Trending now

បង្កើនល្បឿនដាក់ពង្រាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧៖ លទ្ធផលវិជ្ជមានជាច្រើនអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល

08:30 | 17/06/2026 ឌឹកអាញ់

យុគសម័យ - បន្តដាក់ពង្រាយអនុវត្តយ៉ាងប្តូរផ្តាច់នូវបណ្តាភារកិច្ចតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ នៅក្នុងខែឧសភា ឆ្នាំ ២០២៦ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រេចបានលទ្ធផលវិជ្ជមានជាច្រើននៅលើបណ្តាវិស័យ។ ចាប់ពីការបំពេញលក្ខណៈពេញលេញនៃស្ថាប័ន ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ រហូតដល់ការជំរុញការផ្លាស់ប្តូរឌីជីថល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សន្ទស្សន៍សំខាន់ៗជាច្រើនបន្តកត់ត្រានូវកំណើន ដែលរួមចំណែកបង្កើតជាកម្លាំងចលករថ្មីសម្រាប់ព្រឹត្តិការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

ការបង្កើតរបកគំហើញក្នុងការទាក់ទាញធនធានមនុស្សវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រោមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៥៧ វៀតណាម - ឥណ្ឌា ជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល
អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Bui Hoang Phuong ផ្តល់ព័ត៌មានអំពីសភាពការណ៍សកម្មភាព និងបណ្តាលទ្ធផលលេចធ្លោនៃវិស័យនៅក្នុងខែឧសភា ឆ្នាំ ២០២៦។
អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Bui Hoang Phuong ផ្តល់ព័ត៌មានអំពីសភាពការណ៍សកម្មភាព និងបណ្តាលទ្ធផលលេចធ្លោនៃវិស័យនៅក្នុងខែឧសភា ឆ្នាំ ២០២៦។

សន្ទស្សន៍កំណើនវិជ្ជមានជាច្រើន

ខែឧសភា ឆ្នាំ ២០២៦ កត់សម្គាល់នូវបណ្តាការផ្លាស់ប្តូរវិជ្ជមាននៅក្នុងដំណើរការធ្វើឱ្យសម្រេចបាននូវបណ្តាគោលដៅនៃសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ជាមួយនឹងលទ្ធផលលេចធ្លោជាច្រើនអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។

បើតាមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សមាមាត្រនៃការនាំចេញទំនិញបច្ចេកវិទ្យាខ្ពស់នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ សម្រេចបាន ៥០,៧៦% ដែលបង្ហាញឱ្យឃើញនូវតួនាទីកាន់តែមានភាពសំខាន់ឡើងនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងរចនាសម្ព័ន្ធនាំចេញនៃខឿនសេដ្ឋកិច្ច។

ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ បន្តត្រូវបានអន្តរជាតិទទួលស្គាល់។ យោងតាមរបាយការណ៍សន្ទស្សន៍ប្រព័ន្ធអេកូឡូស៊ីបង្កើតអាជីវកម្មសកលឆ្នាំ ២០២៦ របស់ StartupBlink វៀតណាមបានកើនឡើង ៥ ថ្នាក់ ដោយឈានឡើងមកដល់ចំណាត់ថ្នាក់ទី ៥០ លើពិភពលោក ដែលជាកម្រិតចំណាត់ថ្នាក់ខ្ពស់បំផុតចាប់តាំងពីមុនរហូតមកដល់បច្ចុប្បន្ន។

នេះត្រូវបានចាត់ទុកថាជាសញ្ញាវិជ្ជមានមួយដែលឆ្លុះបញ្ចាំងថា បរិយាកាសនវានុវត្តន៍របស់វៀតណាមកំពុងត្រូវបានកែលម្អកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទន្ទឹមនឹងនោះក៏អះអាងនូវប្រសិទ្ធភាពនៃបណ្តាគោលនយោបាយគាំទ្រការបង្កើតអាជីវកម្មច្នៃប្រឌិតនាពេលកន្លងមក។

គិតរំលងកើនរហូតដល់ដាច់ខែឧសភា ឆ្នាំ ២០២៦ ទូទាំងប្រទេសមានសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន ៩៦៣ មានផ្សារជួញដូរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន ២០ ព្រមទាំងមជ្ឈមណ្ឌលនវានុវត្តន៍ចំនួន ៣៧ នៅតាមបណ្តាខេត្ត ក្រុង ចំនួន ២៦ ក្នុងចំណោម ៣៤។

នៅក្នុងវិស័យការផ្លាស់ប្តូរឌីជីថល សមាមាត្រនៃសំណុំឯកសារតាមប្រព័ន្ធអនឡាញពេញលេញនៅក្នុងខែនេះ សម្រេចបាន ៥០,២%។ ជាពិសេស សមាមាត្រនៃតម្លៃបន្ថែមនៃសេដ្ឋកិច្ចឌីជីថលនាឆ្នាំ ២០២៥ ត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ១៤,០២% នៃ GDP ដែលសមមូលនឹងប្រមាណ ៧២,១ ប៊ីលីយូនដុល្លារ អាមេរិក ដោយបន្តអះអាងនូវឋានៈកាន់តែមានភាពសំខាន់ឡើងនៃសេដ្ឋកិច្ចឌីជីថលនៅក្នុងខឿនសេដ្ឋកិច្ចជាតិ។

ហេដ្ឋារចនាសម្ព័ន្ធឌីជីថលបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ល្បឿនអ៊ីនធឺណិតប្រកបដោយកម្រិតបញ្ជូនធំចល័តរបស់វៀតណាមសម្រេចបាន ២០៧,៣ Mbps ដោយឈរនៅចំណាត់ថ្នាក់ទី ១១ ក្នុងចំណោម ១០៤ ប្រទេស; ល្បឿនអ៊ីនធឺណិតប្រកបដោយកម្រិតបញ្ជូនធំថេរសម្រេចបាន ២៨៧,៣៣ Mbps ដោយឈរនៅចំណាត់ថ្នាក់ទី ១១ ក្នុងចំណោម ១៥៤ ប្រទេស។ ទូទាំងប្រទេសនាពេលបច្ចុប្បន្ននេះ មានអតិថិជនជាវសេវាចូលប្រើប្រាស់អ៊ីនធឺណិតកម្រិតបញ្ជូនធំចល័តចំនួន ១១០,៥ លាននាក់ ក្នុងនោះមានអតិថិជនជាវសេវា 5G ចំនួន ២៤,២៩ លាននាក់ និងអតិថិជនជាវសេវាអ៊ីនធឺណិតកម្រិតបញ្ជូនធំថេរចំនួន ២៥,៦២ លាននាក់។

ទន្ទឹមនឹងនោះ ចំណូលពីសេវាកម្មប្រៃសណីយ៍នៅក្នុងខែឧសភា ឆ្នាំ ២០២៦ ត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ៨.៥០០ ប៊ីលីយូនដុង ដោយកើនឡើង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍយ៉ាងរស់រវើកនៃបណ្តាសេវាកម្មឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក។

ការបំពេញលក្ខណៈពេញលេញនៃស្ថាប័ន ការដោះស្រាយចំណុចស្ទះសម្រាប់ការអភិវឌ្ឍ

ទន្ទឹមនឹងការជំរុញបណ្តាសន្ទស្សន៍អភិវឌ្ឍន៍ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបន្តកំណត់ថា ការបំពេញលក្ខណៈពេញលេញនៃស្ថាប័ន គឺជាភារកិច្ចស្នូលមួយក្នុងចំណោមភារកិច្ចស្នូលទាំងឡាយ សំដៅធ្វើឱ្យសម្រេចបាននូវបណ្តាគោលដៅនៃសេចក្តីសម្រេចចិត្តលេខ ៥៧។

នៅក្នុងខែឧសភា ឆ្នាំ ២០២៦ ក្រសួងបានធ្វើជាសេនាធិការជូនរដ្ឋាភិបាលដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់នូវអនុក្រឹត្យចំនួន ២ និងសេចក្តីសម្រេចចិត្តចំនួន ២; ជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់នូវសេចក្តីសម្រេចចិត្តចំនួន ១១ និងប្រកាសដាក់ឱ្យប្រើប្រាស់តាមសមត្ថកិច្ចនូវប្រកាសចំនួន ៤។

បណ្តាគោលនយោបាយផ្តោតលើការបំពេញលក្ខណៈពេញលេញនៃរបៀងគតិយុត្តសម្រាប់បច្ចេកវិទ្យាថ្មី និងបច្ចេកវិទ្យាយុទ្ធសាស្ត្រ; ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ; បង្កើនការគ្រប់គ្រងរដ្ឋ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ទន្ទឹមនឹងនោះធានានូវសុវត្ថិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងខែឧសភា ឆ្នាំ ២០២៦ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានរៀបចំសកម្មភាពជាច្រើន សំដៅជំរុញការដាក់ពង្រាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ដោះស្រាយបញ្ហាប្រឈមនានានៅក្នុងការអនុវត្តបណ្តាភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍ធំៗជាច្រើនដូចជា ទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍វៀតណាម ពិព័រណ៍សៀវភៅវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងពិព័រណ៍បច្ចេកវិទ្យា Techmart AI 2026 បានរួមចំណែករីករាលដាលស្មារតីនវានុវត្តន៍នៅក្នុងទូទាំងសង្គម។

ទន្ទឹមនឹងការបំពេញលក្ខណៈពេញលេញនៃស្ថាប័នក្នុងប្រទេស ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបន្តជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសគឺនៅក្នុងបណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដែលត្រូវបានសេចក្តីសម្រេចចិត្តលេខ ៥៧ កំណត់ថាជាកម្លាំងចលករអភិវឌ្ឍន៍នៅក្នុងដំណាក់កាលថ្មី។

នៅក្នុងខែឧសភា ឆ្នាំ ២០២៦ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបន្តជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅជំរុញការអភិវឌ្ឍបណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដូចជា AI, បន្ទះឈីបពាក់កណ្តាលចម្លង, 6G, បច្ចេកវិទ្យាផ្កាយរណប និងការផ្លាស់ប្តូរឌីជីថល។ តាមរយៈបណ្តាវេទិកា កិច្ចសន្ទនា និងសកម្មភាពថ្នាក់ខ្ពស់ជាមួយឥណ្ឌា ស្រីលង្កា ស៊ុយអែត សិង្ហបុរី សហរដ្ឋអាមេរិក ថៃ និងហ្វីលីពីន ក្រសួងបានបើកទូលាយនូវឱកាសសហប្រតិបត្តិការស្រាវជ្រាវ, នវានុវត្តន៍, ការផ្ទេរប្រគល់បច្ចេកវិទ្យា និងការអភិវឌ្ឍប្រភពធនធានមនុស្សវិទ្យាសាស្ត្របច្ចេកវិទ្យា។

នៅក្នុងខែមិថុនា ឆ្នាំ ២០២៦ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងបន្តផ្តោតការយកចិត្តទុកដាក់លើការដាក់ពង្រាយអនុវត្តបណ្តាភារកិច្ចតាមសេចក្តីសន្និដ្ឋានរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អំពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW និងបណ្តាភារកិច្ចយុទ្ធសាស្ត្រនៃវិស័យ។

ចំណុចស្នូលគឺការបំពេញលក្ខណៈពេញលេញនៃស្ថាប័ន គោលនយោបាយនៅក្នុងបណ្តាវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា, នវានុវត្តន៍, ការផ្លាស់ប្តូរឌីជីថល, បទដ្ឋានរង្វាស់រង្វាល់គុណភាព, ប្រៃសណីយ៍ និងទូរគមនាគមន៍; ទន្ទឹមនឹងនោះ ជំរុញខ្លាំងការអភិវឌ្ឍបណ្តាបច្ចេកវិទ្យាយុទ្ធសាស្ត្រ បង្កើតជាគ្រឹះស្ថានសម្រាប់កំណើនក្នុងរយៈពេលវែង។

ក្រសួងក៏នឹងសិក្សាស្រាវជ្រាវដាក់ពង្រាយអនុវត្តគ្រោងការណ៍រៀបចំរចនាសម្ព័ន្ធឡើងវិញនូវបណ្តាកម្មវិធីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ; បំពេញលក្ខណៈពេញលេញនៃគ្រោងការណ៍ផ្សារជួញដូរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ; ជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនូវក្របខ័ណ្ឌស្ថាបត្យកម្មរួមជាតិឌីជីថល រួមជាមួយបណ្តាភារកិច្ចសំខាន់ៗជាច្រើនទៀត។

បណ្តាលទ្ធផលសម្រេចបាននៅក្នុងខែឧសភា បង្ហាញឱ្យឃើញថា សេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW កំពុងបន្តបង្កើតជាកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ ការជំរុញទន្ទឹមគ្នានូវការបំពេញលក្ខណៈពេញលេញនៃស្ថាប័ន, ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ, ការបើកទូលាយកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការបង្កើនហេដ្ឋារចនាសម្ព័ន្ធឌីជីថល កំពុងរួមចំណែកនាំយកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្លាយទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនលឿននិងប្រកបដោយចីរភាពរបស់ប្រទេសជាតិនៅក្នុងដំណាក់កាលថ្មី៕

ស្តង់ដារជាតិចំនួន ៥៣ បន្ថែមទៀតសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលនឹងត្រូវចេញផ្សាយ ស្តង់ដារជាតិចំនួន ៥៣ បន្ថែមទៀតសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលនឹងត្រូវចេញផ្សាយ

យុគសម័យ - នៅក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើង ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងពន្លឿនការកែលម្អស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល

យុគសម័យ - សេចក្តីសម្រេចលេខ 57-NQ/TW និង 68-NQ/TW របស់ការិយាល័យនយោបាយកំពុងបើកឱកាសអភិវឌ្ឍន៍ថ្មីមួយសម្រាប់សហគ្រាសឯកជន ដែលក្នុងនោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលត្រូវបានកំណត់ថាជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Tri៖ ពីទឹកដីដែលធ្លាប់រងគ្រោះបំផ្លិចបំផ្លាញដោយសារសង្គ្រាម មកជាចំណុចណាត់ជួបនៃកិច្ចសហប្រតិបត្តិការវៀតណាម - សហរដ្ឋអាមេរិក
វៀតណាមគឺជា "កូនសោ" ដើម្បីរក្សាភាពតុល្យភាពនៃតំបន់អាស៊ានទាំងមូល
ចំណុចថ្មីៗនៃអនុក្រឹត្យលេខ ២០០/២០២៦/NĐ-CP ដែលសហគ្រាសបោះផ្សាយសញ្ញាបណ្ណត្រូវយកចិត្តទុកដាក់
វិស័យកសិកម្មលើកកម្ពស់តម្លៃប្រើប្រាស់ដីធ្លី ឆ្ពោះទៅរកការនាំចេញឱ្យបាន ៧៤ ពាន់លានដុល្លារ
គោលនយោបាយបច្ចេកវិទ្យាជាន់ខ្ពស់ត្រូវតែបង្កើតកម្លាំងចលករឱ្យសហគ្រាសវិនិយោគលើការស្រាវជ្រាវ