យុគសម័យ - អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ប្រជាជនវៀតណាមនៅប្រទេសហ្វីលីពីន នៅក្នុងការធ្វើសមាហរណកម្មចូលទៅក្នុងសង្គមនៃប្រទេសម្ចាស់ផ្ទះ ព្រមទាំងមានបណ្ដាសកម្មភាពជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
| សាររបស់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម To Lam ទៅកាន់មហាសន្និបាត AIPA-45 អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ |
យោងតាមប្រភពព័ត៌មានពីពិសេសជននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហ្វីលីពីន នារសៀលថ្ងៃទី ៣១ ខែឧសភា នៅរដ្ឋធានីម៉ានីល អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam ព្រមទាំងលោកជំទាវភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមានជំនួបសម្តែងការគួរសមជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍ សហគ្រាស ព្រមទាំងអ្នកជំនាញការវៀតណាមដែលកំពុងរស់នៅនិងបម្រើការងារនៅប្រទេសហ្វីលីពីន។
នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសហ្វីលីពីនលោក Lai Thai Binh បានសម្ដែងនូវសេចក្តីរីករាយយ៉ាងក្រៃលែងដែលបានទទួលស្វាគមន៍ អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam ព្រមទាំងលោកជំទាវភរិយា និងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសយើង ដោយបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលប្រព្រឹត្តទៅចំឱកាសនៃប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត ហើយក៏ជាលើកដំបូងបង្អស់ដែលថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតនៃប្រទេសទាំងពីរមានជំនួបជាផ្លូវការជាមួយគ្នា។
ឯកអគ្គរដ្ឋទូតបានឱ្យដឹងថា សហគមន៍ប្រជាជនវៀតណាមនៅប្រទេសហ្វីលីពីន តែងតែមានសាមគ្គីភាព ឧស្សាហ៍ព្យាយាម និងកាន់តែមានការចូលរួមយ៉ាងសកម្មបន្ថែមទៀតនៅក្នុងបណ្ដាសកម្មភាពពាណិជ្ជកម្ម អប់រំ និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ។
បងប្អូនជនរួមជាតិជានិច្ចកាលតែងតែឆ្ពោះទៅកាន់ស្រុកកំណើត ថែរក្សាភាសាវៀតណាម និងអត្តសញ្ញាណវប្បធម៌ជាតិ ព្រមទាំងម្ចាស់ការស្វែងរកឱកាសដើម្បីរួមចំណែកយ៉ាងសកម្មដល់បណ្ដាគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ តាមរយៈសកម្មភាពតភ្ជាប់និងគាំទ្រដល់សហគ្រាសនៃប្រទេសទាំងពីរក្នុងការស្វែងរកឱកាសធ្វើអាជីវកម្ម។
នៅក្នុងបរិយាកាសដ៏កក់ក្តៅនិងស្និទ្ធស្នាលនៃជំនួបនោះ តំណាងសហគមន៍ប្រជាជនវៀតណាមនៅប្រទេសហ្វីលីពីន បានថ្លែងមតិដោយសម្ដែងនូវសេចក្តីរីករាយចំពោះរាល់សមិទ្ធផលនៃការប្តូរថ្មី និងការអភិវឌ្ឍរបស់ប្រទេសជាតិ ព្រមទាំងមានបំណងចង់រួមចំណែកតាមរយៈសមត្ថភាពជំនាញ កិត្តិយសផ្ទាល់ខ្លួន និងតួនាទីភារកិច្ចការងាររបស់ខ្លួនផងដែរ។
![]() |
| អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam ថ្លែងសុន្ទរកថា។ |
បងប្អូនជនរួមជាតិបានរំពឹងទុកថា ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អាចបង្កើតជាច្រករបៀងគោលនយោបាយដ៏ទូលំទូលាយ និងអំណោយផលសម្រាប់បណ្ដាសហគ្រាស ជាពិសេសគឺសហគ្រាសវៀតណាមនៅប្រទេសហ្វីលីពីន។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ប្រជាជនវៀតណាមនៅប្រទេសហ្វីលីពីន នៅក្នុងការធ្វើសមាហរណកម្មចូលទៅក្នុងសង្គមនៃប្រទេសម្ចាស់ផ្ទះ ការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ ព្រមទាំងមានបណ្ដាសកម្មភាពជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងស្វាគមន៍ចំពោះតួនាទីតភ្ជាប់និងគាំទ្រសហគមន៍របស់គណៈកម្មាធិការទំនាក់ទំនងសហគមន៍ប្រជាជនវៀតណាមនៅប្រទេសហ្វីលីពីន។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានចែករំលែកអំពីបណ្ដាទិសដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ និងបណ្ដាដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ សំដៅលើកកម្ពស់សមត្ថភាពម្ចាស់ការ ភាពរឹងមាំ និងមិនឈប់ឈរក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានជម្រាបជូននូវលទ្ធផលលេចធ្លោមួយចំនួននៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃ និងប្រទេសសិង្ហបុរី ក្នុងនោះ សុន្ទរកថាបើកឆាករបស់វៀតណាមនៅក្នុងកិច្ចសន្ទនា Shangri-La លើកទី ២៣ នៅប្រទេសសិង្ហបុរី នាថ្ងៃទី ២៩ ខែឧសភាកន្លងទៅនេះ ទទួលបានការយកចិត្តទុកដាក់យ៉ាងពិសេសពីអន្តរជាតិ និងលើកតម្កើងតួនាទីដ៏លេចធ្លោជាលំដាប់របស់វៀតណាមនៅក្នុងតំបន់។
តាមរយៈនោះ វៀតណាមអះអាងថាកំពុងឈានឡើងយ៉ាងខ្លាំងក្លា បន្ទាប់ពីការស្ថាបនានិងអភិវឌ្ឍន៍អស់រយៈពេលជាង ៨០ ឆ្នាំ ព្រមទាំងការប្តូរថ្មី អស់រយៈពេល ៤០ ឆ្នាំ ដោយក្លាយទៅជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចដែលមានភាពរស់រវើកនិងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាប្រទេសជាតិមួយដែលមានកេរ្តិ៍ឈ្មោះ និងមានការទទួលខុសត្រូវខ្ពស់ចំពោះបណ្ដាបញ្ហានៅក្នុងតំបន់និងពិភពលោក។
![]() |
| អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam ព្រមទាំងលោកជំទាវភរិយា បានប្រគល់ជូនរូបសំណាកប្រធាន Ho Chi Minh ដល់ស្ថានទូតវៀតណាមប្រចាំនៅប្រទេសហ្វីលីពីន។ |
ចំពោះទំនាក់ទំនងវៀតណាម-ហ្វីលីពីន អគ្គលេខាបក្ស និងជាប្រធានរដ្ឋបានសង្កត់ធ្ងន់ថា បច្ចុប្បន្នវៀតណាមគឺជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ហ្វីលីពីននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
នាពេលកន្លងមក ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍយ៉ាងខ្លាំងក្លានៅលើវិស័យជាច្រើន។ ប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ជាមួយគោលដៅនាំទំហំពាណិជ្ជកម្មដោះដូរឱ្យសម្រេចបានដល់ ១០ ប៊ីលានដុល្លារអាមេរិកក្នុងពេលឆាប់ៗ ដើម្បីទាញយកផលប្រយោជន៍ពីបណ្ដាសក្តានុពលសហប្រតិបត្តិការដែលកំពុងបើកចំហយ៉ាងទូលំទូលាយ។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានអះអាងថា គណបក្សនិងរដ្ឋជានិច្ចកាលប្រកាន់ខ្ជាប់នូវទស្សនៈដែលថា សហគមន៍ប្រជាជនវៀតណាមនៅបរទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាន និងជាប្រភពធនធានដ៏មានសារៈសំខាន់មួយនៃសហគមន៍ជនជាតិវៀតណាម តែងតែយកចិត្តទុកដាក់ និងមានគោលនយោបាយថែទាំទាន់ពេលវេលាដល់សហគមន៍ប្រជាជនវៀតណាមនៅបរទេស គាំទ្រដល់បងប្អូនជនរួមជាតិឱ្យមានឋានៈគតិយុត្តមាំមួន មានជីវភាពរស់នៅមានភាពលំនឹង ធ្វើសមាហរណកម្មចូលទៅក្នុងសង្គមនៃប្រទេសម្ចាស់ផ្ទះ ពង្រឹងផែនមហាសាមគ្គីជាតិទាំងមូលឱ្យបានរឹងមាំ ព្រមទាំងលើកទឹកចិត្តនិងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យបងប្អូនរួមចំណែកយ៉ាងសកម្មដល់បុព្វហេតុកសាងនិងការពារមាតុភូមិ។
នាពេលកន្លងមក គោលនយោបាយមួយចំនួនបន្តត្រូវបានកែសម្រួល សំដៅបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បងប្អូនជនរួមជាតិយើងនៅបរទេសក្នុងការវិនិយោគ សិក្សារៀនសូត្រ ស្រាវជ្រាវ បង្កើតអាជីវកម្ម បង្រៀនភាសាវៀតណាម ផ្ទេរប្រគល់ចំណេះដឹង និងចូលរួមនៅក្នុងបណ្ដាសកម្មភាពវប្បធម៌ - កិច្ចការបរទេសប្រជាជន។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ មានបំណងចង់ឱ្យសហគមន៍ប្រជាជនវៀតណាមនៅប្រទេសហ្វីលីពីន បន្តមានសាមគ្គីភាព ជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងការធ្វើសមាហរណកម្ម និងគោរពប្រតិបត្តិបានយ៉ាងល្អនូវច្បាប់នៃប្រទេសម្ចាស់ផ្ទះ ចូលរួមយ៉ាងសកម្មនៅក្នុងបណ្ដាសកម្មភាព និងមានការរួមចំណែកជាក់ស្តែងសម្រាប់ស្រុកកំណើត ព្រមទាំងជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានស្នើឱ្យស្ថានទូតវៀតណាមប្រចាំនៅប្រទេសហ្វីលីពីន បន្តយកចិត្តទុកដាក់ និងធ្វើឱ្យបានកាន់តែល្អប្រសើរថែមទៀតនូវកិច្ចការចំពោះប្រជាជនវៀតណាមនៅបរទេស តែងតែតភ្ជាប់ទំនាក់ទំនងជាមួយបងប្អូនជនរួមជាតិ រក្សា និងពង្រឹងការតភ្ជាប់រវាងបងប្អូនជាមួយក្នុងប្រទេស បំផុសចលនាឱ្យបងប្អូនគោរពប្រតិបត្តិបានយ៉ាងល្អនូវច្បាប់នៃប្រទេសម្ចាស់ផ្ទះ ធ្វើបានល្អនូវកិច្ចការគាំពារពលរដ្ឋ ព្រមទាំងគាំទ្រយ៉ាងសកម្មដល់បណ្ដាសកម្មភាពរបស់សហគមន៍៕
យុគសម័យ - ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីនៃសាធារណរដ្ឋណាមីប៊ី Nangolo Mbumba និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ Olaf Scholz នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ អគ្គលេខាធិកា និងជាប្រធានរដ្ឋវៀតណាម To Lam បានផ្ញើសារដែលបានកត់ត្រាទៅកាន់ព្រឹត្តិការណ៍ហៅទូរសព្ទជាសកលនៃកិច្ចប្រជុំកំពូលនាពេលអនាគត ដែលធ្វើឡើងតាមអ៊ីនធឺណិតនៅមុនថ្ងៃនៃកិច្ចប្រជុំកំពូលអនាគតរបស់អង្គការសហប្រជាជាតិ (ថ្ងៃទី ២២-២៣ ខែកញ្ញា ឆ្នាំ ២០២៤)។ |
នារសៀលថ្ងៃទី២៧ ខែសីហា នៅទីស្នាក់ការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានទទួលជួបលោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី និងគណៈប្រតិភូជាន់ខ្ពស់សភាអូស្ត្រាលីក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន