Trending now

នាយទាហាននៃកងយោធពលខេមរភូមិន្ទចូលរួមវគ្គបណ្ដុះបណ្ដាលយោធា ឆ្នាំ២០២៣របស់យោធភូមិភាគទី៧​ (កងទ័ពប្រជាជនវៀតណាម)

08:39 | 27/09/2023

នាថ្ងៃទី ២៥ ខែកញ្ញា យោធភូមិភាគទី៧ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលយោធាសម្រាប់នាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ ២០២៣។ លោកឧត្តមសេនីយ៍ត្រី Dang Van Hung មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៧ បានចូលរួម និងថ្លែងសុន្ទរកថា។

ក្រុមនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទមានការផ្លាស់ប្ដូរជាមួយអគ្គក្រុមហ៊ុនលេខ ២៨ នៃអគ្គស្នងការភស្តុភារ កងទ័ពប្រជាជនវៀតណាម ក្រុមនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទមានការផ្លាស់ប្ដូរជាមួយអគ្គក្រុមហ៊ុនលេខ ២៨ នៃអគ្គស្នងការភស្តុភារ កងទ័ពប្រជាជនវៀតណាម
កងទ័ពប្រជាជនវៀតណាម បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វសម្រាប់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន កងទ័ពប្រជាជនវៀតណាម បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វសម្រាប់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន
នាយទាហាននៃកងយោធពលខេមរភូមិន្ទចូលរួមវគ្គបណ្ដុះបណ្ដាលយោធា ឆ្នាំ២០២៣របស់យោធភូមិភាគទី៧​ (កងទ័ពប្រជាជនវៀតណាម)
នាយទាហាននៃកងយោធពលខេមរភូមិន្ទចូលរួមវគ្គបណ្ដុះបណ្ដាលយោធា ឆ្នាំ២០២៣របស់យោធភូមិភាគទី៧​ (កងទ័ពប្រជាជនវៀតណាម)

ក្នុងរយ:ពេល ៣ ខែ នាយទាហាននៃកងពលតូចលេខ៧០ បញ្ជាការដ្ឋានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ ត្រូវបានបំប៉នចំណេះដឹងស្ដីពីបញ្ជាការសេនាធិការចម្រុះ ដើម្បីជាមូលដ្ឋានសម្រាប់ការគ្រប់គ្រង និងបណ្តុះបណ្តាលនៅអង្គភាព។

នេះគឺជាឱកាសសម្រាប់កងទ័ពនៃប្រទេសទាំងពីររៀនសូត្រ ផ្លាស់ប្តូរ និងបូកសរុបបទពិសោធន៍ដ៏មានតម្លៃក្នុងការបង្វឹកបង្ហាត់ និងការប្រយុទ្ធ រួមចំណែកក្នុងការពង្រឹងកិច្ចការពារជាតិ និងពង្រីកចំណងសាមគ្គីភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ក៏ដូចជាកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ។

ថ្លែងមតិក្នុងពិធីបើក លោកឧត្តមសេនីយ៍ត្រី Dang Van Hung បានស្នើឱ្យសាលាយោធាយោធភូមិភាគ លើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការរៀបចំវគ្គបណ្តុះបណ្តាល រក្សាទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយោធារវាងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគ និងកងយោធពលខេមរភូមិន្ទ សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននៃយោធភូមិភាគ ដើម្បីរៀបចំការបណ្តុះបណ្តាលស្របតាមខ្លឹមសារ និងកម្មវិធីដែលបានអនុម័ត។ លោកក៏ស្នើឲ្យធានានូវសម្ភារៈសម្រាប់វគ្គបណ្តុះបណ្តាល ថែរក្សាជីវភាពខាងសម្ភារៈ និងខាងវិញ្ញាណសម្រាប់មន្ត្រី គ្រូបង្រៀន និងសិក្ខកាមឲ្យបានល្អ និងធានាសុវត្ថិភាព។

សម្រាប់សិក្ខកាម ត្រូវមានភាពសកម្ម ជំនះរាល់ការលំបាក ស្រាវជ្រាវ សិក្សា និងហ្វឹកហាត់ និងគោរពយ៉ាងម៉ឺងម៉ាត់នូវវិន័យកងទ័ព និងច្បាប់នៃប្រទេសទាំងពីរ លើកកំពស់ស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ គោរព កសាង រក្សាទំនាក់ទំនងសាមគ្គីភាពល្អជាមួយកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន បុគ្គលិកសេវាកម្ម និងប្រជាជនក្នុងតំបន់ដែលឈរជើង៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu