Trending now

សមាគមមិត្តភាពវៀតណាម - ថៃ សហការជាមួយខេត្ត Nghe An រៀបចំការរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទំនាក់ទំនងការទូតវៀតណាម - ថៃ

08:38 | 09/07/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ៨ ខែកក្កដា នៅ Nghe An សមាគមមិត្តភាពវៀតណាម - ថៃ និងគណៈកម្មាធិការប្រជាជនខេត្ត Nghe An បានឯកភាពគ្នាលើផែនការសហការចាត់តាំងបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ថៃ (ថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៧៦ - ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៦)។

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ វៀតណាម - ថៃ ប្រារព្ធខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតនៅ Ben Nha Rong
សមាគមមិត្តភាពវៀតណាម - ថៃ សហការជាមួយខេត្ត Nghe An រៀបចំការរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទំនាក់ទំនងការទូតវៀតណាម - ថៃ
គណៈប្រតិភូការងារនៃសមាគមមិត្តភាពវៀតណាម - ថៃ ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Nghe An អំពីផែនការសហការចាត់តាំងកម្មវិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ថៃ។

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត Nguyen Van Thanh អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនិងជាប្រធានសមាគមមិត្តភាពវៀតណាម - ថៃ បានដឹកនាំគណៈប្រតិភូការងារធ្វើការជាមួយលោក Vo Trong Hai សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្តនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nghe An រួមជាមួយតំណាងបណ្តាមន្ទីរនិងវិស័យពាក់ព័ន្ធ សំដៅឯកភាពគ្នាលើផែនការចាត់តាំងកម្មវិធីរំលឹកខួបអនុស្សាវរីយ៍។

នៅក្នុងជំនួបធ្វើការនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nghe An លោក Vo Trong Hai បានអះអាងថាខេត្តនឹងណែនាំបណ្តាស្ថាប័នមានសមត្ថកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសមាគមមិត្តភាពវៀតណាម - ថៃ ដើម្បីចាត់តាំងបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ឱ្យទទួលបានជោគជ័យ គណៈកម្មាធិការប្រជាជនខេត្តបានប្រគល់ភារកិច្ចជូនមន្ទីរកិច្ចការបរទេសខេត្ត Nghe An ធ្វើជាសេនាធិការកសាងផែនការអនុវត្ត។

នាយឧត្តមសេនីយ៍ Nguyen Van Thanh បានថ្លែងអំណរគុណចំពោះការសហការរបស់ថ្នាក់ដឹកនាំខេត្ត Nghe An និងបានសម្តែងនូវជំនឿជាក់ថាការរៀបចំយ៉ាងហ្មត់ចត់នឹងរួមចំណែកចាត់តាំងបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ឱ្យទទួលបានជោគជ័យ តាមរយៈនោះបន្តបង្កើនការផ្លាស់ប្តូរប្រជាជននិងប្រជាជនព្រមទាំងពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ។

ការជ្រើសរើសខេត្ត Nghe An ធ្វើជាទីតាំងចាត់តាំងបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍គឺផ្អែកលើទាំងកត្តាប្រវត្តិសាស្ត្រនិងការអនុវត្តជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការ ក្នុងនាមជាស្រុកកំណើតរបស់ប្រធានហូជីមិញ ខេត្ត Nghe An មានទំនាក់ទំនងពិសេសជាមួយប្រទេសថៃដែលជាកន្លែងលោកធ្លាប់ធ្វើសកម្មភាពបដិវត្តន៍ក្នុងដំណាក់កាលឆ្នាំ ១៩២៨-១៩២៩ និងកសាងចលនាស្នេហាជាតិនៅក្នុងសហគមន៍ជនជាតិវៀតណាម មកទល់ពេលនេះ ប្រព័ន្ធកេរដំណែលអំពីប្រធានហូជីមិញនៅប្រទេសថៃនិងតំបន់កេរដំណែល Kim Lien បន្តជាបណ្តាអាសយដ្ឋានរួមចំណែកតភ្ជាប់ការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ។

ខេត្ត Nghe An ក៏ជាមូលដ្ឋានដែលមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងរស់រវើកជាមួយបណ្តាដៃគូថៃផងដែរ ស្ថិតនៅលើរបៀងសេដ្ឋកិច្ចខាងកើត - ខាងលិច ខេត្តគឺជាច្រកទ្វារតភ្ជាប់ការដោះដូរពាណិជ្ជកម្មរវាងតំបន់ភាគខាងជើងកណ្តាលវៀតណាមជាមួយបណ្តាខេត្តនៅតំបន់ភាគកណ្តាលនិងភាគឥសានប្រទេសថៃតាមរយៈប្រព័ន្ធបណ្តាខ្សែផ្លូវជាតិនិងច្រកទ្វារព្រំដែនអន្តរជាតិ ខេត្តបានបង្កើតនិងរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពយ៉ាងរឹងមាំជាមួយខេត្ត Nakhon Phanom និងខេត្តមួយចំនួនទៀតនៅភាគឥសានប្រទេសថៃ។

នារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការងារកិច្ចការបរទេសប្រជាជនរវាងខេត្ត Nghe An និងប្រទេសថៃសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើន សមាគមមិត្តភាពវៀតណាម - ថៃខេត្ត Nghe An តែងតែចាត់តាំងសកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជន ការតភ្ជាប់សហគ្រាស បណ្តាថ្នាក់រៀនភាសាថៃ និងរក្សាការផ្សារភ្ជាប់ជាមួយសហគមន៍ជនជាតិវៀតណាមប្រចាំនៅប្រទេសថៃ រួមចំណែកបង្កើនការយល់ដឹង ភាពជឿជាក់ និងបង្កើតគ្រឹះស្ថានសង្គមដ៏ងាយស្រួលសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

តាមរយៈកម្រងសកម្មភាពរំលឹកខួបអនុស្សាវរីយ៍នេះ ភាគីទាំងឡាយរំពឹងទុកថានឹងបន្តលើកកម្ពស់នូវរាល់គ្រឹះស្ថានកិច្ចសហប្រតិបត្តិការដែលបានកសាងឡើងក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ទន្ទឹមនឹងនោះ ជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជន ការតភ្ជាប់មូលដ្ឋាន សហគ្រាស និងពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគរវាងវៀតណាមនិងប្រទេសថៃ៕

យុវជនម្នាក់ៗគឺជាឯកអគ្គរដ្ឋទូតសន្តិភាព និងជាស្ពានតភ្ជាប់សម្រាប់កសាងមិត្តភាព យុវជនម្នាក់ៗគឺជាឯកអគ្គរដ្ឋទូតសន្តិភាព និងជាស្ពានតភ្ជាប់សម្រាប់កសាងមិត្តភាព

នៅក្នុងពិធីជួបជុំនេះ យុវជន និងនិស្សិតមកពីអាមេរិក ឡាវ កម្ពុជា ថៃ និងវៀតណាម បានធ្វើការណែនាំអំពីប្រទេសជាតិ ប្រជាជន និងតម្លៃវប្បធម៌ប្រពៃណីដ៏លេចធ្លោរបស់ប្រទេសរៀងៗខ្លួន។ តាមរយៈនេះ ប្រតិភូទាំងឡាយមានឱកាសស្គាល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ចម្រុះនៅក្នុងតំបន់ ដែលជួយពង្រឹងការយល់ដឹង និងទំនាក់ទំនងរវាងយុវជនជំនាន់ថ្មី។

កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ៖ សហគ្រាស វៀតណាម នៅ ជប៉ុន ថៃ និង វៀតណាម ភ្ជាប់គ្ កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ៖ សហគ្រាស វៀតណាម នៅ ជប៉ុន ថៃ និង វៀតណាម ភ្ជាប់គ្

នាថ្ងៃទី ១៥ មិនា នៅខេត្ត Udon Thani (ថៃ) ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka (ជប៉ុន) និងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Khon Kaen (ថៃ) បានរៀបចំវេទិកាតភ្ជាប់ពាណិជ្ជកម្ម និងទេសចរណ៍ ជប៉ុន - ថៃ - វៀតណាម ពង្រីកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដោយមានការចូលរួមពីតំណាងសមាគមធុរកិច្ច និងសហគមន៍វៀតណាមនៅជប៉ុន និងថៃ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សមាគមមិត្តភាពវៀតណាម - ថៃ សហការជាមួយខេត្ត Nghe An រៀបចំការរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទំនាក់ទំនងការទូតវៀតណាម - ថៃ
ការតភ្ជាប់បញ្ញវន្តវៀតណាមនៅតៃវ៉ាន់ ជំរុញកិច្ចសហប្រតិបត្តិការនិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី
តំណាងវៀតណាមទទួលរង្វាន់សហគមន៍សម្រាប់ពលរដ្ឋសកល
វៀតណាមផ្សព្វផ្សាយវប្បធម៌នៅទិវាបើកទ្វារចំហ WTO Open Day 2026
ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតភ្ជាប់សហគ្រាសរវាងវៀតណាមនិងតំបន់ Kyushu