យុគសម័យ - នារសៀលថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១ នៅច្រកព្រំដែនអន្តរជាតិ Ha Tien លោក Nguyen Viet Thong អនុប្រធានមន្ទីរកិច្ចការបរទេសខេត្ត Kien Giang តាងនាមប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានប្រគល់ថវិការមានទឹកប្រាក់ចំនួន ៣០០ លានដុងគឺជាអំណោយររបស់គណៈកម្មាធិការបក្សរដ្ឋាភិបាលនិងប្រជាជនខេត្ត Kien Giang ដល់តំណាងស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ដើម្បីឧបត្ថម្ភប្រជាជនមានដើមកំណើតវៀតណាមក្រីក្រនៅក្នុងតំបន់ដែលស្ថានអគ្គកុងស៊ុលនេះទទួលបន្ទុក។
![]() |
![]() |
![]() |
លោក Nguyen Viet Thong អនុប្រធានមន្ទីរកិច្ចការបរទេសខេត្ត Kien Giang តាងនាមប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានប្រគល់ថវិការមានទឹកប្រាក់ចំនួន ៣០០ លានដុងគឺជាអំណោយររបស់គណៈកម្មាធិការបក្សរដ្ឋាភិបាលនិងប្រជាជនខេត្ត Kien Giang ដល់តំណាងស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ។ |
ថ្លែងក្នុងពិធីប្រគល់នេះ លោក Nguyen Viet Thong បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ក្នុងការលើកទឹកចិត្តស្មារតីរបស់ប្រជាជនមានដើមកំណើតនៅតំបន់ដែលស្ថានអគ្គកុងស៊ុលទទួលបន្ទុក (រួមទាំងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ខេត្តកំពង់ស្ពឺនិងខេត្តតាកែវ) មានអារម្មណ៍ថា មានសុវត្ថិភាពនិងស្ថេរភាព ជាពិសេសនៅពេលដែលបងប្អូនប្រជាជនមានភាពភ័យដែលបណ្តាលមកពីការរីករាលដាលនៃ កូវីដ ១៩ ។ ដោយហេតុនេះប្រជាជនមិនបានស្តាប់ការញុះញូងរបស់កងកម្លាំងអាក្រក់ទេ និងមិនប្រញាប់ប្រញាល់ត្រឡប់ទៅប្រទេស វៀតណាមវិញដែលបង្កការលំបាកសម្រាប់វិស័យសុខាភិបាលក្នុងស្រុក ក៏ដូចជាក្នុងការបង្ការការរីករាល ដាល។
លោក Nguyen Viet Thong បានផ្ញើការជូនពរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ របស់គណៈកម្មាធិការបក្សខេត្ត អាជ្ញាធរនិងប្រជាជនខេត្ត Kien Giang ដល់ប្រជាជនមានដើមកំណើតវៀតណាមនៅតំបន់និរតីនៃប្រទេសកម្ពុជា។ សូមបងប្អូនស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រកបដោយភាពកក់ក្តៅនិងមានសប្បាយរីករាយ សុខភាពល្អបរិបូរណ៍និងជម្នះរាល់ការលំបាកដែលដែលបង្កឡើងដោយជំងឺកូវីដ ១៩។
លោកអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ Vu Ngoc Ly បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ ២០២០ នៅពេលដែលការរីករាលដាលនៃជំងឺនេះ បានផ្ទុះឡើងនៅកម្ពុជា រហូតមកដល់ពេលនេះខេត្ត Kien Giang បានគាំទ្រនិងប្រគល់អំណោយចំនួន ៣ ដង ហើយដល់បងប្អូនប្រជាជនមានដើមកំណើត វៀតណាមនិងអំណោយពីខេត្តមានអត្ថន័យណាស់ ហើយទាន់ពេលវេលា ដែលរួមចំណែកលើកទឹកចិត្តប្រជាជនឱ្យមានអារម្មណ៍សុវត្ថិភាពនិងស្ថេរភាព។ តាមរយៈអំណោយទាំងនេះ ប្រជាជនតែងតែមានការ ជឿជាក់ថា បក្ស រដ្ឋនិងប្រជាជនវៀតណាមតែងតែឈរនៅក្បែរពួកគេ ហើយអាចបញ្ជាក់ថា គ្មានប្រជាជនណាម្នាក់ដែលនៅក្នុងតំបន់អគ្គកុងស៊ុលទទួលបន្ទុក មានភាពភ័យស្លន់ស្លោនិងត្រឡប់ទៅប្រទេសវៀតណាមវិញ សូម្បីតែនៅពេលវេលានៃការរីករាលដាលនៃជំងឺកូវីដ ១៩ មានភាពស្មុគស្មាញ នៅប្រទេសកម្ពុជាដូចសព្វថ្ងៃ។
![]() |
តំណាងស្ថានអគ្គកុងស៊ុលវៀតណាមនិងតំណាងខេត្ត Kien Giang ថតរូបទុកជាអនុស្សាវរីយ៍។ |
ក្នុងឱកាសនេះអគ្គកុងស៊ុល ក្នុងនាមប្រជាជនមានដើមកំណើតវៀតណាមទាំងអស់ នៅក្នុងតំបន់កុងស៊ុលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំនិងប្រជាជនខេត្ត Kien Giang និងបានជូនពរដល់ខេត្ត នេះបន្តរីកចម្រើននាពេលខាងមុខនេះ។ ។
ក្នុងឱកាសនេះផងដែរ លោក Hoang Duc Ha (ជួនសីហា) ប្រធានសមាគមខ្មែរ - វៀតណាមខេត្តកំពត និង តំណាងបងប្អូនប្រជាជនមានដើមកំណើតវៀតណាម នៅខេត្តកែបទទួលបានថវិការមានទឹកប្រាក់ ៦០ លានដុងជាអំណោយពីគណៈរណសិរ្សមាតុភូមិខេត្ត Kien Giang នៃប្រទេសវៀតណាម ដើម្បីគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅខេត្តកំពតនិងខេត្តកែបក្នុងស្ថានភាពលំបាកខ្លាំង៕
មតិពីមិត្តអ្នកអាន