Trending now

ការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងឃុំតាជេស (ប្រទេសកម្ពុជា)

09:21 | 02/06/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ៣០ ខែឧសភា ក្រុមការងារ K90 នៃតំបន់នយោបាយ ភូមិភាគទី ៩ បានចាត់តាំងការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋបានចំនួនជាង ២០០ នាក់ នៅក្នុងឃុំឈូកស និងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៃព្រះរាជាណាចក្រកម្ពុជា។

ប្រទេសកម្ពុជា៖ ពិធីបិទកម្មវិធីបំប៉នចំណេះដឹងកិច្ចការបរទេសជូនថ្នាក់ដឹកនាំវ័យក្មេងកម្ពុជា-វៀតណាម-ឡាវ ប្រទេសកម្ពុជា៖ បុណ្យតេតដ៏កក់ក្តៅសម្រាប់អាណិកជនវៀតណាមនៅកម្ពុជា

នេះគឺជាសកម្មភាពមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលត្រូវបានរក្សាជាប្រចាំនៅក្នុងដំណាក់កាលដែលអង្គភាពអនុវត្តភារកិច្ចនៅប្រទេសកម្ពុជា តាមរយៈនោះមិនត្រឹមតែរួមចំណែកថែទាំជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រទេសមិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរឹតចំណងសាមគ្គីភាពមិត្តភាពវៀតណាម-កម្ពុជា ឱ្យកាន់តែជិតស្និទ្ធថែមទៀតផងដែរ។

ការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងឃុំតាជេស (ប្រទេសកម្ពុជា)
ទិដ្ឋភាពនៃសកម្មភាពពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យជូនដល់ប្រជាពលរដ្ឋកម្ពុជា។

វរសេនីយ៍ទោ La Phu Huy មេបញ្ជាការក្រុមការងារ K90 បានឱ្យដឹងថា៖ «ថវិកាសរុបសម្រាប់សកម្មភាពលើកនេះមានតម្លៃជិត ៥០ លានដុង។ តាមរយៈការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ យើងខ្ញុំក៏បានរួមបញ្ចូលការឃោសនាផ្សព្វផ្សាយអំពីភារកិច្ចរបស់អង្គភាព ព្រមទាំងបំផុសចលនាប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ឱ្យផ្តល់ព័ត៌មានអំពីតំបន់ផ្នូរសព និងឯកសារនានាដែលពាក់ព័ន្ធនឹងបណ្តាសមរភូមិ ដើម្បីធ្វើជាមូលដ្ឋានជួយកំណត់តំបន់ និងដាក់ចេញនូវផែនការជីកកកាយស្វែងរកឱ្យបានសមស្រប»។

ការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងឃុំតាជេស (ប្រទេសកម្ពុជា)
ការផ្ដល់ថ្នាំពេទ្យជូនដល់ប្រជាពលរដ្ឋកម្ពុជា។

ចាប់តាំងពីដើមដំណាក់កាលទី ២៥ (រដូវប្រាំងឆ្នាំ ២០២៥-២០២៦) មកទល់ពេលនេះ កម្មាភិបាល និងយុទ្ធជននៃក្រុមការងារ K90 បានចាត់តាំងការជីកកកាយស្វែងរកនៅតាមទីតាំងចំនួន ៦៦ កន្លែង ជាមួយកម្លាំងពលកម្មជាង ១៧,០០០ ថ្ងៃកម្លាំង ដោយជីកដីនិងថ្មអស់ជាង ៤០,០០០ ម៉ែត្រគូប។ ជាលទ្ធផល បានស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៥៤ នាក់ (ក្នុងនោះ មានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១ នាក់ ត្រូវបានកំណត់អត្តសញ្ញាណ និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៣៣ នាក់ នៅប្រទេសកម្ពុជា)៕

វៀតណាមនឹងយកពន្ធ 0% លើទំនិញ ៣១ មុខដែលនាំចូលពី ប្រទេសកម្ពុជា វៀតណាមនឹងយកពន្ធ 0% លើទំនិញ ៣១ មុខដែលនាំចូលពី ប្រទេសកម្ពុជា

យោងតាមក្រឹត្យដែលចេញដោយរដ្ឋាភិបាលវៀតណាមនៅថ្ងៃទី ១៤ ខែកញ្ញា បញ្ជីនេះក៏រួមបញ្ចូលនូវផលិតផលសាច់ជ្រូក ស្លឹកថ្នាំជក់ដែលមិនទាន់កែច្នៃផងដែរ ។

យុវជនខេត្ត An Giang គាំទ្រខេត្តតាកែវ (ប្រទេសកម្ពុជា) ក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺកូវីដ ១៩ យុវជនខេត្ត An Giang គាំទ្រខេត្តតាកែវ (ប្រទេសកម្ពុជា) ក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺកូវីដ ១៩

យុគសម័យ - នាថ្ងៃទី ២១ ខែឧសភា គណៈប្រតិភូនៃសម្ព័ន្ធយុវជនខេត្ត An Giang ដឹកនាំដោយលោកស្រី Vo Thi Thuy Tien អនុលេខារងនៃសម្ព័ន្ធយុវជនខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃសម្ព័ន្ធយុវជនខេត្ត An Giang បានប្រគល់សម្ភារៈពេទ្យនិងគ្រឿងឧបភោគបរិភោគ ជូនដល់ខេត្ត​តាកែវ (នៃព្រះរាជាណាចក្រកម្ពុជា) សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលបានធ្វើឡើងនៅទីក្រុង Chau Doc។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងឃុំតាជេស (ប្រទេសកម្ពុជា)
Shangri-La 2026៖ អ្នកជំនាញការអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសាររបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam
មហាសន្និបាតលើកទី ១៤ នៃសហជីពវៀតណាម៖ ប្តូរថ្មីដើម្បីរួមដំណើរជាមួយពលករនៅក្នុងយុគសម័យថ្មី
ការចែករំលែកសេចក្តីស្រឡាញ់ដល់កុមារងាយរងគ្រោះ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា
JVPF រួមដំណើរជាមួយសិស្សានុសិស្សមានជីវភាពលំបាក និងជនរងគ្រោះដោយសារសារធាតុពុលគីមីពណ៌លឿងទុំនៅខេត្តបាក់និញ