Trending now

ក្រុមនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទមានការផ្លាស់ប្ដូរជាមួយអគ្គក្រុមហ៊ុនលេខ ២៨ នៃអគ្គស្នងការភស្តុភារ កងទ័ពប្រជាជនវៀតណាម

10:11 | 14/09/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី១២ ខែកញ្ញា នៅទីក្រុងហូជីមិញ អគ្គក្រុមហ៊ុនលេខ២៨ នៃអគ្គស្នងការភស្តុភារ កងទ័ពប្រជាជនវៀតណាម បានទទួលស្វាគមន៍ក្រុមនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទដែលមកបំពេញទស្សនកិច្ច។

កងទ័ពប្រជាជនវៀតណាម បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វសម្រាប់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន កងទ័ពប្រជាជនវៀតណាម បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វសម្រាប់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន
ទីចាត់ការកលយុទ្ធ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បំពេញទស្សនកិច្ចការងារនៅកងពលធំលេខ៣១៦ បញ្ជាការដ្ឋានយោធភូមិភាគទី២ កងទ័ពប្រជាជនវៀតណាម ទីចាត់ការកលយុទ្ធ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បំពេញទស្សនកិច្ចការងារនៅកងពលធំលេខ៣១៦ បញ្ជាការដ្ឋានយោធភូមិភាគទី២ កងទ័ពប្រជាជនវៀតណាម
ក្រុមនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទមានការផ្លាស់ប្ដូរជាមួយអគ្គក្រុមហ៊ុនលេខ ២៨ នៃអគ្គស្នងការភស្តុភារ កងទ័ពប្រជាជនវៀតណាម
ក្រុមនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទមានការផ្លាស់ប្ដូរជាមួយអគ្គក្រុមហ៊ុនលេខ ២៨ នៃអគ្គស្នងការភស្តុភារ កងទ័ពប្រជាជនវៀតណាម

ភាគីទាំងពីរបានឯកភាពថា តាមរយៈកម្មវិធីផ្លាស់ប្តូរលើកនេះ បន្តពង្រីកបន្ថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរជាយូរអង្វែងរវាងប្រជាជន រវាងកងទ័ព និងរវាងជំនាន់វ័យក្មេងនៃវៀតណាម និងកម្ពុជា។

ក្រុមនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវកិត្តិយសក្នុងការផ្លាស់ប្ដូរ ទស្សនា និងកោតសរសើរចំពោះការអភិវឌ្ឍរបស់អគ្គក្រុមហ៊ុនលេខ២៨ ដែលជាក្រុមហ៊ុនការពារជាតិដ៏រឹងមាំ និងមានកេរ្តិ៍ឈ្មោះក្នុងប្រទេស និងអន្តរជាតិ។

ក្នុងឱកាសនេះដែរ ក្រុមនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទ បានទៅទស្សនា និងស្វែងយល់អំពីសកម្មភាពផលិតកម្មនៅរោងចក្រអំបោះ រោងចក្រវាយនភណ្ឌ រោងចក្រជ្រលក់ពណ៌ ក្រុមហ៊ុនភាគហ៊ុនលេខ២៨ Hung Phu ក្រុមហ៊ុនភាគហ៊ុន ២៨.១ របស់អគ្គក្រុមហ៊ុនលេខ ២៨៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី