Trending now

អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបគណៈប្រតិភូជាន់ខ្ពស់សភាអូស្ត្រាលីក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

13:08 | 27/08/2024

នារសៀលថ្ងៃទី២៧ ខែសីហា នៅទីស្នាក់ការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានទទួលជួបលោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី និងគណៈប្រតិភូជាន់ខ្ពស់សភាអូស្ត្រាលីក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

វៀតណាម​លើក​​សំណើ​រ​ជា​ច្រើន​នៅ​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ស្ដីពី​ការ​ទប់ស្កាត់និង​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​​ឆ្លង​ដែន ពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ សិល្បៈ និងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងកាណាដា
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបលោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបលោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី

បង្កើនការផ្លាស់ប្តូរ និងជំនួបជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់

លោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី បានអបអរសាទរចំពោះជោគជ័យរបស់វៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ។

លោកស្រី Sue Lines បានអះអាងថា អូស្ត្រាលីចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍ ហើយសភាអូស្ត្រាលីគាំទ្រការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ ប្រធានព្រឹទ្ធសភាអូស្ត្រាលីបានសង្កត់ធ្ងន់ថា តាមរយៈការលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អូស្ត្រាលីនិងវៀតណាមបានក្លាយជាដៃគូអាទិភាព និងជាដៃគូសំខាន់របស់គ្នាទៅវិញទៅមក បង្កើតលក្ខខណ្ឌសម្រាប់ភាគីទាំងពីរលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបាន ព្រមទាំងពង្រីកក្នុងវិស័យថ្មីៗ ជាពិសេសការផ្លាស់ប្តូរអាកាសធាតុ ការធ្វើបរិវត្ដកម្មឌីជីថល ថាមពល រ៉ែ និងការថែរក្សាសន្តិភាព។

លោក To Lam អគ្គលេខាបក្ស និងប្រធានរដ្ឋវៀតណាម បានអបអរសាទរចំពោះសមិទ្ធិផលដែលអូស្ត្រាលីសម្រេចបានក្រោមការដឹកនាំរបស់រដ្ឋាភិបាល និងរដ្ឋសភា។ លោកអះអាងថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយអូស្ត្រាលី ហើយជាអាទិភាពមួយក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។

លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានសម្តែងនូវការជឿជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកស្រីប្រធានព្រឹទ្ធសភា Sue Lines លើកនេះ មានសារៈសំខាន់ ហើយជាដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ជាផ្លូវការលើកដំបូងរវាងប្រទេសទាំងពីរ បន្ទាប់ពីលើកដំកើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់លោកស្រីប្រធានព្រឹទ្ធសភាក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី​
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី​

ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-អូស្ត្រាលី ឱ្យកាន់តែស៊ីជម្រៅ

នាព្រឹកថ្ងៃទី២៧ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណអូស្ត្រាលីដែលបានអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន គាំទ្រវៀតណាមលើវិស័យជាច្រើន ដូចជាការពារជាតិ សន្តិសុខ ការបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្ដន៍ និងការប្រែប្រួលអាកាសធាតុ។ ព្រមទាំងស្នើឱ្យភាគីទាំងពីរសម្របសម្រួលយ៉ាងសកម្មក្នុងការអនុវត្ដកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលសម្រេចបាន និងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ស្របនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តជំរុញការសន្ទនា ចែករំលែកព័ត៌មាន និងបង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពប្រសិទ្ធភាព ដែលក្នុងនោះ ជំរុញការវិនិយោគនិងពាណិជ្ជកម្ម ខិតខំបង្កើនទំហំពាណិជ្ជកម្មដល់ ២០ ពាន់លានដុល្លារអាមេរិក និងកើនទ្វេដងក្នុងរយៈពេល ២ ដល់ ៣ ឆ្នាំខាងមុខ។ ដាក់ពង្រាយវិស័យថ្មីដែលប្រទេសទាំងពីរមានសក្តានុពល ដូចជា សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចរង្វង់ ការធ្វើបរិវត្ដកម្មឌីជីថល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍។

ថ្នាក់ដឹកនាំទាំងពីរបានសន្និដ្ឋានថា ខណៈដែលស្ថានភាពក្នុងតំបន់ និងអន្តរជាតិបន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងមិនអាចទាយកជាមុនបាននោះ វៀតណាម និងអូស្ត្រាលីត្រូវពង្រឹងការពិគ្រោះយោបល់ ចែករំលែកព័ត៌មាន វាយតម្លៃ និងសម្របសម្រួលអំពីគោលនយោបាយ និងសហការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ រួមចំណែកយ៉ាងសកម្មក្នុងការកសាងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដោយអាស៊ានដើរតួនាទីសំខាន់។ លោកស្រីប្រធានព្រឹទ្ធសភាអូស្ត្រាលី បានអះអាងនូវគោលជំហរជាប់លាប់របស់អូស្ត្រាលីចំពោះបញ្ហាសមុទ្រខាងកើត គាំទ្រគោលជំហរជាគោលការណ៍របស់វៀតណាម និងអាស៊ានក្នុងការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍; ដោះស្រាយវិវាទដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាប្រធានសន្និសីទអំពីការប្រយុទ្ធប្រឆាំងការនេសាទ IUU នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាប្រធានសន្និសីទអំពីការប្រយុទ្ធប្រឆាំងការនេសាទ IUU

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឲ្យដឹងថា ក្រោយ រយៈពេលជិត ១ឆ្នាំ ចាប់តាំងពីអធិការកិច្ចលើកទី ៤ របស់ EC (ខែតុលាកន្លងទៅ) និង រយៈពេល ៧ឆ្នាំនៃការអនុវត្តភារកិច្ច ដំណោះស្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការ នេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) ដើម្បីដកការ ព្រមានជា “កាតលឿង” របស់ ...

វៀតណាម​លើក​​សំណើ​រ​ជា​ច្រើន​នៅ​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ស្ដីពី​ការ​ទប់ស្កាត់និង​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​​ឆ្លង​ដែន វៀតណាម​លើក​​សំណើ​រ​ជា​ច្រើន​នៅ​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ស្ដីពី​ការ​ទប់ស្កាត់និង​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​​ឆ្លង​ដែន

ក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី១៨ ស្តីពីការទប់ស្កាត់និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន (AMMTC ១៨) ដែលបានបើកនាព្រឹកថ្ងៃទី ២៨ ខែសីហា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ គណៈប្រតិភូវៀតណាមបានលើកសំណើរច្រើន ហើយត្រូវបានវាយតម្លៃខ្ពស់។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស