Trending now

វៀតណាម និងកម្ពុជា សហការគ្នាបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនជិត ១ តោន

10:06 | 24/03/2024 យោងតាមការសែតកងទ័ពប្រជាជន

នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃប្រទេសកម្ពុជា បានឲ្យដឹងថា អង្គភាពទើបតែបានសហការជាមួយកម្លាំងមានសមត្ថកិច្ចរបស់វៀតណាមដើម្បីបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនដ៏ធំមួយ ដែលរឹបអូសគ្រឿងញៀនជិត ៧០០ គីឡូក្រាម។

ខេត្ត Dong Thap (វៀតណាម)៖ ពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជាជាង ១ ពាន់នាក់ ខេត្ត Dong Thap (វៀតណាម)៖ ពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជាជាង ១ ពាន់នាក់
ពលករ​វៀតណាម​ជាង​១​ម៉ឺន​នាក់​នឹង​ទៅ​ធ្វើ​ការ​នៅ​បរទេស​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ពលករ​វៀតណាម​ជាង​១​ម៉ឺន​នាក់​នឹង​ទៅ​ធ្វើ​ការ​នៅ​បរទេស​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤
ជនសង្ស័យត្រូវបានចាប់ខ្លួនរួមនឹងវត្ថុតាង
ជនសង្ស័យត្រូវបានចាប់ខ្លួនរួមនឹងវត្ថុតាង

ថ្លែងប្រាប់អ្នកសារព័ត៍មាននៅថ្ងៃទី ២២ មីនា លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ឲ្យ​ដឹងថា កងកម្លាងមានសមត្ថកិច្ចកម្ពុជា និងវៀតណាម បានសហការគ្នាបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅវៀតណាម នៅវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា។

គ្រឿងញៀនដែលចាប់យកបានរួមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩៤ ៨១២ ក្រាម (ជិត៦០០គីឡូក្រាម), អ៉ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៨ ៩១៩.០១ ក្រាម (ជិត៥០គីឡូក្រាម), កេតាមីន (KETAMINE) ទម្ងន់ ៧ ៩៩០.០៤ក្រាម (ជិត៨គីឡូក្រាម), កញ្ជា (MARIJUANA) ទម្ងន់ ១៧,០០០ ក្រាម (១៧គីឡូក្រាម), សារធាតុមិនច្បាស់ទម្ងន់ ៨៧៦ក្រាម។

លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា៖ កម្ពុជាបានបង្រ្កាបករណីជួញដូរគ្រឿងញៀនជាច្រើនករណី ក្នុងនោះមាន៣ករណីធំៗ ដោយក្នុងករណីនិមួយៗរឹបអូសបានគ្រឿងញៀនប្រហែលមួយតោន។ ក្នុងករណីដឹកជញ្ជូនគ្រឿងញៀននេះ ភាគីកម្ពុជាទទួលបានកិច្ចសហការយ៉ាងជិតស្និទ្ធពីភាគីវៀតណាម ដូច្នេះទើបបង្ក្រាបបានករណីនេះ។ តាមមុខសញ្ញាដែនត្រូវចាប់ខ្លួន ឲ្យដឹងថា គ្រឿងញៀនទាំងនេះនឹងដឹកជញ្ជូនទៅប្រទេសវៀតណាម ។ បច្ចុប្បន្នកម្លាំងមានសមត្ថកិច្ចកម្ពុជា និងវៀតណាមនៅតែបន្តស៊ើបអង្កេតយ៉ាងសកម្មលើមុខសញ្ញាពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះ។

ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៣ កម្ពុជាបានបង្ក្រាបករណីជួញដូរគ្រឿងញៀនបានចំនួន ៥៥ ៣០៥ ករណី ចាប់ខ្លួនជនសង្ស័យ ១២០ ៣០៧ នាក់ និងរឹបអូសបានគ្រឿងញៀន ២៧,៦ តោន និងសារធាតុញៀនជាង ៥២០ តោន៕

យោងតាមការសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ