យុគសម័យ - សុន្ទរកថាបើកឆាករបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam នៅក្នុងកិច្ចសន្ទនា Shangri-La 2026 បន្តទទួលបានការយកចិត្តទុកដាក់ និងការវាយតម្លៃជាវិជ្ជមានពីសំណាក់ជួរអ្នកជំនាញការ និងអ្នកប្រាជ្ញអន្តរជាតិ។ មតិជាច្រើនបានចាត់ទុកថា បណ្ដាសារស្តីពីការគោរពខ្ពស់បំផុតនូវច្បាប់អន្តរជាតិ ការគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ ការជំរុញកិច្ចសន្ទនា និងការអភិវឌ្ឍមនុស្សជាតិ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់វៀតណាមចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់។
| VITM 2026 ទទួលភ្ញៀវបានជាង ៩០.០០០ នាក់ ដែលឆ្លុះបញ្ចាំងពីនិន្នាការទេសចរណ៍ថ្មី រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich អញ្ជើញជួបសន្ទនាទ្វេភាគីនៅខាងក្រៅកិច្ចសន្ទនា Shangri - La |
ការលើកតម្កើងតួនាទីនៃច្បាប់ទម្លាប់ និងការអភិវឌ្ឍមនុស្សជាតិ
យោងតាមប្រភពព័ត៌មានពីវិទ្យុសំឡេងវៀតណាម (VOV) នៅក្រៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Richard Marles បានវាយតម្លៃថា សុន្ទរកថារបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam មានផ្ទុកនូវសារជាច្រើន និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ លោកបានកត់សម្គាល់ជាពិសេសចំពោះចំណុចសង្កត់ធ្ងន់នៅក្នុងសុន្ទរកថារបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ អំពីសារៈសំខាន់នៃបណ្ដាវិធានច្បាប់ចំពោះប្រទេសជាតិរបស់ខ្លួន ហើយរឿងនោះគឺមានភាពស្របគ្នាយ៉ាងខ្លាំងជាមួយនឹងរបៀបដែលអូស្ត្រាលីមើលឃើញអំពីសារៈសំខាន់នៃបណ្ដាវិធានរួម។
![]() |
| អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam ថ្លែងសុន្ទរកថាបើកឆាកនៅក្នុងកិច្ចសន្ទនា Shangri-La លើកទី ២៣។ |
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Richard Marles បានមានប្រសាសន៍ថា៖ «នៅក្នុងន័យនោះ យើងមានអារម្មណ៍ថា កំពុងមានការផ្សារភ្ជាប់គ្នាបែបយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងជាលំដាប់រវាងអូស្ត្រាលី និងវៀតណាម។ ខ្ញុំបានមានជំនួបទ្វេភាគីជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam ព្រមទាំងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម នាយឧត្តមសេនីយ៍ Phan Van Giang ដែលជាសមភាគីរបស់ខ្ញុំ ហើយក៏ជាអ្នកដែលខ្ញុំបានមានឱកាសជួបប្រាស្រ័យនិងធ្វើការជាមួយជាច្រើនលើករួចមកហើយ។ អូស្ត្រាលីមានទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិកាន់តែរីកចម្រើនជាលំដាប់ជាមួយវៀតណាម ដែលជារឿងមួយដែលយើងខ្ញុំវាយតម្លៃខ្ពស់និងផ្តល់តម្លៃយ៉ាងក្រៃលែង»។
លោក Richard Marles ក៏បានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារនៅក្នុងសុន្ទរកថារបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam អំពីសារៈសំខាន់នៃការអភិវឌ្ឍមនុស្សជាតិនៅក្នុងទិដ្ឋភាពសន្តិសុខ។
«យើងខ្ញុំមើលឃើញច្បាស់នូវរឿងនេះ ឧទាហរណ៍ដូចជានៅបណ្ដាប្រទេសដែនកោះប៉ាស៊ីហ្វិក ដែលស្ថិតនៅក្នុងចំណោមបណ្ដាប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុតនៅលើពិភពលោក សន្តិសុខគឺតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការអភិវឌ្ឍ ទីកន្លែងណាដែលមានភាពរុងរឿង ទីកន្លែងណាដែលមានការអភិវឌ្ឍមនុស្សជាតិ នោះសាមីរឿងវាផ្ទាល់គឺជាកត្តាមួយដែលរួមចំណែកដល់ស្ថិរភាព និងសន្តិភាព។ នៅពេលដែលរឿងទាំងអស់នោះត្រូវបានដាក់ជាសញ្ញាសួរ នោះគឺជាពេលដែលអ្នកត្រូវប្រឈមមុខនឹងភាពប្រែប្រួលនិងអស្ថិរភាព។ ហើយខ្ញុំគិតថា បណ្ដាការវាយតម្លៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam អំពីរឿងនោះគឺពិតជាមានសារៈសំខាន់ណាស់។ ហើយរឿងនោះគឺត្រឹមត្រូវទាំងស្រុង!»។
«នោះគឺជាការរំលឹកមួយថា នៅពេលដែលយើងស្វែងរកការកសាងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកបដោយសន្តិភាព និងស្ថិរភាព យើងក៏ចាំបាច់ត្រូវតែកសាងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកបដោយភាពរុងរឿងផងដែរ។ ភាពរុងរឿងជាមូលដ្ឋានរបស់មនុស្សជាតិ គឺជាកត្តារួមចំណែកជាគ្រឹះស្ថានដល់សន្តិសុខមនុស្សជាតិ ក៏ដូចជាសន្តិសុខ និងសន្តិភាពអន្តរជាតិ។ ហើយខ្ញុំគិតថា នោះគឺជាសារដ៏មានសារៈសំខាន់ពិតប្រាកដមួយនៅក្នុងកិច្ចសន្ទនា Shangri-La ឆ្នាំនេះ!» លោក Richard Marles បានមានប្រសាសន៍។
សំឡេងប្រកបដោយតុល្យភាពនៃបណ្ដាប្រទេសតូច និងមធ្យម
ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានដកស្រង់សម្តីរបស់សាស្ត្រាចារ្យរង បណ្ឌិត Neak Chandarith - នាយកវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលបានវាយតម្លៃថា សុន្ទរកថាបើកឆាករបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam មានជម្រៅជ្រាលជ្រៅ ជាក់ស្តែង មានលក្ខណៈយុទ្ធសាស្ត្រ និងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់តំបន់។
![]() |
| សាស្ត្រាចារ្យរង បណ្ឌិត Neak Chandarith - នាយកវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ |
លោកបានសង្កត់ធ្ងន់លើអត្ថន័យដ៏មានសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ដែលជាលើកដំបូងបង្អស់ហើយដែលប្រមុខបក្សនិងរដ្ឋវៀតណាម ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថាបើកឆាកនៅក្នុងសម័យប្រជុំបើកនៃកិច្ចសន្ទនា Shangri-La ដែលជាវេទិកាសន្តិសុខឈានមុខគេនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងនៅលើពិភពលោក។
អ្នកស្រាវជ្រាវជនជាតិកម្ពុជារូបនេះ បានចាត់ទុកថា អ្វីដែលធ្វើឱ្យសុន្ទរកថានេះទទួលបានការវាយតម្លៃខ្ពស់ គឺស្ថិតនៅលើជំហររបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam ក្នុងនាមជាតំណាងឱ្យបណ្ដាប្រទេសតូចៗ និងបណ្ដាប្រទេសដែលមានកម្រិតមធ្យមដទៃទៀត។ យោងតាមលោក អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam មិនត្រឹមតែយល់ច្បាស់អំពីបណ្ដាការប្រឈមជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវសំឡេងមួយប្រកបដោយតុល្យភាព ការពារអធិបតេយ្យភាព និងសិទ្ធិសមភាពរបស់បណ្ដាប្រទេសតូចនិងមធ្យម នៅកណ្តាលពិភពលោកមួយដែលពោរពេញទៅដោយអស្ថិរភាព និងភាពវឹកវរ។
ប្រធានវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានដកស្រង់ប្រសាសន៍របស់ថ្នាក់ដឹកនាំវៀតណាម ដោយបានសង្កត់ធ្ងន់ថា នៅក្នុងបរិយាកាសប្រកួតប្រជែងយ៉ាងស្រួចស្រាវរវាងបណ្តាប្រទេសមហាអំណាចនាពេលបច្ចុប្បន្ន ការធ្លាក់ចុះនូវកម្លាំងចំណងគតិយុត្តនៃច្បាប់អន្តរជាតិ ជាមួយបណ្តាគោលការណ៍ដែលត្រូវបានបកស្រាយតាមបែបបង្ខំដោយអនុកូលភាព ត្រូវបានអនុវត្តដោយគ្មានសច្ចភាព ឬត្រូវបានធ្វើឡើងក្នុងទិសដៅផ្តល់អាទិភាពដល់ការប្រើប្រាស់កម្លាំងបាយ គឺកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខរួមរបស់ពិភពលោក។
យោងតាមលោក បរិយាកាសនេះបានបង្កជាសម្ពាធ និងធ្វើឱ្យបណ្តាប្រទេសតូចៗដូចជាកម្ពុជា និងបណ្តាប្រទេសដែលមានកម្រិតមធ្យមដទៃទៀត ងាយរងគ្រោះនៅចំពោះមុខសម្ពាធខាងសេដ្ឋកិច្ច បច្ចេកវិទ្យា និងសន្តិសុខ។
នៅក្នុងបរិបទនោះ អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam បានសង្កត់ធ្ងន់ថា បណ្តាប្រទេសមហាអំណាចចាំបាច់ត្រូវតែគោរពច្បាប់អន្តរជាតិ ជាពិសេសគឺធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
ការតម្រង់ទិសការប្រកួតប្រជែងនៅក្នុងក្របខ័ណ្ឌគតិយុត្ត និងអាចព្យាករណ៍ទុកជាមុនបាន ត្រូវបានចាត់ទុកថាជាឧបករណ៍ការពារប្រកបដោយប្រសិទ្ធភាពសម្រាប់បណ្តាប្រទេសតូចៗ សំដៅធានាឱ្យផលប្រយោជន៍ និងអធិបតេយ្យភាពត្រូវបានការពារដោយសមភាព។
អ្នកជំនាញការជនជាតិកម្ពុជារូបនេះ បានចាត់ទុកថា អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam មិនសម្លឹងមើលពិភពលោកតាមទស្សនៈអាត្មានិយមនោះទេ ប៉ុន្តែលោកយល់ច្បាស់ថា មិនអាចលុបបំបាត់ការប្រកួតប្រជែងទាំងស្រុងបានឡើយ ព្រោះថាការប្រកួតប្រជែងគឺជាតថភាពមួយដែលមិនអាចជៀសផុតបាននៅក្នុងទំនាក់ទំនងអន្តរជាតិ។
នៅក្នុងបរិបទនោះ ជំហររបស់វៀតណាមគឺផ្តោតលើ «ការគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ និងការបង្ការហានិភ័យតាំងពីដំបូង ពីចម្ងាយ» ដោយបានស្នើឱ្យបង្កើតនូវបណ្តាយន្តការសកម្មភាពជាក់ស្តែង ដូចជាប្រព័ន្ធព្រមានជាមុន ខ្សែទូរស័ព្ទទាន់ហេតុការណ៍បន្ទាន់ និងនីតិវិធីគ្រប់គ្រងឧប្បត្តិហេតុ។ ជំហរដែលមានលក្ខណៈគោលការណ៍នេះ ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់នៅក្នុងបញ្ហាដែលពាក់ព័ន្ធនឹងសមុទ្រខាងកើត។
យោងតាមអ្នកប្រាជ្ញកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត វៀតណាមបានប្រកាន់ខ្ជាប់នូវការដោះស្រាយវិវាទដោយវិធានការសន្តិភាពផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២ គោរពសិទ្ធិស្របច្បាប់របស់បណ្តាប្រទេសដទៃទៀត នៅក្នុងទំនាក់ទំនងផ្សារភ្ជាប់ជាមួយការការពារសិទ្ធិស្វ័យការពារដ៏ត្រឹមត្រូវរបស់ខ្លួន។
ដោយផ្សារភ្ជាប់ជំហររបស់វៀតណាមជាមួយបញ្ហាតំបន់ សាស្ត្រាចារ្យរង បណ្ឌិត Neak Chandarith បានចាត់ទុកថា ចំពោះបណ្តាប្រទេសតូចៗដូចជាកម្ពុជា វិធីសាស្ត្រចូលទៅជិតដែលមានលក្ខណៈជាក់ស្តែងរបស់វៀតណាមនៅក្នុងការជំរុញទំនុកចិត្ត គឺជារបៀបវារៈដ៏ត្រឹមត្រូវមួយ ដែលជួយទប់ស្កាត់គ្រោះថ្នាក់នៃការយល់ច្រឡំតូចតាចកុំឱ្យរីករាលដាលទៅជាជម្លោះក្នុងទ្រង់ទ្រាយធំ។
ការអះអាងនូវឋានៈ និងខ្សែកូតគោលនយោបាយការបរទេសរបស់វៀតណាម
សាស្ត្រាចារ្យ Carl Thayer នៃបណ្ឌិតសភាកាលពារជាតិអូស្ត្រាលី នៃសាកលវិទ្យាល័យ New South Wales បានវាយតម្លៃថា វៀតណាមកំពុងពង្រីកប្រសិទ្ធភាពនូវគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្ម តាមរយៈនោះលើកកម្ពស់ឋានៈអន្តរជាតិ និងពង្រីកបណ្តាញដៃគូយុទ្ធសាស្ត្ររបស់ខ្លួន។
![]() |
| សាស្ត្រាចារ្យ Carl Thayer នៃបណ្ឌិតសភាកាលពារជាតិអូស្ត្រាលី នៃសាកលវិទ្យាល័យ New South Wales។ |
«តាំងពីយូរណាស់មកហើយ ចំណុចខ្លាំងរបស់វៀតណាមគឺស្ថិតនៅលើសមត្ថភាពរក្សាបាននូវភាពម្ចាស់ការយុទ្ធសាស្ត្រ។ វៀតណាមមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយទាំងប្រទេសជាសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នោះគឺជាសមិទ្ធផលការទូតមួយដែលរកបានប្រទេសតិចតួចណាស់ដែលអាចធ្វើទៅបាន។ ជាពិសេស ការមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយទាំងសហរដ្ឋអាមេរិក និងចិន ប្រហែលជាភស្តុតាងដ៏លេចធ្លោបំផុតសម្រាប់សមត្ថភាពការទូតរបស់វៀតណាម» លោកបានមានប្រសាសន៍។
យោងតាមសាស្ត្រាចារ្យ Carl Thayer បរិបទសន្តិសុខសកលដែលមានភាពអស្ថិរភាព ទោះបីជាបានដាក់ចេញនូវការប្រឈមជាច្រើនក៏ដោយ ក៏បាននាំមកជូនវៀតណាមនូវឱកាសដ៏គួរឱ្យកត់សម្គាល់មួយផងដែរ។ ជាមួយបណ្តាសសរទ្រូងគោលនយោបាយការបរទេសជាមូលដ្ឋាន គឺការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្ម ដែលត្រូវបានបង្កើតឡើងយ៉ាងរឹងមាំរួចជាស្រេច ការដែលអគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam ផ្តោតការយកចិត្តទុកដាក់ត្រឡប់មកវិញលើការអភិវឌ្ឍសេដ្ឋកិច្ច ការពារជាតិ និងទំនាក់ទំនងការបរទេស គឺទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យបានស៊ីជម្រៅ និងទូលំទូលាយជាងមុន ដើម្បីធ្វើឱ្យគោលដៅអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចឯករាជ្យ និងម្ចាស់ការ ក្លាយជាតថភាពជាក់ស្តែង។
ក្រៅពីនេះ បណ្តាការប្រែប្រួល និងភាពអស្ថិរភាពនៃសណ្តាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្ន កាន់តែពង្រឹងបន្ថែមទៀតនូវតម្រូវការជម្រុញការធ្វើសមាហរណកម្មអន្តរជាតិតាមទិសដៅស៊ីជម្រៅ និងធ្វើពិពិធកម្មជាងមុន ដោយបានលើកឡើងយ៉ាងច្បាស់អំពីបណ្តាហានិភ័យរចនាសម្ព័ន្ធដែលមកជាមួយការរំពឹងផ្អែកខ្លាំងហួសហេតុទៅលើដៃគូណាមួយ។
សាស្ត្រាចារ្យ Carl Thayer បានសង្កត់ធ្ងន់ថា នៅពេលដែលឥទ្ធិពលខាងសេដ្ឋកិច្ចត្រូវបានកើនឡើង វៀតណាមបានពង្រឹងជំហរការពារច្បាប់អន្តរជាតិ និងទំនុកចិត្តជាមូលដ្ឋានទៅលើសមភាពអធិបតេយ្យភាពរបស់បណ្តាប្រទេសជាតិ។ បណ្តាតម្លៃទាំងនេះត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅក្នុងតំបន់ និងត្រូវបានបង្ហាញនៅក្នុងចក្ខុវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
នៅក្នុងតួនាទីភារកិច្ចរបស់ខ្លួន អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam បានម្ចាស់ការបំប្លែងបណ្តាគោលការណ៍រួមទាំងនេះ ឱ្យក្លាយទៅជាបណ្តាទំនាក់ទំនងដៃគូជាក់ស្តែង ទន្ទឹមនឹងនោះត្រួតពិនិត្យការបង្កើតឡើង ឬការតម្លើងកម្រិតនៃបណ្តាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថ្មី រួមមានជាមួយ ម៉ាឡេស៊ី នូវែលសេឡង់ ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) ដែលទាំងអស់នេះសុទ្ធសឹងតែគាំទ្រដល់បណ្តាគោលការណ៍នៃចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាបណ្តាក្របខ័ណ្ឌដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។
សាស្ត្រាចារ្យ Carl Thayer បានអះអាងថា វៀតណាមមានឱកាសពង្រឹងបន្ថែមទៀតនូវឋានៈដឹកនាំរបស់ខ្លួននៅក្នុងអាស៊ាន សហការជាមួយបណ្តាដៃគូ និងសហការបង្ហាញឱ្យឃើញថា ប្រទេសជាតិមួយនេះកំពុង និងនឹងបន្តធ្វើជា «មិត្តភក្តិ ជាដៃគូដ៏គួរឱ្យទុកចិត្ត និងជាសមាជិកដ៏សកម្ម មានការទទួលខុសត្រូវខ្ពស់នៃសហគមន៍អន្តរជាតិ»៕
យុគសម័យ - ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា Shangri-La លើកទី១៨នោះ នាថ្ងៃទី១ ខែមិថុនា រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីរបស់អាមេរិក និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសមួយចំនួនដូចជា: ញូវែលសេឡង់, អង់គ្លេស, សិង្ហបុរី, ម៉ាឡេស៊ី, បារាំងនិងម៉ុងហ្គោលី។ |
យុគ្គសម័យ - នាថ្ងៃទី ១៦ ខែឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទទួលជួបជាមួយនាយកប្រតិបត្តិវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិអំពីតំបន់អាស៊ីប៉ាស៊ីភិចនៅប្រទេសិង្ហបុរី។ |
thoidai.com.vn



មតិពីមិត្តអ្នកអាន