នាពេលថ្មីៗនេះ អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៣៧៩ (យោធភូមិភាគទី ២ កងទ័ពប្រជាជនវៀតណាម) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមសត្វ និងដាំដំណាំនៅឃុំ Cha Nua ស្រុក Nam Po ខេត្ត Dien Bien វៀតណាម។
![]() |
កងទ័ពប្រជាជនវៀតណាម បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វសម្រាប់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន |
ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ មានកម្មាភិបាលឃុំ មេភូមិ និងប្រជាពលរដ្ឋជាង ២៥០ នាក់ ដែលទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនៃគម្រោងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមគំរូ “កងទ័ពភ្ជាប់ជាមួយអ្នកភូមិនៅតំបន់ជនជាតិភាគតិច នៅមណ្ឌលសេដ្ឋកិច្ច-ការពារជាតិ Muong Cha”។
តាមនោះ អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៣៧៩ បានសហការជាមួយមជ្ឈមណ្ឌលពូជដំណាំ និងពូជសត្វខេត្ត Dien Bien ដើម្បីចងក្រងឯកសារណែនាំអំពីបច្ចេកទេសចិញ្ចឹមសត្វ ដាំដំណាំ ការថែទាំដំណាំនិងសត្វ វិធានការបង្ការនិងទប់ស្កាត់ជំងឺ។
ទន្ទឹមនឹងនោះ អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៣៧៩ បានរៀបចំដំណើរទស្សនានៅគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារក្នុងមូលដ្ឋានមួយចំនួន ក៏ដូចជាគំរូបង្កបង្កើនផលនៅអង្គភាពថែមទៀតផង។
ក្នុងឱកាសនេះ អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៣៧៩ ក៏បានផ្សព្វផ្សាយច្បាប់ ព្រមទាំងផ្តល់យោបល់ផ្លូវច្បាប់អំពីគោលនយោបាយជនជាតិ និងសាសនារបស់បក្ស និងរដ្ឋ ព្រមទាំងផ្ដល់ព័ត៌មានអំពីសកម្មភាពរបស់អានុភាពអរិភាព ដែលឆ្លៀតយកបញ្ហាជនជាតិ និងសាសនា ដើម្បីបំផ្លិចបំផ្លាញបក្ស រដ្ឋ៕
មតិពីមិត្តអ្នកអាន