នាថ្ងៃទី ១ មេសា គណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានអញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីជូនចំពោះអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី» តន្ត្រីបង្រួបបង្រួមមនោសញ្ចេតនាប្រជាជនវៀតណាម និងកម្ពុជា |
ក្នុងជំនួបទាំងនេះ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានជូនពរឆ្នាំថ្មីជូនចំពោះថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរង ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបានថ្លែងអរគុណកម្ពុជាដែលបានផ្តល់ការគាំទ្រ និងជំនួយដ៏មានតម្លៃ ជូនចំពោះប្រទេស និងប្រជាជនវៀតណាម នាពេលកន្លងមក។ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តត្រូវបានជំរុញ និងពង្រឹងបន្ថែមទៀត នាពេលខាងមុខ។
![]() |
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu អញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីជូនចំពោះលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ |
លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យកងទ័ពនៃប្រទេសទាំងពីរបន្តពង្រឹងសកម្មភាពសហប្រតិបត្តិការ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងស្នើឲ្យអង្គភាពយោធាកម្ពុជាបន្តជួយគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាមក្នុងក្របខណ្ឌគណៈកម្មាធិការជំនាញនៃរដ្ឋាភិបាលទាំងពីរ ដើម្បីបំពេញបានល្អនូវការងារស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu លោកនាយការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដែលបានអញ្ជើញមកសម្តែងការគួរសម និងជូនពរឆ្នាំថ្មីជូនចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបញ្ជាក់ថា វៀតណាម និងកម្ពុជា គឺជាអ្នកជិតខាងល្អ តែងតែប្រកៀកស្មាគ្នា និងជួយគាំទ្រគ្នានៅក្នុងគ្រប់កាលៈទេសៈ។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន និងលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសកងទ័ពប្រជាជនវៀតណាម ដែលបានជួយកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបន្តជួយកម្ពុជាស្តារ កសាង និងអភិវឌ្ឍប្រទេស នាពេលកន្លងមក ព្រមទាំងបានសន្យាថានឹងបន្តពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពវៀតណាម-កម្ពុជា ឲ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត៕
![]() នោះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី ៣ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមនាពេលថ្មីៗនេះ។ គម្រោងនេះ ដោយលោកនាយឧត្តមសេនីយ៍ បណ្ឌិត Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាប្រធាន។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ |
![]() ពីសម័យសង្រ្គាមរហូតដល់សម័យសន្តិភាព តន្ត្រីបានក្លាយជាស្ពានតភ្ជាប់ដួងចិត្តរបស់ប្រជាជនវៀតណាម និងកម្ពុជា។ សាច់ភ្លេងមិនត្រឹមតែបន្លឺឡើងក្នុងកម្មវិធីផ្លាស់ប្តូរប៉ុណ្ណោះទេ ថែមទាំងជ្រាបចូលយ៉ាងជ្រៅទៅក្នុងជីវិត ដោយភ្ជាប់ប្រជាជាតិទាំងពីរជាមួយនឹងមិត្តភាព។ |
មតិពីមិត្តអ្នកអាន