Trending now

កូវីដ១៩៖ កម្ពុជាទទួលជំនួយពី EU អាមេរិក ជប៉ុន ចិន និងវៀតណាម

22:07 | 06/12/2020 (សរុបដោយ ហេង វុធ្ធ)

សហភាពអឺរ៉ុបហៅកាត់ថា (EU) បានផ្ដល់ថវិកា ចំនួន៣,៤៥លានដុល្លារ ដល់កម្ពុជា ដើម្បីឆ្លើយតបសកម្មភាព ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត។

របៀបការពារពីជំងឺកូវីដ១៩

សហភាពអឺរ៉ុបប្រចាំកម្ពុជា បានប្រកាសនៅក្នុងសប្តាហ៍នេះថា “ដើម្បីឆ្លើយតបរបស់ក្រុមអឺរ៉ុបទៅលើជំងឺកូវីដ-១៩ សហភាពអឺរ៉ុប ប្រកាសផ្តល់មូនិធិជាទឹកប្រាក់សរុបចំនួន២០ លានអឺរ៉ូ សម្រាប់គាំទ្រដល់ប្រព័ន្ធសុខាភិបាល នៅសហគមអាស៊ានទាំង៨ប្រទេស “។

ក្នុងចំណែក នៃថវិកាសកលចំនួន២០លានអឺរ៉ូនោះ គឺអឺរ៉ុបយក ២,៨៥លានអឺរ៉ូ ស្មើនឹង ៣,៤៥លានដុល្លារ សម្រាប់ជួយប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាផងដែរ។ ​ជំនួយរបស់សហភាពអឺរ៉ុប​​នឹង​ត្រូវ​អនុវត្ត​ដោយ​ការិយាល័យ​អង្គការសុខភាព​ពិភពលោក​នៅ​ភ្នំពេញ​​និង​សហការ​ជាមួយ​ក្រសួងសុខាភិបាល​​ដើម្បី​គាំទ្រ​ដល់​ផែនការ​ឆ្លើយតប​​ថ្នាក់​ជាតិ​នៃ​ការ​ប្រ​យុទ្ឋ​ប្រឆាំង​ជំងឺរាតត្បាត​កូ​វី​ដ​១​៩​​។​​

សូមជម្រាបថានេះ ជា​ជំនួយ​លើក​ទី​២​ហើយ​របស់​សហភាព​អឺរ៉ុប​មក​កម្ពុជា​។​​កាលពី​ពេល​កន្លងទៅ​នេះ​សហភាព​អឺរ៉ុប​ក៏បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ប្រមាណ​​៦​០​លាន​ដុល្លារ​អាមេរិក​ផង​ដែរ​ដើម្បី​ដោះស្រាយបញ្ហា​កូ​វី​ដ​១​៩​នេះ​។ ក្រៅពីអឺរ៉ុបគេឃើញប្រទេសធំៗមួយចំនួន បានផ្តល់ជំនួយដល់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆំាងកូវីដ១៩នេះ។

សហរដ្ឋអាមេរិក បាន​ផ្តល់ជំនួយ ដល់កម្ពុជានូវទឹកប្រាក់ប្រមាណ​​១​១​​លាន​ដុល្លាររួចហើយដែរ។ ​រីឯ​​អាល្លឺម៉ង់​វិញ​​បាន​ផ្តល់​នូវ​ទឹកប្រាក់​១​លាន​៦​សែន​ដុល្លារ​អាមេរិក​។ ​ប្រទេស​ជប៉ុន​​និង​ចិន​​ជួយ​ផ្តល់​គ្រូពេទ្យ​ជំនាញ​​និង​បរិក្ខារ​ពេទ្យ​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា​។​​ចំណែឡែក​​ប្រទេស​វៀតណាម​​បាន​ផ្តល់​ថវិកា​ចំនួន​២​០​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា​​និង​ឡាវ​​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​១​៩​នេះ​ដែរ។

ក្រៅពីកម្ពុជាទទួលជំនួយថវិកានិងសម្ភារៈពេទ្យពីប្រជាទេសដទៃកម្ពុជាក៍បានផ្តល់ម៉ាស និងសម្ភារវិជ្ជសាស្រ្តទៅប្រទេសមីយ៉ានម៉ា ប្រទេសឡាវ និងទីម័រខាងកើតផងដែរ។ម៉ាសដែលកម្ពុជាផ្តល់ជូនប្រទេសទីម័រខាងកើត ចំនួន១លានម៉ាស ប្រទេសឡាវ និងមីយ៉ាន់ម៉ាចំនួន២លានក្នុងមួយប្រទេសរួមនិៈវិជ្ជាសាស្រ្តមួយចំនួនទៀត៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: FreshNews និង kohsantepheapdaily.com.kh/)

(សរុបដោយ ហេង វុធ្ធ)

ព័ត៌មានថ្មីៗ

ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
សង្ខេប​ក្បួន​ដង្ហែ​លើក​ទី​២ និង​ការ​ហែ​ក្បួន​នៅ​ទីលាន Ba Dinh