Trending now

ទីផ្សារនាំចេញចេករបស់ប្រទេសហ្វីលីពីនទៅកាន់ប្រទេសចិនត្រូវបានជំនួសដោយប្រទេសកម្ពុជា និងវៀតណាម

19:43 | 24/04/2021 ហេង វុធ្ធី

ប្រទេសហ្វីលីពីនដែលជាប្រភពនាំចូលចេកដ៏ធំមួយក្នុងប្រទេសចិនត្រូវបានជំនួសដោយប្រទេសកម្ពុជានិងវៀតណាម។ នេះបើយោងតាមរបាយការណ៍នៅក្នុងសារព័ត៌មានមួយរបស់ប្រទេសហ្វីលីពីន។

កម្ពុជា ផ្តល់ជំនួយថវិកាជាង៣ពាន់លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនថៃ និងវៀតណាម ចំនួន១២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក កម្ពុជា ផ្តល់ជំនួយថវិកាជាង៣ពាន់លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនថៃ និងវៀតណាម ចំនួន១២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក
កូវីដ១៩៖ កម្ពុជាទទួលជំនួយពី EU អាមេរិក ជប៉ុន ចិន និងវៀតណាម កូវីដ១៩៖ កម្ពុជាទទួលជំនួយពី EU អាមេរិក ជប៉ុន ចិន និងវៀតណាម
ទីផ្សារនាំចេញចេករបស់ប្រទេសហ្វីលីពីនទៅកាន់ប្រទេសចិនត្រូវបានជំនួសដោយប្រទេសកម្ពុជា និងវៀតណាម
ទីផ្សារនាំចេញចេករបស់ប្រទេសហ្វីលីពីនទៅកាន់ប្រទេសចិនត្រូវបានជំនួសដោយប្រទេសកម្ពុជា និងវៀតណាម

សារព័ត៌មាន BusinessMirror បានឲ្យដឹងថាសមាគមអ្នកដាំចេកនិងអ្នកនាំចេញចេករបស់ប្រទេសហ្វីលីពីន Philippines Banana Planter and Exporter Association (PBGEA) បានបញ្ជាក់ថាប្រាក់ចំណេញនៅក្នុងទីផ្សារនាំចេញចេកបានធ្លាក់ចុះ ១៥ ភាគរយដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ដែលបានបង្កើនថ្លៃដឹកនិងពន្យារពេលដឹកជញ្ជូន ខណៈដែលឆ្នាំនេះ ស្ទើរតែ ៤០ ភាគរយនៃចេកដែលនាំចូលពីប្រទេសចិនបានមកពីប្រទេសកម្ពុជានិងវៀតណាម។

ប្រទេសហ្វីលីពីនទទួលរងនូវបញ្ហាចែកចាយកាន់តែច្រើនបើប្រៀបធៀបជាមួយបណ្តាប្រទេសមួយចំនួនដូចជាប្រទេសកម្ពុជានិងវៀតណាម ដែលកាន់តែខិតជិតទៅនឹងទីផ្សារប្រទេសចិននិងភ្ជាប់ដោយផ្លូវគោក។ ប្រទេសវៀតណាមមានព្រំប្រទល់ជាប់ប្រទេសចិនដោយផ្ទាល់ខណៈប្រទេសកម្ពុជាជាប់នឹងប្រទេសវៀតណាម។ នោះហើយជាមូលហេតុដែលចេកកម្ពុជានិងវៀតណាមកំពុងតែជំនួសប្រទេសហ្វីលីពីនបន្តិចម្តងៗក្នុងទីផ្សារប្រទេសចិន។

កាលពីឆ្នាំមុន ស្ទើរតែ ៩០ ភាគរយនៃការនាំចូលចេករបស់ប្រទេសចិនគឺមកពីប្រទេសហ្វីលីពីន ខណៈដែលមានតែ ១០ ភាគរយប៉ុណ្ណោះមកពីប្រទេសវៀតណាមនិងប្រទេសកម្ពុជា។

ប្រធានសមាគម PBGEA បានពន្យល់ថាថ្លៃដឹកជញ្ជូនកើនឡើង ១៥ ភាគរយទៅ ២០ ភាគរយនៅឆ្នាំនេះ ខណៈរយៈពេលដឹកជញ្ជូនកើនឡើងពីមធ្យម ២៥ ថ្ងៃទៅចន្លោះពី ៣០ ទៅ ៣៣ ថ្ងៃ។

ការធ្លាក់ចុះបរិមាណនិងតម្លៃនៃការនាំចេញចេកនៅហ្វីលីពីនធ្វើឲ្យប្រជាជននៅទីនោះមានការព្រួយបារម្ភ។ ទិន្នន័យបង្ហាញថាការនាំចេញចេកបានធ្លាក់ចុះ ៥១ ភាគរយក្នុងខែមករា ដែលមានចំនួនជិត ១៧០ ០០០ តោន ខណៈតម្លៃនាំចេញធ្លាក់ចុះ ៤៧ ភាគរយ ស្មើនឹង ៨៥ លានដុល្លារ។

ប្រទេសជប៉ុននៅតែជាទីផ្សារនាំចេញចេកធំបំផុតពីប្រទេសហ្វីលីពីនបើគិតពីតម្លៃនាំចេញ ប៉ុន្តែប្រទេសចិនគឺជាទីផ្សារធំជាងគេទាក់ទងនឹងបរិមាណ។ ប្រាក់ចំណូលពីការនាំចេញចេកបានធ្លាក់ចុះ ២០,៦ ភាគរយក្នុងឆ្នាំ ២០២០ មកត្រឹម ១,៥៥ ពាន់លានដុល្លារ។ ចេកគឺជាផលិតផលនាំចេញសំខាន់បំផុតទី ៦ នៅហ្វីលីពីន។

អគ្គ​រដ្ឋ​បាល​គយនៃ​សាធារណរដ្ឋ​ប្រជាមានិតចិន (GACC) កាលពីឆ្នាំមុនបានបើកភ្លើងខៀវដល់ក្រុមហ៊ុនកម្ពុជាថ្មីចំនួន ៥ ដើម្បីនាំចេញចេកលឿងទៅកាន់ប្រទេសចិន។

នៅក្នុងការបង្ហោះតាមគេហទំព័រហ្វេសប៊ុក ស្ថានទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដោយដាក់ឈ្មោះក្រុមហ៊ុន Sing He Yi Agriculture និងក្រុមហ៊ុនកសិកម្មចំនួន ៤ ផ្សេងទៀតដើម្បីធ្វើជាចម្ការដាំដុះនិងវេចខ្ចប់នៅកម្ពុជាដែលបានយល់ព្រមក្នុងការនាំចេញចេកទៅកាន់ប្រទេសចិន។

រហូតមកដល់បច្ចុប្បន្ន ចម្ការចេកចំនួន ១៥ បានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ដោយដាំចេកបានជាង ៨០០០ ហិកតា ក្នុងនោះក៏មានរោងចក្រវេចខ្ចប់ចំនួន ២១ ផងដែរ ដែលស្ថានទូតបានលើកឡើងថាបានបង្កើនសមត្ថភាពកែច្នៃ ផលិតកម្ម លំនាំនាំចេញ និងការប្រកួតប្រជែងដំណាំចេកនៅកម្ពុជា។

លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co.,Ltd ដែលបានវិនិយោគលើចម្ការចេកទំហំ ១០០០ ហិកតានៅក្នុងខេត្តកំពតថ្លែងថាការអនុញ្ញាតឱ្យក្រុមហ៊ុនជាច្រើននាំចេញចេកលឿងពីប្រទេសកម្ពុជានឹងទាក់ទាញការវិនិយោគបន្ថែមទៀត។

លោកបន្តថាប្រទេសចិនមានតម្រូវការទីផ្សារចេកចំនួន ១២ លានតោនក្នុងមួយឆ្នាំ។

លោកបន្ថែមថា៖ «ការនាំចេញផ្លែចេកលឿងរបស់កម្ពុជាទៅកាន់ទីផ្សារចិនកំពុងកើនឡើង។ ការវិនិយោគលើដំណាំនេះនឹងកើនឡើង ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់វិស័យកសិកម្មនៅកម្ពុជា»៕

ហេង វុធ្ធី

Khmertime/Thmeythmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក