Trending now

កម្ពុជា និងវៀតណាមកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន

16:18 | 23/06/2025 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី១៩ ខែមិថុនា លោកវរសេនីយ៍ឯក Ngo Thanh Binh ប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ (Zoom) ជាមួយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ

វៀតណាម-កម្ពុជា ពង្រឹងការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន វៀតណាម និងកម្ពុជា សហការគ្នាបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនជិត ១ តោន

លោកវរសេនីយ៍ឯក Ngo Thanh Binh មានប្រសាសន៍ថា នាពេលថ្មីៗនេះ ស្ថានភាពបទល្មើសគ្រឿងញៀននៅតាមព្រំដែននៃប្រទេសទាំងពីរបន្តវិវត្តន៍យ៉ាងស្មុគស្មាញ។ គ្រឿងញៀនត្រូវបានទិញលក់ និងដឹកជញ្ជូនដោយខុសច្បាប់ ពីតំបន់ត្រីកោណមាស ឆ្លងកាត់បណ្តាខេត្ត នៃប្រទេសកម្ពុជា ហើយចូលទៅប្រទេសវៀតណាម និងមួយផ្នែកធំត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសទីបី។

ប្រឈមមុខនឹងស្ថានភាពនេះ កងកម្លាំងមានសមត្ថកិច្ចរបស់វៀតណាម និងកម្ពុជា នាពេលថ្មីៗនេះបានបង្កើនការផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួល ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន។ ជាពិសេស នាខែមេសា ឆ្នាំ២០២៣ ភាគីទាំងពីរបានសម្របសម្រួលគ្នាដើម្បីទប់ស្កាត់ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន។

កម្ពុជា និងវៀតណាមកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន
លោកវរសេនីយ៍ឯក Ngo Thanh Binh

ជាលទ្ធផល ចាប់ខ្លួនជនល្មើសចំនួណ ១២ នាក់ រឹបអូសគ្រឿងញៀន ៤៨ គីឡូក្រាម នៅប្រទេសវៀតណាម និងចាប់ខ្លួន ៦ នាក់ទៀត រឹបអូសគ្រឿងញៀន ១០ គីឡូក្រាម នៅប្រទេសកម្ពុជា។ ក្នុងខែមីនា ឆ្នាំ២០២៤ ប្រទេសទាំងពីរបានសម្របសម្រួលគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនល្មើសចំនួន ២ នាក់ និងរឹបអូសថ្នាំញៀនចំនួន ៧០០ គីឡូក្រាម នៅប្រទេសកម្ពុជា។ លើសពីនេះ ភាគីទាំងពីរក៏ជួយគាំទ្រជារៀងរាល់ឆ្នាំនូវការផ្ទៀងផ្ទាត់ព័ត៌មាន ដើម្បីបម្រើដល់ការស៊ើបអង្កេតបន្ថែម ចាប់ខ្លួន និងប្រគល់ទណ្ឌិតរត់គេចខ្លួនជាច្រើននាក់។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែងចំពោះកិច្ចប្រជុំការតាមប្រព័ន្ធវីដេអូ បន្ទាប់ពីលោកវរសេនីយ៍ឯក Ngo Thanh Binh ទើបកាន់តំណែងប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម។

កម្ពុជា និងវៀតណាមកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន
ទិដ្ឋភាពនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ

អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤ និង ៦ ខែដើមឆ្នាំ២០២៥ កម្ពុជាបានបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ទៅប្រទេសវៀតណាមចំនួន ៣៧ ករណី ចាប់ខ្លួនជនល្មើស ១៧៨ នាក់ រឹបអូសថ្នាំញៀនជិត ១ តោន។ សម្របសម្រួលជាមួយប្រទេសវៀតណាមក្នុងការបង្ក្រាបករណីជួញដូរគ្រឿងញៀន ចំនួន ៣ ករណី ចាប់ខ្លួនជនល្មើសចំនួន ១៩នាក់ រឹបអូសគ្រឿងញៀន ៧២០ គីឡូក្រាម ។

ដើម្បីពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន នៅតាមព្រំដែននៃប្រទេសទាំងពីរ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន សម្របសម្រួលក្នុងទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន បន្ត​ការ​ផ្សព្វផ្សាយ និងបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀននៅតាមព្រំដែន និងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងការគាំទ្រទៅមកទៅវិញក្នុងការបង្កើនសមត្ថភាពកងកម្លាំងសមត្ថកិច្ច។

ថ្នាក់ដឹកនាំនៃស្ថានប័នទាំងពីរសង្ឃឹមថា បន្ទាប់ពីកិច្ចប្រជុំថ្ងៃនេះ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងរីកចម្រើនបន្ថែមទៀត ដោយបើកទំព័រថ្មីជាមួយនឹងសមិទ្ធផល និងជ័យជំនះបន្ថែមទៀតក្នុងការសម្របសម្រួលក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន៕

ទីផ្សារនាំចេញចេករបស់ប្រទេសហ្វីលីពីនទៅកាន់ប្រទេសចិនត្រូវបានជំនួសដោយប្រទេសកម្ពុជា និងវៀតណាម ទីផ្សារនាំចេញចេករបស់ប្រទេសហ្វីលីពីនទៅកាន់ប្រទេសចិនត្រូវបានជំនួសដោយប្រទេសកម្ពុជា និងវៀតណាម

ប្រទេសហ្វីលីពីនដែលជាប្រភពនាំចូលចេកដ៏ធំមួយក្នុងប្រទេសចិនត្រូវបានជំនួសដោយប្រទេសកម្ពុជានិងវៀតណាម។ នេះបើយោងតាមរបាយការណ៍នៅក្នុងសារព័ត៌មានមួយរបស់ប្រទេសហ្វីលីពីន។

សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម បានឆ្លងផុតព្រឹទ្ធសភា សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម បានឆ្លងផុតព្រឹទ្ធសភា

សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានព្រឹទ្ធសភាអនុម័តគាំទ្រទាំងស្រុង នៅក្នុងសម័យប្រជុំ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយមានសំឡេងគាំទ្រ ៥២លើ៥២សំឡេង។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះត្រង់ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម
កម្ពុជា និងវៀតណាមកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន
ពង្រឹងកិច្ចសហប្រតិបត្តិការនិងជម្រះទំនាក់ទំនងដៃគូពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា
មោទនភាពក្នុងនាមជាអ្នកសារព័ត៌មានយុទ្ធជន
ការប្រកួតបាញ់កាំជ្រួចអន្ដរជាតិបានផ្ដល់អារម្មណ៍ដ៏អស្ចារ្យ និងពិបាកពិពណ៌នាដល់ទស្សនិកជន