នារសៀលថ្ងៃទី ១៩ មីនា គិលានដ្ឋានកោះ Truong Sa Dong (ស្រុក Truong Sa ខេត្ត Khanh Hoa ភាគកណ្តាលវៀតណាម) បានទទួលនិងព្យាបាលអ្នកនេសាទឈ្មោះ Le Quang Vu (អាយុ ៥៧ ឆ្នាំ នៅឃុំ Binh Thuan ស្រុក Binh Son ខេត្ត Quang Ngai វៀតណាម) រងរបួសក្នុងអំឡុងពេលធ្វើការ។
![]() |
![]() |
![]() |
គិលានដ្ឋានកោះ Truong Sa Dong ជួយប្រជានេសាទដែលរងរបួសបានទាន់ពេលវេលា |
គួររំលឹកថា កាលពីថ្ងៃទី ១៧ ខែមីនា ខណៈពេលកំពុងធ្វើនេសាទនៅក្នុងសមុទ្រ អ្នកនេសាទ Le Quang Vu បានដួលលើវត្ថុមុតស្រួចនៅលើទូកនេសាទដែលបណ្តាលឲ្យរបួសបាតជើងខាងស្តាំ ហើយបានប្រជានេសាទលើទូកនេសាទ QNg 95179 TS នាំយកទៅកាន់កោះ Truong Sa Dong ដើម្បីព្យាបាលបន្ទាន់។ ដោយរបួសក្លាយរោគ ដូច្នេះ គិលានដ្ឋានកោះបានធ្វើការលាងរបួស និងផ្តល់ថ្នាំព្យាបាល។ លើសពីនេះ កម្មាភិបាលនិងយុទ្ធជននៅកោះក៏បានឧបត្ថម្ភសម្ភារៈចាំបាច់មួយចំនួន និងនាំអ្នកនេសាទនេះត្រឡប់មកទូកនេសាទវិញ ដោយសុវត្ថិភាព។
អ្នកនេសាទ Le Quang Vu គឺជាពលករនៅលើទូកនេសាទ QNg 95179 របស់លោក Ngo Thanh Phong កើតឆ្នាំ ១៩៧៧។ នៅលើទូកនេសាទមានពលករចំនួន ៣៧ នាក់៕
មតិពីមិត្តអ្នកអាន