Trending now
អ្នកជំនាញសេដ្ឋកិច្ច៖

ល្បឿននៃការចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ ដល់ប្រជាជនកម្ពុជា នឹងក្លាយជាកម្លាំងចលករ ជំរុញកំណើន FDI នៅឆ្នាំក្រោយ

11:08 | 21/09/2021 ហេង វុធ្ធី

គិតមកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាជនជាង១២លាននាក់ហើយ, ល្បឿនៃការចាក់វ៉ាក់សាំងនេះ ត្រូវបាន អ្នកជំនាញអ្នកសេដ្ឋកិច្ចយល់ថា នឹងក្លាយជាធ្នាក់ដែលកម្ពុជាទាក់ ទាញវិនិយោគបរទេសឱ្យមកវិនិយោគនៅកម្ពុជាឡើងវិញ នៅឆ្នាំក្រោយ។

ក្រុមហ៊ុន Vinamilk បរិច្ចាគទឹកដោះគោចំនួន ៤៨,០០០ ដល់ប្រជាជនកម្ពុជា ក្រុមហ៊ុន Vinamilk បរិច្ចាគទឹកដោះគោចំនួន ៤៨,០០០ ដល់ប្រជាជនកម្ពុជា
សារព័ត៌មានបរទេសសរសេរអំពីភាពជោគជ័យរបស់វៀតណាមក្នុងការទាក់ទាញដើមទុន FDI សារព័ត៌មានបរទេសសរសេរអំពីភាពជោគជ័យរបស់វៀតណាមក្នុងការទាក់ទាញដើមទុន FDI
ល្បឿននៃការចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ ដល់ប្រជាជនកម្ពុជា នឹងក្លាយជាកម្លាំងចលករ ជំរុញកំណើន FDI នៅឆ្នាំក្រោយ
អ្នកជំនាញសេដ្ឋកិច្ច៖ ល្បឿននៃការចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ ដល់ប្រជាជនកម្ពុជា នឹងក្លាយជាកម្លាំងចលករ ជំរុញកំណើន FDI នៅឆ្នាំក្រោយ

លោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ខណៈដែលកម្ពុជាទទួលបានជោគជ័យ ក្នុងការពារសុខភាពសាធារណៈជូនប្រជាជន តាមរយៈការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

គឺជាការផ្តល់ទំនុកចិត្តដល់សាធារណជនទូទៅ ភ្ញៀវទេសចរ ជាពិសេសអ្នកវិនិយោគទាំង ក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ នៅក្នុងការគិតគូរពីការចាប់ផ្តើមដំណើរការ សកម្មភាពវិនិយោគ និងគម្រោងវិនយោគថ្មីៗនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលគ្រោងបើកដំណើរការ ផ្នែកសេដ្ឋកិច្ចឡើងវិញ ដូចជាផ្នែកទេសចរណ៍ និងគ្រឹះស្ថានសិក្សាថ្នាក់ឧត្តមឡើងវិញ។

លោកបន្តថា លទ្ធភាពនៃការគ្រប់គ្រង និងការ ចាក់ វ៉ាក់សាំងដល់ប្រជាជន ពីបណ្តាប្រទេសមួយចំនួន ដែលជាប្រភព លំហូរវិនយោគ នៅកម្ពុជា នៅឆ្នាំ ២០២២ នឹងធ្វើឱ្យកម្ពុជាទាក់ទាញបានអ្នកវិនិយោគបានច្រើនជាងឆ្នាំ២០២១នេះ។

លោកបន្ថែមថា ដើម្បីជំរុញលំហូរវិនិយោគឱ្យបានកាន់តែច្រើន រាជរដ្ឋាភិបាលគួរសម្រួល បរិយាកាសសេដ្ឋកិច្ច កាត់បន្ថយពេលវេលាចុះបញ្ជីពាណិជ្ជកម្ម ការបង្កើតឱ្យមានកិច្ចសម្រួលជាមួយស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ក្នុងការបង្កើតឱ្យមានជាប្រព័ន្ធគាំទ្រដល់វិស័យឯកជនក្នុងស្រុក ហើយនឹងការតភ្ជាប់វិស័យឯកជនស្រុក ទៅនឹងវិស័យឯកជននៃបណ្តាប្រទេសផ្សេងៗ ដើម្បីបង្កើតជាឱកាសផ្សារភ្ជាប់បច្ចេកវិទ្យាផងដែរ។

លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មាន ប្រាប់អង្គភាព Fresh News ថា ប្រសិនបើកម្ពុជា មិនដើរលើជម្រើស មួយដ៏ត្រឹមត្រូវ ក្នុងការស្វែង រកវ៉ាក់សាំងមកចាក់ជូនប្រជាជនទេ មិនត្រឹមតែ មិនអាចទាក់ទាញវិនិយោគិនបាននោះទេ ថែម បាត់បង់អ្នកវិនិយោគ ទៀតផង។

លោកថា ខណៈដែល លំហូរវិនិយោគសម្រាប់ឆ្នាំ ២០២១នេះ កើនឡើងតិចតួច ក្រោយការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលនឹងបញ្ចប់នៅឆ្នាំ ២០២១នេះ នឹងជំរុញឱ្យឆ្នាំ២០២២ កើនឡើងនូវលំហូរវិនិយោគទុនពីបរទេសនៅទូទាំងប្រទេស ខណៈ អ្នកវិនិយោគពីប្រទេសបណ្តាមួយចំនួន បានបង្ហាញសញ្ញាណ ចង់មកបណ្តាក់ទុននៅកម្ពុជា នៅឆ្នាំក្រោយផងដែរ។

«ខ្ញុំទទួលដំណឹងពីអ្នកវិនិយោគក្នុងស្រុក ដែលជាវិស័យឯកជនឃើញថា ដៃគូរបស់គាត់ចូលមកបណ្តើរៗហើយ ពិតមែនការធ្វើចត្តាឡីស័ក១៤ថ្ងៃក៏ដោយ ក៏គាត់ចូលមកដែរ ដូច្នេះនេះជាការទាក់ទាញថ្មីមួយទៀត សម្រាប់ការចាក់វ៉ាក់សាំង ទន្ទឹមនឹងយើងកំពុងតែអនុវត្តច្បាប់វិនិយោគថ្មី ដែលមានភាពអនុគ្រោះច្រើន ដល់អ្នកវិនិយោគជួយលើកស្ទួយសហគ្រាសធនុតូច និងមធ្យម។ ទន្ទឹមពេលដែលកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជាចិន នឹងត្រូវអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយព្រះមហាក្សត្រ ឡាយព្រះហស្តលេខា ដែលជាធ្នាក់ថ្មីមួយទៀត ដែលជាការទាក់ទាញអ្នកវិនិយោគបរទេសមកកម្ពុជានៅឆ្នាំ ក្រោយ។ កម្ពុជាមានប្រព័ន្ធអនុគ្រោះ GSP ពីសហរដ្ឋអាមេរិក EBA ពីសហគមន៍អឺរ៉ុប ដែលធ្វើឱ្យអ្នកបញ្ជាទិញ មកបញ្ជាទិញទំនិញកាន់តែច្រើនពីកម្ពុជា ដែលជាចរន្តមួយ នាំអ្នកវិនិយោគមកកាន់កម្ពុជា បង្កើតរោងចក្រ ដើម្បីផលិតនាំចេញទៅបណ្តាទីផ្សារអន្តរជាតិ»។ លោក លឹម ហេង បញ្ជាក់បន្ថែម។

លោកគូសបញ្ជាក់ថា ចិនត្រូវបានរំពឹងទុកថា ជាប្រទេសដែលឈរនៅលំដាប់ទីមួយ ដែលនឹងមកវិនិយោគនៅកម្ពុជាច្រើនជាងគេ បន្ទាប់មកប្រទេសកូរ៉េ ជប៉ុន បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន សហគមន៍អឺរ៉ុប និងអាមេរិក។

លោកបន្តថា បន្ទាប់ពីសភាពាណិជ្ជកម្មកម្ពុជា បានធ្វើសិក្ខាសាលាជាមួយឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា កាលពីពេលថ្មីនេះ មានក្រុមហ៊ុនអាមេរិកជាច្រើន រង់ចាំការមកវិនិយោគនៅកម្ពុជា។

វិស័យដែលលោករំពឹងថា នឹងមានអ្នកវិយោគច្រើនជាង គេ គឺវិស័យវាយណភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង ការបូប និងការកែច្នៃផលិតផលកសិកម្ម។

របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំ ឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ប្រទេសចិននៅតែជាប្រភពលំហូរវិនិយោគផ្ទា ល់ពីបរទេស (FDI) សម្រាប់កម្ពុជា។ នៅឆ្នាំ២០២០ FDI ពីប្រទេសចិនមានដល់ទៅ ៥១% នៃ FDI សរុប បន្ទាប់មកគឺសិង្ហបុរី ចំនួន៨.២% កូរ៉េ ៧.៩% ជប៉ុន ៥.៨% អង់គ្លេស ៤.៤% ម៉ាឡេស៊ី ៤.២% និងថៃ ៣.៣% ។

លំហូរ វិនិយោគផ្ទា ល់ ពីប្រទេសចិនភាគច្រើន ផ្តោតលើវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង វារីអគ្គិសនី អចលនទ្រព្យ ហិរញ្ញវត្ថុ និងសណ្ឋាគារ៕

ហេង វុធ្ធី

Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ