Trending now

ពង្រឹងការដឹកនាំរបស់បក្សចំពោះការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស

10:08 | 02/07/2026 ឌឹកអាញ់

យុគសម័យ - ការិយាល័យនយោបាយបានចុះហត្ថលេខាលើសេចក្តីសន្និដ្ឋាន ស្តីពីការលើកកម្ពស់តួនាទីដឹកនាំរបស់បក្សក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស ធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។

វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន កម្ពុជា និងវៀតណាមកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន

តាងនាមការិយាល័យនយោបាយ សមមិត្តប្រចាំការនៃគណៈលេខាធិការ Tran Cam Tu ទើបតែបានចុះហត្ថលេខាប្រកាសផ្សាយសេចក្តីសន្និដ្ឋានលេខ ៥៦-KL/TW ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីការបន្តអនុវត្តសេចក្តីណែនាំលេខ ៤៨-CT/TW ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១០ របស់ការិយាល័យនយោបាយនីតិកាលទី X ស្តីពីការបង្កើនការដឹកនាំរបស់បក្សចំពោះការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើសក្នុងសភាពការណ៍ថ្មី រួមចំណែកកសាងសង្គមមានវិន័យ សុវត្ថិភាព វីរភាព សុខដុមរមនា និងអភិវឌ្ឍន៍។

សេចក្តីសន្និដ្ឋានលេខ ៥៦-KL/TW បានចែងថា៖ នៅក្នុងសម័យប្រជុំនាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៦ ក្រោយការពិនិត្យមើលលិខិតជូនដំណឹងលេខ ៥៩-TTr/ĐUCA ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការបក្សនគរបាលមជ្ឈិម ស្តីពីគម្រោងបូកសរុបការអនុវត្តសេចក្តីណែនាំលេខ ៤៨-CT/TW ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១០ របស់ការិយាល័យនយោបាយ ស្តីពីការបង្កើនការដឹកនាំរបស់បក្សចំពោះការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើសក្នុងសភាពការណ៍ថ្មី ការិយាល័យនយោបាយមានមតិយោបល់ដូចតទៅ៖

ពង្រឹងការដឹកនាំរបស់បក្សចំពោះការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស
សមមិត្ត Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាធិការ។

ឆ្លងកាត់រយៈពេល ១៥ ឆ្នាំនៃការអនុវត្តសេចក្តីណែនាំលេខ ៤៨-CT/TW ការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើសមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។ ការយល់ដឹង និងការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល និងសង្គមទាំងមូលអំពីការងារបង្ការ ព្រមទាំងប្រយុទ្ធប្រឆាំងបទល្មើស ត្រូវបានលើកកម្ពស់ជាជំហានៗ។

តួនាទីដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ បន្តត្រូវបានបង្កើន។ សភាពការណ៍បទល្មើសត្រូវបានទប់ស្កាត់ជាជំហានៗ រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាការពារសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម បម្រើប្រកបដោយប្រសិទ្ធភាពដល់បុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។

ទន្ទឹមនឹងបណ្តាលទ្ធផលសម្រេចបាននោះ នៅមានការទើសទាល់ និងកម្រិតកំណត់មួយចំនួនក្នុងការងារបង្ការ ព្រមទាំងប្រយុទ្ធប្រឆាំងបទល្មើស ដែលមិនទាន់ត្រូវបានដោះស្រាយឱ្យបានដាច់ស្រឡះនៅឡើយ។

ស្រាវជ្រាវអនុវត្តគោលនយោបាយព្រហ្មទណ្ឌ និងទណ្ឌកម្មតឹងរ៉ឹងជាងមុន ចំពោះបណ្តាប្រភេទបទល្មើសស្តីពីបរិស្ថាន និងសុវត្ថិភាពចំណីអាហារ

ដើម្បីបន្តរៀបចំចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីណែនាំលេខ ៤៨-CT/TW ការិយាល័យនយោបាយបានតម្រូវឱ្យបណ្តាគណៈកម្មាធិការបក្ស អង្គការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការនយោបាយ-សង្គម ផ្តោតលើការអនុវត្តបណ្តាភារកិច្ចគន្លឹះដូចខាងក្រោម៖

កំណត់ឱ្យបានច្បាស់លាស់ថា ការងារបង្ការ ប្រយុទ្ធប្រឆាំងបទល្មើស និងធានាសន្តិសុខ សណ្តាប់ធ្នាប់ គឺជាភារកិច្ចគន្លឹះ បន្ទាន់ ប្រចាំការ និងយូរអង្វែង; ជាការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់ថ្នាក់ ប្រព័ន្ធនយោបាយទាំងមូល និងសង្គមទាំងមូល។

សម្គាល់អត្តសញ្ញាណបានឆាប់ ព្យាករណ៍បានត្រឹមត្រូវនូវការវិវត្ត និន្នាការ ព្រមទាំងវិធីសាស្ត្រ ល្បិចកលសកម្មភាពរបស់បទល្មើស។ ផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីការគិតបែបឆ្លើយតប ចាត់ចែង ទៅជាការម្ចាស់ការបង្ការជាមុន គ្រប់គ្រងហានិភ័យ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការតស៊ូប្រយុទ្ធប្រឆាំងយ៉ាងប្តូរផ្តាច់ ចាត់វិធានការតឹងរ៉ឹង ត្រឹមត្រូវតាមបទប្បញ្ញត្តិច្បាប់ចំពោះរាល់ទង្វើល្មើសច្បាប់។

កាត់បន្ថយប្រកបដោយចីរភាពនូវបណ្តាប្រភេទបទល្មើស; កសាង និងពង្រីកគំរូទូលំទូលាយនូវបណ្តាភូមិសាស្ត្រដែលគ្មានបទល្មើស។ ពង្រីកតួនាទីជាម្ចាស់ការ និងជាស្នូលនៃកងកម្លាំងនគរបាលប្រជាជន។

លើកកម្ពស់ប្រសិទ្ធភាពសម្របសម្រួលអន្តរវិស័យ និងរវាងបណ្តាមូលដ្ឋាន។ បង្កើនការងារអធិការកិច្ច ពិនិត្យ ត្រួតពិនិត្យតាមដាន និងចាត់វិធានការតឹងរ៉ឹងចំពោះបណ្តាការរំលោភបំពានក្នុងការចាត់តាំងអនុវត្ត ដើម្បីធានាថារាល់ម្ចាស់ការ និងគោលនយោបាយស្តីពីការបង្ការ ព្រមទាំងប្រយុទ្ធប្រឆាំងបទល្មើស ត្រូវបានរៀបចំចាត់តាំងអនុវត្តប្រកបដោយភាពម៉ត់ចត់ ស៊ីសង្វាក់គ្នា និងឯកភាពគ្នាចាប់ពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋាន។

ពង្រឹងការដឹកនាំរបស់បក្សចំពោះការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស
ការិយាល័យសន្តិសុខសាយប័រ និងបង្ការ ប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្ត Ninh Binh បានស្វែងរកឃើញ បង្ក្រាប និងចាត់វិធានការទាន់ពេលវេលាចំពោះបណ្តាទង្វើឆ្លៀតឱកាសប្រើប្រាស់បណ្តាញអ៊ីនធឺណិតដើម្បីបង្ហោះផ្សាយ និងចែករំលែកព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការងារបោះឆ្នោត។

ប្រញាប់ប្រញាល់ត្រួតពិនិត្យឡើងវិញ ធ្វើវិសោធនកម្ម និងបំពេញបង្គ្រប់គោលនយោបាយ ផ្ដោតលើច្បាប់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស ដោយធានានូវភាពស៊ីសង្វាក់គ្នា ឯកភាពគ្នា ស្របតាមជាក់ស្តែង និងច្បាប់អន្តរជាតិ។

ស្រាវជ្រាវអនុវត្តគោលនយោបាយព្រហ្មទណ្ឌ និងទណ្ឌកម្មតឹងរ៉ឹងជាងមុន ចំពោះបណ្តាប្រភេទបទល្មើសស្តីពីបរិស្ថាន សុវត្ថិភាពចំណីអាហារ និងបណ្តាទង្វើប៉ះពាល់ដល់សុខភាពសហគមន៍។

ធ្វើវិសោធនកម្មគោលនយោបាយព្រហ្មទណ្ឌក្នុងវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យា តាមទិសដៅកាត់បន្ថយទោសពន្ធនាគារ បង្កើនទណ្ឌកម្មចាត់ចែងផ្នែកសេដ្ឋកិច្ច លើកទឹកចិត្តការវិនិយោគប្រភពធនធានទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

ប្រញាប់ប្រញាល់កសាង និងដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស ដំណាក់កាល ២០២៦-២០៣៥។

អនុវត្តឱ្យបានស៊ីសង្វាក់គ្នានូវបណ្តាដំណោះស្រាយបង្ការជាមុនតាំងពីព្រលឹម ពីចម្ងាយ និងពីថ្នាក់មូលដ្ឋាន។ ត្រួតពិនិត្យឡើងវិញ និងដោះស្រាយឱ្យចំឫសគល់នូវបណ្តាមូលហេតុ ព្រមទាំងលក្ខខណ្ឌដែលនាំឱ្យកើតមានបទល្មើស និងការល្មើសច្បាប់។

លើកកម្ពស់សក្តានុពល និងប្រសិទ្ធភាពគ្រប់គ្រងភូមិសាស្ត្រ វិស័យគន្លឹះស្តីពីសន្តិសុខ សណ្តាប់ធ្នាប់។ ផ្លាស់ប្តូរថ្មីការងារអនុវត្តទោសពន្ធនាគារ ការអប់រំ និងកែប្រែទណ្ឌិត។ រៀបចំចាត់តាំងប្រកបដោយប្រសិទ្ធភាពនូវការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ និងគាំទ្រទុនសម្រាប់អ្នកក្រោយការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងអ្នកដែលបានអនុវត្តចប់ទោសពន្ធនាគារឱ្យធ្វើសមាហរណកម្មសហគមន៍ឡើងវិញ។

ផ្លាស់ប្តូរថ្មីគ្រប់ជ្រុងជ្រោយនូវការងារឃោសនាផ្សព្វផ្សាយបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស អនុវត្តបច្ចេកវិទ្យា តាមរយៈអ្នកមានកេរ្តិ៍ឈ្មោះ ផ្តោតទៅលើក្រុមមុខសញ្ញាដែលមានហានិភ័យខ្ពស់។ យកចិត្តទុកដាក់កសាង និងបណ្តុះបណ្តាលគ្រឹះស្ថានសីលធម៌ របៀបរស់នៅប្រកបដោយសុខភាពល្អនៅក្នុងសង្គមទាំងមូល។

ម្ចាស់ការ និងសកម្មផ្សព្វផ្សាយទូលំទូលាយនូវបណ្តាតម្លៃដ៏ល្អផូរផង់ មនុស្សធម៌ និងស្មារតីលើកតម្កើងច្បាប់; កសាងបរិស្ថានវប្បធម៌ប្រកបដោយសុខភាពល្អនៅក្នុងជីវភាពរស់នៅជាក់ស្តែង និងនៅលើលំហសាយប័រ។

អនុវត្តគោលនយោបាយគាំទ្រប្រភពធនធានឱ្យបានសមស្រប ពង្រឹងកងកម្លាំងចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់នៅថ្នាក់មូលដ្ឋានឱ្យបានរឹងមាំ និងទូលំទូលាយ; ពង្រីកតួនាទីរបស់រណសិរ្សមាតុភូមិ សមាគមអតីតនគរបាលប្រជាជន សមាគមអតីតយុទ្ធជន សហភាពយុវជន សមាគមនារី អង្គការសហជីព... នៅក្នុងការងារឃោសនាផ្សព្វផ្សាយ អប់រំ កែប្រែចិត្តគំនិត និងអន្តរាគមន៍ពីព្រលឹមចំពោះក្រុមមុខសញ្ញាដែលមានហានិភ័យខ្ពស់ក្នុងការល្មើសច្បាប់។

ក្តាប់ឱ្យបានច្បាស់លាស់នូវសភាពការណ៍ ម្ចាស់ការសម្គាល់អត្តសញ្ញាណ និងព្យាករណ៍យុទ្ធសាស្ត្រ ពិសេសគឺអំពីបណ្តាប្រភេទបទល្មើស និងការល្មើសច្បាប់ដែលអាចកើតមានឡើងនៅក្នុងបណ្តាលំហ និងវិស័យអភិវឌ្ឍន៍ថ្មីៗ។

រៀបចំចាត់តាំងការត្រួតពិនិត្យឡើងវិញជារួមចំពោះបណ្តាមុខសញ្ញា អង្គការ ខ្សែរយៈ ក្រុមបងធំ បងតូច ទីតាំង និងចំណុចស្មុគស្មាញអំពីបទល្មើស ដើម្បីតស៊ូប្រយុទ្ធប្រឆាំង បង្ក្រាបឱ្យដល់ឫសគល់។ ត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពនូវបណ្តាលក្ខខណ្ឌដែលនាំឱ្យកើតមានអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ពិសេសគឺបណ្តាវិស័យគន្លឹះ សំខាន់ៗ និងវិស័យថ្មីៗដែលបង្កប់នូវហានិភ័យខ្ពស់។

ទទួលយក និងដោះស្រាយប្រភពព័ត៌មានអំពីបទល្មើសឱ្យបានទាន់ពេលវេលា ប្រសិទ្ធភាព និងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់; ការស៊ើបអង្កេត ការចោទប្រកាន់ ការកាត់ទោស និងការអនុវត្តទោសប្រកបដោយលក្ខណៈវិជ្ជាជីវៈ ទំនើប ម៉ត់ចត់ មិនទុកឱ្យមានការចោទប្រកាន់ខុសដោយអយុត្តិធម៌ មិនទុកឱ្យរួចផុតបទល្មើស និងមិនបង្កការរំខានដល់ការអភិវឌ្ឍ សកម្មភាពវិនិយោគ ការផលិត ព្រមទាំងអាជីវកម្ម។ យកចិត្តទុកដាក់លើការងារដកហូតមកវិញនូវទ្រព្យសម្បត្តិដែលបានមកពីការប្រព្រឹត្តបទល្មើស។

ពង្រឹងការដឹកនាំរបស់បក្សចំពោះការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស
សិក្ខាកាមនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមួយកន្លែង។

ផ្តល់អាទិភាពដល់ភូមិសាស្ត្រថ្នាក់មូលដ្ឋាន

បន្តពង្រឹងការរៀបចំចាត់តាំងក្បាលម៉ាស៊ីននៃបណ្តាស្ថាប័នគ្រប់គ្រងរដ្ឋ កងកម្លាំងជំនាញការស្តីពីសន្តិសុខ សណ្តាប់ធ្នាប់ ដោយធានាភាពប្រណិត បង្រួម សក្តានុពល ប្រសិទ្ធភាព ស្របតាមការរៀបចំចាត់តាំងរដ្ឋបាល ៣ ថ្នាក់ និងលំហអភិវឌ្ឍន៍ថ្មី; ផ្តល់អាទិភាពដល់ភូមិសាស្ត្រថ្នាក់មូលដ្ឋាន។

កសាងជួរកម្មាភិបាលឱ្យមានវីរភាពនយោបាយរឹងមាំ គុណធម៌សីលធម៌ដ៏ស្អាតស្អំ ស្ទាត់ជំនាញឯកទេស ភាសាបរទេស បច្ចេកវិទ្យាព័ត៌មាន និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការភារកិច្ចបង្ការ ព្រមទាំងប្រយុទ្ធប្រឆាំងបទល្មើសក្នុងសភាពការណ៍ថ្មី។

ជំរុញខ្លាំងការស្រាវជ្រាវ អភិវឌ្ឍន៍ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល ដើម្បីបង្កើតការទម្លាយភាពទាល់ច្រកជាយុទ្ធសាស្ត្រនៅក្នុងការងារបង្ការ ព្រមទាំងប្រយុទ្ធប្រឆាំងបទល្មើស។

ផ្តល់អាទិភាពលើការកសាងបណ្តាប្រព័ន្ធតាមដាន ព្រមានពីព្រលឹមអំពីសន្តិសុខ សណ្តាប់ធ្នាប់ និន្នាការ និងហានិភ័យដែលនាំឱ្យកើតមានបទល្មើស។ ប្រញាប់ប្រញាល់បំពេញបង្គ្រប់ តភ្ជាប់ និងទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនូវបណ្តាប្រព័ន្ធទិន្នន័យជាតិ ព្រមទាំងទិន្នន័យឯកទេស; បង្កើតជាគ្រឹះស្ថានទិន្នន័យប្រើប្រាស់រួមគ្នា ដើម្បីបម្រើដល់ការគ្រប់គ្រងរដ្ឋបាលសន្តិសុខ សណ្តាប់ធ្នាប់លើបណ្តាវិស័យ និងនៅតាមបណ្តាភូមិសាស្ត្រគន្លឹះ។

ជំរុញខ្លាំងសហប្រតិបត្តិការអន្តរជាតិស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើសជាមួយបណ្តាប្រទេសដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងមានប្រជាជនវៀតណាមរស់នៅ សិក្សា ព្រមទាំងធ្វើការងារច្រើន។

សកម្មចូលរួមបណ្តាយន្តការសហប្រតិបត្តិការពហុភាគីស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស; ម្ចាស់ការដឹកនាំនាំមុខលើដលបណ្តាយន្តការមួយចំនួនដែលវៀតណាមមានប្រៀបខ្លាំង និងកេរ្តិ៍ឈ្មោះ។ ដាក់ឱ្យអនុវត្តគម្រោងអភិវឌ្ឍន៍សក្តានុពលកិច្ចការបរទេសនគរបាលប្រជាជន និងការធ្វើសមាហរណកម្មអន្តរជាតិស្តីពីសន្តិសុខ សណ្តាប់ធ្នាប់ បង្ការ ព្រមទាំងប្រយុទ្ធប្រឆាំងបទល្មើស។

ផ្តល់អាទិភាពលើការបែងចែកប្រភពធនធានបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើសសម្រាប់បណ្តាភូមិសាស្ត្រគន្លឹះ ពិសេសគឺតំបន់ដាច់ស្រយាល តំបន់ឆ្ងាយដាច់សមុយ ព្រំដែន និងភូមិសាស្ត្រថ្នាក់មូលដ្ឋាន។

ផ្តោតលើការវិនិយោគទៅលើសម្ភារៈបរិក្ខារ ឧបករណ៍បច្ចេកទេសឯកទេស ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល។

ពង្រឹងតួនាទីរបស់មូលនិធិបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស; ជំរុញខ្លាំងការធ្វើសង្គមកិច្ចភាវូបនីយកម្ម សហប្រតិបត្តិការរវាងរដ្ឋនិងឯកជន; គាំទ្រប្រភពធនធានពីថវិការបស់មូលដ្ឋាន។

ពង្រឹងការដឹកនាំរបស់បក្សចំពោះការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស
បណ្តាកម្មាភិបាលឃុំ Kim Thanh ទីក្រុង Hai Phong ប្រញាប់ប្រញាល់ធ្វើបច្ចុប្បន្នភាពទិន្នន័យ និងបំពេញបន្ថែមព័ត៌មានទៅក្នុងប្រព័ន្ធទិន្នន័យដីធ្លីរបស់ឃុំ។

ចាត់តាំងការអនុវត្ត

បណ្តាគណៈកម្មាធិការបក្ស អង្គការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការនយោបាយ-សង្គម ជ្រួតជ្រាប និងរៀបចំចាត់តាំងអនុវត្តយ៉ាងម៉ត់ចត់នូវសេចក្តីសន្និដ្ឋាននេះ។

គណៈកម្មាធិការបក្សរដ្ឋសភា គណៈកម្មាធិការបក្សរដ្ឋាភិបាល គណៈកម្មាធិការបក្សវិទ្យាស្ថានអយ្យការប្រជាជនកំពូល គណៈកម្មាធិការបក្សតុលាការប្រជាជនកំពូល ដឹកនាំ និងបញ្ជាណែនាំការកសាង ព្រមទាំងបំពេញបង្គ្រប់ស្ថាប័ន គោលនយោបាយ និងច្បាប់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស; បង្កើនការពិនិត្យ ត្រួតពិនិត្យតាមដាន ដោយធានានូវភាពឯកភាពគ្នានិងស៊ីសង្វាក់គ្នាក្នុងការចាត់តាំងអនុវត្ត។

គណៈចាត់តាំងមជ្ឈិម ដើរតួជាម្ចាស់ការ សហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ណែនាំការភ្ជាប់លទ្ធផលនៃការអនុវត្តការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស ទៅនឹងការវាយតម្លៃ ព្រមទាំងចំណាត់ថ្នាក់អង្គការបក្ស និងអាជ្ញាធរគ្រប់ថ្នាក់។

គណៈឃោសនាអប់រំមជ្ឈិម និងគណៈចលនាមហាជនមជ្ឈិម ដើរតួជាម្ចាស់ការ សហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ណែនាំ តម្រង់ទិស និងបង្កើនការងារឃោសនាផ្សព្វផ្សាយ រួមចំណែកកសាងវប្បធម៌លុបបំបាត់បទល្មើសនៅក្នុងសង្គម។

គណៈកម្មាធិការពិនិត្យត្រួតពិនិត្យមជ្ឈិម ដើរតួជាម្ចាស់ការ សហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ បង្កើនការងារពិនិត្យ ត្រួតពិនិត្យតាមដាន និងអនុវត្តវិន័យបក្សក្នុងការដាក់ចេញអនុវត្តសេចក្តីសន្និដ្ឋាននេះ។

បណ្តាគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការបក្សក្រុង បញ្ជាណែនាំការប្រកាសផ្សាយគោលនយោបាយគាំទ្រប្រភពធនធានរបស់មូលដ្ឋានសម្រាប់ការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស កសាងកងកម្លាំង និងបង្កើនការបំពាក់ឧបករណ៍សម្ភារៈជូននគរបាលថ្នាក់ឃុំ។

គណៈកម្មាធិការបក្សនគរបាលមជ្ឈិម ដើរតួជាម្ចាស់ការ សហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ណែនាំ តាមដាន រំលឹកដាស់តឿន ពិនិត្យ ធ្វើសន្និសីទបូកសរុបជំហានដំបូង និងបូកសរុបការអនុវត្តសេចក្តីសន្និដ្ឋាននេះ; រាយការណ៍ជូនការិយាល័យនយោបាយតាមបទប្បញ្ញត្តិ៕

ខេត្ត Binh Phuoc (វៀតណាម) និងខេត្តត្បូងឃ្មុំ សហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែន ខេត្ត Binh Phuoc (វៀតណាម) និងខេត្តត្បូងឃ្មុំ សហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែន

នារសៀលថ្ងៃទី១៨ ខែកញ្ញា នៅទីស្នាក់ការស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (ព្រះរាជាណាចក្រកម្ពុជា) បានប្រព្រឹត្តទៅកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែនរវាងនគរបាលខេត្ត Binh Phuoc (ប្រទេសវៀតណាម) និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

វៀតណាម​លើក​​សំណើ​រ​ជា​ច្រើន​​ស្ដីពី​ការ​ទប់ស្កាត់និង​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​​ឆ្លង​ដែននៅ​ក្នុង​សន្និសីទ​ AMMTC វៀតណាម​លើក​​សំណើ​រ​ជា​ច្រើន​​ស្ដីពី​ការ​ទប់ស្កាត់និង​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​​ឆ្លង​ដែននៅ​ក្នុង​សន្និសីទ​ AMMTC

ក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី១៨ ស្តីពីការទប់ស្កាត់និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន (AMMTC ១៨) ដែលបានបើកនាព្រឹកថ្ងៃទី ២៨ ខែសីហា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ គណៈប្រតិភូវៀតណាមបានលើកសំណើរច្រើន ហើយត្រូវបានវាយតម្លៃខ្ពស់។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតលើកទីមួយ នៃសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Ninh
ពង្រឹងការដឹកនាំរបស់បក្សចំពោះការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស
ទីក្រុងហូជីមិញ៖ ទិវាបុណ្យ “គ្រួសារវៀតណាម - ឡាវ - កម្ពុជា” ផ្សព្វផ្សាយទូលំទូលាយនូវចំណងមិត្តភាព
សេចក្តីសន្និដ្ឋានលេខ ៥៧-KL/TW៖ ផ្តល់អាទិភាពប្រភពធនធានខ្ពស់បំផុតសម្រាប់ការងារស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
ផ្ទេរការផ្តោតអារម្មណ៍ទៅលើការលើកកម្ពស់គុណភាពប្រតិបត្តិការនៃកាលានុវត្តភាពក្បាលម៉ាស៊ីនថ្មី