Trending now

ខេត្ត Kien Giang សហការយ៉ាងល្អជាមួយខេត្តក្រុងចំនួន៥នៃព្រះរាជាណាចក្រកម្ពុជា

13:37 | 24/03/2021

យុគសម័យ - ទល់នឹងបច្ចុប្បន្ននះ ខេត្ត Kien Giang បានចុះហត្ថលេខាលើខេត្ត ក្រុងចំនួន៥របស់ព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ខេត្តកែប ខេត្តកំពត ទីក្រុងព្រះសីហនុ ខេត្តកោះកុងនិងរាជធានីភ្នំពេញ។ ខ្លឹមសារ នៃកិច្ចសហប្រតិបត្តិការគឺក្នុងវិស័យកសិកម្ម ជលផល ពាណិជ្ជកម្ម សុខាភិបាល អប់រំ វប្បធម៌និងកីឡា ទេសចរណ៍និងវិស័យការពារជាតិនិងសន្តិសុខ ជាដើម។

កងទ័ពការពារព្រំដែនទីក្រុង Da Nang ជួយឧបត្ថម្ភដល់ខេត្ត Kien Giang ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 តាមតំបន់ព្រំដែនវៀតណាម - កម្ពុជា កងទ័ពការពារព្រំដែនទីក្រុង Da Nang ជួយឧបត្ថម្ភដល់ខេត្ត Kien Giang ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 តាមតំបន់ព្រំដែនវៀតណាម - កម្ពុជា
ខេត្ត Kien Giang ប្រគល់អំណោយដល់បងប្អូនជនជាតិខ្មែរមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម (បុណ្យតេត) ខេត្ត Kien Giang ប្រគល់អំណោយដល់បងប្អូនជនជាតិខ្មែរមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម (បុណ្យតេត)
ខេត្ត Kien Giang សហការយ៉ាងល្អជាមួយខេត្តក្រុងចំនួន៥នៃព្រះរាជាណាចក្រកម្ពុជា
ខេត្ត Kien Giang សហការយ៉ាងល្អជាមួយខេត្តក្រុងចំនួន៥នៃព្រះរាជាណាចក្រកម្ពុជា

លោក Pham Vu Hong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានឲ្យដឹងថា នាពេលកន្លងទៅ ខេត្ត Kien Giang និងខេត្ត ក្រុងទាំង៥របស់ប្រទេសជិតខាងកម្ពុជា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអនុវត្តន៍ល្អនូវភារកិច្ចនយោបាយរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ជាពិសេសអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់ខ្លឹមសាសហប្រតិបត្តិការដែលប្រទេសទាំងពីរបានចុះហត្ថលេខា រួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ​ រឹតបន្តឹងចំណងមិត្តភាព សមាគ្គីភាពរវាងប្រទេសទាំងពីរ និងរវាងខេត្ត Kien Giang ជាមួយខេត្ត ក្រុងនានារបស់កម្ពុជា ឲ្យកាន់តែជិតស្និទ្ធិនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សមិទ្ធិលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្ត Kien Giang ជាមួយខេត្តក្រុងរបស់កម្ពុជាទាំង៥នាពេលកន្លងទៅ គឺកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន កសាងព្រំដែនសន្តិភាព មិត្តភាព។ ទន្ទឹមជាមួយគ្នានោះ សកម្មភាពបណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំ វប្បធម៌ ទេសចរណ៍ សកម្មភាពមនុស្សធម៌ សុខុមាលភាពសង្គម ស្វែងរក ប្រមូលផ្តុំនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលពលីនាគ្រាសង្គ្រាមនៅកម្ពុជាជាដើម។

នាពេលខាងមុខ ថ្នាក់ដឹកនាំខេត្ត Kien Giang និងថ្នាក់ដឹកនាំខេត្ត ក្រុងទាំង៥របស់កម្ពុជា បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រាល់ខ្លឹមសារសហប្រតិបត្តិការដែលបានចុះហត្ថលេខារួមចំណែកនាំទំនាក់ទំនងទ្វេភាគី គាន់តែស្អិតរមួតជានិច្ច។ ជាពិសេស គឺផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចជា សេដ្ឋកិច្ច វប្បធម៌ សង្គម ស្ថិរភាព សណ្តាប់ធ្នាប់សន្តិសុខសមុទ្រ ព្រំដែន និងបង្កើនទំនាក់ទំនងកិច្ចការបរទេស។

កងកម្លាំងមានសមត្ថភាពនៃភាគីទាំងពីរបានរួមសហការគ្នាយ៉ាងល្អក្នុងកិច្ចការគ្រប់គ្រង ការពារព្រំដែន ជួបប្រាស្រ័យជាប្រចំានិងផ្លាស់ប្តូរព័ត៌មាន។ ក្រៅពីនោះ ភាគីទាំងពីរក៏បានរឹតបន្តឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ថាមពលនិងវិស័យវប្បធម៌ -សង្គមដទៃទៀតផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ