Trending now

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich អញ្ជើញជួបសន្ទនាទ្វេភាគីនៅខាងក្រៅកិច្ចសន្ទនា Shangri - La

08:40 | 02/06/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា Shangri-La លើកទី១៨នោះ នាថ្ងៃទី១ ខែមិថុនា រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីរបស់អាមេរិក និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសមួយចំនួនដូចជា: ញូវែលសេឡង់, អង់គ្លេស, សិង្ហបុរី, ម៉ាឡេស៊ី, បារាំងនិងម៉ុងហ្គោលី។

រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich និងរដ្ឋមន្ត្រីការពារជាតិស្តីទីរបស់អាមេរិក លោក Patrick Shanahan (រូបថត: qdnd.vn)

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីរបស់អាមេរិកលោក Patrick Shanahan ភាគីទាំងពីរបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហរដ្ឋអាមេរិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានសម្រេចនូវប្រសិទ្ធភាពជាក់ស្តែងជាច្រើន ស្របតាមទំនាក់ទំនងភាពជាដៃគូរគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពី និងរួមចំណែកក្នុងការរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់និងលើពិភពលោក។

រដ្ឋមន្ត្រីការពារជាតិស្តីទីរបស់អាមេរិកលោក Patrick Shanahan បានសង្កត់ធ្ងនថា សហរដ្ឋអាមេរិកបានស្វាគមន៍សម្លេងរបស់វៀតណាមក្នុងតំបន់និងលើពិភពលោក ព្រមទាំងគាំទ្រវៀតណាមទទួលជោគជ័យក្នុងតួនាទីជាប្រធាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ ២០២០ ខាងមុខ។ លោក Patrick Shanahan វាយតំលៃខ្ពស់ចំពោះការចូលរួមរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។

ទិដ្ឋភាពនៃជំនួបរវាងរដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich និងរដ្ឋមន្ត្រីការពារជាតិស្តីទីរបស់អាមេរិក លោក Patrick Sganahan (រូបថតៈ TTXVN)

ស្តីពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដោយសមស្របតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា​ ក្នុងនោះផ្ដល់អាទិភាពលើការជំនេះពុះពារនូវផលវិបាកនៃសង្គ្រាម និងរក្សាការសន្ទនាគ្រប់កម្រិតក៏ដូចជាកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជាដើម។

ទិដ្ឋភាពនៃជំនួបរវាងរដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich ជាមួយ រដ្ឋមន្ត្រីការពារជាតិនូវែលហ្សេឡង់ លោក Ron Mark (រូបថតៈ qdnd.vn)

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិនូវែលហ្សេឡង់ លោក Ron Mark ភាគីទាំងពីរបានព្រមព្រៀងគ្នា បន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិតទាំងអស់ ដោយលើកកម្ពស់បន្ថែមទៀតនូវវិស័យដែលសម្រេចបានលទ្ធផលជាច្រើនក៏ដូចជាស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ លើបណ្តាវិស័យស្របតាមតម្រូវការរបស់ភាគីទាំងពីរនាពេលខាងមុខ ដូចជា: ការបណ្តុះបណ្តាល សន្តិសុខបណ្តាញ ការស្វែងរកនិងការជួយសង្គ្រោះ ការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាដើម។

រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich និងលោកស្រី Penny Mordaunt រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេស (រូបថត៖ qdnd.vn)

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោកស្រី Penny Mordaunt រដ្ឋមន្រ្តីទាំងពីររូបបានស្វាគមន៍នូវកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដែលកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ជាពិសេសនៅក្នុងវិស័យផ្លាស់ប្តូរសហប្រតិបត្តិការនិងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិអង់គ្លេស ដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការដាក់ពង្រាយមន្ទីរពេទ្យយោធាលេខ ១ នៅស៊ូដង់ខាងត្បូង និងជួយឧបត្ថម្ភវៀតណាមក្នុងវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។

ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក Ng Eng Heng រដ្ឋមន្រ្តីទាំងពីររូបបានឯកភាព ជំរុញការអនុវត្តនូវកិច្ចសហប្រតិបត្តិការមួយចំនួន ដូចជា: ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាលនិងការផ្លាស់ប្តូរនាយទាហានវ័យក្មេង រួមទាំង ការពិគ្រោះយោបល់និងការគាំទ្រគំនិតផ្តួចផ្តើមរបស់គ្នាទៅវិញទៅមក នៅក្នុងវេទិការពហុភាគី ជាពិសេសក្នុងឆ្នាំដែលវៀតណាមកាន់ដំណែងជាប្រធានអាស៊ាន នាឆ្នាំ ២០២០ខាងមុខផងដែរ។

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិបារាំង Florence Parly, ភាគីទាំងពីរបានបញ្ជាក់ថា នឹងបន្តបង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ ហើយស្វែងរកឱកាសសហប្រតិបត្តិការក្នុងវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានលើកឡើងថា វៀតណាមជានិច្ចកាល តែងតែយកចិត្តទុកដាក់ដល់កិច្ចខិតខំប្រឹងប្រែងជាវិជ្ជមានរបស់បារាំង ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់។ រដ្ឋមន្ត្រីការពារប្រទេសវៀតណាមបានអះអាងថា វៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រប្រទេសបារាំងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។

រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich និងរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីលោក Haji Mohamad Sabu (រូបថតៈ qdnd.vn)

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីលោក Haji Mohamad Sabu, រដ្ឋមន្ត្រីទាំងពីររូបបានព្រមព្រៀង សហការគ្នាដើម្បីនាំយកទំនាក់ទំនងការពារទ្វេភាគីឱ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែង ដើម្បីសមស្របនឹងភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ បន្តលើកកម្ពស់វិស័យសហប្រតិបត្តិការដែលមានប្រសិទ្ធភាព ដូចជាការបណ្តុះបណ្តាលកងនាវាចរនិងប៉ូលីសសមុទ្រជាដើម។

រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich និងរដ្ឋមន្ត្រីការពារជាតិម៉ុងហ្គោលីលោក Enkhbold Nyamaa

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិម៉ុងហ្គោលី លោក Enkhbold Nyamaa រដ្ឋមន្ត្រីទាំងពីររូបបានលើកឡើងថា ដើម្បីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឆ្លើយតបទៅនឹងសក្តានុពលនិងទំនាក់ទំនងនៃប្រទេសទាំងពីរនោះ ក្រៅ ពីការអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌនៃអនុស្សារណៈយោគយល់នាឆ្នាំ ២០១៣មក ភាគីទាំងពីរត្រូវជំរុញកិច្ចសហប្រតិបត្តិការស្តីពីការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាលនិងការលើកកម្ពស់សមត្ថភាពកងកម្លាំងប្រដាប់អាវុធនិងការរក្សាសន្តិភាពផងដែរ។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich បានអញ្ជើញរដ្ឋមន្ត្រីការពារជាតិ ម៉ុងហ្គោលី មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ដើម្បីពិភាក្សាពីវិធានការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។

ក្រៅពីកិច្ចសន្ទនាទ្វេភាគីមក រដ្ឋមន្រ្តីការពារប្រទេសវៀតណាម លោក Ngo Xuan Lich ក៏បានជួបពិភាក្សាជាមួយតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកសន្តិសុខនិងគោលនយោបាយកិច្ចការបរទេសលោក Federica Mogherini និងរដ្ឋមន្ត្រីការពារជាតិកាណាដា ស្តីពីវិធានការមួយចំនួនដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិនាពេលខាងមុខនេះផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងឃុំតាជេស (ប្រទេសកម្ពុជា)
Shangri-La 2026៖ អ្នកជំនាញការអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសាររបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam
មហាសន្និបាតលើកទី ១៤ នៃសហជីពវៀតណាម៖ ប្តូរថ្មីដើម្បីរួមដំណើរជាមួយពលករនៅក្នុងយុគសម័យថ្មី
ការចែករំលែកសេចក្តីស្រឡាញ់ដល់កុមារងាយរងគ្រោះ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា
JVPF រួមដំណើរជាមួយសិស្សានុសិស្សមានជីវភាពលំបាក និងជនរងគ្រោះដោយសារសារធាតុពុលគីមីពណ៌លឿងទុំនៅខេត្តបាក់និញ