ខេត្ត KIEN GIANG បន្តគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាដែលមានស្ថានភាពរស់នៅលំបាក ដោយសារជំងឺកូវីដ ១៩

14:26 | 18/04/2021 Print
យុគសម័យ - នារសៀលថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១ នៅច្រកព្រំដែនអន្តរជាតិ ​Ha Tien លោក Nguyen Viet Thong អនុប្រធានមន្ទីរកិច្ចការបរទេស​ខេត្ត Kien Giang តាងនាមប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានប្រគល់ថវិការមានទឹកប្រាក់ចំនួន ៣០០ លានដុង​គឺជាអំណោយរ​របស់គណៈកម្មាធិការបក្សរដ្ឋាភិបាលនិងប្រជាជនខេត្ត Kien Giang ដល់​តំណាង​ស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ដើម្បី​ឧបត្ថម្ភ​ប្រជា​ជនមានដើមកំណើតវៀតណាមក្រីក្រ​នៅក្នុង​តំបន់​ដែល​ស្ថានអគ្គកុងស៊ុលនេះទទួលបន្ទុក។
ខេត្ត Kien Giang ជួយឧបត្ថម្ភគ្រួសារជនរួមជាតិខ្មែរក្រីក្រជាង ២ ៣០០ គ្រួ ក្នុងឱកាសទទួល​អំណរ​បុណ្យចូលឆ្នាំថ្មីប្រពៃណី ខេត្ត Kien Giang ជួយឧបត្ថម្ភគ្រួសារជនរួមជាតិខ្មែរក្រីក្រជាង ២ ៣០០ គ្រួ ក្នុងឱកាសទទួល​អំណរ​បុណ្យចូលឆ្នាំថ្មីប្រពៃណី
ខេត្ត Kien Giang សហការយ៉ាងល្អជាមួយខេត្តក្រុងចំនួន៥នៃព្រះរាជាណាចក្រកម្ពុជា ខេត្ត Kien Giang សហការយ៉ាងល្អជាមួយខេត្តក្រុងចំនួន៥នៃព្រះរាជាណាចក្រកម្ពុជា
ខេត្ត KIEN GIANG បន្តគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាដែលមានស្ថានភាពរស់នៅលំបាក ដោយសារជំងឺកូវីដ ១៩
លោក Nguyen Viet Thong អនុប្រធានមន្ទីរកិច្ចការបរទេស​ខេត្ត Kien Giang តាងនាមប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានប្រគល់ថវិការមានទឹកប្រាក់ចំនួន ៣០០ លានដុង​គឺជាអំណោយរ​របស់គណៈកម្មាធិការបក្សរដ្ឋាភិបាលនិងប្រជាជនខេត្ត Kien Giang ដល់​តំណាង​ស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ។

ថ្លែងក្នុងពិធីប្រគល់នេះ​ លោក Nguyen Viet Thong បានវាយតម្លៃ​ខ្ពស់​ចំពោះការខិតខំប្រឹងប្រែងរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ក្នុងការលើកទឹកចិត្ត​ស្មារតី​របស់​ប្រជាជន​មានដើមកំណើត​នៅតំបន់ដែលស្ថានអគ្គកុងស៊ុលទទួលបន្ទុក (រួមទាំងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ខេត្តកំពង់ស្ពឺនិងខេត្តតាកែវ) មានអារម្មណ៍ថា​ មានសុវត្ថិភាពនិងស្ថេរភាព ​ជាពិសេសនៅ​ពេលដែល​បងប្អូនប្រជាជនមានភាពភ័យដែលបណ្តាលមកពីការរីករាលដាលនៃ កូវីដ ១៩ ។ ដោយហេតុនេះ​ប្រជាជនមិនបានស្តាប់ការញុះញូងរបស់​កងកម្លាំងអាក្រក់ទេ និងមិនប្រញាប់ប្រញាល់ត្រឡប់​ទៅប្រទេស វៀតណាម​វិញដែលបង្កការលំបាកសម្រាប់វិស័យសុខាភិបាលក្នុងស្រុក ក៏ដូចជាក្នុងការបង្ការការរីករាល ដាល។

លោក Nguyen Viet Thong បានផ្ញើការជូនពរពិធីបុណ្យចូលឆ្នាំ​ថ្មីប្រពៃណី​ខ្មែរ របស់គណៈកម្មាធិការបក្សខេត្ត ​អាជ្ញាធរនិងប្រជាជនខេត្ត​ Kien Giang ដល់ប្រជាជនមានដើមកំណើតវៀតណាម​នៅតំបន់និរតីនៃ​ប្រទេសកម្ពុជា។ សូម​បងប្អូនស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ប្រកបដោយ​ភាពកក់ក្តៅ​និងមានសប្បាយរីករាយ សុខភាពល្អបរិបូរណ៍និងជម្នះរាល់ការលំបាក​ដែលដែលបង្កឡើងដោយជំងឺកូវីដ ១៩។

លោកអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ Vu Ngoc Ly បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ ២០២០ នៅពេលដែលការរីក​រាលដាលនៃជំងឺនេះ បានផ្ទុះឡើងនៅកម្ពុជា​ រហូតមកដល់ពេលនេះ​ខេត្ត Kien Giang បានគាំទ្រនិងប្រគល់អំណោយចំនួន ៣ ដង​ ហើយ​ដល់​បងប្អូនប្រជាជនមានដើមកំណើត វៀតណាមនិងអំណោយពីខេត្តមានអត្ថន័យ​ណាស់ ហើយទាន់ពេលវេលា​ ដែល​រួមចំណែក​លើកទឹកចិត្ត​ប្រជាជន​ឱ្យមានអារម្មណ៍​សុវត្ថិភាពនិងស្ថេរភាព។ តាមរយៈអំណោយទាំងនេះ ប្រជាជនតែងតែមានការ ជឿជាក់ថា បក្ស រដ្ឋ​និងប្រជាជនវៀតណាម​តែងតែឈរនៅក្បែរពួកគេ ហើយអាចបញ្ជាក់ថា​ គ្មានប្រជាជន​ណាម្នាក់​ដែល​នៅក្នុងតំបន់អគ្គកុងស៊ុល​ទទួលបន្ទុក មាន​ភាពភ័យស្លន់ស្លោ​និងត្រឡប់ទៅប្រទេសវៀតណាមវិញ សូម្បីតែនៅពេលវេលា​នៃការរីក​រាលដាលនៃជំងឺកូវីដ ១៩ មានភាពស្មុគស្មាញ នៅប្រទេសកម្ពុជា​ដូចសព្វថ្ងៃ។

ខេត្ត KIEN GIANG បន្តគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាដែលមានស្ថានភាពរស់នៅលំបាក ដោយសារជំងឺកូវីដ ១៩
តំណាងស្ថានអគ្គកុងស៊ុលវៀតណាមនិងតំណាងខេត្ត Kien Giang ថតរូបទុកជាអនុស្សាវរីយ៍។

ក្នុងឱកាសនេះអគ្គកុងស៊ុល ក្នុងនាមប្រជាជនមានដើមកំណើតវៀតណាម​ទាំងអស់ នៅក្នុងតំបន់កុងស៊ុលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ចំពោះថ្នាក់ដឹកនាំនិងប្រជាជនខេត្ត Kien Giang និងបានជូនពរដល់ខេត្ត នេះបន្តរីកចម្រើននាពេលខាងមុខនេះ។ ។

ក្នុងឱកាសនេះផងដែរ លោក Hoang Duc Ha (ជួនសីហា) ប្រធានសមាគមខ្មែរ - វៀតណាមខេត្តកំពត និង តំណាងបងប្អូន​ប្រជាជន​មានដើមកំណើតវៀតណាម នៅខេត្តកែបទទួលបានថវិការ​មានទឹកប្រាក់ ៦០ លានដុងជាអំណោយពីគណៈរណសិរ្សមាតុភូមិខេត្ត ​Kien Giang នៃប្រទេសវៀតណាម ដើម្បី​គាំទ្រប្រជាជន​មាន​ដើមកំណើតវៀតណាម​នៅខេត្តកំពតនិងខេត្តកែបក្នុងស្ថានភាពលំបាកខ្លាំង៕

ឌីណា

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម