Trending now

អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់

11:08 | 24/09/2024

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍ជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម និងបុរីវ៉ាទីកង់ ជាពិសេសគឺស្ថាប័នតំណាងបុរីវ៉ាទីកង់ប្រចាំនៅវៀតណាម និងការិយាល័យតំណាងប្រចាំនៅទីក្រុងហាណូយ បានដំណើរការក្នុងឆ្នាំ ២០២៤។

អគ្គលេខាធិកា និងជាប្រធានរដ្ឋវៀតណាម To Lam៖ យើងត្រូវការការគិតថ្មី និងវិធីថ្មីក្នុងការធ្វើអ្វីៗសម្រាប់អនាគតនៃពិភពលោក អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបគណៈប្រតិភូជាន់ខ្ពស់សភាអូស្ត្រាលីក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់
អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់

នៅថ្ងៃទី ២២ ខែកញ្ញា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Pietro Parolin នាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់។

លោក To Lam បានថ្លែងអំណរគុណចំពោះសម្តេចប៉ាប Francis ដែលបានសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជនវៀតណាមក្នុងការជំនះផលវិបាកនៃព្យុះលេខ៣។ លោកអគ្គលេខាបក្ស និងប្រធានរដ្ឋបានវាយតម្លៃខ្ពស់ និងការយកចិត្ដទុកដាក់ពីសម្តេចប៉ាប និងលោកនាយករដ្ឋមន្ត្រីសម្រាប់ប្រទេសវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pietro Parolin បានរំលឹកឡើងវិញនូវចំណាប់អារម្មណ៍ដ៏ល្អនៅប្រទេសវៀតណាមក្នុងដំណើរទស្សនកិច្ចលើកមុន; ព្រមទាំងអះអាងថា សមាគមកាតូលិកវៀតណាមតែងតែចង់រួមដំណើរជាមួយការអភិវឌ្ឍន៍របស់ប្រទេសវៀតណាមក្នុងស្មារតីស្មោះត្រង់ ទំនួលខុសត្រូវ និងទំនុកចិត្ត។

ថ្នាក់ដឹកនាំទាំងពីរបានចាត់ទុកថា ការរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងយន្តការនៃកិច្ចប្រជុំនៃក្រុមការងារចម្រុះវៀតណាម- បុរីវ៉ាទីកង់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការគោរព និងការយល់ដឹងគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តី Pietro Parolin បានអះអាងថា ស្ថាប័នតំណាងប្រចាំនៅវៀតណាមរបស់បុរីវ៉ាទីកង់ នឹងសហការយ៉ាងសកម្មជាមួយវៀតណាម ហើយឲ្យដឹងថា សម្តេចប៉ាប Francis មានបំណងចង់បំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗនេះ រួមចំណែកជំរុញទំនាក់ទំនងរវាងបុរីវ៉ាទីកង់ និងសមាគមកាតូលិកវៀតណាម បង្កើនបន្ថែមទៀតនូវទំនាក់ទំនងវៀតណាមនិងបុរីវ៉ាទីកង់៕

នាព្រឹកថ្ងៃទី ២២ កញ្ញា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានជួបសំណេះសំណាលជាមួយក្រុមបញ្ញវន្តវៀតណាមដែលកំពុងរស់នៅទីក្រុង Houston (រដ្ឋ Texas សហរដ្ឋអាមេរិក)៕

អគ្គលេខាធិកា និងជាប្រធានរដ្ឋវៀតណាម To Lam៖ យើងត្រូវការការគិតថ្មី និងវិធីថ្មីក្នុងការធ្វើអ្វីៗសម្រាប់អនាគតនៃពិភពលោក អគ្គលេខាធិកា និងជាប្រធានរដ្ឋវៀតណាម To Lam៖ យើងត្រូវការការគិតថ្មី និងវិធីថ្មីក្នុងការធ្វើអ្វីៗសម្រាប់អនាគតនៃពិភពលោក

យុគសម័យ - ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីនៃសាធារណរដ្ឋណាមីប៊ី Nangolo Mbumba និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ Olaf Scholz នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ អគ្គលេខាធិកា និងជាប្រធានរដ្ឋវៀតណាម To Lam បានផ្ញើសារដែលបានកត់ត្រាទៅកាន់ព្រឹត្តិការណ៍ហៅទូរសព្ទជាសកលនៃកិច្ចប្រជុំកំពូលនាពេលអនាគត ដែលធ្វើឡើងតាមអ៊ីនធឺណិតនៅមុនថ្ងៃនៃកិច្ចប្រជុំកំពូលអនាគតរបស់អង្គការសហប្រជាជាតិ (ថ្ងៃទី ២២-២៣ ខែកញ្ញា ឆ្នាំ ២០២៤)។

អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបគណៈប្រតិភូជាន់ខ្ពស់សភាអូស្ត្រាលីក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបគណៈប្រតិភូជាន់ខ្ពស់សភាអូស្ត្រាលីក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នារសៀលថ្ងៃទី២៧ ខែសីហា នៅទីស្នាក់ការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានទទួលជួបលោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី និងគណៈប្រតិភូជាន់ខ្ពស់សភាអូស្ត្រាលីក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា