យុគសម័យ - សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW បានកំណត់ចេញនូវចក្ខុវិស័យយុទ្ធសាស្ត្រថ្មីអំពីការងារការបរទេសគឺមិនត្រឹមតែបញ្ឈប់ត្រឹមកាតព្វកិច្ចការពារឯករាជ្យ អធិបតេយ្យភាពប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែស្ថាបនាដោយផ្ទាល់នូវសមត្ថភាពអភិវឌ្ឍន៍ជាតិ។
| ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន កិច្ចការបរទេសប្រជាជន ត្រូវតែភ្ជាប់យ៉ាងតឹងរ៉ឹងជាមួយគោលដៅអភិវឌ្ឍន៍រដ្ឋធានី |
![]() |
| ឯកអគ្គរដ្ឋទូត Pham Quang Vinh អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសឆ្លើយតបការសម្ភាសន៍របស់អ្នកកាសែតទីភ្នាក់ងារសារព័ត៌មានវៀតណាម។ |
ឈានចូលក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW នាថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយស្តីពីការដាក់ឱ្យអនុវត្តមាគ៌ាការបរទេសនៃមហាសន្និបាតលើកទី XIV របស់បក្ស បានកំណត់ចេញនូវចក្ខុវិស័យយុទ្ធសាស្ត្រថ្មីអំពីការងារការបរទេសគឺមិនត្រឹមតែបញ្ឈប់ត្រឹមកាតព្វកិច្ចការពារឯករាជ្យ អធិបតេយ្យភាពប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែស្ថាបនាដោយផ្ទាល់នូវសមត្ថភាពអភិវឌ្ឍន៍ជាតិ។ ហើយដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកាតព្វកិច្ចនោះ បក្សបានទាមទារឱ្យលើកកម្ពស់វិន័យនៃការអនុវត្ត ធ្វើការត្រួតពិនិត្យនិងឃ្លាំមើលជាប្រចាំនូវការដាក់ឱ្យអនុវត្តសេចក្តីសម្រេចចិត្ត។
សម្លឹងមើលយ៉ាងស៊ីជម្រៅពីមុំនៃប្រព័ន្ធគោលការណ៍និងគោលនយោបាយ ឯកអគ្គរដ្ឋទូត Pham Quang Vinh អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស បានសង្កត់ធ្ងន់ថាសេចក្តីសម្រេចចិត្តលេខ ០៦ គឺមិនមែនមានអត្ថិភាពដោយឯករាជ្យនោះទេ គឺស្ថិតនៅក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនិងសេចក្តីសម្រេចចិត្តលេខ ៥៩ ស្តីពីសមាហរណកម្មអន្តរជាតិព្រមទាំងបណ្តាសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រដទៃទៀតរបស់បក្សអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិតព្រមទាំងការទាក់ទាញការវិនិយោគពីបរទេស។ ឯកអគ្គរដ្ឋទូត Pham Quang Vinh បានសង្កត់ធ្ងន់ថា៖ «ទាំងអស់បង្កើតទៅជាតួអង្គឯកភាពមួយ ដែលក្នុងនោះការបរទេសនិងសមាហរណកម្មអន្តរជាតិដើរតួនាទីតភ្ជាប់ បើកផ្លូវព្រមទាំងបម្រើដោយផ្ទាល់សម្រាប់គោលដៅអភិវឌ្ឍន៍ជាតិ»។
ការបំពេញបន្ថែមខាងទ្រឹស្តីនេះឯងគឺជាខឿនគ្រឹះដ៏រឹងមាំដើម្បីឱ្យការបរទេសអនុវត្តបានជោគជ័យនូវការណែនាំរបស់អគ្គលេខាបក្ស រនិងជាប្រធានរដ្ឋ To Lam ក្នុងការផ្លាស់ប្តូរចំណុចស្នូលពី «ការទាក់ទាញ» ដ៏សាមញ្ញ ទៅជា «ការជ្រើសរើស» ព្រមទាំងលើកកម្ពស់គុណភាពនៃបណ្តាប្រភពធនធាន ដោយយកវិទ្យាសាស្ត្របច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិតនិងការផ្លាស់ប្តូរពណ៌បៃតងធ្វើជាសសរទ្រូងអភិវឌ្ឍន៍របស់ជាតិ។
ទន្ទឹមនឹងនោះ ការផ្លាស់ប្តូរមានលក្ខណៈប្រព័ន្ធមួយនេះបានបក់បោកនូវខ្យល់ដង្ហើមថ្មីចូលទៅក្នុងសមរភូមិមុខការទូតសេដ្ឋកិច្ច ដោយតម្រង់ចំណុចស្នូលទៅលើការអភិវឌ្ឍខឿនគ្រឹះវិនិយោគយុទ្ធសាស្ត្រជាតិដើម្បីធានានូវលក្ខណៈស្វ័យភាពនិងចីរភាព។ វិភាគអំពីជំហានផ្លាស់ប្តូរមានលក្ខណៈរបត់មួយនេះ អនុសាស្ត្រាចារ្យ បណ្ឌិត Nguyen Ngoc Toan វិទ្យាធិការនៃវិទ្យាស្ថានសេដ្ឋកិច្ចនយោបាយវិទ្យាចំណុះវិទ្យាស្ថាននយោបាយជាតិហូជីមិញ បានសន្និដ្ឋានថា គំនិតគិតគូរថ្មីរបស់បក្សគឺទាមទារឱ្យមានការផ្លាស់ប្តូរពីការគ្រប់គ្រងរដ្ឋបាលទៅជាគំនិតគិតគូរស្ថាបនាការអភិវឌ្ឍព្រមទាំងដឹកនាំដំណើរការទៅតាមលទ្ធផលជាក់ស្តែង។ ការទាក់ទាញទុនពីបរទេសនាពេលនេះគឺត្រូវតែដាក់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួម ឆ្ពោះទៅកាន់ការបង្កើតឡើងនូវបណ្តាកញ្ចុំវិស័យ ខ្សែច្រវាក់តម្លៃនិងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិតដោយមិនពឹងផ្អែកទៅលើព្រំប្រទល់រដ្ឋបាលឡើយ ក្នុងគោលបំណងបញ្ចប់ស្ថានភាពប្រកួតប្រជែងបែបបែកខ្ញែកគ្នារវាងបណ្តាមូលដ្ឋាននានា។
ដោយមានទស្សនៈស្របគ្នា ឯកអគ្គរដ្ឋទូត Pham Quang Vinh បានវិភាគថា នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី គោលដៅរបស់ប្រទេសជាតិគឺមិនត្រឹមតែការលូតលាស់យ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ដើម្បីធ្វើបាននូវរឿងនោះ ការបរទេសគឺត្រូវតែម្ចាស់ការកសាងប្រព័ន្ធអេកូឡូស៊ីនៅក្នុងស្រុកមួយដែលមានកម្លាំងទាក់ទាញគ្រប់គ្រាន់ចំពោះបណ្តាលំហូរទុន FDI ជំនាន់ថ្មី ផ្តល់អាទិភាពដល់បណ្តាគម្រោងដែលមានចំណែកបច្ចេកវិទ្យាខ្ពស់ បង្កើតតម្លៃបន្ថែមដ៏ធំធេងដើម្បីជំរុញការផ្ទេរប្រគល់បច្ចេកវិទ្យាប្រកបដោយសារធាតុពិតប្រាកដ។
ដើម្បីដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព អនុសាស្ត្រាចារ្យ បណ្ឌិត Nguyen Ngoc Toan បានសង្កត់ធ្ងន់លើការអនុវត្តដំណើរការនីតិវិធីវិនិយោគពិសេសផ្សារភ្ជាប់ជាមួយនិងយន្តការ «ក្រោយការត្រួតពិនិត្យ» ផ្លាស់ប្តូរជាបណ្តើរៗពីការផ្តល់អាទិភាពប្រពៃណីទៅជាយន្តការជួយឧបត្ថម្ភផ្សារភ្ជាប់ជាមួយនិងប្រសិទ្ធភាពសកម្មភាពជាក់ស្តែងរបស់គម្រោង។ ការដឹកនាំដំណើរការដោយផ្អែកទៅលើលទ្ធផលមួយនេះគឺបង្ខំឱ្យវិនិយោគិនត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់ការប្តេជ្ញាចិត្តអំពីអត្រាភាវូបនីយកម្មក្នុងស្រុកព្រមទាំងការផ្ទេរប្រគល់បច្ចេកវិទ្យា បង្កើតទៅជា «ឧបករណ៍ចម្រោះ» ដ៏មានប្រសិទ្ធភាពមួយដើម្បីជ្រើសសម្រាំងបណ្តាគម្រោងដែលមានគុណភាពខ្សោយព្រមទាំងការពារជាអតិបរមានូវផលប្រយោជន៍ជាតិ-ប្រជាជាតិ។
ទោះជាយ៉ាងណាក៏ដោយ រាល់គោលការណ៍ធំៗគឺគ្រាន់តែពង្រីកតម្លៃពិតប្រាកដនៅពេលដែលត្រូវបានធានាដោយវិន័យនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់របស់ប្រព័ន្ធនយោបាយទាំងមូល ហើយការប្តេជ្ញាចិត្តមួយនេះគឺត្រូវបានធ្វើជាបេតុងជាក់ស្តែងដោយសកម្មភាពជាក់ស្តែង នៅពេលដែលនាថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦ ក្រសួងការបរទេសបានដឹកនាំធ្វើអធិបតីភាពជំនួបអន្តរវិស័យជាលើកដំបូងបង្អស់តាមយន្តការថ្មីដើម្បីត្រួតពិនិត្យឡើងវិញព្រមទាំងដាស់តឿនការអនុវត្តរាល់ការប្តេជ្ញាចិត្តនិងកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយ។ នេះគឺជាបង្គោលចរដ៏មានសារៈសំខាន់ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីគំនិតគិតគូរយកចិត្តទុកដាក់លើការចុះហត្ថលេខាទៅជាការផ្តល់តម្លៃលើប្រសិទ្ធភាពនៃការដាក់ឱ្យអនុវត្ត ជាពិសេសនៅពេលដែលជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រ កាតព្វកិច្ចត្រួតពិនិត្យឡើងវិញ ឃ្លាំមើលព្រមទាំងដាស់តឿនត្រូវបានដាក់បញ្ចូលយ៉ាងត្រចះត្រចង់ទៅក្នុងឯកសារមហាសន្និបាតលើកទី XIV របស់បក្ស។
ក្នុងគោលបំណងធ្វើទំនើបកម្មសមត្ថភាពអភិបាលកិច្ច ក្រសួងការបរទេសបានដាក់ឱ្យដំណើរការប្រព័ន្ធតាមដានការអនុវត្តការប្តេជ្ញាចិត្តនៅលើខឿនគ្រឹះឌីជីថល ធ្វើបច្ចុប្បន្នភាពព្រមទាំងឃ្លាំមើលទៅតាមពេលវេលាជាក់ស្តែងនូវកិច្ចព្រមព្រៀងអន្តរជាតិជាង ១.០០០ ដែលមិនស្ថិតនៅក្នុងបញ្ជីសារពើភណ្ឌសម្ងាត់រដ្ឋ។ ការអនុវត្តបច្ចេកវិទ្យាឌីជីថលព្រមទាំងយន្តការសម្របសម្រួលអន្តរវិស័យមួយនេះគឺជួយធានាយ៉ាងដាច់ខាតនូវគោលការណ៍ច្បាស់លាស់ស្ថាប័នដឹកនាំ ច្បាស់លាស់ការទទួលខុសត្រូវ ច្បាស់លាស់វឌ្ឍនភាពព្រមទាំងច្បាស់លាស់លទ្ធផល ស្វែងយល់ដឹងទាន់ពេលវេលានូវរាល់ការជំពប់ជំពាក់ដើម្បីដោះស្រាយ ជម្រុះចោលទាំងស្រុងនូវស្ថានភាពបែងចែកការងារត្រួតស៊ីគ្នាឬភាពយឺតយ៉ាវនៅក្នុងដំណាក់កាលចាត់តាំងការអនុវត្ត។
ប្រភពដោយសារតែសមត្ថភាពចរចាប្រកបដោយការអត់ធ្មត់ព្រមទាំងវិន័យនៃការអនុវត្តសមកាលកម្មនោះឯង ការបរទេសវៀតណាមបានបង្កើតឡើងនូវបណ្តាស្នាដៃថ្មីៗជាបន្តបន្ទាប់ ដែលជាតួយ៉ាងគឺព្រឹត្តិការណ៍នាថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦ នៅពេលដែលប្រទេសយើងនិងបណ្តាប្រទេសសមាជិកនៃប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប EFTA បានចេញសេចក្តីថ្លែងការណ៍រួមបញ្ចប់ការចរចាកិច្ចព្រមព្រៀង FTA ជាផ្លូវការបន្ទាប់ពីដំណើរការរយៈពេល ១៤ ឆ្នាំប្រកបដោយភាពស្វិតស្វាញ។ ដូចការសន្និដ្ឋានរបស់អ្នកនាំពាក្យក្រសួងការបរទេស Pham Thu Hang បង្គោលចរប្រវត្តិសាស្ត្រមួយនេះគឺមិនត្រឹមតែលើកកម្ពស់ចំនួនសរុបនៃកិច្ចព្រមព្រៀង FTA របស់ប្រទេសយើងឡើងដល់ចំនួន ១៨ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឡើងនូវការតភ្ជាប់យ៉ាងគ្រប់ជ្រុងជ្រោយជាងមុនរវាងវៀតណាមនិងអឺរ៉ុប បើកទូលាយនូវលំហអភិវឌ្ឍន៍ថ្មីសម្រាប់បណ្តាសហគ្រាសទាំងឡាយ។ ភ្លាមៗបន្ទាប់ពីបញ្ចប់ការចរចា កិច្ចព្រមព្រៀងមួយនេះទន្ទឹមនឹងការប្តេជ្ញាចិត្តការបរទេសថ្នាក់ជាន់ខ្ពស់ដទៃទៀតនឹងត្រូវបានបញ្ចូលភ្លាមៗទៅក្នុងប្រព័ន្ធឃ្លាំមើលឌីជីថលដើម្បីត្រៀមលក្ខណៈសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពបំផុត បំប្លែងរាល់សេចក្តីសម្រេចចិត្តនយោបាយទៅជាលំហូរនៃបច្ចេកវិទ្យា ប្រភពទុនបៃតងនិងចំណេះដឹងដ៏វិសេសវិសាលហូរចូលមកកាន់ប្រទេសជាតិ។
សម្លឹងមើលឡើងវិញនូវទិដ្ឋភាពទូទៅនៃផ្ទាំងគំនូរការបរទេសវៀតណាមនាពេលបច្ចុប្បន្ន ការរួមផ្សំគ្នាយ៉ាងជិតស្និទ្ធរវាងគំនិតគិតគូរស្ថាបនាការអភិវឌ្ឍព្រមទាំងវិន័យនៃការអនុវត្តគោលនយោបាយគឺកំពុងតែអះអាងនូវឋានៈថ្មីស្រឡាងមួយរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ តាមរយៈការរឹតបន្តឹងផ្ទៃក្នុងយ៉ាងរឹងមាំព្រមទាំងការប្តេជ្ញាចិត្តប្រែក្លាយសម្តីនិយាយទៅជាសកម្មភាពជាក់ស្តែងស្របទៅតាមទិសដៅត្រឹមត្រូវនៃសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW នោះ ស្នូរនៃ «គងកម្លាំងពិតប្រាកដ» វៀតណាមនឹងបន្តលាន់ឮរំពងប្រកបដោយមោទនភាពជាមិនខាន នាំយកប្រទេសជាតិបោះជំហានយ៉ាងរឹងមាំឈានឡើងទៅប្រៀបស្មាជាមួយនិងបណ្តាប្រទេសមហាអំណាចនៅលើពិភពលោកនៅក្នុងយុគសម័យថ្មី៕
យុគសម័យ - នាព្រឹកថ្ងៃទី ២៤ ខែមិថុនា អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង ប្រធានគណៈកម្មការដឹកនាំការងារព័ត៌មានកិច្ចការបរទេសក្រុង Dong Nai លោកស្រី Huynh Thi Hang បានអធិបតីសន្និសីទឯកទេស ស្តីពីសភាពការណ៍ពិភពលោក តំបន់ និងគោលនយោបាយកិច្ចការបរទេសរបស់បក្ស តាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ និងសេចក្តីសម្រេចចិត្តមហាសន្និបាតគណៈកម្មាធិការបក្សខេត្ត Dong Nai (បច្ចុប្បន្នជាទីក្រុង) លើកទី ... |
យុគសម័យ - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋបូលីវ៉ារីវេណេស៊ុយអេឡា លោក Yván Gil Pinto រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវេណេស៊ុយអេឡា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមិថុនា។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសវេណេស៊ុយអេឡា លោក Vu Trung My បានចែករំលែកជាមួយកាសែតពិភពលោក ... |
thoidai.com.vn

មតិពីមិត្តអ្នកអាន