នារសៀលថ្ងៃទី១២ មេសា គណៈប្រតិភូអគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាមបានត្រឡប់មកដល់ដីគោកវិញ ដោយបំពេញដំណើរទស្សនិច្ច ត្រួតពិនិត្យនៅស្រុកកោះ Truong Sa (ខេត្ត Khanh Hoa) និងស្ថានីយ៍ DK1 ដោយជោគជ័យ។ stha ni DK1 Nhà ga DK1
![]() |
![]() |
![]() |
ពិធីគោរពទង់ជាតិនៅកោះ Truong Sa |
ថ្លែងមតិនៅការត្រួតពិនិត្យនិមួយៗ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានទទួលស្គាល់ និងកោតសរសើរចំពោះនាយទាហាន នាយទាហានរង ពលទាហាននៅតាមកោះ និងស្ថានីយ៍នានា ដែលបានខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក និងបំពេញភារកិច្ចបានល្អ។ ជានិច្ចកាលរួបរួមសាមគ្គីគ្នា ប្តេជ្ញារក្សាអធិបតេយ្យភាពសមុទ្រ កោះ និងតំបន់ខ្ពង់រាបបាតសមុទ្រនៃប្រទេសជាតិ។ អង្គភាពទាំងឡាយបានរក្សាយ៉ាងតឹងរឹងនូវការត្រៀមប្រយុទ្ធ រៀបចំការល្បាតយ៉ាងតឹងរ៉ឹង និងរកឃើញភ្លាមៗនូវសកម្មភាពរំលោភលើអធិបតេយ្យភាព ដោះស្រាយតាមបទបញ្ញត្តិរបស់បក្ស រដ្ឋ និងកងទ័ព; រៀបចំហ្វឹកហ្វឺនផែនការប្រយុទ្ធ សហការយ៉ាងជិតស្និទ្ធរវាងអង្គភាព និងកងកម្លាំង ត្រួតពិនិត្យជាប្រចាំ បំពេញបន្ថែម និងកែសម្រួលផែនការប្រយុទ្ធឱ្យជិតនឹងការស្ថានភាពជាក់ស្តែង។
![]() |
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia លើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជន |
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការវិវឌ្ឍន៍ស្មុគស្មាញនៅលើពិភពលោក និងក្នុងតំបន់ អង្គភាពនានាគប្បីបង្កើនការត្រៀមខ្លួនប្រយុទ្ធ កសាងប្រៀបប្រយុទ្ធឲ្យបានរឹងមាំ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្ស និងមេបញ្ជាការអង្គភាព ត្រូវយកចិត្តទុកដាក់លើជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់កងទ័ព បង្កបង្កើនផល លើកកំពស់ជីវភាពរស់នៅ ផ្តោតលើការកសាង និងរក្សាចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន ជាទីបង្អែកដ៏រឹងមាំសម្រាប់អ្នកនេសាទ។
![]() |
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia ប្រគល់អំណោយជូនកងទ័ព និងប្រជាជននៅកោះ Truong Sa |
ចូលរួមក្នុងដំណើរទស្សនកិច្ចការងាលើករនេះ សមាជិកគណៈប្រតិភូបានសិក្សាយ៉ាងសកម្មអំពីស្ថានភាពជាក់ស្តែង ស្រាវជ្រាវ និងលើកឡើងដំណោះស្រាយចំពោះបញ្ហាទាក់ទងនឹងប្រជុំកោះ Truong Sa និងស្ថានីយ៍ DK1។ ជាពិសេស តាមរយៈដំណើរទស្សនកិច្ចការងារនេះ សមាជិកគណៈប្រតិភូ មានអារម្មណ៍កាន់តែស៊ីជម្រៅ និងជាក់ស្តែងថែមទៀតអំពីអធិបតេយ្យភាពសមុទ្រ និងកោះ ចូលរួមការពារអធិបតេយ្យភាពសមុទ្រ និងកោះដ៏ពិសិដ្ឋនៃមាតុភូមិ ព្រមទាំងមានមោទនភាពនិងស្ងើចសរសើរចំពោះស្មារតីពុះពារគ្រប់ការលំបាក បំពេញល្អភារកិច្ចរបស់កងកម្លាំងនៅលើកោះ និងស្ថានីយ៍៕
មតិពីមិត្តអ្នកអាន