Trending now

វៀតណាម​លើក​​សំណើ​រ​ជា​ច្រើន​​ស្ដីពី​ការ​ទប់ស្កាត់និង​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​​ឆ្លង​ដែននៅ​ក្នុង​សន្និសីទ​ AMMTC

15:55 | 29/08/2024

ក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី១៨ ស្តីពីការទប់ស្កាត់និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន (AMMTC ១៨) ដែលបានបើកនាព្រឹកថ្ងៃទី ២៨ ខែសីហា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ គណៈប្រតិភូវៀតណាមបានលើកសំណើរច្រើន ហើយត្រូវបានវាយតម្លៃខ្ពស់។

USAID នឹង​ធ្វើ​ការ​លើក​កម្ពស់​គុណភាព​ជីវិត​ជន​ពិការ​នៅ​ខេត្ត Quang Tri Nha Trang ស្ថិត​ក្នុង​គោលដៅ​មុជសមុទ្រ​កំពូល​ទាំង ៥ នៅ​អាស៊ី
សន្និសីទថ្នាក់រដ្ឋមន្ត្រីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី១៨ ស្តីពីការទប់ស្កាត់និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន
សន្និសីទថ្នាក់រដ្ឋមន្ត្រីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី១៨ ស្តីពីការទប់ស្កាត់និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន

ជាក់ស្តែង នៅក្នុងសន្និសីទ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក Luong Tam Quang បានដាក់សំណើចំនួន ៤ រួមមាន៖ ទី១ បង្កើនការចែករំលែកព័ត៌មានអំពីបទល្មើស គាំទ្រការប្រមូលព័ត៌មាន ការផ្ទៀងផ្ទាត់ និងការស៊ើបអង្កេតបទល្មើស; ស្រាវជ្រាវដើម្បីជំរុញការសម្របសម្រួលការស៊ើបអង្កេតរួមគ្នា រៀបចំការល្បាតរួមគ្នា និងសម្របសម្រួលដាក់ពង្រាយការវាយប្រហារ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសរវាងប្រទេសដែលមានព្រំដែនរួម។ ទី២ ពង្រឹងការសម្របសម្រួលក្នុងការយល់ដឹងអំពីស្ថានភាព និងការប្រយុទ្ធនឹងឧក្រិដ្ឋជន ដែលជាពលរដ្ឋនៃប្រទេសមួយប្រព្រឹត្តឧក្រិដ្ឋកម្មនៅក្នុងប្រទេសមួយផ្សេងទៀត។ ផ្សព្វផ្សាយ និងធ្វើពិពិធកម្មយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការគំរាមកំហែងដែលអាចកើតមានពីបទល្មើសឆ្លងដែន។

ទី៣ លើកកម្ពស់ប្រសិទ្ធភាពនៃការដោះស្រាយសំណើសុំជំនួយផ្លូវច្បាប់ទៅវិញទៅមកក្នុងរឿងព្រហ្មទណ្ឌនិងការធ្វើបត្យាប័ន ការផ្ទេរ និងការចាប់ខ្លួនឧក្រិដ្ឋជនរវាងបណ្តាប្រទេសអាស៊ាន ជាពិសេសក្នុងការតាមដាន និងការប្រមូលយកមកវិញនូវទ្រព្យសម្បត្តិដែលត្រូវឧក្រិដ្ឋជនឆកប្លន់ និងបញ្ជូនទៅក្រៅប្រទេស។ ទី៤ លើកកម្ពស់កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ (បញ្ញាសិប្បនិម្មិត ទិន្នន័យធំ ជំនួយការនិម្មិត...) គាំទ្រគ្នាទៅវិញទៅមកក្នុងការបណ្តុះបណ្តាល និងការកសាងសមត្ថភាពសម្រាប់មន្ត្រីអនុវត្តច្បាប់៕

Zhi Shan Foundation៖ លើក​កម្ពស់​ចលនា​អំណាន​នៅ​តាម​សាលា​ក្នុង​ខេត្ត Nghe An Zhi Shan Foundation៖ លើក​កម្ពស់​ចលនា​អំណាន​នៅ​តាម​សាលា​ក្នុង​ខេត្ត Nghe An

យុគសម័យ - នាថ្ងៃទី ១៩ ខែសីហា Zhi Shan Foundation (តៃវ៉ាន់ ប្រទេសចិន) បានសម្របសម្រួលជាមួយមូលនិធិកុមារខេត្ត Nghe An និងមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុង Hoang Mai (ខេត្ត Nghe An) ដើម្បីរៀបចំការបណ្តុះបណ្តាលអភិវឌ្ឍន៍ចលនាអំណានក្នុងសាលារៀន សំដៅជួយដល់សាលារៀន ក្នុងតំបន់រៀបចំសកម្មភាពនេះយ៉ាងមានប្រសិទ្ធភាពសម្រាប់សិស្ស។

USAID នឹង​ធ្វើ​ការ​លើក​កម្ពស់​គុណភាព​ជីវិត​ជន​ពិការ​នៅ​ខេត្ត Quang Tri USAID នឹង​ធ្វើ​ការ​លើក​កម្ពស់​គុណភាព​ជីវិត​ជន​ពិការ​នៅ​ខេត្ត Quang Tri

យុគសម័យ - នេះជាការអះអាងរបស់នាយកទីភ្នាក់ងារ USAID ប្រចាំនៅវៀតណាម លោក Aler Grubbs ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងមជ្ឈមណ្ឌលសកម្មភាពជាតិ ដើម្បីជំនះផលវិបាកនៃសារធាតុគីមីពុល និងបរិស្ថាន (NACCET) ក្នុងខេត្ត Quang Tri នាថ្ងៃទី ១៩ ខែសីហា។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា
អត្ថបទ "ការអនុវត្តសន្សំប្រាក់" ដោយអគ្គលេខាបក្ស លោក To Lam