Trending now

យុវជនខេត្ត An Giang គាំទ្រខេត្តតាកែវ (ប្រទេសកម្ពុជា) ក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺកូវីដ ១៩

21:02 | 23/05/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ២១ ខែឧសភា គណៈប្រតិភូនៃសម្ព័ន្ធយុវជនខេត្ត An Giang ដឹកនាំដោយលោកស្រី Vo Thi Thuy Tien អនុលេខារងនៃសម្ព័ន្ធយុវជនខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃសម្ព័ន្ធយុវជនខេត្ត An Giang បានប្រគល់សម្ភារៈពេទ្យនិងគ្រឿងឧបភោគបរិភោគ ជូនដល់ខេត្ត​តាកែវ (នៃព្រះរាជាណាចក្រកម្ពុជា) សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលបានធ្វើឡើងនៅទីក្រុង Chau Doc។

យុវជនខេត្ត Binh Phuoc គាំទ្រកម្លាំងកម្ពុជាក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត យុវជនខេត្ត Binh Phuoc គាំទ្រកម្លាំងកម្ពុជាក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត
ខេត្ត KIEN GIANG បន្តគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាដែលមានស្ថានភាពរស់នៅលំបាក ដោយសារជំងឺកូវីដ ១៩ ខេត្ត KIEN GIANG បន្តគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាដែលមានស្ថានភាពរស់នៅលំបាក ដោយសារជំងឺកូវីដ ១៩
យុវជនខេត្ត An Giang គាំទ្រខេត្តតាកែវ (ប្រទេសកម្ពុជា) ក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺកូវីដ ១៩

គណៈប្រតិភូនៃសម្ព័ន្ធយុវជនខេត្ត An Giang បានប្រគល់សំភារៈពេទ្យនិងគ្រឿងឧបភោគបរិភោគ ជូនដល់ខេត្តតាកែវ។ (រូបថត៖ TĐAG)

សម្ព័ន្ធយុវជនខេត្ត An Giang បានឧបត្ថម្ភ រួមមាន៖ មី ១០០ កេសទឹកសម្លាប់មេរោគចំនួន ១០០ លីត្រនិងម៉ាស់ចំនួន ១៣ ០០០; ម៉ាស៊ីនលាងដៃដោយស្វ័យប្រវត្តិចំនួន ០៥ គ្រឿង។ លើសពីនេះទៀត សម្ព័ន្ធយុវជនខេត្តក៏គាំទ្រសម្លៀកបំពាក់ការពារចំនួន ២៣ ឈូត ដើម្បីការពារការឆ្លងជំងឺកូវីដ ... ដែលមានតម្លៃសរុប ៣០ លានដុង។ ភាគីកម្ពុជាតំណាងស្រុក បូរី ជូលសា (ខេត្តតាកែវ) បានទទួលអំណោយពីសម្ព័ន្ធយុវជនខេត្ត An Giang។

យុវជនខេត្ត An Giang គាំទ្រខេត្តតាកែវ (ប្រទេសកម្ពុជា) ក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺកូវីដ ១៩
លោកស្រី Vo Thi Thuy Tien លេខាធិការរងនៃសម្ព័ន្ធយុវជនខេត្ត An Giang ឈរនៅក្បែរសម្ភារៈពេទ្យនិងគ្រឿងឧបភោគបរីភោគ ជូនដល់ប្រជាជននៅខេត្តតាកែវ។

លោក Vo Thi Thuy Tien លេខាធិការរងនៃសម្ព័ន្ធយុវជនខេត្ត An Giang បានមានប្រសាសន៍ថា នេះគឺជាសកម្មភាពដែលបង្ហាញពីស្មារតីស្ម័គ្រចិត្តសម្រាប់សហគមន៍របស់យុវជនខេត្ត។ ទន្ទឹមនឹងនោះរួមចំណែកកែលម្អតួនាទីនិងកិត្យានុភាពរបស់យុវជនខេត្ត An Giang ក្នុងសកម្មភាពយុវជនអន្តរជាតិ។ លើសពីនេះទៅទៀត វាក៏ជាឱកាសមួយដើម្បីពង្រីកទំនាក់ទំនងសាមគ្គីភាពនិងប្រមូលយុវជនមកពីបណ្តាប្រទេសក្នុងតំបន់។

ម៉្យាងទៀត ជំរុញការឃោសនាប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ បង្កើនការយល់ដឹងដល់យុវជនអំពីការបង្ការជំងឺនេះ។

យុវជនខេត្ត An Giang គាំទ្រខេត្តតាកែវ (ប្រទេសកម្ពុជា) ក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺកូវីដ ១៩
លោកស្រី Vo Thi Thuy Tien ទៅសួរសុខទុក្ខវីរៈអ្នកម្តាយវៀតណាម

នាថ្ងៃដដែលគណៈប្រតិភូនៃសម្ព័ន្ធយុវជនខេត្ត An Giang ក៏បានទៅសួរសុខទុក្ខនិងប្រគល់អំណោយដល់វីរៈអ្នកម្តាយវៀតណាម គ្រួសារទទួលរបបគោលនយោបាយពីរដ្ឋនិងគ្រួសារយុទ្ធជនពិការដែលមានស្ថានភាពរស់នៅលំបាក នៅទីក្រុង Chau Doc និងស្រុក Tinh Bien ៕

ឌីណា

Tien Phong

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី