណាមផងដែរ។ |



មតិពីមិត្តអ្នកអាន